ឆមាសទី១-២០២៤ កម្ពុជារកចំណូលបានជិត $២៥លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូក
ក្នុងឆមាសទី១ ឆ្នាំង២០២៤នេះ ប្រទេសកម្ពុជាប្រមូលចំណូលបាន ២៤.៩៥២.៩៩៦ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៦ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៥២១.៩៥០នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ២៤.៣៥៧.៦៩៥ដុល្លារ កើន៣៦,២៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែមិថុនា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ២.១៥០.៨០៤ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤៩.៦៩២នាក់ ដែលចំណូលនេះកើនឡើង ១៨,៧២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមពីចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ៦ខែនេះ បានចំនួន ១៦២.៤២០ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៤៣២.៨៨១ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ - Video Advertisement -
ដំណើរការដឹកទំនិញលើកដំបូងពីចិនមកកម្ពុជាប្រវែង ២០០០គ.ម តាមផ្លូវគោក សម្រេចដោយជោគជ័យ
ក្បួនរថយន្តដឹកជញ្ជូនទំនិញ និងអ្នកដំណើរចំនួន ៧គ្រឿង របស់ចិន បានមកដល់រាជធានីភ្នំពេញ ប្រទេសកម្ពុជាដោយជោគជ័យ ដែលជិះលើចម្ងាយផ្លូវជាង ២០០០ គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសអនុតំបន់មេគង្គមានឡាវ និងថៃ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អំពីពិធីទទួលស្វាគមន៍ក្បួនរថយន្តពីទីក្រុងគុនមីន (ប្រទេសចិន) កាត់តាមប្រទេសឡាវ ប្រទេសថៃ និងមកបញ្ចប់គោលដៅចុងក្រោយ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។ គួរបញ្ចាក់ថា ក្បួនរថយន្តនេះ បានចាកចេញពីទីក្រុងគុនមីងក្នុងខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន នៃមហាអនុតំបន់មេគង្គ “ដំណាក់កាលប្រមូលផលដំបូង”។ ក្បួនរថយន្តចំនួន ០៧គ្រឿងនេះ រួមមានយានយន្តដឹកទំនិញចំនួន ០៥គ្រឿង គឺដឹកបន្លែស្រស់ សម្ភារការិយាល័យ គ្រឿងសង្ហារិម និងទំនិញផ្សេងៗទៀត និងយានយន្តដឹកអ្នកដំណើរចំនួន ០២គ្រឿងទៀត គឺដឹកប្រតិភូប្រទេសអនុតំបន់មេគង្គ (GMS) ប្រតិបត្តិករដឹកជញ្ជូន អ្នកជំនាញការ និងអ្នកកាសែត។ យ៉ាងណាមិញ ក្បួនរថយន្តនេះ […]
ក្រុមហ៊ុនផ្លូវដែកដ៏ល្បីរបស់ជប៉ុន កំពុងងាករកទីផ្សារអាស៊ាន ខណៈទើបវិនិយោគ$១,៦លាន នៅសិង្ហបុរី និងម៉ាឡេស៊ី
ក្រុមហ៊ុន Hitachi ដែលជាក្រុមហ៊ុនជំនាញខាងវិស្វកម្មសំណង់ផ្លូវដែកដ៏ល្បីរបស់ប្រទេសជប៉ុន មានបំណងពង្រីកវត្តមានរបស់ខ្លួននៅក្នុងទីផ្សារផ្លូវដែកនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីការទិញយកអាជីវកម្មប្រព័ន្ធគ្រប់គ្រងផ្លូវដែករបស់ក្រុមហ៊ុនបារាំង Thales Group ក្នុងតម្លៃ ១,៦ពាន់លានដុល្លារ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីនេះ បង្កើនសមត្ថភាពរបស់ក្រុមហ៊ុន Hitachi