ត្រឹមឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជា​សាងសង់​ផ្ទះ​ជូន​អតីត​យុទ្ធជនបានជិត ៦ពាន់ខ្នង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា បើគិតចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៣ កន្លងទៅនេះ រាជរដ្ឋាភិបាល បាន​សាង​សង់​ផ្ទះ​ជូន​អតីត​យុទ្ធជនក្រីក្រ សរុបមានចំនួន ៥.៥៦៩ខ្នងហើយ។

តាមរយៈសារលិខិត ក្នុងឱកាសខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃទី២១ មិថុនា ឆ្នាំ​២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រសួងសង្គមកិច្ច ត្រូវបន្តអនុវត្តឱ្យបានល្អ និង​មាន​ប្រសិទ្ធភាព​នូវ​ការ​ផ្តល់​សេវា​គាំពារ​សុខុមាល​ភាព​អតីត​យុទ្ធជន និងការផ្តល់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និង​គ្រួសារ​អតីត​យុទ្ធជន​ តាមរយៈមូលនិធិជាតិជំនួយសង្គមនៅទូទាំងប្រទេស និងត្រូវខិតខំ​ជំរុញ​ការ​អនុវត្ត​គម្រោង​សាង​សង់​ផ្ទះជូន​អតីតយុទ្ធជន និងគ្រួសារដូចដែលបាន​បញ្ចូល​ក្នុង​ផែនការ​វិនិយោគ​សាធារណៈ​របស់រាជរដ្ឋាភិបាល។

ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានស្នើឱ្យក្រសួងរៀបចំដែនដី និង​ក្រសួងសង្គមកិច្ច ត្រូវសហការជាមួយក្រសួង ស្ថាប័ន​ពាក់ព័ន្ធ បន្តជំរុញការអនុវត្តគោលនយោបាយស្តីពីការផ្តល់សម្បទានដីសង្គមកិច្ច ជូន​អតីត​កង​កម្លាំង​ប្រដាប់​អាវុធ និងគ្រួសារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងដែរ។

សូមបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេង​ចំពោះ​បុព្វហេតុ​ជាតិ​មាតុភូមិ​របស់​អតីត​យុទ្ធជន​ គិតចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៣ និងដោយបានការយកចិត្តទុកដាក់គិតគូរពីសម្តេចតេជោប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បាន​សាង​សង់​ផ្ទះ​ជូន​អតីត​យុទ្ធជនក្រីក្រ សរុបមានចំនួន ៥.៥៦៩ខ្នងហើយ។

ដោយក្នុងឆ្នាំ២០២៣ បានសាងសង់ផ្ទះសរុបចំនួន ៤៥១ខ្នង រួមមាន៖ ខេត្តកំពង់ចាម១០ខ្នង, ខេត្តកំពង់ឆ្នាំង ១០ខ្នង, ខេត្តព្រៃវែង ២០ខ្នង, ខេត្តស្វាយរៀង១២៥ខ្នង, ខេត្តឧត្តរមានជ័យ ១៧៥ខ្នង, ខេត្តត្បូងឃ្មុំ ១០៧ខ្នង, ខេត្តព្រះវិហារ ៣ខ្នង, និងខេត្តប៉ៃលិន ១ខ្នង។ ក្រៅពីនេះ ក៏បានសាងសង់សាលារៀន១ខ្នង ៦បន្ទប់នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ,សាលារៀន១ខ្នង ១២ បន្ទប់ អាគារទីចាត់ការ ១ខ្នង អាគារស្នាក់នៅគ្រូ ១ខ្នង ២០បន្ទប់ អគារជម្ងឺទូទៅ ១ខ្នង ១៦បន្ទប់ អគារវះកាត់១ខ្នង ៩បន្ទប់ និងអគារស្នាក់នៅពេទ្យ១ខ្នង ២០បន្ទប់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការព្យាករណ៍អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៥៖ ការប្រឈម ភាពធន់ និងឱកាស

ទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហាក់បង្ហាញភាពស្វាហាប់ឡើងវិញសម្រាប់ឆ្នាំ២០២៥ ដែលត្រូវបានជំរុញដោយការធ្លាក់ចុះអត្រាការប្រាក់សកល និងការព្យាករកំណើន GDP ក្នុងតំបន់ ចំនួន ៤,៤% បើទោះបីជាបញ្ហាប្រឈមដែលបណ្តាលមកពីការតស៊ូទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន និងភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ នេះបើយោងតាមការវិភាគ អ្នកជំនាញអចលនទ្រព្យប្រចាំតំបន់អាស៊ី Benjamin Cole របស់ស្ថាប័នស្រាវជ្រាវអចលនទ្រព្យ irei.com ចេញផ្សាយនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា កំណើន GDP ក្នុងតំបន់ កើនឡើងដល់ ៤,៦% នៅឆ្នាំ ២០២៤ មុនពេលថយចុះមកត្រឹម ៤,៤% នៅឆ្នាំ ២០២៥ យោងតាមទស្សនវិស័យប្រចាំឆមាសប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានចេញផ្សាយក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ។ តួលេខដដែលនេះ ត្រូវបានបញ្ជាក់ដោយធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ និន្នាការអត្រាការប្រាក់ និងផលប៉ះពាល់អចលនទ្រព្យ កត្តាសំខាន់ដែលជំរុញអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២៥  គឺការបន្ធូរបន្ថយអត្រាការប្រាក់រយៈពេលវែងនៅទូទាំងប្រទេសសេដ្ឋកិច្ចធំៗ។ ជាក់ស្តែង ធនាគារប្រជាជនចិន (PBOC) ទើបតែបានចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់យ៉ាងសម្បើមនៅចុងឆ្នាំ ២០២៤ ដែលគាំទ្រដោយអត្រាអតិផរណាត្រឹមតែ ០,៣%នៃអត្រាប្រចាំឆ្នាំ ក្នុងខែតុលា ឆ្នាំ ២០២៤។ […]

បច្ចុប្បន្ន គម្រោងសង់ទំនប់អាងទឹកដងកាំបិត ក្នុងខេត្តកំពង់ធំ សម្រេចបាន ៤៦%

គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ទំនប់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ សម្រេចបានប្រមាណ ៤៦ភាគរយ ហើយ។ នេះបើតាមយោងការចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ដឹកនាំដោយឯកឧត្តម ជួន ប៊ិតថុល អនុរដ្ឋលេខាធិការ តំណាងឱ្យឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម ជួន ប៊ិតថុលបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាបាននូវគុណភាពសំណង់ និងស្តង់ដារសោភ័ណភាពខ្ពស់ក្នុងអំឡុងពេលត្រួតពិនិត្យ។ ឯកឧត្តមក៏បាន​ជំរុញ​ឲ្យ​ក្រុមអ្នក​បច្ចេកទេស​មក​ពី​ក្រុមហ៊ុន​សាងសង់ និង​ក្រុម​អធិការកិច្ច​ផ្តល់​អាទិភាព​ដល់​ការ​បញ្ចប់​គម្រោង​តាម​ពេលវេលា​កំណត់។ គួររំលឹកថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតនេះ ត្រូវប្រើរយៈពេល ៤៨ខែ​ ដើម្បីសាងសង់ ដោយគិតចាប់ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។ ជាការរំពឹងទុក ក្រោយការ​សាង​សង់​រួច ប្រជាកសិករចំនួន ២៥.០០០គ្រួសារ ស្មើនឹង ៨៥.៣០០នាក់ ក្នុង​ស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និង​ស្រុក​ប្រាសាទសំបូរ​ នៃ​ខេត្ត​កំពង់ធំ​នឹងបានទទួលផលពីការអភិវឌ្ឍ​អាង​នេះ។ (អានបន្ថែម) គួរបញ្ជាក់ថា គម្រោងនេះ ស្ថិតក្រោម​​ហិរញ្ញប្បទាន​សម្បទាន​ពី​ធនាគារ​ អាហរ័ណ​ […]

