៥ខែដើមឆ្នាំ២០២៤ ក្រសួងដែនដី អនុម័តគម្រោងសាងសង់បាន ១៣៣០គម្រោង មានទុនជិត ២ពាន់លានដុល្លារ

រយៈពេល៥ខែដើមឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តគម្រោងសាងសង់ ១.៣៣០ ថយចុះ ៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនដែលមានគម្រោងសាងសង់ចំនួន ១.៤៦៣គម្រោង។​

ទំហំផ្ទៃក្រឡាគម្រោងសាងសង់ មាន ៤,២៧លានម៉ែត្រការ៉េ ធ្លាក់ចុះ ២២ភាគរយ និងប្រើប្រាស់ទុន ១.៨១១ លានដុល្លារ ថយចុះ ២០ភាគរយ។​

ក្នុងខែឧសភា មានគម្រោងសរុប ២៣១គម្រោង ដែលទទួលបានការអនុញ្ញាតសាងសង់ ធ្លាក់ចុះ១៤,១ភាគរយ ក្នុងទំហំផ្ទៃក្រឡា ១,៣៧លានម៉ែត្រការ៉េ កើន ៤៩,៧ភាគរយ ក្រោមទុនវិនិយោគ ៧៣៩,៧លានដុល្លារ កើនឡើង ១៦០ភាគរយធៀបនឹងខែមុន។

របាយការណ៍ដដែល បញ្ជាក់ថា ការនាំចូលគ្រឿងសំណង់បានកើនឡើង ២៣,១ភាគរយ និងការផលិតស៊ីម៉ង់ត៍ក្នុងស្រុកបានកើនឡើង ៤,៧ភាគរយ ប្រមាណ ៣,៥លានតោន ដែលជាធាតុបង្ហាញពីការកើនឡើងនៃវិស័យនេះ។​

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា៖ “សូចនាករសេដ្ឋកិច្ចសំខាន់ៗក្នុងខែឧសភា និងរយៈពេល៥ខែ ឆ្នាំ២០២៤ បានបង្ហាញពីសញ្ញាណកាន់តែល្អជាបន្តបន្ទាប់ ជាពិសេសលើវិស័យពាណិជ្ជកម្មអន្តរជាតិ និងទេសចរណ៍ ស្របពេលដែលស្ថានភាពអតិផរណាកំពុងវិលត្រឡប់មកស្ថានភាពល្អប្រសើរឡើងវិញ ប៉ុន្តែសកម្មភាពសាងសង់មានការធ្លាក់ចុះបន្តិច”។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ព្រលានរបស់ហុងកុងវ៉ាដាច់ព្រលានChangiសិង្ហបុរី ក្លាយជាអាកាសយានដ្ឋានឈានមុខគេរបស់អាស៊ី

អាកាសយានដ្ឋានអន្តរជាតិហុងកុងបានវ៉ាដាច់អាកាសយានដ្ឋាន Changi របស់សិង្ហបុរី ដែលបានជាប់ជា “អាកាសយានដ្ឋានឈានមុខគេរបស់អាស៊ី” ក្នុងកម្មវិធីពានរង្វាន់ទេសចរណ៍ពិភពលោកឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ Seasia នៅថ្ងៃទី០៩ កញ្ញា ២០២៤។ នេះ​ជា​ឆ្នាំ​ទី​ពីរ​​ហើយ​ដែល​អាកាសយានដ្ឋានអន្តរជាតិហុងកុង បានចូលរួមការប្រកួត ដើម្បី​ទាមទារ​តំណែងដ៏អស្ចារ្យខាងលើ​នេះ។ គួរបញ្ជាក់ថា នៅមុនពេលជំងឺរាតត្បាតកូវីដ១៩ អាកាសយានដ្ឋាន Changi បានកាន់កាប់តំណែងនេះជាច្រើនឆ្នាំជាប់ៗគ្នា។ យ៉ាងណាមិញ ក្នុងឆ្នាំ២០២៤នេះ តំណែងជាអាកាសយានដ្ឋានឈានមុខគេរបស់អាស៊ី ត្រូវបានកាសយានដ្ឋានអន្តរជាតិហុងកុងដណ្តើមបាន​។ គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិមួយនេះ ជាអាកាសយានដ្ឋានតែមួយគត់នៅក្នុងទីក្រុងហុងកុង ដែលមានទំហំរហូតដល់ ១.៩០០ហិកតា ហើយបានបើកដំណើរការតាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ។ បច្ចុប្បន្នអាកាសយានដ្ឋាននេះ បានតភ្ជាប់ការហោះហើរទៅកាន់គោលដៅចំនួន ២២០ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ចំនួន ១២០ក្រុមហ៊ុន ខណៈកាលពីឆ្នាំមុន វាទទួលបានអ្នកដំណើររហូតដល់ ៣៩.៥លាននាក់ ឬ ៥៥ភាគរយ នៃតួលេខដែលបានកត់ត្រាក្នុងឆ្នាំ 2019 ។ គួររំលឹកថា កន្លងមក អាកាសយានដ្ឋាន Changi របស់សិង្ហបុរី ដែលមានភាពល្បីល្បាញខ្លាំងដោយសារមានសួនទឹកធ្លាក់សិប្បនិមិ្មតខ្ពស់ជាងគេលើពិភពលោក តែងតែទទួលបានការគាំទ្រក្នុងចំណោមព្រលានយន្តហោះល្អបំផុតរបស់ពិភពលោក។ - Video Advertisement -

