បច្ចុប្បន្ន៖ខេត្តកំពង់ធំ មានរោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី សរុបចំនួន ១២ទីតាំង
គិតមកដល់ពេលនេះ នៅក្នុងខេត្តកំពង់ធំ មានរោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី សរុបចំនួន ១២ ទីតាំង ខណៈរដ្ឋបាលខេត្ត ប្តេជ្ញាពង្រឹងទីផ្សារផលិតផលស្វាយចន្ទីឱ្យកាន់តែខ្លាំងថែមទៀតផងដែរ។ នេះបើយោងតាមកិច្ចប្រជុំ ស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្តកំពង់ធំ កាលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ និងភាគីពាក់ព័ន្ធ។ ឯកឧត្តម ងួន រាសី បានឱ្យដឹងថា នៅក្នុងខេត្តកំពង់ធំ បច្ចុប្បន្នមាន រោងចក្រ និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី សរុបចំនួន ១២ទីតាំង ក្នុងនោះរោងចក្រកែឆ្នៃមាន ០៣ទីតាំង និងសិប្បកម្មមាន ០៩ទីតាំង ដែលអាចស្តុកទិន្នផលស្វាយចន្ទីបានចំនួន ១៨.១៩៥តោន ក្នុង ១ឆ្នាំ។ ឯកឧត្តម បន្តថា ដើម្បីឱ្យស្វាយចន្ទីមានទិន្នផលកាន់តែច្រើន រដ្ឋបាលខេត្ត បានដាក់ចេញវិធានការបង្កើនសមត្ថភាពជំនាញដល់កសិករអំពីបច្ចេកទេសគ្រប់គ្រងដំណាំ ជំរុញការប្រើប្រាស់ពូជមានគុណភាពល្អ ផ្តល់ទិន្នផលខ្ពស់។ លើសពីនេះការពង្រឹងទីផ្សារផលិតផលដោយភ្ជាប់កសិករផលិតសហគមន៍កសិកម្ម ជាអ្នកប្រមូលទិញសហគ្រាស/កសិកម្ម ក្រុមហ៊ុនកែច្នៃ និងនាំចេញ គឺជារឿងដែលល្អបំផុតផងដែរ។ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងសម័យប្រជុំរៀបចំផែនការឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី សម្តេចធិបតី ហ៊ុន ម៉ាណែត […]
ក្រុមហ៊ុនកសិកម្មចិន កំពុងសិក្សាបង្កើតឃ្លាំងស្តុក និងទីលានហាលគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ
ក្រុមហ៊ុន Sinomach Hainan Development Co., Ltd ដែលជាក្រុមហ៊ុនកសិកម្មរបស់រដ្ឋចិនដ៏លេចធ្លោមួយ កំពុងសិក្សាសមិទ្ធិលទ្ធភាពគម្រោងសង់ឃ្លាំងស្តុក និងកន្លែងសម្ងួតកសិផលនៅក្នុងខេត្តកំពង់ធំ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់សក្តានុពលនាំចេញកសិផលរបស់កម្ពុជា ជាពិសេសក្នុងវិស័យគ្រាប់ស្វាយចន្ទីដែលកំពុងរីកចម្រើន។ នេះបើតាមជំនួបពិភាក្សាការងារដឹកនាំដោយ ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថាគម្រោងវិនិយោគនេះអាចដំណើរការទៅមុខប្រកបដោយប្រសិទ្ធភាព។ ជាការឆ្លើយតប ឯកឧត្តម ហ៊ាន សាហ៊ីប បានគូសបញ្ជាក់អំពីសក្តានុពលវិនិយោគរបស់កម្ពុជា និងការគាំទ្រការវិនិយោគតាមរយៈការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានសាទរ និងគាំទ្រដល់ផែនការវិនិយោគរបស់ក្រុមហ៊ុន ដោយបានលើកឡើងពីការវិនិយោគលើវិស័យមួយនេះ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍ ការលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំង ចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការក្លាយជា «អធិរាជស្វាយចន្ទីនាពេលអនាគត»។ គួរបញ្ជាក់ថា ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. […]
ក្រុមហ៊ុនវារីវប្បកម្មដ៏ល្បីមកពីជប៉ុន កំពុងស្វែងរកឱកាសសហការជាមួយកម្ពុជា
នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់វិស័យវារីវប្បកម្ម Regional Fish Institute, Ltd. ដែលជាក្រុមហ៊ុនជប៉ុនដ៏ល្បីល្បាញសម្រាប់ជំនាញវារីវប្បកម្ម កំពុងស្វែងរកឱកាសសហការយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធនៅកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Shun Ishimoto នាយកប្រតិបត្តិ (ធុរកិច្ចក្រៅប្រទេស) និងជាប្រធានផ្នែកប្រតិបត្តិការ និងផ្នែកផលិតកម្ម នៃក្រុមហ៊ុន Regional Fish Institute, Ltd.។ កិច្ចប្រជុំនេះបានផ្តល់នូវវេទិកាមួយសម្រាប់ក្រុមហ៊ុនក្នុងការបង្ហាញពីបេសកកម្ម ចក្ខុវិស័យ និងប្រវត្តិប្រតិបត្តិការយ៉ាងទូលំទូលាយ ក្នុងគោលបំណងស្វែងយល់ពីភាពជាដៃគូដែលមានសក្តានុពលដែលអាចជំរុញភាពជឿនលឿនក្នុងឧស្សាហកម្មវារីវប្បកម្មនៅកម្ពុជា។ ក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុន Regional Fish Institute, Ltd. មានជំនាញឯកទេសលើកិច្ចការវារីវប្បកម្ម(Aquaculture) ដោយប្រើប្រាស់បច្ចេកវិទ្យាជីវសាស្រ្តជាន់ខ្ពស់ (Bio-Technology) ដើម្បីលើកកម្ពស់ផលិតភាព, ការស្រាវជ្រាវនិងច្នៃបង្កើតពូជថ្មីៗ, ព្រមទាំងការបង្កើនស្តង់ដារគុណភាពជលផលដែលផលិតបាន ដើម្បីបំពេញតម្រូវការទីផ្សារនាំចេញផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏មានគោលដៅក្នុងការសិក្សាស្រាវជ្រាវ, ការផ្ទេរបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការវារីវប្បកម្មតាមបែបវិទ្យាសាស្រ្តទំនើប ដោយផ្តោតលើទិដ្ឋភាពផ្សេងៗគ្នានៅក្នុងតំបន់ដើម្បីជំរុញនិរន្តរភាពលើវិស័យមួយនេះ។ ឆ្លើយតបទៅនឹងសំណើរបស់ក្រុមហ៊ុន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឱ្យមានគំនិតផ្តួចផ្តើមស្រាវជ្រាវរួមគ្នាមួយ […]
រដ្ឋ និងឯកជន រួមគ្នាលើកម្ពស់កសិផលក្នុងស្រុក តាមរយៈចុះអនុស្សរណៈដ៏សំខាន់មួយ
ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញផលិតកម្មកសិកម្មក្នុងស្រុក ក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុនផលិតចំណីសត្វល្បីៗចំនួនប្រាំមួយ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងលើកកម្ពស់ផលិតផលកសិកម្មសំខាន់ៗដូចជា៖ ពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមផ្សេងៗ ក្នុងប្រទេសកម្ពុជា។ នេះបើតាមពិធីចុះអនុស្សរណៈយោគយល់គ្នា ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ក្រុមហ៊ុនទាំង ៦នោះរួមមាន៖ ក្រុមហ៊ុនអិមភីក អេស៊ីអិមស៊ី (ខេមបូឌា), ក្រុមហ៊ុនបេតាហ្រ្គោ (ខេមបូឌា) ខមភេនី លីមីធីត, ក្រុមហ៊ុនអេហ្រ្គី-ម៉ាស្ទ័រ ខូអិលធីឌី, ក្រុមហ៊ុន ឌឹ ហឺស្ស ធីអិមអេច, ក្រុមហ៊ុន អេ អេន ធី ហ្វីដ ឯ.ក, និងក្រុមហ៊ុន ស៊ីជេ ជេលជីដាងហ្វីដ (ខេមបូឌា) ខូអិលធីឌី។ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រសួងពាណិជ្ជកម្ម នឹងសហការសម្របសម្រួលជាមួយក្រុមហ៊ុនទាំង៦ ដើម្បីប្រមូលទិញពោតក្រហមចំនួន ១៨៩.០០០ តោន ដំឡូងមីចំនួន ៨១.៦០០ តោន កញ្ជុងអង្ករចំនួន ៥១. ១៣០ […]
អឺរ៉ុបសម្រេចវិនិយោគជាង ៨៦លានដុល្លារ ដើម្បីធ្វើទំនើបកម្មកសិកម្មនៅកម្ពុជា
