អាជ្ញាធរខេត្ដកំពង់ស្ពឺ ប្រកាសដាំដើមត្នោតតាមមាត់ស្ទឹងព្រែកត្នោត ដើម្បីបង្កើនការទាក់ទាញទេសចរ

អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រកាសថា នឹងធ្វើការដាំដើមត្នោតរាប់ម៉ឺនដើមនៅអមស្ទឹងព្រែកត្នោត និងអមតាមផ្លូវទៅកាន់រមណីយដ្ឋាននានា ដើម្បីបង្កើនសោភ័ណភាពទាក់ទាញភ្ញៀវទេសចរ ពិសេសឱ្យសាកសមជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេនៅកម្ពុជា។

នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្នុងពិធីដាំដើមឈើចម្រុះជិត៤ពាន់ដើម នៅថ្ងៃទិវា ៩កក្កដា នៅក្នុងស្រុកសាមគ្គីមុនីជ័យ កាលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

នាឱកាសនោះដែរ ឯកឧត្តមអភិបាល បានលើកឡើងថា ខេត្តកំពង់ស្ពឺ ជាខេត្តដែលសម្បូរដើមត្នោតច្រើនជាងគេ ជាក់ស្តែងនិមិត្តសញ្ញាតំណាងខេត្តក៏មានរូបដើមត្នោត និងមានស្ទឹងព្រែកត្នោតដែលហូរឆ្លងកាត់ទីរួមខេត្តរហូតដល់ជិត ៤០គីឡូម៉ែត្រ តែដូចជាអត់មានដើមត្នោតមួយដើមទេ ហេតុនេះ រដ្ឋបាលខេត្ត បានឯកភាពគ្នា ដើម្បីលើកកម្ពស់សោភណ័ភាពខេត្ត ក៏ដូចជាស្ទឹងព្រែកត្នោតផង ដូច្នេះអាជ្ញាធរខេត្តនឹងធ្វើយុទ្ធនាការដាំដើមត្នោតឱ្យបានច្រើនដើមនៅអមសងខាងដងស្ទឹងនេះ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ការដាំដើមត្នោតឡើងវិញនេះ មិនមែនធ្វើនៅតែមាត់ស្ទឹងព្រែកត្នោតប៉ុណ្ណោះទេ តែត្រូវបន្ថែមការដាំឱ្យបានរាប់ម៉ឺន រាប់សែនដើមទៀតនៅតាមតំបន់ទេសចរណ៍សំខាន់ៗជាច្រើនទៀត ដើម្បីជាការលើកកម្ពស់សោភ័ណភាព និងអត្តសញ្ញាណដើមត្នោតរបស់ជាតិខ្មែរផងដែរ។

ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ ត្រូវបំផុសឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតាមមូលដ្ឋានចូលរួមដាំដើមត្នោតឱ្យបានយ៉ាងតិចមួយដើមក្នុងម្នាក់ និងដាំដើមឈើលម្អរផ្សេងៗទៀត ដើម្បីទាក់ទាញទេសចរណ៍ និងរក្សាធម្មជាតិឱ្យបានគង់វង្សដល់ក្មេងជំនាន់ក្រោយ ខណៈក្នុងមួយសប្តាហ៍មានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិជិត៤ម៉ឺននាក់ បានមកលេងកម្សាន្តនៅខេត្តកំពង់ស្ពឺនេះ។

គួររម្លឹកថា កាលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីអបអរសាទរ «រុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពត ក៏បានដាំដើមត្នោតចំនួន ៤.៥០០ដើម នៅតាមសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ ដែលស្ថិតនៅចំណុចកោះវែង ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីទុកជាប្រវត្តិសាស្រ្ត និងបំផុសឱ្យយុវជនជំនាន់ក្រោយឱ្យស្រឡាញ់ដើមត្នោតផងដែរ៕  (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រោយបើកដំណើរការបានជិត១ឆ្នាំ ព្រលានថ្មីនៅសៀមរាប ទទួលបានអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដែលជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានឱ្យដឹងថា គិតចាប់តាំងពីបើកដំណើរការមក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់។ ទិន្នន័យនេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងតំណាងក្រុមហ៊ុនវិនិយោគ ជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។ នាឱកាសនោះ លោក Lu Wei  ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន(AIAI) បានឱ្យដឹងថា ចាប់តាំងពីការបើកដំណើរការ មកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់ ហើយរំពឹងថារហូតដល់ខែតុលា នឹងមានអ្នកដំណើរប្រមាណ ១លាន ៣០ម៉ឺននាក់ ហើយនឹងកើនដល់ ១លាន ៥០ម៉ឺនាក់ នៅដំណាច់ឆ្នាំ២០២៤នេះ។ ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី បានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន។ ឯកឧត្តមថា តាំងពីបានចាប់ផ្តើមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រយៈពេលជិត១ឆ្នាំមកនេះ អាកាសយានដ្ឋាននេះ បានចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ និងទាក់ទាញទេសចរបរទេសមកទស្សនាកម្ពុជា […]