ជប៉ុនចង់វិនិយោគច្នៃសំរាមនៅខេត្តបាត់ដំបង ទៅជាប្រេងឥន្ធនៈ ខណៈសំរាម១តោន អាចច្នៃបានប្រេង ៧០០លីត្រ

​ក្រុមហ៊ុន Sougo Tatemono Service Inc. មកពីប្រទេសជប៉ុន ចាប់អារម្មណ៍ចង់វិនិយោគកែច្នៃបំប្លែ​ងសំរាមប្លាស្ទិកនៅក្នុងខេត្តបាត់ដំបងទៅជាប្រេងប្រេងឥន្ធនៈ។ នេះបើតាមជំនួបរវាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ជាមួយនិងតំណា​ង​ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រុមហ៊ុនជប៉ុន កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ តំណាងក្រុមហ៊ុន Sougo Tatemono Service Inc. របស់ជប៉ុន បានធ្វើបទបង្ហាញអំពីឧបករណ៍កម្ទេចកាកសំណល់ប្លាស្ទិកទៅជាប្រេង ដោយប្រើម៉ាស៊ីនដ៏ទំនើបដែលមានសមត្ថភាពបំប្លែងសំរាមប្លាស្ទិកសុទ្ធក្នុង ១តោន អាចច្នៃទៅជាប្រេងបានពី ៦០០លីត្រ ទៅ៧០០លីត្រ។ តំណាងក្រុមហ៊ុន បានបន្ថែមថា សម្រាប់សំរាមចម្រុះវិញក្នុង ១តោន អាចបំប្លែងចេញជាប្រេងបាន ២០០លីត្រ ទៅ៣០០លីត្រ។ ចំពោះម៉ាស៊ីនបំប្លែងសំរាមនេះ អាចដុតសំរាមបាន ៣០តោន ក្នុង១ថ្ងៃ ហើយម៉ាស៊ីននេះអាចប្រើប្រាស់បានក្នុងរយៈពេលពី ២០ ទៅ ៣០ឆ្នាំ។ បន្ថែមពីនេះ ភាគីជប៉ុន បានបញ្ជាក់ថា ចំពោះប្រេងដែលបានបំប្លែងពីសំណល់ប្លាស្ទិកអាចយកទៅប្រើក្នុងម៉ាស៊ីនកម្ទេចសំរាមនោះវិញ ហើយអាចបំប្លែងទៅជាប្រេងម៉ាស៊ូត ប្រេងសាំង ឬក៏ប្រេងផ្សេងបន្ថែមទៀតបាន។ ជាការឆ្លើយតប ឯកឧត្តម សុខ លូ […]

កម្ពុជា-កូរ៉េខាងត្បូង ប្តេជ្ញាជំរុញគម្រោងចលនាភូមិថ្មី ដើម្បីពន្លឿនការអភិវឌ្ឍន៍តំបន់ជនបទនៅកម្ពុជា

កម្ពុជា និងកូរ៉េខាងត្បូង បានបង្ហាញពីការប្តេជ្ញាចិត្តថា នឹងរួមសហការគ្នាជំរុញកិច្ចសហប្រតិបត្តិការគម្រោងចលនាភូមិថ្មី សំដៅពន្លឿនការអភិវឌ្ឍន៍នៅតំបន់ជនបទ រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ និងជោគជ័យ។ ការប្តេជ្ញានេះ ធ្វើឡើងក្នុងពិធីចុះអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការគម្រោងចលនាភូមិថ្មី រវាងខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ និងក្រុមប្រឹក្សាវប្បធម៌អាស៊ី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានស្ថាបនិកកិត្តិយសក្រុមប្រឹក្សាវប្បធម៌អាស៊ី កាលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)នេះ ដើម្បីរួមចំណែកលើកកម្ពស់ចំណងមិត្តភាព និងការអភិវឌ្ឍរួមគ្នារវាងប្រទេសទាំងពីរតាមរយៈការចែករំលែកបទពិសោធន៍ជោគជ័យ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជនបទ និងចលនាភូមិថ្មីរបស់កូរ៉េ។ លើសពីនេះ គោលបំណងនៃ MOU នេះ ក៏ដើម្បីលើកកម្ពស់ចលនាភូមិថ្មីសម្រាប់ការអភិវឌ្ឍជនបទនៅកម្ពុជា ក្នុងនោះភាគីទាំងពីរនឹងសហការគ្នាយ៉ាងសកម្ម ដើម្បីធានានូវភាពជោគជ័យ។ គួរបញ្ជាក់ដែរថា ចំពោះវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើគម្រោងចលនាភូមិថ្មីរវាងកម្ពុជា-កូរ៉េ នោះមាន៖ ការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទ តាមរយៈការបង្កើត និងដំណើរការកសិដ្ឋានឆ្លាតវៃ កសិកម្មមេកានិក និងប្រព័ន្ធគាំទ្រកសិកម្ម។ ការលើកកម្ពស់គម្រោងសុខភាពសាធារណៈ តាមរយៈសេវាចល័តបុគ្គលិកពេទ្យសាធារណៈ ការងារពេទ្យស្ម័គ្រចិត្ត និងកិច្ចដំណើរគ្លីនិកមន្ទីរពេទ្យក្នុងស្រុក។ ដំណើរការសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈសមស្របមួយ ការពង្រីកការផ្លាស់ប្តូរធនធានមនុស្សរវាងសាកលវិទ្យាល័យ។ល។ ការគាំទ្រការផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតសម្រាប់កម្មវិធីចលនាភូមិថ្មី បង្កើត និងដំណើរការ មជ្ឈមណ្ឌលចលនាភូមិថ្មី និងការបណ្តុះបណ្តាលបុគ្គលិកសំខាន់ៗអំពីចលនាភូមិថ្មី។ កិច្ចសហប្រតិបត្តិការក្នុងវិស័យ AI […]

កម្ពុជាចំណាយជាង ៦២លានដុល្លារ សង់អគារ ៣ទៀត នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីពង្រឹងវិស័យសុខាភិបាល

រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកការដ្ឋានសាងសង់អគារ ០៣បន្ថែមទៀត ដើម្បីផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ គម្រោងសាងសង់នេះ គ្រោងចំណាយថវិកាសរុបចំនួន ៦២.៤១៥.៦០០ដុល្លារអាមេរិក ក្នុងនោះរួមមាន មជ្ឈមណ្ឌលកណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅមន្ទីរពេទ្យកាល់ម៉ែត។ មជ្ឈមណ្ឌលកណ្តាលនេះ មានកម្ពស់ ២៥ជាន់ បណ្តោយ ៦៤,៨០ម៉ែត្រ និងទទឹង៤៩,៥០ ស្មើនឹង ៦៥,៥២១ ម៉ែត្រក្រឡា។ ចំពោះ អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង មានបណ្តោយ ១៤,៩ ម៉ែត្រ ទទឹង ១១,៧ ម៉ែត្រ និងកម្ពស់ ០២ជាន់ មានផ្ទៃក្រឡាសរុប ៦០៥.២៣ ម៉ែត្រការ៉េ។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង ក៏មានសក្តានុពលក្នុងការ ផលិតឱសថវិទ្យុសកម្មបន្ថែមសម្រាប់ត្រៀមចែកចាយទៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលផ្សេងៗទៀត ដែលត្រូវការ និងមានបំណងធ្វើទំនើបកម្មការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។ ដោយឡែក អគារចំណត នឹងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន […]