សហភាពអឺរ៉ុបបានប្រកាសពីការវិនិយោគដ៏សំខាន់ចំនួនជិត ៨០លានអឺរ៉ូ (ប្រហែល ៨៦លានដុល្លារ) ក្នុងគោលបំណងផ្លាស់ប្តូរវិស័យកសិកម្មរបស់កម្ពុជា និងលើកកម្ពស់លទ្ធភាពទទួលបានរបស់កសិករទាំងទីផ្សារក្នុងស្រុក និងពិភពលោក។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងជាផ្លូវការនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ក្រោមវត្តមានរបស់ឯកឧត្ដមសាស្ត្រាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Nicola Beer អនុប្រធានធនាគារវិនិយោគអឺរ៉ុប (EIB)។ គំនិតផ្តួចផ្តើមនេះនឹងផ្តល់ជំនួយឥតសំណងចំនួន ១៥លានអឺរ៉ូ ពីសហភាពអឺរ៉ុប ដើម្បីគាំទ្រកម្មវិធីដ៏ទូលំទូលាយមួយដែលមានគោលបំណងជំរុញសេដ្ឋកិច្ចជនបទ និងកែលម្អពាណិជ្ជកម្មផលិតផលកសិកម្ម។ គោលដៅចម្បងរបស់កម្មវិធីនេះ រួមមាន ការធ្វើទំនើបកម្មក្នុងការអនុវត្តកសិកម្ម ការលើកកម្ពស់សន្តិសុខស្បៀង និងការពង្រឹងសក្តានុពលនាំចេញកសិផលកម្ពុជា។ បន្ថែមពីលើជំនួយរបស់សហភាពអឺរ៉ុបនេះ ត្រូវបានបន្លែមលើប្រាក់កម្ចី ៦០លានអឺរ៉ូ ពី EIB Global និងបន្ថែមចំនួន ៤,៥លានអឺរ៉ូទៀត សម្រាប់ជំនួយបច្ចេកទេស ដែលនាំមកនូវការវិនិយោគសរុបដែលគាំទ្រដោយសហភាពអឺរ៉ុបឈានដល់ ៧៩,៥លានអឺរ៉ូ (ស្មើនឹងជាង ៨៦លានដុល្លារអារមេរិក) ។ មូលនិធិនេះត្រូវបានព្យាករថានឹងលើកកម្ពស់វិស័យកសិកម្មរបស់កម្ពុជាយ៉ាងសំខាន់ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០ម៉ឺនគ្រួសារ កសិករខ្នាតតូចចំនួន ២៥.០០០ និងអាជីវកម្មកសិឧស្សាហកម្មចំនួន ៥០០។ គំនិតផ្តួចផ្តើមដ៏សំខាន់ៗនេះ នឹងរួមបញ្ចូលការធ្វើឱ្យប្រសើរឡើងនូវមន្ទីរពិសោធន៍កសិកម្មជាតិ […]
វិនិយោគិនចិន ស្នើកម្ពុជាវិនិយោគបង្កើតសួនកសិ-ឧស្សាហកម្មកែឆ្នៃផលិតផលកសិកម្មនៅកម្ពុជា
ប្រតិភូចិនបានដឹកនាំក្រុមអ្នកវិនិយោគសរុបប្រមាណជា ៥០ក្រុមហ៊ុន មកកម្ពុជាដើម្បីធ្វើការស្នើសុំវិនិយោគបង្កើតសួនកសិ-ឧស្សាហកម្ម ដោយផ្តោតលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា សំដៅដល់ការប្រែក្លាយទៅជាតំបន់ពាណិជ្ជកម្មពិសេសនាពេលអនាគត។ ការស្នើនេះធ្វើឡើង ក្នុងជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ជាមួយក្រុមអ្នកវិនិយោគចិនសរុបប្រមាណ ៥០ក្រុមហ៊ុន ដឹកនាំដោយ លោកស្រី Li Fengzhi អភិបាលរង នៃគណៈអភិបាលរដ្ឋបាលប្រជាជនក្រុងកឹងចូវ និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្វាគមន៍គណៈប្រតិភូចិនដែលមកស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តមថា គណៈប្រតិភូ គួរតែសិក្សាពិនិត្យលទ្ធភាពវិនយោគ រួមមាន៖ រោងចក្រឧស្សាហកម្ម ឧស្សាហកម្មយានយន្ត ឧស្សាហកម្មអេឡិចត្រូនិក ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កសិកម្ម និងកសិ-ឧស្សាហកម្ម ការកែច្នៃចំណីអាហារ ថាមពលបៃតង ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស វិស័យអប់រំបណ្តុះបណ្តាល វិស័យសុខាភិបាល បច្ចេកវិទ្យាឌីជីថល សហគ្រាស/អាជីវកម្មខ្នាតតូច និងមធ្យម(SMEs) និងសេវាកម្មផ្សេងៗជាដើម។ ជាការឆ្លើយតប លោកស្រី Li […]