គម្រោងដំឡើងប្រព័ន្ធលូប្រអប់ខ្នាតធំលើផ្លូវជាតិលេខ៤ សម្រេចបាន ឬស្មើ ១១ % លឿនជាងផែនការ

គិតមកដល់ពេលនេះ ការដ្ឋានដាក់លូប្រអប់ខ្នាតធំលើផ្លូវជាតិលេខ៤ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រេចបានប្រវែង ៦២៤ម៉ែត្រ ឬស្មើ ១១ % ហើយ។ នេះបើតាមការឱ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ កាលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។

គួរបញ្ចាក់ថា សកម្មភាពដាក់លូនៅផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ ជាគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

បើតាមមន្ទីរសាធារណការ បានបញ្ជាក់ដែរថា គម្រោងដាក់លូប្រអប់ខ្នាត់ធំនេះ នឹងកាត់បន្ថយទឹកជំនន់ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌចំនួន២ គឺខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ជាពិសេសដើម្បីជួយលើកកម្ពស់សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពទីក្រុងផងដែរ។ (អានបន្ថែម)

ជាងនេះទៀត បើតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ដំណើរការសាងសង់គម្រោងនេះ សម្រេចបានលទ្ធផលការងារលឿនជាងផែនការដល់ទៅ ៣,៩២ភាគរយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ផ្លូវជាតិលេខ៥-កំណាត់ចុងក្រោយ(៣៥គ.ម) តម្លៃជាង $៥២លាន សង់បាន ២៥% ហើយ

គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៤ គម្រោងសាងសង់កំណាត់ផ្លូវចុងក្រោយនៃផ្លូវជាតិលេខ៥ ចាប់ពី(សិរីសោភ័ណ-ប៉ោយប៉ែត) មានប្រវែង ៣៥,១៤គីឡូម៉ែត្រ ក្នុងតម្លៃ ៥២,៥៦លានដុល្លារ សម្រេចបាន ២៥ភាគរយ ដោយគ្រោងនឹងបញ្ជប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៥។ នេះបើយោងតាមវឌ្ឍនភាពការងារគម្រោងដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ ក្រសួងបានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ បានបង្កបញ្ហាប្រឈមដល់ការដ្ឋានជួសជុល និងការកែលម្អគុណភាពផ្លូវ។ យ៉ាងណាក៏ដោយ ក្រុមការងារសំណង់បានយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈមទាំងនេះ ហើយបាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីសម្រួលចរាចរណ៍ និងធានាការបញ្ចប់ការងារសាងសង់បានទាន់ពេលវេលា។ គួរបញ្ជាក់ថា កំណាត់ចុងក្រោយនេះមានប្រវែង ៣៥,១៤គីឡូម៉ែត្រ គិតចាប់ពី(សិរីសោភ័ណ-ប៉ោយប៉ែត) និងត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយគ្រោងចំណាយថវិកា ៥២,៥៦លានដុល្លារ (ជាថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជានិងជំនួយឥណទានរបស់រដ្ឋាភិបាលជប៉ុន)។ (អានបន្ថែម) គួររំលឹកទៀតថា ផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយនេះ ត្រូវបានសាងសង់យឺតជាងកំណត់ផ្លូវផ្សេងទៀត គឺដោយសារតែបានធ្វើការដេញថ្លៃក្រោយគេ ហើយក៏ចាប់ផ្ដើមសាងសង់ក្រោយគេផងដែរ។ (អានបន្ថែម) - Video Advertisement -

ព្រលានរបស់ហុងកុងវ៉ាដាច់ព្រលានChangiសិង្ហបុរី ក្លាយជាអាកាសយានដ្ឋានឈានមុខគេរបស់អាស៊ី

