ក្រុមហ៊ុនកូរ៉េ Camko Motor គ្រោងដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារពិភពលោក
ក្រុមហ៊ុន Camko Motor និង Camko Infracore មានបំណងចាប់ផ្ដើមដំឡើងរថយន្តអគ្គិសនីនៅកម្ពុជានាពេលខាងមុខ ខណៈរថយន្តអគ្គិសនីនេះ កំពុងពេញនិយមប្រើប្រាស់ និងកើនឡើងជាលំដាប់ទូទាំងពិភពលោក។ នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ និងលោក Park Joo-bong ដែលជាអគ្គនាយកក្រុមហ៊ុន នៅទីក្រុងសេអ៊ូល នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ក្នុងជំនួបនេះ លោក Park Joo-bong បានជម្រាបឱ្យដឹងថា ក្រុមហ៊ុនរបស់លោកសព្វថ្ងៃបានចាប់ផ្តើមដំណើរការនៅកម្ពុជា និងមានបំណងដំឡើងរថយន្តនៅកម្ពុជាសម្រាប់ការប្រើប្រាស់ទាំងនៅកម្ពុជា និងការនាំចេញទៅក្រៅប្រទេសផងដែរ ដោយត្រូវការធនធានមនុស្ស ពិសេសគឺត្រូវការការបណ្ដុះបណ្ដាលជំនាញ។ បន្ថែមពីនេះ ក្រុមហ៊ុន Camko Motor ក៏មានបំណងពង្រីកសកម្មភាពផលិតរបស់ក្រុមហ៊ុន ឱ្យកាន់តែធំថែមទៀតបានសន្យាជាមួយសម្ដេចតេជោថា ក្រុមហ៊ុននឹងខិតខំធ្វើការឱ្យអស់លទ្ធភាពសម្រេចគម្រោងនេះឱ្យជោគជ័យ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាការឆ្លើយតបវិញនោះ សម្តេចតេជោ បានកោតសរសើរចំពោះក្រុមហ៊ុនខាងលើនេះ និងបានលើកឡើងថា ចលនានៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា នៅមានកម្រិត ដោយសង្ឃឹមទៅអនាគត ការប្រើប្រាស់រថយន្តអគ្គិសនីដែលមានបច្ចេកវិទ្យាទំនើប និងកាត់បន្ថយការចំណាយ ធៀបនឹងការប្រើប្រាស់ប្រេងឥន្ធនៈដែលមានតម្លៃខ្ពស់។ គួរបញ្ជាក់ថា កាលពីខែឧសភា […]
រឿងដ៏អស្ចារ្យទាំង៥ ក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថលប្រចាំសប្តាហ៍
អឌ្ឍគោលខាងជើងបានឆ្លងកាត់រដូវក្តៅបំផុតក្នុងរយៈពេល 2,000 ឆ្នាំមុន ហើយឆ្នាំ 2024 អាចនឹងក្តៅជាងនេះ។ សប្តាហ៍នេះ យើងមើលពីរបៀបដែលឌីជីថលភ្លោះកំពុងជួយអ្នកភូមិក្នុងការសម្របខ្លួនទៅនឹងការកើនឡើងសីតុណ្ហភាព ប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ ការព្យាករណ៍ ការពារទឹកជំនន់ និងគ្រប់គ្រងធនធានទឹក។ ប៉ុន្តែរដូវក្តៅក៏ជាពេលវេលាដ៏ល្អសម្រាប់អ្នកចូលចិត្តហែលទឹកដែរ ហើយឌីជីថលភ្លោះអាចជួយអ្នកហែលទឹកកែលម្អពីរបៀបហែលដើម្បីប្រកួតប្រជែង។ ដើម្បីស្វែងយល់ពីភាពអស្ចារ្យទាំងនេះ សូមអានអត្ថបទដែលបង្ហាញពីភាពអស្ចារ្យទាំងនេះដូចតទៅ។ ចលនាភ្លើងឆេះព្រៃក្នុងឌីជីថលភ្លោះ ការគ្រប់គ្រងគំរូចលនាធ្វើភ្លើងឆេះព្រៃដែលពិពណ៌នាអំពីការរីករាលដាលក្នុងកម្រិត