វិនិយោគិនបរទេសចាប់ផ្តើមប្រុងប្រយ័ត្នឡើងវិញ ខណៈទីផ្សារអចលនទ្រព្យចិនប្រឈមមុខនឹងបញ្ហាជាថ្មី
ចំពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់នៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន អ្នកវិនិយោគបរទេសកំពុងមានការប្រយ័ត្នប្រយែងលើការជ្រើសយកគម្រោងវិនិយោគកាន់តែខ្លាំងជាងមុន ជាពិសេសគឺមានវិនិយគិនជាច្រើន បង្ហាញការក្រែងរអែងលើការទិញអចលនទ្រព្យប្រភេទពាណិជ្ជកម្ម (commercial properties) នេះបើយោងតាម Asia.nikkei ចុះថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤។ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងព្រំដែនក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះ ១៣% នៃអត្រាប្រចាំឆ្នាំ បើគិតជាទំហំទឹកប្រាក់មានចំនួន ៣,៣ ពាន់លានដុល្លារ។ ការធ្លាក់ចុះនេះ ឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែទូលំទូលាយអំពីស្ថិរភាពរបស់ទីផ្សារអចលនទ្រព្យ ជាពិសេសក្នុងចំណោមវិនិយោគិនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលម្នាក់ៗបានលើកឡើងពីការព្រួបារម្ភ ថា តើពួកគេអាចចាកចេញពីទីផ្សារចិនត្រឡប់ទៅវិញដោយចំណេញនៅពេលអនាគតដែរឬទេ។ ទន្ទឹមនឹងនេះដែរ បន្ទាប់ពីចិន ប្រទេសជប៉ុន បាននាំមុខប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងអត្រាធ្លាក់ចុះនៃសកម្មភាពពាណិជ្ជកម្មផ្នែកអចលនទ្រព្យ ៣៥% ក្នុងទំហំទឹកប្រាក់ចំនួន ៣,៧ ពាន់លានដុល្លារ។ ទោះមានការថយចុះពីវិនិយោគិនអាមេរិក ចំណែកវិនិយោគិនសិង្ហបុរីវិញ នៅតែបន្តជាតួអង្គដ៏សំខាន់នៅក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ប្រទេសចិន ដោយបានរួមចំណែកប្រហែល ១ពាន់លានដុល្លារ នៅឆមាសទីមួយនៃឆ្នាំ ២០២៤ ទោះបីជាមានការព្រួយបារម្ភអំពីស្ថានភាពភូមិសាស្ត្រនយោបាយទូទៅក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ ទំហំវិនិយោគ ១ពាន់លានដុល្លារនេះ ក៏នៅតែតំណាងឱ្យការធ្លាក់ចុះនៃការវិនិយោគខ្ពស់បំផុតរបស់ជនជាតិសិង្ហបុរីដែរ បើធៀបនឹងឆ្នាំ ២០១៩។ ការធ្លាក់ចុះនេះបង្ហាញពីការភ័យខ្លាចកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកសុទិដ្ឋិនិយមចិនដែលប្រមើលមើលពីអនាគតសេដ្ឋកិច្ចវែងឆ្ងាយ ដែលធ្លាប់មានបទពិសោធន៍ឆ្លងកាត់វដ្តទីផ្សារច្រើនដងច្រើនគ្រា។ ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនបានប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន ចាប់តាំងពីពេលដែលរដ្ឋាភិបាលបានអនុវត្តវិធានការទប់ស្កាត់ការខ្ចីប្រាក់របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងឆ្នាំ ២០២០មក […]