អាកាសយានដ្ឋានអន្តរជាតិហុងកុងបានវ៉ាដាច់អាកាសយានដ្ឋាន Changi របស់សិង្ហបុរី ដែលបានជាប់ជា “អាកាសយានដ្ឋានឈានមុខគេរបស់អាស៊ី” ក្នុងកម្មវិធីពានរង្វាន់ទេសចរណ៍ពិភពលោកឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ Seasia នៅថ្ងៃទី០៩ កញ្ញា ២០២៤។ នេះ​ជា​ឆ្នាំ​ទី​ពីរ​​ហើយ​ដែល​អាកាសយានដ្ឋានអន្តរជាតិហុងកុង បានចូលរួមការប្រកួត ដើម្បី​ទាមទារ​តំណែងដ៏អស្ចារ្យខាងលើ​នេះ។ គួរបញ្ជាក់ថា នៅមុនពេលជំងឺរាតត្បាតកូវីដ១៩ អាកាសយានដ្ឋាន Changi បានកាន់កាប់តំណែងនេះជាច្រើនឆ្នាំជាប់ៗគ្នា។ យ៉ាងណាមិញ ក្នុងឆ្នាំ២០២៤នេះ តំណែងជាអាកាសយានដ្ឋានឈានមុខគេរបស់អាស៊ី ត្រូវបានកាសយានដ្ឋានអន្តរជាតិហុងកុងដណ្តើមបាន​។ គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិមួយនេះ ជាអាកាសយានដ្ឋានតែមួយគត់នៅក្នុងទីក្រុងហុងកុង ដែលមានទំហំរហូតដល់ ១.៩០០ហិកតា ហើយបានបើកដំណើរការតាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ។ បច្ចុប្បន្នអាកាសយានដ្ឋាននេះ បានតភ្ជាប់ការហោះហើរទៅកាន់គោលដៅចំនួន ២២០ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ចំនួន ១២០ក្រុមហ៊ុន ខណៈកាលពីឆ្នាំមុន វាទទួលបានអ្នកដំណើររហូតដល់ ៣៩.៥លាននាក់ ឬ ៥៥ភាគរយ នៃតួលេខដែលបានកត់ត្រាក្នុងឆ្នាំ 2019 ។ គួររំលឹកថា កន្លងមក អាកាសយានដ្ឋាន Changi របស់សិង្ហបុរី ដែលមានភាពល្បីល្បាញខ្លាំងដោយសារមានសួនទឹកធ្លាក់សិប្បនិមិ្មតខ្ពស់ជាងគេលើពិភពលោក តែងតែទទួលបានការគាំទ្រក្នុងចំណោមព្រលានយន្តហោះល្អបំផុតរបស់ពិភពលោក។ - Video Advertisement -

ចំណតផែកុងតឺន័រប្រវែង ២៥៣ម៉ ក្រោមជំនួយជប៉ុន នៅព្រះសីហនុ សម្ពោធបើកដំណើរការជាផ្លូវការហើយ

ចំណតផែកុងតឺន័របន្ថែម ប្រវែង ២៥៣ម៉ែត្រ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ​ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះហើយ។ ពិធីសម្ពោធនេះត្រូវបានអញ្ជើញចូលរួមជាអធិបតីភាពដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នាឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ចំណតផែកុងតឺន័រ ដែលមានប្រវែង ២៥៣ម៉ែត្រនេះ ត្រូវបានសាងសង់កែសម្រួលជាចំណតផែថ្មី ដោយមានបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបៗរួមមាន គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទQC (០២គ្រឿង) និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទRGT (០៦គ្រឿង)។ ឯកឧត្តមបន្តថា ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាន និង កំពុងជួយបំពេញបន្ថែមមុខងាររបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែ​សរុបកើន​ឡើងពី ៥៥ម៉ឺនធីអីយូ/ឆ្នាំ ទៅ ១លានធីអ៊ីយូ/ឆ្នាំ និងអាចឱ្យនាវាកុងតឺន័រ មានជម្រៅទឹក -១០,៤ម៉ែត្រ ចូលចតបាន ដែលតាមការព្យាករនឹងអាចកើនឡើងពី១៨ភាគរយ ទៅប្រមាណ ៣៨ភាគរយ នៃ​នាវា​ដែលធ្វើនាវាចរក្នុងពិភពលោក ដោយឡែកសម្រាប់នាវា ដែលមានផ្លូវរត់ក្នុងតំបន់អាស៊ីប៉ាស៊ី​ហ្វិកអាចនឹង​កើន​ឡើងរហូតដល់ ៤៩,២៥ភាគរយ។ ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត […]

ផ្លូវជនបទ ៣ខ្សែ ប្រវែងជាង ៤០គ.ម ក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ កំពុងស្ថាបនាជិតរួចរាល់

