កម្ពុជា-ចិន ចុះអនុស្សរណៈ ដើម្បីជំរុញការនាំចេញផលិតផលសំខាន់៣មុខទៅទីផ្សារចិនដោយផ្ទាល់

សមាគមកម្ពុជាធំៗចំនួនបី រួមមានស្វាយចន្ទីកម្ពុជា សមាគមត្រចៀកកាំខ្មែរ និងសមាគមសម្ព័ន្ធ​ដំឡូងមីកម្ពុជា បានចុះ​អនុស្សរណៈ​យោគយល់ (MoU) ជាមួយរដ្ឋបាលគយចិន នៅទីក្រុង​ណាន​នីង ខេត្តគ័ងស៊ី ប្រទេសចិន ដើម្បីជំរុញដំណើការនាំចេញដោយផ្ទាល់លើផលិតផលសំខាន់ៗចំនួន៣មុខ រួមមាន៖ គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនឱ្យបានកាន់តែឆាប់រហ័ស និងរលូនជាងមុន។។

នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន កាលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។

លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរបានលើកឡើងថា ផ្សារដែលធំបំផុតសម្រាប់សំបុកត្រចៀកកាំដែលកែច្នៃហើយ គឺប្រទេសចិន ហើយលោកក៏រំពឹងថា ​​តាមរយៈអនុស្សរណៈនេះ សំបុកត្រចៀកកាំនឹងអាចឡើងថ្លៃ ដោយសារតែអាចនាំចេញទៅប្រទេសចិន​បានដោយផ្ទាល់​មិនបាច់ឆ្លងកាត់ប្រទេសទី៣ ខណៈទីផ្សារបច្ចុប្បន្ន សម្រាប់សំបុក​ត្រចៀកកាំដែលមិនទាន់កែច្នៃភាគច្រើន​នាំចេញទៅដោយផ្ទាល់​ទៅ​កាន់ប្រទេសវៀតណាម ថៃ និងមួយចំនួនទៅប្រទេសចិន។

តាមការកត់សម្គាល់របស់ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ភាគច្រើននៅមានភាពស៊ាំញាំ និងស្មុគ្រស្មាញច្រើន ដែលធ្វើឱ្យកសិផលមួយ​ចំនួនត្រូវបង្ខំចិត្តឆ្លងកាត់ប្រទេសទី៣ ទើបអាចនាំចូល​ទៅទីផ្សារ​ប្រទេស​ចិនបាន។ ដូច្នេះតាមរយៈការចុះអនុស្សរណៈនេះ ផលិតផល​កសិកម្មមួយចំនួនរបស់កម្ពុជា អាចនឹងនាំចូលក្នុង​ខេត្តគ័ងស៊ី ប្រទេស​ចិនបានដោយផ្ទាល់ ដែលជំរុញឱ្យកសិករដែលជាអ្នក​ផលិត​ទទួលបានចំណូល​ច្រើនជាងមុន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនជប៉ុនចំនួន២៦ បង្ហាញពីចំណាប់អារម្មណ៍ចង់វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា

ក្រុមហ៊ុនជប៉ុន​ចំនួន២៦ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួ​ន​​​ដូចជា​ វិស័យកសិកម្ម, ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម។ នេះបើតាមជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ឯកឧត្តមប្រធានសមាគម បានឱ្យដឹងថា សមាគមបានបើកដំណើរការិយាល័យរបស់ខ្លួន ប្រចាំនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៤ និងបានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាលកម្ពុជា បង្កើតសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈចំនួន៣ ដែលរួមមាន៖ សាលាបណ្ដុះបណ្ដាលជំនាញជួសជុលយានយន្តសាលាបណ្ដុះបណ្ដាលជំនាញតុបតែង និងកែសម្ផស្ស និងសាលាបណ្ដុះបណ្ដាលជំនាញវិស្វកម្មព័ត៌មានវិទ្យា។ ឯកឧត្តមប្រធានសមាគម បានបន្តថា សមាគមបានខិតខំផ្សព្វផ្សាយអំពីសក្កានុពលកម្ពុជា ដើម្បីទាក់ទាញក្រុមហ៊ុនវិនិយោគជប៉ុន ជាពិសេសប្រភេទសហគ្រាសធុនតូច​ និងមធ្យម (SME) ជប៉ុនមកវិនិយោគនៅកកម្ពុជាថែមទៀត ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស។ តាមរយៈជំនួបនេះដែរ ឯកឧត្តមប្រធានសមាគម បានបញ្ជាក់ដែរថា មានក្រុមហ៊ុនជប៉ុន​ចំនួន២៦ បានចូលរួម និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួន​ដូចជា​​ វិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានអបអរសាទរសមាគមជប៉ុន-កម្ពុជា ដែលបានបង្កើតការិយាល័យនៅកម្ពុជា និងសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទាំងបីខាងលើ។ […]

