វៀតណាមពេញចិត្តនឹងផ្គត់ផ្គង់អគ្គិសនីបន្ថែមដល់កម្ពុជាឱ្យបានលើសពី ៤០០មេហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការអភិវឌ្ឍ

ប្រទេសវៀតណាម នឹងបើកទូលាយលើការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា រហូតដល់លើស ៤០០មេហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ខណៈជំហានដំបូងនឹងបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥ ដែលមានទំហំថាមពលអគ្គិសនី ២៥០មេហ្គាវ៉ាត់។

នេះបើយោងតាមជំនួបពិភាក្សាការងាររវាង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម នៅទីក្រុងហាណូយ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

នៅក្នុងជំនួបពិភាក្សានោះ ភាគីទាំងពីរ បានយល់ស្របចំពោះសំណើលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកអគ្គិសនី ដោយខាងភាគីវៀតណាម ទទួលយកសំណើររបស់សម្ដេចកតេជោ ដើម្បីធ្វើយ៉ាងណាបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាចំនួន ២៥០មេហ្គាវ៉ាត់ ដែលនឹងបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥ បន្តទៀត។

រីឯ ភាគីវៀតណាមក៏បានបង្ហាញនូវការពេញចិត្តក្នុងការផ្គត់ផ្គង់អគ្កិសនីបន្ថែមទៀតដល់កម្ពុជា ដោយបានប្រកាសបើកទូលាយលើការផ្គត់ផ្គង់អគ្គិសនីរហូតដល់ទៅ ៤០០មេហ្គាវ៉ាត់ ឬ ច្រើនជាងនេះនាពេលអនាគត ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងឧស្សាហកម្ម ៤.០។

គួរបញ្ជាក់ថា កិច្ចសហការនេះលើសពីការផ្គត់ផ្គង់អគ្គិសនី និងមានគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចដែលមានអត្ថប្រយោជន៍ទៅវិញទៅមក។ ប្រទេសទាំងពីរក៏បានសន្យាពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ដើម្បីផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ឡាវ សហការគ្នាកាត់បន្ថយការបំពុលប្លាស្ទិក នៅតាមដងទន្លេមេគង្គ

​ប្រទេសកម្ពុជា និងឡាវ ចុះអនុស្សារណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរួមគ្នាពីការប្តេជ្ញាចិត្តលើវិស័យបរិស្ថាន និងកាត់បន្ថយការបំពុលដោយប្លាស្ទិក នៅតាមដងទន្លេមេគង្គ។ ការចុះហត្ថលេខានេះ បានធ្វើឡើងនៅក្នុងឱកាសដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) រៀបចំឡើងក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា តាមរយៈការចុះហត្ថលេខារួមគ្នារវាងក្រសួងបរិស្ថានកម្ពុជា និងឡាវ គឺធ្វើយ៉ាងពង្រីកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឱ្យកាន់តែធំបន្ថែមទៀត ហើយឈានឆ្ពោះទៅទន្លេមេគង្គមួយដែលគ្មានប្លាស្ទិក។ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា នេះជាជំហានដំបូង និងជាគោលដៅរបស់កម្ពុជា និងឡាវ ផងដែរ បន្ទាប់ពីកម្ពុជាបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះមានសសរស្តម្ភ៣ គឺភាពស្អាត បៃតង និងចីរភាព។ ជាងនេះទៅទៀត ឯកឧត្តមបានបន្ថែមថា សម្រាប់ការចុះ MoU រវាងក្រសួងបរិស្ថានកម្ពុជា និងឡាវ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាផ្នែកមួយចូលរួមទប់ស្កាត់បទល្មើសបំផ្លាញធនធានឆ្លងដែនផងដែរ។ តាមការសិក្សារបស់គណៈកម្មការទន្លេមេគង្គ ហៅកាត់ MRC […]

