រដ្ឋរឹបអូសដីព្រៃនៅភ្នំ១៥០០ ចំនួន ៤ម៉ឺនហិកតា ដើម្បីរៀបចំជាអេកូទេសចរណ៍

រដ្ឋបាលស្រុកវាលវែង នៃខេត្តពោធិ៍សាត់ បានដកហូតនូវដីព្រៃប្រមាណ ៤ម៉ឺនហិកតា នៅតំបន់អន្ទង់អាំង ឬ ភ្នំ១៥​០​០​ ដែលត្រូវបានជនល្មើសឈូសឆាយក្នុងបំណងយកទៅកាន់កាប់ជាលក្ខណៈឯកជន ដើម្បីរៀបចំជាអេកូទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។

នេះបើតាមការលើកឡើងរបស់លោក ម៉ុម បូផាន់ អភិបាលរងស្រុកវាលវែង ថ្លែងក្នុងឱកាសទទួលកូនឈើចម្រុះចំនួន២ម៉ឺនដើម ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤។

លោកបានបញ្ជាក់ថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសមិនអនុញ្ញាតឱ្យឈូសឆាយ ដី និងព្រៃឈើនៅអមតាមបណ្តោយ«ផ្លូវអន្ទង់អាំង» ឬ «ផ្លូវបុប្ផាលាក់ខ្លួន» ស្ថិតលើ ភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីអភិវឌ្ឍន៍ផ្សេងៗ ដូចជារមណីយដ្ឋានទេសចរណ៍ និងអាហារដ្ឋាន បង្គន់អនាម័យអ្វីទាំងអស់នោះឡើយ ដោយត្រូវរក្សាឱ្យបានល្អ សម្រាប់ទេសចរគយគន់ទេសភាព។ (អានបន្ថែម)

ទន្ទឹមនឹងនេះ លោកបានបន្ថែមថា រដ្ឋបាលស្រុកវាលវែង កំពុងរៀបចំតំបន់ភ្នំ១៥០០ ឲ្យក្លាយទៅជាតំបន់ទេស​ចរណ៍​ដ៏ទាក់ទាញសម្រាប់ទេសចរជាតិ និងអន្តរជាតិ ដែលត្រូវដាំកូនឈើចម្រុះចំនួន ២ម៉ឺនដើមបន្ថែមទៀត មានដូចជា ធ្នង់ គ្រញូង បេង នាងនួន ផ្តៀក គគីរ ឈើទាល ដែលទទួលបានពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នឹងយកទៅដាំបំពេញបន្ថែមឡើងវិ​ញ​នៅតំបន់ដែលត្រូវបានឈូសឆាយទាំងនោះ។

ក្រៅពីនេះ លោក ម៉ុម បូផាន់ បានស្នើដល់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ សហការជាមួយអាជ្ញាធរ ជួយរកដំណោះស្រាយដើម្បីបញ្ចប់ការកាប់ទន្ទ្រានព្រៃឈើ និងការយកដីព្រៃនៅក្នុងតំបន់ស្រុកវាលវែង ជាពិសេសនៅតាមតំបន់ទេសភាពភ្នំ១៥០០ ខណៈដីនៅតំបន់នោះកំពុងមានតម្លៃ ដែលធ្វើឱ្យប្រជាពលរដ្ឋនាំគ្នាកាប់ទន្ទ្រានព្រៃ ដើម្បីយកទៅលក់ ដោយសារមានការបំផុសពីមេខ្យល់ ឬមេខ្លោង ជាជនខិលខូចក្នុងបំណងទន្ទ្រានកាន់កាប់ដីរដ្ឋ។​​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាជំរុញការតភ្ជាប់ផ្លូវហោះហើរត្រង់ជាមួយកម្ពុជាបន្ថែមទៀត

ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម បានប្តេជ្ញាជួយជំរុញការតភ្ជាប់ផ្លូវហោះហើរជាមួយកម្ពុជាបន្ថែមទៀត ដើម្បីជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន។ ការប្តេជ្ញានេះ ត្រូវបានធ្វើឡើងចំពេលដែលយន្តហោះលើកដំបូងរបស់ក្រុមហ៊ុននេះ បានមកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម កំពុងក្លាយជាទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ ដូច្នេះហើយការពង្រីកការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងជួយជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ ពិសេសទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ។ ទន្ទឹមគ្នានេះ លោក Mohammed Al Qassim អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ Emirates បានឱ្យដឹងថា Emirates បានប្ដេជ្ញាចិត្ត ក្នុងការចូលរួមគាំទ្រចក្ខុវិស័យរបស់កម្ពុជា តាមរយៈការផ្ដល់នូវការតភ្ជាប់ផ្លូវហោះហើរដ៏សំខាន់ទៅទីក្រុងឌូបៃ និងទៅទីកន្លែងផ្សេងៗទៀត ដើម្បីរួមចំណែកពង្រឹងវិស័យទេសចរណ៍ និងពាណិជ្ជកម្មរបស់កម្ពុជា។ លោកជឿថា សក្ដានុពលរបស់ខេត្តសៀមរាប និងទន្ទឹងរង់ចាំធ្វើការជាមួយដៃគូពាក់ព័ន្ធក្នុងស្រុក និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សព្វផ្សាយផ្លូវហោះហើរថ្មីនេះ ដល់អតិថិជនរបស់យើងនៅទូទាំងពិភពលោកឱ្យបានកាន់តែច្រើន។ គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Emirates ហោះហើរ ៣លើកក្នុងមួយសប្ដាហ៍ មកកាន់ខេត្តសៀមរាប ពោលគឺនៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ […]

ព្រះមហាក្សត្រខ្មែរ ជំរុញភាគីពាក់ព័ន្ធរួមកម្លំាងគ្នាគ្រប់គ្រងសំណល់ប្លាស្ទិក ដើម្បីការពារបរិស្ថាន

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាគ្រប់គ្រងសំរាមប្លាស្ទិក ដើម្បីការពារភពផែនដីឱ្យមានភាពស្អាត និងបៃតង។ នេះបើយោងតាមពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ៖ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) »។ នាឱកាសនោះ ព្រះករុណាព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក” សម្រាប់ទិវាបរិស្ថានឆ្នាំ២០២៥នេះ គឺជាការក្រើនរំឭក និងការអំពាវនាវមួយសម្រាប់យើងទាំងអស់គ្នាឱ្យរួមគ្នាធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវខ្ពស់។ ការដោះស្រាយបញ្ហានេះមិនមែនជាការងាររបស់បុគ្គលណាម្នាក់ ឬស្ថាប័ន ណាមួយនោះទេ ហេតុនេះ សូមគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តផ្តល់នូវកិច្ចសហការគាំទ្រគ្រប់រូបភាពជាមួយក្រសួងបរិស្ថាន ក្នុងគោលបំណងសម្រេចបាននូវបេសកកម្មរួមគ្នា គឺពិភពលោកមានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមទិសស្លោក-កម្ពុជាស្អាត ខ្មែរធ្វើបាន។ ក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្នផលិតផលប្លាស្ទិកជាង ៤០០លានតោន ត្រូវបានផលិតក្នុងមួយឆ្នាំៗ ប៉ុន្តែមានប្រមាណ ១២% ត្រូវបានដុតបំផ្លាញហើយប្រមាណ ៩% ប៉ុណ្ណោះត្រូវបានធ្វើការកែច្នៃឡើងវិញ។ ចំណែកដែលនៅសល់ គឺត្រូវបានបោះចោលនៅទីលានចាក់សំរាម ឬបញ្ចេញទៅក្នុងបរិស្ថាន រួមទាំងមហាសមុទ្រផងដែរ។ ប្រសិនបើគ្មានវិធានការប្រកបដោយ និរន្តភាពនោះទេ គេរំពឹងថា បរិមាណសំណល់ប្លាស្ទិក […]

ត្រឹមខែឧសភានេះ រដ្ឋសម្រេចការវាស់ដីធ្លីទូទាំងប្រទេសកម្ពុជាបានជាង ១៣លានក្បាលដី, សល់តែជាង៣១ម៉ឺនទៀតប៉ុណ្ណោះ!

បើគិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេសកម្ពុជា សម្រេចបានជាង ១៣លានក្បាលដី លើក្បាលដីប៉ាន់ស្មានសរុបទូទាំងប្រទេសចំនួន ១៣.៦៥១.៩៦៣ក្បាលដី ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៥។ ក្រសួងរៀបចំដែនដី បានឱ្យដឹងថា ការវាស់វែងចុះបញ្ជីដីរដ្ឋ ដីឯកជន និងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ តាមរយៈការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងប្រទេស សម្រេចលទ្ធផលនៃវាស់វែងបានចំនួន ១៣.៣៣៧.៥០៧ក្បាលដី លើក្បាលដីប៉ាន់ស្មានសរុបនៅទូទាំងប្រទេសចំនួន ១៣.៦៥១.៩៦៣ក្បាលដី។ ក្នុងនោះ ក្រសួងរៀបចំដែនដី បានចេញបណ្ណបានចំនួន ៨.៤៥៩.៦១៨បណ្ណ និងចែកបណ្ណបានចំនួន ៧.៨៤២.៥៨៧បណ្ណ ចំណែកបណ្ណចំនួន ២៣៥.៤៦០ទៀត ម្ចាស់កម្មសិទ្ធិមិនទាន់មកទទួលនៅឡើយ។ ជាងនេះទៅទៀត ក្រសួងក៏បានចេញបណ្ណជាប់ពន្ធប្រថាប់ត្រាទិញ-លក់ បានចំនួន ១៨៦.១៣២បណ្ណ និងបណ្ណជាប់ពន្ធសូន្យបានចំនួន ១៩៥.៤៤០បណ្ណផងដែរ។ ដោយឡែក ក្បាលដីចំនួន ៣១៤.៤៥៦ក្បាលដី ដែលនៅមិនទាន់បានវាស់វែងនោះ រំពឹងថានឹងត្រូវវាស់វែងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ។ បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់បន្ថែមថា មកទល់ពេលនេះ មានខេត្តចំនួន១៣ហើយ ដែលបានបិទបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងនោះរួមមាន៖ […]