ការវិនិយោគអចលនទ្រព្យនៅអាស៊ីធ្លាក់ចុះ ១៣% ចំពេលមានការពន្យារពេលកាត់បន្ថយអត្រាការប្រាក់ និងការកំណត់តម្លៃទីផ្សារជាថ្មី
ការធ្លាក់ចុះនៃការវិនិយោគអចលនទ្រព្យនាពេលថ្មីៗនេះ នៅទូទាំងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក បរិមាណវិនិយោគ ២២,៩ពាន់លានដុល្លារ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤ គឺជាការធ្លាក់ចុះដ៏សំខាន់មួយ ខណៈដែលអ្នកវិនិយោគកំពុងរង់ចាំសញ្ញាច្បាស់លាស់ពីធនាគារកណ្តាលទាក់ទងនឹងការកែសម្រួលគោលនយោបាយរូបិយវត្ថុ។ វិធីសាស្រ្តរង់ចាំនិងមើលនេះបានធ្វើឱ្យសកម្មភាពវិនិយោគមានភាពតានតឹង និងបង្កើនការប្រុងប្រយ័ត្នទីផ្សារ។ ទំហំវិនិយោគអចលនទ្រព្យពាណិជ្ជកម្ម នៅអាស៊ីប៉ាស៊ីហ្វិកបានធ្លាក់ចុះ ១៣% បើគិតជាទឹកប្រាក់មានតម្លៃសរុបប្រមាណ ២២,៩ ពាន់លានដុល្លារ ក្នុងរយៈពេលបីខែគិតត្រឹមចុងខែមិថុនា ធៀបនឹងត្រីមាសមុន ។ ការធ្លាក់ចុះនេះ គូសបញ្ជាក់ពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចដែលកំពុងបន្តក្នុងតំបន់ និងការប្រុងប្រយ័ត្នរបស់វិនិយោគិន នេះបើយោងតាម Bloomberg ធ្វើបច្ចុប្បន្នភាពថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤។ ចាប់ផ្តើមពីហុងកុង មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី៖ ការធ្លាក់ចុះខ្លាំងបំផុតត្រូវបានគេសង្កេតឃើញនៅក្នុងទីក្រុងហុងកុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់អាស៊ី ជាមួយនឹងការថយចុះគួរឱ្យកត់សម្គាល់ប្រមាណ ៥៤% ដែលជំរុញដោយការកើនឡើងនៃបរិមាណទ្រព្យសកម្មដែលមានបញ្ហា និងភាពមិនច្បាស់លាស់ផ្នែកម៉ាក្រូសេដ្ឋកិច្ចដែលចេះតែបន្តកើតមានជាបន្តបន្ទាប់។ ស្ថានភាពនេះ បានរារាំងអ្នកវិនិយោគពីការប្តេជ្ញាចិត្តក្នុងការទិញអចលនទ្រព្យក្នុងទ្រង់ទ្រាយធំ។ ការកំណត់តម្លៃទីផ្សារឡើងវិញ៖ ជុំវិញបញ្ហានេះ លោក Henry Chin ប្រធានផ្នែកស្រាវជ្រាវអចលនទ្រព្យប្រចាំអាស៊ីរបស់ក្រុមហ៊ុន CBRE បញ្ជាក់ពីការរំពឹងទុករបស់លោកថាទីផ្សារនឹងបន្តការកែសម្រួលខ្លួនវា។ លោក Chin បានកត់សម្គាល់ថា៖ “យើងរំពឹងថា នឹងមានការកំណត់តម្លៃក្នុងទីផ្សារឡើងវិញបន្ថែមទៀតនៅឆ្នាំនេះ ជាពិសេសនៅហុងកុង ចិនដីគោក និងសិង្ហបុរី។ ” […]
អ្នកជំនាញ៖ កម្លាំងសេដ្ឋកិច្ចកម្ពុជា ២០២៤ វាស់ដោយសូចនាករ០២៖ កម្រិតកំណើនឥណទានធ្លាក់ចុះ ខណៈអត្រាកម្ចីមិនដំណើរការ NPLRs កើនខ្លាំង