រដ្ឋបើកការដ្ឋានសាងសង់ថ្នាលបណ្ដុះកូនឈើខ្នាតតំបន់ទំហំជាង ៣ហិកតា នៅខេត្តត្បូងឃ្មុំ

​ក្រសួងបរិស្ថាន បានបើកការដ្ឋានសាងសង់ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី១ ក្នុងខេត្តត្បូងឃ្មុំលើទំហំដីជាង ៣ហិកតាក្នុងខេត្តត្បូងឃ្មុំ។ នេះបើតាមក្រសួងបរិស្ថាន កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤។​​ ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី១ នេះ បានសាងសង់ឡើងស្ថិតក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូរាំងឪ ក្រោមថវិការបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា។ ជាងនេះទៅទៀត  ថ្នាលបណ្ដុះកូនឈើដ៏ធំមួយនេះ នឹងមានបំពាក់ប្រព័ន្ធស្រោចស្រពដោយប្រើថាមពលពន្លឺព្រះអាទិត្យ។ គួរបញ្ជាក់ថា ថ្នាលបណ្ដុះកូនឈើនេះ នឹងមានសមត្ថភាពបណ្តុះកូនឈើបានជាង ១លានដើម ក្នុងមួយឆ្នាំ ដើម្បីជំរុញការដាំដុះដើមឈើឲ្យបានច្រើនពោល គឺបង្កើនគម្របព្រៃតាមផែនការរបស់រាជរដ្ឋាភិបាលដែលកំពុងជំរុញឱ្យបានចំនួន ៦០ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០៥០។ ថ្លែងក្នុងពិធីបើកការដ្ឋានខាងលើ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ថ្នាលបណ្តុះកូនឈើទី១នេះ ជាការបោះជំហានមួយពោរពេញដោយថាមពល បន្ទាប់ពីមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន រួមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ដែលនឹងបន្តបោះជំហានទៅកាន់ខេត្តចំនួន៤ទៀត គឺមណ្ឌលគិរី សៀមរាប កំពង់ស្ពឺ និងកោះកុង។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា ថ្នាលបណ្តុះកូនឈើនេះ រួមចំណែកដល់ការចូលរួមចំណែកដាំដើមឈើឡើងវិញឲ្យបានច្រើនសំដៅកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឲ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត។ ទន្ទឹមនឹងនេះ លោកស្រី […]

រដ្ឋគ្រោងដំាដើមត្នោត ៣ម៉ឺនដើមថែមទៀតនៅតាមព្រំដែនកម្ពុជា-វៀតណាម ខណៈដាំបានជិត ២ម៉ឺនហើយ

​ក្រសួងបរិស្ថាន គ្រោងដាំកូនត្នោត ៣ម៉ឺនដើមបន្ថែមទៀត នៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម បន្ទាប់ពីដាំបានប្រមាណជិត ២ម៉ឺនដើមរួចហើយ ដែលជាអត្តសញ្ញាណជាតិ និងផលប្រយោជន៍ជាច្រើនផ្នែកសេដ្ឋកិច្ច រាប់តាំងពីគល់ដល់ស្លឹក។ នេះបើតាមវិទ្យុជាតិកម្ពុជា បានចុះផ្សាយកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពនេះ បានដកស្រង់សម្តីរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយបានបញ្ជាក់ថា កូនត្នោតចំនួនជាង ៣ម៉ឺនដើមបន្ថែមទៀត នឹងផ្តល់ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីដាំនៅតាមខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានប្រវែងប្រមាណ១២០គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ កាលពីខែសីហានេះ។ ឯកឧត្តមបណ្ឌិត បានបន្ថែមថា ការដាំកូនត្នោត  ជាការបណ្ដុះផ្នត់គំនិត «ពន្លកបៃតង» ដែលចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបរិស្ថាន។(អានបន្ថែម) ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានបន្តថា ត្នោត គឺជាដើមរុក្ខជាតិរបស់ប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍ដាំកូនត្នោតនេះ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការបំផុសស្មារតីរបស់ពលរដ្ឋឱ្យស្រឡាញ់ធនធានធម្មជាតិ ស្រឡាញ់ទឹកដី ការពារនិងអភិរក្សធនធានធម្មជាតិ  ការថែរក្សាអត្តសញ្ញាណ និងវប្បធម៌ជាតិរបស់ប្រទេសកម្ពុជា។ ក្រៅពីខេត្តត្បូងឃ្មុំ អាជ្ញាធរខេត្តកំពត ក៏បានប្រកាសពីយុទ្ធនាការដាំដើមត្នោតចំនួន ៤.៥០០ដើម នៅតាមសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ […]