ដែលកំពុងមានគម្រោងសាងសង់ផ្លូវដែករួមគ្នាថ្មីមួយសម្រាប់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំ នៅថ្ងៃទី៥ មិថុនា និងត្រូវបានធ្វើបច្ចុប្បន្នភាពដោយ Asia.nikkei ចុះថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤។ ក្រុមហ៊ុន Hitachi ដែលល្បីល្បាញខាងប្រតិបត្តិការរថភ្លើងល្បឿនលឿន shinkansen bullet train របស់ប្រទេសជប៉ុន បានពង្រីកយុទ្ធសាស្រ្តរបស់ខ្លួនជាសាកលតាមរយៈការទិញយកក្រុមហ៊ុនធំៗ រួមទាំងក្រុមហ៊ុន AnsaldoBreda និង STS របស់អ៊ីតាលីក្នុងឆ្នាំ ២០១៥ ហើយថ្មីៗនេះ គឺការលេបយកអាជីវកម្មរបស់ក្រុមហ៊ុន Thales Group។ លោក Giuseppe Marino នាយកប្រតិបត្តិនៃក្រុមហ៊ុន Hitachi Rail បានសង្កត់ធ្ងន់ថា “(ឥឡូវនេះ)យើងមានសមត្ថភាពផ្តល់ជូននូវប្រព័ន្ធគ្រប់គ្រងស្ថានីយរថភ្លើងដែលមានមួយកញ្ចប់តែម្តង។ […]
៤ឆ្នាំនេះ, កម្ពុជាមានក្រុមហ៊ុនជាង ៣ម៉ឺន បានចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្នុងនោះសំណង់អចលនទ្រព្យមានច្រើនជាងគេ
រយៈពេល ៤ឆ្នាំ ដែលកម្ពុជាបានបើកដំណើរការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានក្រុមហ៊ុនចំនួន ៣៦.៥០៩ បានធ្វើការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្មីនេះ ក្នុងនោះឃើញថាមានអាជីវកម្មលើវិស័យសំណង់ និងអចលនទ្រព្យមានចំនួនច្រើនជាងគេ។ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពរបស់ Online Business Registration Service។ គួរបញ្ជាក់ថា អាជីវកម្មទាំងអស់ដែលបានចុះបញ្ជីតាមប្រព័ន្ធថ្មីខាងលើ មានទុនវិនិយោគសរុប ចំនួន ១១.១៣ ប៊ីលានដុល្លារ បើគិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ។ ក្នុងនោះ អ្វីដែលជាការកត់សម្គាល់គឺ វិស័យសាងសង់ និងសកម្មភាពអចលនទ្រព្យ មានការវិនិយោគច្រើនជាងគេ គឺប្រមាណ ១.១៨ ប៊ីលានដុល្លារ និង១.១៣ ប៊ីលានដុល្លារ រៀងគ្នា។ ចំណែកវិស័យ ដែលត្រូវបានជ្រើសរើសច្រើនជាងគេ គឺវិស័យដែលទាក់ទងនឹងសកម្មភាពភោជនីដ្ឋាន និងសេវាកម្មផ្គត់ផ្គង់អាហារចល័ត មានចំនួន ៣.១៤០ អាជីវកម្ម។ បើតាមរបាយការណ៍ដដែល ចំនួនម្ចាស់ក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីភាគច្រើនគឺជាស្រ្តី មានរហូតដល់ ៣៨ភាគរយ។ គួររំលឹកថា ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ត្រូវបានដាក់ដំណើរការជាលើកដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើនបរិយាកាសធុរកិច្ចនៅកម្ពុជាឱ្យកាន់តែសម្បូរបែប ជាមួយនឹងភាពងាយស្រួលនិងរហ័ស ដល់ធុរជនគ្រប់វិស័យក្នុងបង្កើតអាជីវកម្មនានានៅកម្ពុជា។ បន្ទាប់ពីជោគជ័យនូវដំណាក់កាលទីមួយ […]
បច្ចុប្បន្ន កម្ពុជាមាន សហគ្រាសតូចៗ និងមធ្យមជាង ៧៥ម៉ឺនមូលដ្ឋាន រួមចំណែកដល់ផលិតផលក្នុងស្រុកដល់ទៅ ៦៣%
កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និងមធ្យមជាង ៧៥០.០០០ មូលដ្ឋាន បានចូលរួមក្នុងផលិតផលក្នុងស្រុកសរុប(GDC)៦៣% និងផ្តល់ការងារលើសពី ៧០%ផងដែរ។ នេះបើតាមសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ថ្ងៃទី២៧ ខែមិថុនា ដែលចេញផ្សាយកាលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចធិបតី បានចាត់ទុកថា សហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងអស់បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិត ផ្គត់ផ្គង់ និងផ្ដល់សេវា ហើយកំពុងខិតខំអភិវឌ្ឍ និងវិវត្តខ្លួនឱ្យឆ្លើយតបទៅនឹងនិន្នាការថ្មីៗ ជាពិសេសគឺរបត់នៃការប្រែប្រួលផ្នែកលក្ខខណ្ឌតម្រូវរបស់ទីផ្សារ លក្ខខណ្ឌ តម្រូវផ្នែកបរិស្ថាន និងការវិវត្តនៃបច្ចេកវិទ្យាជាដើម។ ជាក់ស្តែង សម្តេចអះអាងថា បច្ចុប្បន្ននេះ សហគ្រាសធុនមីក្រូ តូច និងមធ្យម មានប្រមាណ៩០ភាគរយលើមូលដ្ឋានផលិតកម្ម អាជីវកម្មសរុបផ្តល់ការងារពី ៦០% ទៅ៧០% និងរួមចំណែក៥០% នៃផលិតផលក្នុងស្រុកសរុបនៅទូទាំងពិភពលោក។ ក្នុងក្របខណ្ឌអាស៊ានវិញ សម្តេចថា មានចំនួនសហគ្រាសសរុបប្រមាណ ៧០លានមូលដ្ឋាន (ចន្លោះពី ៩៧,២% ទៅ ៩៩,៩%) […]
វៀតណាម ស្នើសុំនាយករដ្ឋមន្ត្រីនាំចូលខ្សាច់ពីកម្ពុជាបន្ថែម ខណៈតម្រូវការខ្សាច់ក្នុងស្រុកកំពុងកើនឡើងខ្លាំង
ថ្មីៗនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានដាក់សំណើជូននាយករដ្ឋមន្ត្រីវៀតណាមលោក Phạm Minh Chính ដើម្បីសុំគោលការណ៍នាំចូលខ្សាច់បន្ថែមទៀតពីប្រទេសកម្ពុជា សម្រាប់បំពេញតម្រូវការវិស័យសំណង់ក្នុងប្រទេសវៀតណាម នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពព័ត៌មានដោយ បានធ្វើការស្ទង់មតិលើលទ្ធភាពនៃការនាំចូលខ្សាច់សំណង់ពីកម្ពុជាទៅវៀតណាម Vietnamnews.vn ចុះផ្សាយកាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៤ នេះ។ យោងតាមប្រភពដដែលបានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងចំនួនពីររបស់វៀតណាម បានធ្វើការសិក្សាសមិទ្ធិលទ្ធភាព (Survey on Feasibility) រួចទៅហើយ អំពីលទ្ធភាពដែលអាចបើកការនាំចូលខ្សាច់ពីកម្ពុជាបន្ថែមទៀតនេះ។ លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពនេះ បង្ហាញឱ្យឃើញថា ធនធានខ្សាច់របស់កម្ពុជា អាចបំពេញតម្រូវការវិស័យសំណង់រយៈពេលវែង និងតម្រូវការចាំបាច់នៅពេលក្រោយៗទៀត នៃខេត្តភាគខាងត្បូងវៀតណាមបាន។ ស្ថិតិពីសារៈព័ត៌មានវៀតណាម Vietnamnews.vn បង្ហាញថា បច្ចុប្បន្ន ប្រទេសកម្ពុជាបាននាំចេញខ្សាច់ទៅកាន់វៀតណាមប្រមាណពី ៥០.០០០ ទៅ ៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលកម្ពុជាគាំទ្រការធ្វើអាជីវកម្មខ្សាច់ ក្រោមលក្ខខណ្ឌសេដ្ឋកិច្ចទីផ្សារសេរី ដោយមិនធ្វើអន្តរាគមន៍ក្នុងការកំណត់តម្លៃ ហើយនឹងចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមនៃធនធានខ្សាច់ថែមទៀត។ ច្បាប់កម្ពុជា ក៏តម្រូវឱ្យអ្នកធ្វើអាជីវកម្មនេះ មានអាជ្ញាប័ណ្ណបញ្ជាក់អាជីវកម្មត្រឹមត្រូវ ការបង់ពន្ធ និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិពាក់ព័ន្ធស្តីពីការបូមយកខ្សាច់ ការដឹកជញ្ជូន និងការនាំចេញ។ ក្នុងសំណើដាក់ជូនប្រមុខរដ្ឋាភិបាលក្រុងហាណូយនោះ ក្រសួងឧស្សាហកម្ម […]