ក្នុងឆ្នាំ២០២៤ កម្ពុជាមានគម្រោងវិនិយោគថ្មី ៤១៤ ស្មើនឹង $៦,៩ ពាន់លាន កើន ៥៤%

នៅក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោង កើន​​​ពី ២៦៨ គម្រោងនៅឆ្នាំ២០២៣ ស្មើនឹង ៥៤%។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ។ គម្រោងវិនិយោគដែលទទួលបានការអនុញ្ញាតខាងលើនេះ មានទំហំទុនវិនិយោគសរុបចំនួន ៦.៩០០លានដុល្លារ កើនឡើង ៤០% នៅក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនតែ ៤.៩២៧លានដុល្លារប៉ុណ្ណោះ។ សម្ដេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ដឹក​នាំកិច្ចប្រជុំក្រុមប្រឹក្សា​អភិវឌ្ឍកម្ពុជាលើកដំបូង​នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពនៃការងារក្រុមប្រឹក្សា​អភិវឌ្ឍកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចាត់ទុកថា ការកើនឡើងនៃគម្រោងវិនិយោគនេះ គឺដោយសារ កត្តាសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិកាន់តែប្រសើរ និងកំណើនសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​ បាននិងកំពុង​ដោះស្រាយ​ការ​លំបាក និង​បញ្ហា​ប្រឈម​របស់​វិស័យ​ឯកជនសំដៅបង្កើតបរិយាកាសវិនិយោគកាន់តែប្រសើរសម្រាប់​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅប្រទេស។ - Video Advertisement -

វីរៈប៊ុនថាំក្លាយជាក្រុមហ៊ុនដំបូងបំផុត បើកសេវាកម្មកប៉ាល់ដឹកអ្នកដំណើរពីកំពតឆ្ពោះត្រង់ទៅកោះត្រល់

ក្រុមហ៊ុន វីរៈប៊ុនថាំ របស់អ្នកញ៉ា សួរ វីរៈ បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាក្រុមហ៊ុនដំបូងគេដែលបើកដំណើរការសេវាកម្មកប៉ាល់ដឹកអ្នកដំណើរទំនើបចេញពីកំពង់ផែទេសចរណ៍អន្តរជាតិកំពតឆ្ពោះត្រង់ទៅកាន់កោះត្រល់ (កោះ Phu Quoc) ប្រទេសវៀតណាម។ សេវា​កម្ម​នេះ​ត្រូវ​បាន​ប្រកាសឡើង​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អ្នកឧកញ៉ា​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ។ ប្រភពដដែលនេះ បានបន្ថែមទៀតថា ការធ្វើដំណើរត្រង់ចេញពីកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ឆ្ពោះទៅកោះត្រល់ (កោះភូកុក) ប្រទេសវៀតណាម នេះនឹងត្រូវប្រើរយៈពេលត្រឹមតែ ៤០នាទីប៉ុណ្ណោះ។ ការអភិវឌ្ឍន៍នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់ការតភ្ជាប់ និងការជំរុញទេសចរណ៍រវាងកម្ពុជា និងវៀតណាម។ គួររំលឹកថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតមួយនេះ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកស្រី JYOTSANA VARMA នាយិកាធនាគាអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា។ កំពង់ផែទេសចរណ៍នេះ បានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០១៨ និងបានបញ្ចប់នៅឆ្នាំ ២០២២ កំពង់ផែនេះគឺជាផ្នែកមួយនៃ “គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍” របស់ធនាគារ ADB ក្រោមហិរញ្ញប្បទានប្រមាណជិត ១០ […]

កម្ពុជាសម្រេចបង្កើតស្ថានទូត និងអគ្គកុងស៊ុលនៅថៃ និងទីម័រ ដើម្បីលើក​កម្ពស់​វត្តមាន​ការទូត​របស់​ខ្លួន