PM 2.5 aerosols កំឡុងពេលឆេះ។ រូបភាព៖ ណាសា / សាកលវិទ្យាល័យ San Jose State គំរូឌីជីថលភ្លោះភ្លើងឆេះព្រៃដែលត្រូវបានបង្កើតឡើងដោយការិយាល័យបច្ចេកវិទ្យាវិទ្យាសាស្ត្រផែនដីរបស់អង្គការ NASA កំពុងប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងម៉ាស៊ីនសិក្សា (ML) ដើម្បីព្យាករណ៍គន្លងផ្លូវដែលឆេះ និងផ្សែងហុយក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះជាជាងប្រើពេលរាប់ម៉ោងខុសពីមុន។ “ខណៈពេលដែលគំរូសកលបច្ចុប្បន្នដែលពិពណ៌នាអំពីការរីករាលដាលនៃភ្លើងឆេះព្រៃ និងផ្សែងដែលមានកម្រិតបង្ហាញទំហំត្រឹមតែ 10 គីឡូម៉ែត្រក្នុងមួយភីកសែល នោះ Wildfire Digital Twin នឹងផលិតម៉ូដែលជាមួយនឹងកម្រិតភាពច្បាស់ពី 10 ទៅ 30 ម៉ែត្រក្នុងមួយភីកសែល ដែលជាការធ្វើឱ្យប្រសើរឡើងនៃពីររបៀបដោយឡែកពីគ្នាក្នុងការពង្រីកទំហំ។” តាមការលើកឡើងរបស់ណាសា។ ហេតុអ្វីបានជាវាសំខាន់៖ អង្គការ NASA […]
អ្នករៀបចំការប្រកួតពានរង្វាន់ហេដ្ឋារចនាសម្ព័នឌីជីថល ២០២៤ ប្រកាសអ្នកជាប់ទៅប្រកួតវគ្គផ្តាច់ព្រាត់
អ្នកឈ្នះនឹងត្រូវប្រកាសលទ្ធផលនៅថ្ងៃទី ៩ ខែតុលា ក្នុងព្រឹត្តិការណ៍ហេដ្ឋារចនាសម្ព័ន្ធប្រចាំឆ្នាំ (2024 Year in Infrastructure) និងកម្មវិធីពានរង្វាន់ឌីជីថលរៀបចំឡើងដោយក្រុមហ៊ុន Bentley System នៅទីក្រុង Vancouver EXTON, PA., ថ្ងៃទី 15 ខែសីហា ឆ្នាំ 2024 – ក្រុមហ៊ុន Bentley Systems, Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធសាកល បានប្រកាសពីបេក្ខជនចុងក្រោយដែលត្រូវទៅប្រកួតផ្តាត់ព្រាត់យកពានរង្វាន់ Going Digital Awards ឆ្នាំ 2024។ កម្មវិធីផ្តល់ពានរង្វាន់ប្រចាំឆ្នាំនេះ ប្រារព្ធឡើងដើម្បីផ្តល់កិត្តិយសដល់អ្នកប្រើប្រាស់កម្មវិធីសូហ្វវ៊ែររបស់ក្រុមហ៊ុន Bentley ណាដែលមានស្នាដៃឆ្នើម ដែលមានប្រយោជន៍ច្រើនក្នុងការជំរុញការរចនាហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់ និងប្រតិបត្តិការនៅទូទាំងពិភពលោក។ ឆ្នាំនេះ បេក្ខជនចុងក្រោយចំនួន 36 ក្រុម ក្នុងចំណោម 12 ប្រភេទ ត្រូវបានជ្រើសរើសជម្រុះចេញបេក្ខជនជាង 250 ដែលដាក់ពាក្យស្នើចេញពីក្រុមហ៊ុននានាមកពី 36 ប្រទេស។ អ្នកតំណាងមកពីស្ថាប័នដែលជាប់ពាក់ប្រកួតជម្រុះចុងក្រោយនឹងបង្ហាញគម្រោងរបស់ពួកគេទៅកាន់ក្រុមចៅក្រមឯករាជ្យរហូតដល់ទៅ 34 […]
ក្រុមហ៊ុនចិនចង់មកវិនិយោគផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា សម្រាប់នាំចេញ