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពន្លឿនការស្ថាបនាផ្លូវជនបទ ៣ខ្សែ មានប្រវែងជាង ៤០គ.ម ក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ ខណៈការស្ថាបនាសម្រេចជិតរួចរាល់ ១០០ភាគរយ ហើយ។ នេះបើតាមយោងតាមផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា ខ្សែទី១ មានប្រវែង ១៧,៥៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅដល់ភូមិភ្នំក្រហម ឃុំបឹងល្វារ ស្រុកសន្ទុក ខេត្តកំពង់ធំ  ជាលទ្ធផលសម្រេចបានប្រមាណ ៩៧% ហើយគ្រោងនឹងបញ្ចប់ នៅចុងខែកញ្ញា ឆ្នាំ២០២៤នេះ។ ខណៈខ្សែទី២ មានប្រវែង ១២,៥០គីឡូម៉ែត្រ តភ្ជាប់ពីភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ទៅដល់ភូមិស្រែវែង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ  ស្ថាបនាសម្រេចបានប្រមាណ ៨៥% ហើយគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២៤។ ផ្លូវទាំងពីរខ្សែនេះ ជាកម្មវិធីអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលក្នុងក្របខណ្ឌគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ឥណទានរបស់ហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ឥណទានឥតសំណងកាត់បន្ថយភាពក្រីក្រជប៉ុន និងឥណទានរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)។ […]

អាកាសយានដ្ឋានអន្តរជាតិតេជោ បើកការហោះហើរធ្វើតេស្តឧបករណ៍បច្ចេកទេសថ្ងៃនេះហើយ

អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមហោះហើរធ្វើតេស្តឧបករណ៍រយៈពេលប្រាំថ្ងៃ (គិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ កញ្ញា ២០២៤នេះ) ខណៈកាលបរិច្ឆេទនៃប្រតិបត្តិ​ការ​អាកាសយានដ្ឋានលំដាប់4F​មួយនេះ ត្រូវបានកំណត់នៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ ២០២៥។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បានលើកឡើងថា នេះគឺជាកម្មវិធីហោះហើរ ធ្វើតេស្តឧបករណ៍ដែលយើងបានដំឡើងរួចនៅអាកាសយានដ្ឋាន ដូចជាឧបករណ៍នាំផ្លូវ ភ្លើងបំភ្លឺផ្លូវ និងឧបករណ៍ទំនាក់ទំនង (Navigational Aids and Communications)។ ឯកឧត្តមបន្តទៀតថា​៖ “យើងត្រូវយកយន្តហោះតូចមួយដែលមានឧបករណ៍ធ្វើតេស្តធ្វើការហោះដើម្បីធ្វើតេស្ត (Flight inspection) លើឧបករណ៍ទាំងអស់នោះ ដើម្បីធានាថា ឧបករណ៍ដែលបានដំឡើងរួចធ្វើការស្របទៅតាមលក្ខ័ណបច្ចេកទេស និងធានាបាននូវសុវត្ថិភាព​​” គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ភាគខាង​ត្បូងរាជធានី​ភ្នំពេញ។ អាកាសយានដ្ឋាននេះ សាងសង់លើផ្ទៃដីទំហំ ២.៦០០​ហិកតា ដែលជាការវិនិយោគរួមគ្នារវាងរាជរដ្ឋា​ភិបាលកម្ពុជា និង​ក្រុមហ៊ុនក្នុងស្រុក OCIC ។ អាកាសយានដ្ឋានអន្តរជាតិតេជោ […]

ក្រោយបើកដំណើរការបានជិត១ឆ្នាំ ព្រលានថ្មីនៅសៀមរាប ទទួលបានអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដែលជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានឱ្យដឹងថា គិតចាប់តាំងពីបើកដំណើរការមក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់។ ទិន្នន័យនេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងតំណាងក្រុមហ៊ុនវិនិយោគ ជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។ នាឱកាសនោះ លោក Lu Wei  ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន(AIAI) បានឱ្យដឹងថា ចាប់តាំងពីការបើកដំណើរការ មកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់ ហើយរំពឹងថារហូតដល់ខែតុលា នឹងមានអ្នកដំណើរប្រមាណ ១លាន ៣០ម៉ឺននាក់ ហើយនឹងកើនដល់ ១លាន ៥០ម៉ឺនាក់ នៅដំណាច់ឆ្នាំ២០២៤នេះ។ ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី បានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន។ ឯកឧត្តមថា តាំងពីបានចាប់ផ្តើមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រយៈពេលជិត១ឆ្នាំមកនេះ អាកាសយានដ្ឋាននេះ បានចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ និងទាក់ទាញទេសចរបរទេសមកទស្សនាកម្ពុជា […]