ក្រុមហ៊ុនសង់ព្រលានយន្តហោះសៀមរាប គ្រោងវិនិយោគបង្កើតតំបន់ផលិតថាមពលនៅកម្ពុជា

ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដែលជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានគម្រោងវិនិយោគបង្កើតតំបន់ថាមពលពិសេស។ លោក Wei Lu​ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AIAI បានលើកឡើងពីគម្រោងក្នុងពេលអញ្ជើញចូលជួប និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីថ្ងៃទី៤ ខែកញ្ញា។​ លោក Wei Lu​ បានលើកឡើងថា​គោលបំណងនៃការពិភាក្សាការងារនាពេលនេះ គឺដើម្បីជម្រាបជូនពីគម្រោងសិក្សាបឋមក្នុងការអភិវឌ្ឍតំបន់ថាមពលពិសេស ដោយសហការជាមួយក្រុមហ៊ុន Energy China YNPD ដែលជាក្រុមហ៊ុនចិនមានជំនាញផ្នែកថាមពលអគ្គិសនី។ បើតាម លោក Wei Lu​ គម្រោងតំបន់ថាមពលពិសេសនេះ នឹងមានរៀបចំផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ Biomass ថាមពលដើរដោយខ្យល់ (Wind Power) និងប្រព័ន្ធថាមពលផ្ទុកផដែរ។​ ឯកឧត្តម ជា វុទ្ធី បានសម្តែងនូវការគាំទ្រដល់គម្រោងវិនិយោគរបស់ក្រុមហ៊ុន និងបានស្នើឱ្យក្រុមហ៊ុនធ្វើការពិភាក្សាលម្អិតជាមួយក្រសួងរ៉ែ និងថាមពល។​ ក្នុងកិច្ចពិភាក្សាការកន្លងទៅ ក្រុ​មហ៊ុន AIAI […]

ក្រុមហ៊ុនខ្នាតយក្ស Sembcorp គ្រោងពង្រីកសួនឧស្សាហកម្មនិងទីផ្សារកាបូនទាបនៅអាស៊ី ខណៈវៀតណាមនិងឥណ្ឌូនេស៊ី ក្លាយជាគោលដៅទីមួយ

