ក្នុងឆ្នាំ២០២៣ ធនាគារ SME ផ្តល់កម្ចីបាន $៥០០លាន ដល់សហគ្រាសចំនួន ៣៤០០ទីតាំង

ក្នុងឆ្នាំ២០២៣ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) បានផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមចំនួន ៣៤០០ទីតាំង ដែលមានថវិកាសរុបរហូត ៥០០លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន កាលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។

ក្រសួងព័ត៌មាន បានដកស្រង់របាយការណ៍របស់ SME Bank ដោយបានបង្ហាញថា ការផ្តល់កម្ចីនេះ ធ្វើឡើងតាមរយៈយន្តការចំនួនពីរ គឺគម្រោងហិរញ្ញប្បទានដោយផ្ទាល់ និងគម្រោងសហហិរញ្ញប្បទានដែលសហការ​អនុវត្ត​ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ក្នុងនោះការផ្តល់ឥណទានដោយផ្ទាល់ពីធនាគារត្រង់ទៅអតិថិជនមានចំនួនប្រមាណ ៨៦លានដុល្លារ។

ធនាគារនេះ បានបន្តថា គិតត្រឹមឆ្នាំ២០២៣ ធនាគារបានចូលរួមផ្តល់ឥណទានតាមរយៈ យន្តការឥណទានដោយផ្ទាល់ទៅដល់​អាជីវកម្មគោលដៅ ចំនួន ៣៦៥សហគ្រាស ស្មើនឹងទំហំទឹកប្រាក់សរុបប្រមាណ ៨៦,១៥ លានដុល្លារកើនឡើងប្រមាណ ៦០​ភាគរយ​ធៀបនឹងឆ្នាំ២០២២។ ដោយឡែក ការផ្តល់ឥណទានតាមរយៈគម្រោងសហហិរញ្ញប្បទាន ដោយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមបាន​ផ្តល់​ការ​​គាំទ្រដល់សហគ្រាសសរុបចំនួន ៣.០៩៥ ស្មើនឹងទំហំទឹកប្រាក់សរុបប្រមាណជា ៣៩៤ លានដុល្លារ។

SME Bank បានបញ្ជាក់ដែរថា ការផ្តល់ឥណទានដល់សហគ្រាសខាងលើ គឺក្នុងគោលដៅជួយគាំទ្រដល់ការរីកលូតលាស់នៃអាជីវកម្ម សំដៅរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សូមរម្លឹកដែរថា កាលពីឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) បានផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមចំនួន ២៣០ទីតាំង ដែលមានថវិកាសរុបប្រមាណ ៥៣លានដុល្លារ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រោយបើកដំណើរការបានជិត១ឆ្នាំ ព្រលានថ្មីនៅសៀមរាប ទទួលបានអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដែលជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានឱ្យដឹងថា គិតចាប់តាំងពីបើកដំណើរការមក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់។ ទិន្នន័យនេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងតំណាងក្រុមហ៊ុនវិនិយោគ ជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។ នាឱកាសនោះ លោក Lu Wei  ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន(AIAI) បានឱ្យដឹងថា ចាប់តាំងពីការបើកដំណើរការ មកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់ ហើយរំពឹងថារហូតដល់ខែតុលា នឹងមានអ្នកដំណើរប្រមាណ ១លាន ៣០ម៉ឺននាក់ ហើយនឹងកើនដល់ ១លាន ៥០ម៉ឺនាក់ នៅដំណាច់ឆ្នាំ២០២៤នេះ។ ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី បានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន។ ឯកឧត្តមថា តាំងពីបានចាប់ផ្តើមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រយៈពេលជិត១ឆ្នាំមកនេះ អាកាសយានដ្ឋាននេះ បានចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ និងទាក់ទាញទេសចរបរទេសមកទស្សនាកម្ពុជា […]

រយៈពេល៨ខែ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូកបានជាង $៣១លាន

រយៈពេល៨ខែ គិតចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៣១.០៤៩.១៤០ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៨ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៦៥១.៨៥៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៣០.‌៣៣៤.២២៩ដុល្លារ កើន៣១,៣៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែសីហា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៣.១៥៦.៧៩៩ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦៧.៤៨២​នាក់ ដែលចំណូលនេះកើនឡើង ១៣,៧៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមពីចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ៨ខែនេះ បានចំនួន ១៩៧,៦១០ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៥១៧.៣០១ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរ។ (អានបន្ថែម) […]

បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យមានរោងចក្រ សហគ្រាសជាង ២ពាន់កន្លែង បង្កើតការងារជិត ៣ម៉ឺននាក់

ខេត្តបន្ទាយមានជ័យ​ មានតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងសិប្បកម្ម សរុបជាង ២០០០កន្លែង ដែលបានបង្កើ​តការងារជូនប្រជាពលរដ្ឋបានជិត ៣ម៉ឺននាក់។ នេះបើតាមការលើករបស់ឯកឧត្តម អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបា​ល​​ខេត្តបន្ទាយមានជ័យ​ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។ ឯកឧត្តមបានឱ្យដឹងថា គិតមកទល់បច្ចុប្បន្នខេត្តបន្ទាយមានជ័យមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥  ប៉ុន្តែកំពុងដំណើរការមានចំនួន៣ និងសួនឧស្សា​ហកម្មចំនួន១  ដែលផ្តល់ការងារបានចំនួនជាង ៧ពាន់នាក់។ ឯកឧត្តមបានបន្ថែមថា បើគិតទាំងមូលដ្ឋានសិប្បកម្មតូចៗបន្ថែមទៀត មានជាង ២០០០កន្លែង អាចផ្តល់ការងារបាន ២ម៉ឺននាក់​។ ដូចនេះ បើគិតជារួមទៅ គឺអាចផ្តល់ការងារបានជិត ៣ម៉ឺននាក់។ ជាងនេះទៅទៀត ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ដោយសារកត្តាសន្តិភាព តំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្ម ដែលកំពុងដំណើរការទាំងនោះ បានក្លាយជាប្រភពចំណូលដ៏រឹងមាំមួយជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋក្នុងខេត្ត តាមរយៈការផ្តល់នូវប្រាក់ឧបត្ថម្ភក្នុងមួយខែៗជាង ៣លានដុល្លារឯណោះ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមបានបញ្ជាក់ថា អ្នកវិនិយោគិនភាគច្រើន ដែលចូលមកវិនិយោគនៅខេត្តបន្ទាយមានជ័យ ភាគច្រើនជាជនជាតិថៃ និងជនជាតិជប៉ុន។ ជាក់ស្តែងដូចជាតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត មានរោងចក្ររបស់ជប៉ុនចំនួន៩ ដែលមានចំនួនកម្មករត្រឹមតែ ១៥០ ទៅ ២០០នាក់ប៉ុណ្ណោះ។ ដោយឡែក […]

រយៈពេល៧ខែ ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញមានកុងតឺនឺ ឆ្លងកាត់រហូតជាង២៥ម៉ឺន TEUs កើនជិត ១៥%

បើគិតត្រឹមខែកក្កដា ពោលចាប់ពីខែមករា-កក្កដា ឆ្នាំ២០២៤ មានបរិមាណកុងតឺន័រ បានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានរហូតជាង ២៥ម៉ឺន កើនឡើងជិត១៥ %​ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ របាយការណ៍ដដែល បានបញ្ជាក់ទៀតថា បើគិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២៤ សន្ទុះកុងតឺនឺរឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ មានសរុប ២៥៩.៨៧៩TEUs កើនឡើង១៤,៩៤% បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២៣។ ដោយឡែក ក្នុងខែកក្កដា ឆ្នាំ២០២៤វិញ បរិមាណកុងតឺន័រ បានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានចំនួន ៥៥.២៦៥ TEUs កើនឡើង១២,៧៦% បើធៀបនឹងខែកក្កដា ឆ្នាំ២០២៣ ដែលមានត្រឹមតែ ៤៩.០១១ TEUs។ ប្រភពដដែល បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤នេះដែរ បរិមាណទំនិញ-ប្រេងឥន្ធនៈដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញមានជាង ២លាន ៧២ម៉ឺនតោន កើនឡើងជាង១០% ចំណែកបរិមាណនាវាសរុបមានជាង ៣ពាន់គ្រឿង កើនជិត៩% នាវាដឹកអ្នកដំណើរមានជាង៣០០គ្រឿង កើនជាង២៤% និងអ្នកដំណើរឆ្លងកាត់មានជិត ២ម៉ឺននាក់ កើនជាង៧០%។ គួររលឹកថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ […]

រយៈពេល ៧ខែ-ឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរចិនជាង ៤៦ម៉ឺននាក់ កើន៤៥%

ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ (គិតចាប់ពីខែមករា ដល់ខែកក្កដា) កម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន ៤៦៣.៩៨០នាក់ កើន ៤៥,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​។ នេះបើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Xinhua កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ តាមប្រភពដដែលបានបង្ហាញថា ការមកដល់របស់ភ្ញៀវទេសចរចិនមានចំនួន ១២,៤ ភាគរយ នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប ៣,៧៤ លាននាក់ ដែលមកកម្ពុជា។ ក្នុងនោះឃើញថា ទេសចរចិនគឺជាប្រភពនៃភ្ញៀវអន្តរជាតិច្រើនជាងគេទីបីបន្ទាប់ពីប្រទេសថៃ និងវៀតណាម។ ជាមួយគ្នានេះដែរ លោក តុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រទេសកម្ពុជា មានបំណងចង់ឃើញភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបានកាន់តែច្រើន ខណៈកម្ពុជាទើបតែបានចាប់ផ្តើមបើកកម្មវីធីថ្មី «ឆ្នាំនៃការផ្លាស់​ប្តូរ​​ប្រជាជន និង​ប្រជាជន ​កម្ពុជា-ចិន ឆ្នាំ​២០២៤» ដែលបាន​ចាប់​ផ្តើម​កាល​ពីដើមឆ្នាំ២០២៤ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​មក​កាន់កម្ពុជា​បន្ថែមទៀត។ រីឯ លោក យ៉េន សំណាង អ្នកស្រាវជ្រាវនៅវិទ្យាស្ថានទស្សនៈវិស័យអាស៊ី ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា ដោយមានជំនួយពីកម្មវិធី ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជារំពឹងថានឹងជួយជំរុញការមកដល់ និងការវិនិយោគរបស់ភ្ញៀវទេសចរចិនបន្ថែមទៀតផងដែរ។ “គេជឿថាគំនិតផ្តួចផ្តើមនេះ រួមជាមួយនឹងកតិកាសញ្ញាពាណិជ្ជកម្មសេរីផ្សេងទៀតដែលនៅនឹងកន្លែង នឹងក្លាយជាកត្តាជំរុញដ៏សំខាន់នៃការលើកកម្ពស់វិស័យទេសចរណ៍ […]