ក្រុមហ៊ុនចិនប្រកាសបោះទុនជាង ៦០លានដុល្លារ សង់សណ្ឋាគារផ្កាយ៥  នៅក្រុងបាវិត

  នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចក្នុងស្រុក ក្រុមហ៊ុន YUNYA Hotel Co., Ltd. ដែលជាក្រុមហ៊ុនចិនបានប្រកាសពីការវិនិយោគដ៏ធំមួយក្រោមទុនវិនិយោគជាង ៦០លានដុល្លារ ដើម្បីសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ដ៏ប្រណិត ដែលមានទីតាំងស្ថិតនៅភូមិថាញ់ញ៉ាន ឃុំបាទី ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។ បច្ចុប្បននេះ អាជ្ញាធរ​ខេត្ត​បាន​ចុះ​ពិនិត្យ​ទីតាំង​គម្រោង​នេះរួចរាល់ហើយ នេះជា​សញ្ញា​នៃ​ការ​ចាប់​ផ្តើម​ការ​បណ្តាក់​ទុន​ដ៏ល្អសម្រាប់ខេត្តមួយនេះ​។ ក្នុងដំណើរទស្សនកិច្ចនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង បានជួបជាមួយលោក Shen LeiLei ជាម្ចាស់ភាគហ៊ុនមកពីខេត្តជើជាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃគម្រោងនេះ។ លោក សុដានី បានបង្ហាញសុទិដ្ឋិនិយមចំពោះសណ្ឋាគារដែលនឹងមានបន្ទប់ចំនួន ២៨០ វីឡាចំនួន ៧០ ភោជនីយដ្ឋាន ស្ទីម សូណា និងផ្សារទំនើប។ សណ្ឋាគារថ្មីនេះគ្រោងនឹងបង្កើតឱកាសការងារបានជាង ៥០០កន្លែង ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទេសភាពសេដ្ឋកិច្ចក្នុងតំបន់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។ ដោយសារទីក្រុងបាវិតបន្តរីកចម្រើនជាទិសដៅសំខាន់ ការវិនិយោគនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញទេសចរណ៍ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្តស្វាយរៀង។ សហគមន៍មូលដ្ឋាន និងអាជ្ញាធររំពឹងថាអត្ថប្រយោជន៍ដែលសណ្ឋាគារនឹងនាំមកនូវការបញ្ចប់ការសាងសង់ ដោយបន្តបង្កើតទីក្រុងបាវិតជាទីតាំងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគដូចគ្នាបន្ថែមទៀត។   - […]

រដ្ឋស្នើ ៥ចំណុច ដើម្បីបង្កើនសុវត្ថិភាព និងសោភ័ណភាពផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