ក្រុមហ៊ុនខ្នាតយក្សរបស់សិង្ហបុរី Sembcorp Industries (Sembcorp) គ្រោងនឹងដឹកនាំការអភិវឌ្ឍសួនឧស្សាហកម្មកាបូនទាបនៅអាស៊ី ជាមួយនឹងផែនការយុទ្ធសាស្រ្តដើម្បីពង្រីកធនាគារដីរបស់ខ្លួនដល់ ១៨.០០០ ហិកតានៅឆ្នាំ ២០២៨ និងជំរុញទ្រព្យសម្បត្តិឧស្សាហកម្មរបស់ខ្លួនពី ១០០.០០០ ម៉ែត្រការ៉េដល់ ១,៥លានម៉ែត្រការ៉េ។ ស្របពេលដែលប្រទេសវៀតណាម និងឥណ្ឌូនេស៊ី កំពុងបង្ហាញឱកាសនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ដោយសារដំណើរការផលិតផលក្នុងស្រុកសរុបដ៏ខ្លាំងខ្លា បូករួមនិងសកម្មភាពផលិតកម្មកើនឡើង និងការកើនឡើងនៃវណ្ណៈកណ្តាល ក្រុមហ៊ុនវិនិយោគផ្នែកនគរូបនីយកម្មដ៏ល្បីឈ្មោះ Sembcorp ត្រៀមខ្លួនជាស្រេចដើម្បីទាញយកប្រយោជន៍ពីលក្ខខណ្ឌទីផ្សារអំណោយផលទាំងនេះ ដោយដាក់គោលដៅសម្រាប់អត្រាកំណើនប្រចាំឆ្នាំ (CAGR) លើសពី ១៥% នៅក្នុងប្រាក់ចំណេញសុទ្ធ និងប្រាក់ចំណេញដែលរំពឹងទុក (ROE) ១០% នៅត្រឹមឆ្នាំ ២០២៨។ ផែនការដ៏មានមហិច្ឆតានេះ ត្រូវបានបង្ហាញឱ្យដឹងដោយ Sembcorp និងចេញផ្សាយដោយ Solarquarter នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២៤។ ចាប់តាំងពីឆ្នាំ ១៩៩៤ មកអាជីវកម្មអភិវឌ្ឍទីក្រុងរបស់ក្រុមហ៊ុន Sembcorp បានទាក់ទាញអតិថិជនជាង ១.០០០ ដោយជោគជ័យ និងទទួលបានការវិនិយោគជាង ៥០ ពាន់លានដុល្លារអាមេរិក និងបង្កើតការងារបានជាង ៣៧០.០០០កន្លែង។ មូលដ្ឋានគ្រឹះដ៏រឹងមាំនេះ […]

ក្រុមហ៊ុនជប៉ុនចំនួន១៩ ចាប់អារម្មណ៍ចង់វិនិយោគវិស័យបច្ចេកវិទ្យាបៃតង និងឥណទានកាបូននៅកម្ពុជា

ក្រុមហ៊ុនរបស់ប្រទេសជប៉ុនចំនួន​ ១៩ ចង់ធ្វើការវិនិយោគនៅកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាបៃតង និងឥណទានកាបូននៅកម្ពុជានាពេលខាងមុខ។ ការបង្ហាញពីចំណាប់អារម្មណ៍ខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងឱកាសនៃជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។ ថ្លែងតំណាងក្រុមហ៊ុនទាំង១៩ លោកស្រី Mio Kawada បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។ ទន្ទឹមគ្នានេះ លោកស្រីថា នេះជាលើកទី២ហើយ ដែលអង្គការ JETRO បានរៀបចំបេសកកម្មធុរកិច្ច នៅកម្ពុជា ដោយលើកនេះមានក្រុមហ៊ុនជប៉ុនចូលរួមចំនួន១៩ ដែលកំពុងចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជាក្នុងវិស័យផ្សេងៗនៅកម្ពុជា ជាពិសេសវិស័យលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូន តាមរយៈបច្ចេកវិទ្យាថ្មី និងទំនើប របស់ជប៉ុន។ ជាកាឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ការបន្តចាប់អារម្មណ៍របស់បណ្តាក្រុមហ៊ុនជប៉ុន ក្នុងការស្វែងរកនូវឱកាសវិនិយោគ និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូធុរកិច្ចនៅកម្ពុជា ជាពិសេសសម្តេចធិបតី ក៏បានគាំទ្រយ៉ាងពេញទំហឹងលើចំណាប់អារម្មណ៍របស់ក្រុមហ៊ុនជប៉ុនទាំង១៩ ដែលចង់វិនិយោគលើវិស័យថាមពលស្អាត និងឥណទានកាបូនផងដែរ។ ជាមួយគ្នានេះដែរ សម្ដេចធិបតី ក៏បានណែនាំឱ្យបង្កើតក្រុមការងារដែលមានតំណាងក្រសួង-ស្ថាប័នកម្ពុជាដែលពាក់ព័ន្ធ ដើម្បីសម្របសម្រួលជាមួយអង្គការ JETRO និងក្រុមហ៊ុនជប៉ុនខាងលើ […]