កូរ៉េ និងជប៉ុនចេញមុខដឹកនាំប្រទេសនៅឥណ្ឌូប៉ាស៊ីហ្វិក ឆ្លើយតបនឹងវិបត្តិខ្សែច្រវាក់ផ្គត់ផ្គង់សេដ្ឋកិច្ចនៅឥណ្ឌូប៉ាស៊ីហ្វិក

ក្នុងព្រឹត្តិការណ៍ផ្លាស់ប្តូរយុទ្ធសាស្ត្រតំបន់ដ៏សំខាន់មួយ ដើម្បីការពារខ្សែច្រវាក់ផ្គត់ផ្គង់ទីផ្សារសេដ្ឋកិច្ចក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប្រទេសកូរ៉េខាងត្បូង និងជប៉ុនបានចេញមុខដឹកនាំ បង្កើតអន្តរបណ្តាញថ្មីមួយដើម្បីឆ្លើយតបនឹងវិបត្តិសាកល ក្រោមក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) នេះបើយោងតាម Asia.nikkei ចេញផ្សាយថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤។​ ក្នុងសេចក្តីប្រកាសដែលធ្វើឡើងដោយរដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីខែកក្កដា បណ្តាញអន្តរជាតិនេះ មានគោលបំណងធានាថា ប្រទេសជាសមាជិកនៃបណ្តាញនេះ នឹងរក្សាលទ្ធភាពទទួលបានការផ្គត់ផ្គង់ទំនិញសំខាន់ៗក្នុងអំឡុងពេលមានអាសន្ន ដោយមានកូរ៉េខាងត្បូងជាប្រធាន និងប្រទេសជប៉ុនជាអនុប្រធាន។ គំនិតផ្តួចផ្តើមនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃប្រទេសជាសមាជិកក្នុងការធ្វើយ៉ាងណាឱ្យមានការឆ្លើយតបយ៉ាងរហ័ស និងអាចកោះប្រជុំបន្ទាន់ ក្នុងរយៈពេលតែ ១៥ថ្ងៃ ប្រសិនណាបើមានការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ ឬការវាយប្រហារតាមអ៊ីនធើណិតណាមួយ។ មុខងារចម្បងរបស់បណ្តាញអន្តរជាតិនេះ គឺដើម្បីឱ្យប្រទេសជាសមាជិក IPEF ទាំង ១៤ ចែករំលែកព័ត៌មានសំខាន់ៗអំពីសារពើភ័ណ្ឌ និងសម្របសម្រួលការចែកចាយទំនិញសំខាន់ៗដូចជា ឧបករណ៍អេឡិចត្រូនិក ការផ្គត់ផ្គង់វេជ្ជសាស្រ្ត និងសារធាតុរ៉ែសំខាន់ៗ ក្នុងករណីមានការខ្វះខាត។ កិច្ចសហការនេះ នឹងការពារការទិញ និងការស្តុកទុកដោយហេតុការណ៍ភ័យស្លន់ស្លោណាមួយ ដោយប្រទេសជាសមាជិកនឹងជួយសម្រួលដល់ការចែករំលែកស្តុក និងស្វែងរកផ្លូវផ្គត់ផ្គង់ជំនួសឱ្យផ្លូវផ្គត់ផ្គង់ចាស់ ក្នុងចំណោមប្រទេសជាដៃគូ​ប្រសិនណាបើជួបគ្រោះអាសន្ន។ ក្របខណ្ឌ IPEF នេះ ក៏គ្រោងនឹងធ្វើសមយុទ្ធដើម្បីបង្កើនការត្រៀមខ្លួនឆ្លើយតបនឹងវិបត្តិជាយថាហេតុ រួមទាំងការផ្តល់ការលើកលែងការត្រួតពិនិត្យតាមច្រកព្រំដែនលើការនាំចេញក្នុងអំឡុងពេលមានអាសន្នថែមទៀតផង។ គំនិតផ្តួចផ្តើមឆ្លើយតបនឹងវិបត្តិនេះ ត្រូវបានផ្តួចផ្តើមគំនិតឡើងដោយសារការដកស្រង់មេរៀនពីការរំខានកន្លងមក ដូចជាកង្វះការផ្គត់ផ្គត់ផលិតផលអ៊ុយរា (Urea) របស់កូរ៉េខាងត្បូងឆ្នាំ […]