គណៈកម្មាធិការគ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ បានបើកកិច្ចពិភាក្សាលើសំណើសំខាន់ចំនួន៥ ដើម្បីលើកកម្ពស់សោភណ័ភាព និងពង្រឹងសុវត្ថិភាពចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ កិច្ចពិភាក្សានេះ បានធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហប្រធានគណៈកម្មាធិការគ្រប់គ្រងកិច្ចព្រមព្រៀងសម្បទានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។ ក្រសួងសាធារណការ បានឱ្យដឹងថា កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើសំណើចំនួន៥ រួមមាន៖ ១.សំណើរបស់តំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ ដើម្បីដាំដើមត្នោតតាមបណ្តោយផ្លូវល្បឿនលឿន ២.សំណើរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីដាំដើមឈើសងខាងផ្លូវ ៣.សំណើរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការយកទិន្នន័យនិយាមកានៃគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ៤.សំណើរបស់ក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ និងព្រឹត្តិការណ៍នានានៅតាមស្ពានរំលងកាត់ទទឹងផ្លូវ និង ៥.សំណើរបស់អាជ្ញាធរមូលដ្ឋានខេត្តព្រះសីហនុ ឱ្យជួយសម្រួលរថយន្ត ម៉ូតូកង់៣ ដែលចតចាំដឹកអ្នកដំណើរនៅរង្វង់មូលច្រកចេញ-ចូល មានការកកស្ទះខ្លាំង។ អង្គប្រជុំ ក៏បានពិភាក្សាអំពីការពង្រឹងសុវត្ថិភាពចរាចរណ៍លើផ្លូវល្បឿនលឿន និងការកកស្ទះនៅច្រកកំពង់សីលា និងបញ្ហាពាក់ព័ន្ធផ្សេងៗទៀតផងដែរ។ ក្រោយបញ្ចប់កិច្ចពិភាក្សានេះ ភាគីពាក់ព័ន្ធ បានដាក់ចេញជាគោលការណ៍ណែនាំ និងសេចក្តីសម្រេច ដើម្បីមានមូលដ្ឋានជាក់លាក់ ដោះស្រាយ និងឆ្លើយតបសំណើពីស្ថាប័នពាក់ព័ន្ធឱ្យបានឆាប់បំផុត។ គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ […]

ធនាគារពិភពលោក ប្រកាសទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាមកត្រឹម ៤% ក្នុងឆ្នាំ២០២៥

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយទាក់ទងនឹងទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ធនាគារពិភពលោក (World Bank_WB) បានធ្វើការព្យាករណ៍សារជាថ្មីនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៥ ត្រូវបានកែសម្រួល ដោយការកាត់ទម្លាក់អត្រាព្យាករពី ៥,៥% មកនៅត្រឹម ៤%ប៉ុណ្ណោះ។ ការកែសម្រួលនេះធ្វើឡើងបន្ទាប់ពីមានការប្រកាសស្រដៀងគ្នាដោយរដ្ឋាភិបាលកម្ពុជា និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដែលបានបង្ហាញពីនិន្នាការពាក់ព័ន្ធដែលជំរុញដោយបញ្ហាប្រឈមនានាទាំងសកល និងក្នុងស្រុកផងដែរ។ យោងតាមបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា របស់ធនាគារពិភពលោក ដែលមានចំណងជើងថា «ពុះពារ ភាព​មិន​ប្រាកដប្រជា​ និង ការពង្រឹងចំណូលសម្រាប់​អនាគតកម្ពុជា» បានលើកឡើងពីកត្តាជាច្រើនដែលបានរួមចំណែកដល់ការធ្លាក់ចុះនេះ។ របាយការណ៍នេះបានចង្អុលបង្ហាញពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម ការជាប់គាំងក្នុងវិស័យអចលនទ្រព្យ និងការរិតបន្តឹងនៃវដ្តឥណទាន ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការព្យាករណ៍នេះ។ យោង​តាម​ធនាគារដដែលបានបន្ថែមថា កំណើននេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​នៅ​តែ​មាន​កំណើន​ទាប​សម្រាប់ឆ្នាំ២០២៦ គឺអាចកើនបានត្រឹមតែ ៤,៥%ប៉ុណ្ណោះ ដែលនេះជាការ​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​ប្រឈម​ដែល​នៅតែ​បន្ត។ WB បន្តថា ដើម្បីរក្សាបាននូវ​កំណើននៅ​ក្នុង​បរិការណ៍នេះ កម្ពុជាចាំបាច់ត្រូវ​ផ្តោតលើការ​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​សេដ្ឋកិច្ចកាន់តែមានភាពសម្បូរបែប​​ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគក្នុងវិស័យឯកជន និងបង្កើតឱកាសការងារ។ លោកស្រី Tania Meyer ប្រធាន​គ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា ថ្លែងថា៖ «ការធ្វើពិពិធកម្មសេដ្ឋកិច្ចមានសារៈសំខាន់ណាស់សម្រាប់កម្ពុជាក្នុងការរក្សាកំណើនឱ្យ​មាន​ចីរភាព​ និងការបង្កើតការងារចំពេលមានភាពមិនប្រាកដប្រជាបែបនេះ។ ជាងនេះទៅទៀត កម្ពុជាត្រូវ​ពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ចរបស់ខ្លួន​ឱ្យលើសពីការពឹងផ្អែកតែលើវិស័យ​សំណង់ និងការនាំចេញសម្លៀកបំពាក់ ដោយត្រូវជំរុញបន្ថែមនូវ​ការផលិត និងសេវាកម្មមានតម្លៃបន្ថែមខ្ពស់ថែមទៀត»។ យ៉ាងណាមិញ […]