ក្នុងការវិភាគពីសេដ្ឋកិច្ចរបស់ប្រទេសមួយ មានសូចនាករបច្ចេកទេសសំខាន់យ៉ាងហោចណាស់ចំនួន ០២ សម្រាប់វាស់កម្រិតភាពរស់រវើកនៃសកម្មភាពសេដ្ឋកិច្ច និងកម្លាំងទ្រនៅពីក្រោយកំណើនសេដ្ឋកិច្ចណាមួយ។ សូចនាករទំាងពីរនោះ គឺកំណើនឥណទាន (Credit Growth) និងអត្រាកម្ចីមិនដំណើរការ (Non-performing loan ratio = NPLRs)។ កាលណាកំណើនឥណទានខ្ពស់ ក្នុងន័យម្យ៉ាង វាបង្ហាញពីកម្រិតសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសមួយខ្ពស់ដែរ ពោលគឺជាសញ្ញាវិជ្ជមាន។ ផ្ទុយទៅវិញ បើកាលណាកម្រិតអត្រាឥណទានគ្មានគុណផល NPLRs ឡើងកាន់តែខ្ពស់ ជាសញ្ញាបញ្ជាក់ថាមានភាពមិនគាប់ប្រសើរក្នុងសកម្មភាពសេដ្ឋកិច្ចដោយសារអ្នកខ្ចីពីធនាគារគ្មានលទ្ធភាពសងត្រឡប់វិញទាន់ពេលវេលានិងទៀងទាត់ ដែលបង្ហាញអំពីស្ថានភាពជាប់គាំងលំហូរសាច់ប្រាក់ក្នុងចរន្តសេដ្ឋកិច្ចនិងសង្គម និងការធ្លាក់ចុះនៃសកម្មភាពអាជីវកម្មក្នុងគ្រប់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចប្រទេស។ សម្រាប់ករណីសេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងឆ្នាំ ២០២៤ នេះ តារាងកំណើនឥណទានបង្ហាញពីតួលេខមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ និងកម្រិតអត្រាប្រាក់កម្ចីមិនដំណើរការ (NPLRs) មានការកើនឡើងយ៉ាងខ្ពស់ នៅគ្រប់វិស័យសេដ្ឋកិច្ចធំៗទាំងអស់ រួមទាំងធនាគារពាណិជ្ជ កម្ចីទិញផ្ទះ សំណង់ និងសកម្មភាពអចលនទ្រព្យ នេះបើយោងតាមទិន្នន័យថ្មីៗរបស់ធនាគារជាតិនៃកម្ពុជាសម្រាប់ត្រីមាសទី១ ឆ្នាំ ២០២៤ និងធ្វើបច្ចុប្បន្នភាពដោយ CBRE Cambodia ក្នុងបទបង្ហាញកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៤។ កំណើនឥណទានធ្លាក់ចុះគួរឱ្យកត់សម្គាល់ កំណើនឥណទាន ដែលជាសូចនាករសំខាន់សម្រាប់វាស់សុខភាពសេដ្ឋកិច្ច និងទំនុកចិត្តក្នុងការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី ១ ឆ្នាំ […]
មូលហេតុទាំងនេះបានជំរុញ អ្នកវិនិយោគបរទេសសម្រុកចូលទីផ្សារអចលនទ្រព្យវៀតណាម
ទីផ្សារអចលនទ្រព្យរបស់វៀតណាម កំពុងស្ទុះឡើងខ្លាំងគួរឱ្យកត់សម្គាល់ ពោលគឺសន្ទុះមួយនេះបានកើនឡើងពីលំហូរទុនវិនិយោគរបស់វិនិយោគិនបរទេស ដែលបានជំរុញដោយការរួមបញ្ចូលគ្នានៃលក្ខខណ្ឌសេដ្ឋកិច្ចអំណោយផល កំណែទម្រង់ច្បាប់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្ររបស់ប្រទេសវៀតណាម។ បើតាមរបាយការណ៍របស់ VnExpress International បានបង្ហាញថា ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៤ វិនិយោគិនបរទេសបានចាក់ទុនជិត ១,៩៨ពាន់លានដុល្លារ ចូលទៅក្នុងវិស័យអចលនទ្រព្យវៀតណាម ពោលគឺកើនឡើង ៧០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ។ ទីផ្សារអចលនក្នុងវិស័យលក់រាយ៖ កំពុងរីកចម្រើនខ្លាំង ទីផ្សារអចលនទ្រព្យលក់រាយរបស់ប្រទេសវៀតណាមកំពុងរីកចម្រើន ដោយអត្រាកាន់កាប់នៅក្នុងមជ្ឈមណ្ឌលផ្សារទំនើបក្នុងទីក្រុងធំៗ មានលើសពី ៩០ភាគរយ។ នេះបើយោងតាមគេហទំព័រ The Star វិស័យនេះបានបង្ហាញពីភាពធន់ និងការស្តារឡើងវិញក្រោយជំងឺរាតត្បាតកូវីដ-១៩ ខណៈដែលអាជីវកម្មទាំងនោះមានយុទ្ធសាស្ត្រក្នុងការជ្រើសរើសទីតាំងសំខាន់ៗដើម្បីទាញយកប្រយោជន៍ពីឱកាសដ៏កម្រមួយនេះ។ សមាគមអចលនទ្រព្យវៀតណាម (VARS) បានរាយការណ៍ថា អត្រាជួលនៅទីក្រុងហាណូយបានកើនឡើងប្រហែល ១០ភាគរយក្នុង ឆ្នាំ២០២៣ ខណៈតំបន់ដែលនៅកណ្តាលទីក្រុងហូជីមិញរក្សាបាននូវតម្លៃប្រហែល ១៤០ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ ជាមួយគ្នានេះដែរ មានក្រុមហ៊ុនលក់រាយខ្នាតយក្សលក្ខណៈជាសកលមួយ ក៏កំពុងកត់សម្គាល់ពីសក្តានុពលរបស់វៀតណាមផងដែរ។ នោះគឺក្រុមហ៊ុន Central Retail Corp របស់ប្រទេសថៃ ដែលគ្រោងនឹងពង្រីកសាខារបស់ខ្លួនទៅគ្រប់ ៥៥ខេត្ត ខណៈ Aeon Group របស់ជប៉ុនក៏មានគោលបំណងពង្រីកគម្រោងរបស់ខ្លួនចំនួន១៦ទីតាំងទៀត នៅឆ្នាំ២០២៥ ដោយក្នុងនោះមានមួយចំនួននឹងមានវត្តមាននៅទីក្រុងហាណូយផងដែរ។ លើសពីនេះ […]
អ្នកជំនាញCBRE ព្យាករពេលវេលាច្បាស់លាស់ជាងមុនសម្រាប់ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យកម្ពុជា
ទីផ្សារអចលនទ្រព្យនៅកម្ពុជា បច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលកែតម្រូវជាចាំបាច់ ដែលដំណាក់កាលកែតម្រូវនេះ ត្រូវឆ្លងកាត់ដំណាក់ដែលអ្នកជំនាញហៅថា “ដំណាក់កាលឈឺចាប់” ប៉ុន្តែចាំបាច់សម្រាប់ដំណើរបន្ទាប់ឆ្ពោះទៅរកស្ថានភាពប្រសើរឡើងវិញ និងដើម្បីរក្សាស្ថិរភាពទីផ្សារ និងការត្រៀមខ្លួនសម្រាប់កំណើននាពេលអនាគត នេះបើយោងតាមលោកស្រី Kim Kin Kesa នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia ដែលបានលើកឡើងនៅក្នុងសិក្ខាសាលាធ្វើបទបង្ហាញស្តីពីបច្ចុប្បន្នភាពទីផ្សារអចលនទ្រព្យភ្នំពេញ ដែលប្រារព្ធធ្វើកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងពិធីដដែល គណៈពិភាក្សាពេញអង្គដែលរួមមានវាគ្មិនល្បីៗជាច្រើនរូបមកពីស្ថាប័ន ជំនាញក្នុងវិស័យអចលនទ្រព្យ បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពទីផ្សារ និងពេលវេលានៃការងើបឡើងវិញសម្រាប់វិស័យនេះ ជុំវិញសំណួរចម្បងដែលបានចោទសួរថា តើទីផ្សារអចលនទ្រព្យកម្ពុជានឹងត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ នៅពេលណាឱ្យប្រាកដ? ខណៈតម្លៃលែងឡើងចុះខ្លាំងហើយចាប់ផ្តើមមានកម្រិតមធ្យម នោះជាសញ្ញាណនៃភាពប្រសើរឡើងវិញ ក្នុងឱកាសនោះ លោកស្រី Kim Kin Kesa បានកត់សម្គាល់ថា ខណៈពេលដែលតម្លៃអចលនទ្រព្យកំពុងតែស្ថិតនៅមានកម្រិតមធ្យម ដែលយើងច្រើនតែមើលឃើញថានេះជាបញ្ហាប្រឈមសម្រាប់អ្នកអភិវឌ្ឍន៍គម្រោងភាគច្រើននោះ តាមពិតទៅ គឺដំណាក់កាលនេះហើយ ទើបជាដំណាក់កាលដែលមានសារៈសំខាន់បំផុតសម្រាប់ជំរុញទីផ្សារទៅកាន់កម្រិតមួយដែលមានចីរភាពឡើងវិញ។ លោកស្រីបានមានប្រសាសន៍ថា “តម្លៃនឹងមិនធ្លាក់ចុះរហូតទេ ហើយវាក៏មិនចេះតែឡើង រហូតដែរ។ នៅពេលណាដែលតម្លៃ ចាប់ផ្តើមប្រែមកស្ថិតក្នុងកម្រិតមធ្យម (ពោលគឺតម្លៃក្នុងទីផ្សារចាប់ផ្តើមមានលំនឹង លែងឡើងចុះខ្លាំងវិញ) ដែលអាចទទួលយកបានសម្រាប់ទីផ្សារ គឺនៅពេលនោះហើយដែលកំណើននៃតម្រូវការអចលនទ្រព្យ នឹងចាប់ផ្តើមមានភាពប្រសើរឡើងវិញទៅតាមនោះដែរ”។ គិតតែអភិវឌ្ឍន៍សម្រាប់តម្រូវការអនាគត ភ្លេចគិតថាបច្ចុប្បន្នគ្មានអ្នកត្រូវការ ចំណែកឯលោក Channdara […]
អ្នកវិភាគសង្ស័យថាវិធានការដោះស្រាយវិបត្តិអគារទទេរបស់ចិន ដែលចំណាយអស់ $៤៣,៥ ពាន់លាន នោះគ្មានប្រសិទ្ធភាព
វិធានការដោះស្រាយវិបត្តិលំនៅឋានទំនេរ ដែលចាយថវិកាជាតិអស់ $៤៣,៥ ពាន់លានដុល្លាររបស់ប្រទេសចិន ត្រូវបានផ្តួចផ្តើមឡើងក្នុងគោលដៅដោះស្រាយវិបត្តិអចលនទ្រព្យជាប់គាំងរបស់ប្រទេស ប៉ុន្តែអ្នកវិភាគអះអាងថា ចំនួននេះមិនគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាដែលកំពុងបន្តញាំញីវិស័យនេះអស់រយៈពេលជិត ៣ឆ្នាំមកហើយនោះឡើយ។ វិធានការថ្មី ដែលបានប្រកាសកាលពីពេលថ្មីៗកន្លងទៅនេះ មានគោលបំណងផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនរដ្ឋតាមរយៈធនាគារ ដើម្បីទិញយកភាគហ៊ុនពីគម្រោងអភិវឌ្ឍន៍លំនៅឋានដែលលក់មិនចេញ ប៉ុន្តែក្តីបារម្ភនៅតែមានចំពោះវិធានការនេះថា មានវិសាលភាពតូចពេក ធៀបនឹងទំហំបញ្ហាប្រឈមដែលបន្តកើតឡើង នេះបើយោងតាម Asia.nikkei.com ចុះថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៤។ ប៉ុន្មានខែថ្មីៗនេះ ការលក់ផ្ទះថ្មីនៅក្នុងប្រទេសចិន មានការធ្លាក់ចុះយ៉ាងខ្លាំង ដោយអ្នកទិញកាន់តែពេញចិត្តចំពោះទីផ្សារទុតិយតា (Secondary Market)។ និន្នាការនេះ បាននាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៃផ្ទះដែលលក់មិនទាន់ចេញ និងដីទទេ ដែលរារាំងដល់ដំណើរការនៃគម្រោងសាងសង់ថ្មី និងបង្កើនហានិភ័យបរាជ័យចំពោះអ្នកអភិវឌ្ឍន៍ រួមទាំងក្រុមហ៊ុនធំៗរបស់រដ្ឋផងដែរ។ ក្រុមមន្ត្រីអ្នកស្រាវជ្រាវបានកត់សម្គាល់ថា មែនទែនទៅ កម្មវិធីរបស់ធនាគារកណ្តាល គឺធនាគារប្រជាជនចិន (PBoC) នេះ អាចនឹងជួយជំរុញកម្ចីធនាគាររហូតដល់ $៧២,៥ពាន់លាន (៥០០ ពាន់លានយន់) ឯណោះ ប៉ុន្តែនេះគ្រាន់តែជាដំណោះស្រាយមួយផ្នែកនៃតម្លៃនៃអគារអាផាតមិនទំនេរនៅក្នុងប្រទេសចិនទាំងមូល ដែលអ្នកសេដ្ឋកិច្ចប៉ាន់ស្មានថា មានតម្លៃសរុបរាប់លានយន់ឯណោះ។ លោក Rory Green ប្រធានសេដ្ឋវិទូចិននៅក្រុមហ៊ុន TS Lombard […]