ឆ្នំានេះ កម្ពុជាទទួលបានមូលនិធិពិសេស $២លាន ពីមេគង្គ-ឡានឆាង ដើម្បីអភិវឌ្ឍគម្រោង ០៨

កម្ពុជា នឹងទទួលបានហិរញ្ញប្បទានចំនួន ២លានដុល្លារអាមេរិក ពីគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤ សម្រាប់អភិវឌ្ឍគម្រោងចំនួន ០៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។ ទឹកប្រាក់នៃក្របខណ្ឌមូលនិធិពិសេសនេះ សម្រាប់គម្រោងចំនួន ០៨ គ្របដណ្តប់លើផ្នែកទេសចរណ៍ សកម្មភាព ដោះមីន កសិកម្ម អភិវឌ្ឍន៍ជនបទ ការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការជំរុញសេដ្ឋកិច្ចក្នុងតំបន់ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាការកសាង សមត្ថភាព និងការគ្រប់គ្រងហានិភ័យទឹកជំនន់។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង បានផ្តល់ហិរញ្ញប្បទានដល់គម្រោងប្រមាណ ៩០ នៅកម្ពុជា ក្នុងការរួមចំណែកដល់ការកសាងសហគមន៍វាសនារួមគ្នា សម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់។ - Video Advertisement -

រយៈពេល៨ខែ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរ ប្រាសាទកោះកែរ្តិ៍ និងជិះទូកបានជាង $៣១លាន

រយៈពេល៨ខែ គិតចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៣១.០៤៩.១៤០ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៨ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៦៥១.៨៥៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៣០.‌៣៣៤.២២៩ដុល្លារ កើន៣១,៣៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែសីហា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៣.១៥៦.៧៩៩ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៦៧.៤៨២​នាក់ ដែលចំណូលនេះកើនឡើង ១៣,៧៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមពីចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ៨ខែនេះ បានចំនួន ១៩៧,៦១០ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៥១៧.៣០១ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរ។ (អានបន្ថែម) […]

រដ្ឋសម្រេចកែនីតិវិធីត្រួតពិនិត្យ និងលក់សំបុត្រចូលទស្សនាអង្គរ ដើម្បីបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរ

រដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវគោលការណ៍ ៦ចំនុច ដើម្បីធ្វើការកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិការក្នុងការត្រួតពិនិត្យបណ្ណ ចូលទស្សនាអង្គរ ខណៈគ្រឹះស្ថានក៏គ្រោងនឹងដាក់ម៉ាស៊ីនស្វ័យប្រវត្ដិលក់សំបុត្រឱ្យភ្ញៀវទេសចរនៅតំបន់ជិតប្រាសាទ ក្នុងរមណីដ្ឋានអង្គរ សំដៅបង្ករភាពងាយស្រួលជូនភ្ញៀវទេសចរបន្ថែមទៀតផងដែរ។ នេះបើតាមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី៣ លើកទី៤ ដើម្បីពិនិត្យ និងពិភាក្សាអំពី «ការងារកំណែទម្រង់ការលក់បណ្ណ និងនីតិវិធីប្រតិបត្តិក្នុងការត្រួតពិនិត្យបណ្ណ ចូលទស្សនា អង្គរ » ដឹកនាំដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤​ និង ប្រសាសន៍របស់ ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ ជាមួយក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។ យ៉ាងណាមិញទាក់ទងនិងកំណែទម្រង់នីតិវិធីប្រតិបត្តិការក្នុងការត្រួតពិនិត្យបណ្ណចូលទស្សនាអង្គរ រដ្ឋបានចេញគោលការណ៍ចំនួន ៦ចំនុច ក្នុងនោះរួមមាន៖ ១៖ សម្រាប់បណ្ណទស្សនារយៈពេល ១ថ្ងៃ៖ សម្រេចលុបចោលទាំងស្រុង នូវតម្រូវការព័ត៌មានរបស់ភ្ញៀវទេសចរដូចជា រូបថត, សញ្ជាតិ, ក្រុមអាយុ និងភេទ រាល់ពេលភ្ញៀវទេសចរបរទេសចូលទិញបណ្ណទស្សនារមណីយដ្ឋានអង្គរ ពីគ្រឹះស្ថានអង្គរ ចាប់ពីចុងខែកញ្ញា ឆ្នាំ២០២៤ តទៅ។  ២៖ សម្រាប់បណ្ណទស្សនារយៈពេល […]

រយៈពេល ៧ខែ-ឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរចិនជាង ៤៦ម៉ឺននាក់ កើន៤៥%

ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៤ (គិតចាប់ពីខែមករា ដល់ខែកក្កដា) កម្ពុជាទទួលបានភ្ញៀវទេសចរចិនចំនួន ៤៦៣.៩៨០នាក់ កើន ៤៥,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​។ នេះបើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Xinhua កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។ តាមប្រភពដដែលបានបង្ហាញថា ការមកដល់របស់ភ្ញៀវទេសចរចិនមានចំនួន ១២,៤ ភាគរយ នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប ៣,៧៤ លាននាក់ ដែលមកកម្ពុជា។ ក្នុងនោះឃើញថា ទេសចរចិនគឺជាប្រភពនៃភ្ញៀវអន្តរជាតិច្រើនជាងគេទីបីបន្ទាប់ពីប្រទេសថៃ និងវៀតណាម។ ជាមួយគ្នានេះដែរ លោក តុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រទេសកម្ពុជា មានបំណងចង់ឃើញភ្ញៀវទេសចរចិនមកកម្ពុជាឱ្យបានកាន់តែច្រើន ខណៈកម្ពុជាទើបតែបានចាប់ផ្តើមបើកកម្មវីធីថ្មី «ឆ្នាំនៃការផ្លាស់​ប្តូរ​​ប្រជាជន និង​ប្រជាជន ​កម្ពុជា-ចិន ឆ្នាំ​២០២៤» ដែលបាន​ចាប់​ផ្តើម​កាល​ពីដើមឆ្នាំ២០២៤ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​មក​កាន់កម្ពុជា​បន្ថែមទៀត។ រីឯ លោក យ៉េន សំណាង អ្នកស្រាវជ្រាវនៅវិទ្យាស្ថានទស្សនៈវិស័យអាស៊ី ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា ដោយមានជំនួយពីកម្មវិធី ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជារំពឹងថានឹងជួយជំរុញការមកដល់ និងការវិនិយោគរបស់ភ្ញៀវទេសចរចិនបន្ថែមទៀតផងដែរ។ “គេជឿថាគំនិតផ្តួចផ្តើមនេះ រួមជាមួយនឹងកតិកាសញ្ញាពាណិជ្ជកម្មសេរីផ្សេងទៀតដែលនៅនឹងកន្លែង នឹងក្លាយជាកត្តាជំរុញដ៏សំខាន់នៃការលើកកម្ពស់វិស័យទេសចរណ៍ […]

រដ្ឋប្រកាសរៀបចំ កម្មវិធីកម្សាន្តនៅខេត្តទិសឦសានដោយឥតគិតថ្លៃ ជូនដល់ពលរដ្ឋកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសរៀបចំ «កម្មវិធីកម្សាន្តទិសឦសានដោយឥតគិតថ្លៃ» ជូនប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តដោយឥតគិតថ្លៃទៅកាន់ខេត្តភូមិភាគភាគឦសាន រួមមាន៖ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ខណៈកម្មវិធីនេះ នឹងចាប់ផ្តើមពីខែកញ្ញា ខាងមុខនេះ រហូតដល់ខែធ្នូ ឆ្នាំ២០២៤។ តាមរយៈសេចក្តីថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញគោលការណ៍ឱ្យរៀបចំកម្មវិធីដំណើរកម្សាន្តដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤ រៀងរាល់ចុងសប្តាហ៍ ដោយចាប់ផ្តើមអនុវត្តន៍ពីខែកញ្ញាដល់ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឱ្យប្រជាពលរដ្ឋបានទៅដល់ខេត្ត និងឃើញទិដ្ឋភាពជាក់ស្ដែងនៅតាមផ្លូវព្រំដែន និងការអភិវឌ្ឍព្រំដែនរបស់កម្ពុជា។ សម្តេចធិបតី អះអាងទៀតថា ដើម្បីជំរុញការអភិវឌ្ឍភូមិភាគឦសាននោះដែរ សម្តេចធិបតី បានប្រគល់ភារកិច្ចជូន ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងអភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនទាំង៤ (CLV-DTA) រៀបចំ «កម្មវិធីកម្សាន្តទិសឦសានដោយឥតគិតថ្លៃ»នេះឱ្យបានរលូន។ […]