ក្រុមហ៊ុន​កូរ៉េ Camko Motor គ្រោង​ដំឡើង​រថយន្ត​អគ្គិសនី​នៅ​កម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ពិភពលោក

​ក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ខណៈរថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ និងកើនឡើងជាលំដាប់ទូទាំងពិភពលោក។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ និងលោក Park Joo-bong ដែលជាអគ្គនាយកក្រុមហ៊ុន នៅទីក្រុងសេអ៊ូល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនេះ លោក Park Joo-bong បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនរបស់លោកសព្វថ្ងៃបានចាប់ផ្តើមដំណើរការ​​នៅកម្ពុជា និង​មានបំណងដំឡើងរថយន្តនៅកម្ពុជាសម្រាប់ការប្រើប្រាស់ទាំងនៅកម្ពុជា និងការនាំចេញទៅក្រៅប្រទេសផងដែរ ដោយ​ត្រូវការធនធានមនុស្ស ពិសេសគឺត្រូវការការបណ្ដុះបណ្ដាលជំនាញ។ បន្ថែមពីនេះ ក្រុមហ៊ុន Camko Motor ក៏មានបំណងពង្រីកសកម្មភាពផលិតរបស់ក្រុមហ៊ុន ឱ្យកាន់តែធំថែមទៀតបានសន្យាជាមួយសម្ដេចតេជោថា ក្រុមហ៊ុននឹងខិតខំធ្វើការឱ្យអស់លទ្ធភាពសម្រេចគម្រោងនេះឱ្យជោគជ័យ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាការឆ្លើយតបវិញនោះ សម្តេចតេជោ បានកោតសរសើរចំពោះក្រុមហ៊ុនខាងលើនេះ និងបានលើកឡើងថា ចលនានៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា នៅមានកម្រិត ដោយសង្ឃឹមទៅអនាគត ការប្រើប្រាស់រថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាទំនើប និងកាត់បន្ថយការចំណាយ ធៀបនឹងការប្រើប្រាស់ប្រេងឥន្ធនៈដែលមានតម្លៃខ្ពស់។ គួរបញ្ជាក់ថា កាលពីខែឧសភា […]

ចិនចង់វិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស ខណៈបច្ចុប្បន្នកំពុងប្រកបអាជីវកម្មថ្មម៉ាបនៅកំពង់ស្ពឺ

​ក្រុមហ៊ុន Wanli Stone របស់ចិន កំពុងពិនិត្យលទ្ធភាពវិនិយោគបន្ថែម លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ខណៈបច្ចុប្បន្នកំពុងប្រកបអាជីវកម្មថ្មម៉ាប និងថ្មក្រានីតនៅក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រតិភូក្រុមហ៊ុន Wanli Stone ដឹកនាំដោយលោក Zou Peng នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។ តាមរយៈជំនួបខាងលើនេះ ក្រុមហ៊ុនបានបង្ហាញអំពីផែនការរបស់ខ្លួនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។ គួររំលឹកថា ក្រៅពីក្រុមហ៊ុនខាងលើ កាលពីពេលថ្មីៗនេះ សមាគមពាណិជ្ជកម្មចិនឆោសាន ក៏បានបង្ហាញពីផែនការបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ៣២ហិកតា នៅស្រុកបាទី ខេត្តតាកែវ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ។ (អានបន្ថែម) ដោយឡែក ក្រុមហ៊ុនឯកជន Golden Port SEZ Development Co., Ltd ក៏បានបង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស លើផ្ទៃដីទំហំប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុនាពេលឆាប់ៗខាងមុខនេះផងដែរ។ (អានបន្ថែម) គួរបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការមានចំនួន ២៦តំបន់ ដោយបានស្រូបយកគម្រោងវិនិយោគប្រមាណ ៧៧៥គម្រោង […]