ក្រុមហ៊ុន Chery Holding Group ដែលជាក្រុមហ៊ុនឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសចិន បានបង្ហាញនូវចំណាប់អារម្មណ៍ចង់មកវិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងទីផ្សារអន្តរជាតិ។ ការលើកឡើងរបស់ក្រុមហ៊ុនខាងលើ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Chery Holding Group Co., Ltd. កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ នាឱកាសនោះ លោក Xu Hui បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក មានអាជីវកម្មលើវិស័យឧស្សាហកម្មផលិតរថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតកប៉ាល់ទឹក និងការសាងសង់កំពង់ផែ ហើយក្រុមហ៊ុនចាប់អារម្មណ៍ចង់វិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្តនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងអន្តរជាតិ។ ទន្ទឹមគ្នានេះដែរ លោកបន្តថា ក្រុមហ៊ុន ក៏កំពុងសិក្សាគម្រោងផ្សេងៗមួយចំនួនទៀត រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រោងពិភាក្សាជាមួយដៃគូកម្ពុជាផងដែរ។ ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ក្រុមហ៊ុន […]
ឥណ្ឌូណេស៊ីប្រើបច្ចេកទេសបណ្ដុះពពក ដើម្បីទប់ភ្លៀងដែលរារាំងដល់ការសាងសង់ទីក្រុងថ្មី
ឥណ្ឌូណេស៊ីកំពុងប្រើប្រាស់បច្ចេកទេសកែប្រែអាកាសធាតុដែលគេស្គាល់ថាជាការបណ្តុះពពកជុំវិញទីតាំងនៃរដ្ឋធានីថ្មីនាពេលអនាគតរបស់ខ្លួនគឺទីក្រុងថ្មី Nusantara ដើម្បីកាត់បន្ថយភ្លៀងធ្លាក់ខ្លាំង ដែលបានមករារាំងដល់ការសាងសង់ទីក្រុងថ្មី នេះបើតាមការលើកឡើងរបស់មន្ត្រីនៃទីភ្នាក់ងារអាកាសធាតុ ជាមួយ businesstimes នៅថ្ងៃ២១ មិថុនា ២០២៤។ ទីក្រុងថ្មី Nusantara គ្រោងនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ ដែលនឹងមកជំនួសរដ្ឋធានីចាស់ដែលកំពុងប្រឈមនឹងបញ្ហាកកស្ទះចរាចរណ៍ខ្លាំង ពិសេសប្រឈមនឹងការជន់លិចទីក្រុងទាំងមូលនាពេលអនាគត។ លោក Tri Handoko Seto មន្ត្រីជាន់ខ្ពស់នៅទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី (BMKG) បានបញ្ជាក់ដោយផ្អែកតាមសេចក្តីរាយការណ៍របស់អ្នកម៉ៅការសាងសង់ថា ដំណើរការសាងសង់ទីក្រុងនេះ ត្រូវបានរារាំងដោយភ្លៀងជារៀងរាល់ថ្ងៃ ដូច្នេះពួកគេបានស្នើសុំឱ្យអាជ្ញាធរអនុវត្តប្រតិបត្តិការកែប្រែអាកាសធាតុ។ លោក Seto បន្តថា៖ «ពួកគេបានដាក់សំណើដល់អាជ្ញាធរដើម្បីអនុវត្តប្រតិបត្តិការកែប្រែអាកាសធាតុ ដើម្បីបញ្ចៀសភ្លៀងដែលបានកើតឡើងជារៀងរាល់ថ្ងៃនោះ ដោយត្រូវបានបង្វែរទឹកភ្លៀងទៅកន្លែងមួយផ្សេងទៀត ឬប្តូរចេញពីតំបន់ដែលកំពុងអភិវឌ្ឍ ឬយ៉ាងហោចណាស់ក៏ត្រូវបានកាត់បន្ថយខ្លះដែរ»។ គួរបញ្ជាក់ថា កន្លងមកបច្ចេកទេសបណ្ដុះពពកនេះ ត្រូវបានគេធ្វើឡើងពីភាគល្អិតតូចៗ ឬសារធាតុគីមី ដើម្បីរៀបចំពពកដែលមានស្រាប់សម្រាប់បង្កើតជាទឹកភ្លៀង ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត ឬជំរុញការផ្គត់ផ្គង់ទឹកក្នុងតំបន់។ ទោះជាយ៉ាងណាអ្នកវិទ្យាសាស្ត្របាននិយាយថា បច្ចេកទេសមួយនេះមិនអាចបង្តើត ឬកែប្រែអាកាសធាតុបានច្រើននោះទេ ហើយវាក៏មិនអាចបង្កជាជំនន់ទឹកភ្លៀងតាមមាត្រដ្ឋានដែលគេសង្កេតឃើញដូចនៅក្នុងប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិកដែរ។ - Video Advertisement -
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីរបស់វៀតណាមបោះទុន $២០០លាន សង់រោងចក្រនៅឥណ្ឌូនេស៊ី
ក្រុមហ៊ុនផលិតរថយន្ត EV VinFast របស់វៀតណាម បានចុះហត្ថលេខាលើរោងចក្រតម្លៃ ២០០លានដុល្លារ នៅ Subang ក្នុងខេត្ត West Java ក្នុងប្រទេសឥណ្ឌូនេស៊ី។ រោងចក្រមួយនេះ នឹងមានសមត្ថភាពផលិតរថយន្តជាអតិបរមា ៥០.០០០គ្រឿង ក្នុងមួយឆ្នាំ នឹងមានហាងលក់តួ ខ្សែដំឡើងទូទៅ ហាងលាបពណ៌ តំបន់សាកល្បង ពិសេសនឹងជួយបង្កើតការងារដល់ពលរដ្ឋក្នុងស្រុកបានរាប់ពាន់កន្លែងថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ globalconstructionreview នៅថ្ងៃទី១៧ កក្កដា ២០២៤។ គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន VinFast បានដាក់លក់រថយន្តប្រភេទ SUV ពីរម៉ូដែលរួចហើយនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយបានបើកបណ្តាញចែកចាយរថយន្ត ដើម្បីបង្កើតជម្រើសតម្លៃដែលអាចបត់បែនបានក្នុងទីផ្សារ ដោយមានការណែនាំបន្ថែមលើកម្មវិធីជាវថ្ម។ លោក H Moeldoko ប្រធានគ្រប់គ្រងធនធានមនុស្ស នៃរដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិយាយថា “រដ្ឋាភិបាលបានលើកទឹកចិត្តយ៉ាងខ្លាំងនូវការវិនិយោគបរទេសដែលចូលមកក្នុងប្រទេសរបស់យើង ជាពិសេសនៅក្នុងវិស័យឧស្សាហកម្មរថយន្តនេះតែម្តង”។ “យើងជឿជាក់ថាវត្តមានរបស់ VinFast នឹងនាំមកនូវការច្នៃប្រតិដ្ឋបច្ចេកវិទ្យា និងការផ្ទេរចំណេះដឹងដែលត្រូវការជាចាំបាច់ដើម្បីបង្កើនការប្រកួតប្រជែងនៃឧស្សាហកម្មរថយន្តជាតិ។” លោកបន្ត។ គួររំលឹកថា រោងចក្រ Subang ខាងលើនេះ គ្រោងនឹងបើកដំណើរការនៅត្រីមាសទី៤ នៃឆ្នាំ២០២៥។ - […]