ក្នុង​វិធានការ​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើក​កម្ពស់​វត្តមាន​ការទូត​របស់​ខ្លួន កម្ពុជា​បាន​ប្រកាស​បង្កើត​ស្ថានទូត​នៅ​ទី​ម័​រ​ខាងកើត និង​ស្ថាន​អគ្គកុងស៊ុល​ប្រចាំ​ក្រុង​សុង​ក្លា ប្រទេស​ថៃ ។ សេចក្តីសម្រេចនេះត្រូវបានធ្វើជាផ្លូវការតាមរយៈ អនុក្រឹត្យ២៤០​ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ និងលេខ២៤១ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។ ស្ថានទូតថ្មីនៃព្រះរាជាណាចក្រកម្ពុជានៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតនឹងមានទីតាំងនៅទីក្រុងដេលី ដែលត្រូវបានគេរំពឹងថានឹងបម្រើជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងការចូលរួមទ្វេភាគី។ ទន្ទឹមនឹងនេះ ស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងសុងខ្លា មានគោលបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសថៃ ដោយផ្តោតលើកិច្ចសហការក្នុងតំបន់ និងសេវាកុងស៊ុលសម្រាប់ប្រជាជនកម្ពុជា។ ក្រៅពីប្រទេសទាំងពីរខាងលើនេះ ថ្មីៗនេះ ​ប្រទេសកាណាដា ទើបបានបញ្ជាក់ពីផែនការបើកស្ថានទូតរបស់ខ្លួននៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខនេះ ដើម្បីពង្រឹងទំនា​ក់​ទំនងដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា ជាពិសេសដើម្បីពង្រឹងនិងពង្រីកសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។ (អានបន្ថែម) ដោយសារកម្ពុជាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទាំងនេះ ឆ្ពោះទៅរកការពង្រីកការទូតរបស់ខ្លួន វិធានការនេះត្រូវបានរៀបចំឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងជាមួយប្រទេសជិតខាង និងដៃគូ ដែលជាសញ្ញានៃអនាគតដ៏ភ្លឺស្វាងសម្រាប់ទំនាក់ទំនងការបរទេសរបស់កម្ពុជា។ - Video Advertisement -

រដ្ឋ និងឯកជន សម្រេចបញ្ចុះអត្រាការប្រាក់លើកម្ចីអចលនទ្រព្យ ដើម្បីជួយស្ដារវិស័យអចលនទ្រព្យកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការធ្វើឱ្យវិស័យអចលនទ្រព្យដែលកំពុងជួបការលំបាកឱ្យស្ទុះងើបមកវិញ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាបានឯកភាពគ្នាកាត់បន្ថយអត្រាការប្រាក់លើកម្ចីអចលនទ្រព្យមកត្រឹម ៨%ក្នុងមួយឆ្នាំ។ ការសម្រេចចិត្តនេះមានគោលបំណងដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់អ្នកទិញ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ ចំពោះអត្រាការប្រាក់ ៨% នេះ នឹងត្រូវអនុវត្តសម្រាប់កម្ចីរបស់អ្នកអភិវឌ្ឍន៍លំនៅឋាន និងអ្នកទិញផ្ទះ ពិសេសបុរី។ គំនិតផ្តួចផ្តើមនេះត្រូវបានស្នើឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំនៃក្រុមការងារសំណង់ និងអចលនវត្ថុ “ឌ” ក្នុងវេទិការាជរដ្ឋាភិបាល-ឯកជន ដែលធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងតំណាងមកពីធនាគារធំៗ រួមមានធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ J Trust, ធនាគារ RHB, ធនាគារ First Commercial Bank,  ធនាគារ FTB, ធនាគារ Agri-Bank, ធនាគារ SBI LY HOUR Bank, និងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា។ កិច្ចពិភាក្សានេះបានឈានដល់ការឯកភាពគ្នាលើគោលការណ៍សំខាន់ៗមួយចំនួន ដើម្បីដោះស្រាយបញ្ហាប្រឈមជាច្រើនដែលវិស័យលំនៅដ្ឋាន […]