១០ខែ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៤ម៉ឺនតោន, នាំទៅវៀតណាមអស់ជាង ៧៩ម៉ឺនតោន បង្កើតចំណូលបាន$១,១១ពាន់លាន

ក្នុងរយៈពេល១០ខែដំបូង នៃឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាបានផលិតគ្រាប់ស្វាយចន្ទីបានចំនួន ៨៤ម៉ឺនតោន ដែលនេះជាការកើនឡើងគួរឱ្យកត់សម្គាល់ ២៦ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុន ស៊ីឡុត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​។ លោកប្រធានបានគូសបញ្ជាក់ថា វៀតណាមបានក្លាយជាទីផ្សារដ៏ធំសម្រាប់គ្រាប់ស្វាយចន្ទីកម្ពុជា ខណៈក្នុងរយៈពេល១០ខែនេះ មានគ្រាប់ស្វាយចន្ទីជាង ៧៩ម៉ឺនតោន ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម ដែលបង្កើតបានជាប្រាក់ចំណូលដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ១,១១ ពាន់លានដុល្លារ ពោលគឺកើនឡើង ៣១ភាគរយ ធៀបនឹងឆ្នាំមុន ។ លើសពីនេះ ចំពោះតម្លៃនៃការនាំចេញគ្រាប់ស្វាយចន្ទីក៏បានកើនឡើង ៩ភាគរយផងដែរ បើធៀបនឹងឆ្នាំ២០២៣។ បច្ចុប្បន្ន សមាគមស្វាយចន្ទីកម្ពុជាក៏កំពុងតែស្វែងរកទីផ្សារថ្មីផងដែរ ដោយបានធ្វើការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេសចិន ជប៉ុន និងអឺរ៉ុប ទោះបីជាក្នុងបរិមាណតិចក៏ដោយ។ ការពង្រីកនេះបង្ហាញពីតម្រូវការកើនឡើងនៃគ្រាប់ស្វាយចន្ទីកម្ពុជានៅលើឆាកអន្តរជាតិ។ លើសពីនេះ លោក ស៊ីឡុត ក៏បានបញ្ជាក់បន្ថែមអំពីទស្សនវិស័យវិជ្ជមានសម្រាប់វិស័យគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដោយកត់សម្គាល់ឃើញថា មានការកើនឡើងនៃការចាប់អារម្មណ៍របស់ក្រុមហ៊ុនចិន និងកូរ៉េ ដែលកំពុងតែស្វែងរកការនាំចូលគ្រាប់ស្វាយចន្ទីឆៅពីកម្ពុជាសម្រាប់ធ្វើការកែច្នៃ។ គួរបញ្ជាក់ថា គ្រាប់ស្វាយចន្ទីត្រូវបានចាត់ទុកថាជាផលិតផលកសិកម្មដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រសម្រាប់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានផ្ទៃដីជាង ៥៨ម៉ឺនហិកតា ដែលអំណោយផលដល់ការដាំដុះស្វាយចន្ទី ជាមួយនឹងទិន្នផលជាមធ្យមប្រមាណ ១,៥តោនក្នុងមួយហិកតា។ សមត្ថភាពផលិតកម្មដ៏រឹងមាំនេះ បានចាត់ទុកប្រទេសកម្ពុជាជាតួអង្គសំខាន់នៅក្នុងទីផ្សារគ្រាប់ស្វាយចន្ទីពិភពលោក។ ដោយសារប្រទេសនេះបន្តលើកកម្ពស់ការនាំចេញកសិផលរបស់ខ្លួន […]

សក្ដានុពលនៃខេត្តរតនៈគីរី និងមណ្ឌលគិរី កំពុងទាក់ទាញវិនិយោគិនចិនដាំដំណាំចេក និងស្វាយ

ក្រុមហ៊ុន Zhongjiao Tongli របស់ចិន បានបង្ហាញបំណងចង់ពង្រីកបន្ថែមនូវការវិនិយោគរបស់ខ្លួនលើវិស័យកសិកម្មនៅកម្ពុជា ខណៈកំពុងដំណើរការដំាំដំណាំនៅក្នុងខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ នេះបើតាមជំនួបរវាងម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក Zhongdi Sun ប្រធានក្រុមហ៊ុន នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុន Zhongjiao Tongli មានមូលដ្ឋាននៅក្រុងស៊ីអា​ន (Xi’an) និងមានប្រតិបត្តិការអាជីវកម្មលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាលពលស្អាត និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ​។ លោកបានបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងតែវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលមានដូចជា ដំណាំចេក និងស្វា​យ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ហើយពេលនេះ ក្រុមហ៊ុនមានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យកសិកម្មនេះ នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី បន្ថែ​មទៀត។ ដោយ​ទទួល​ស្គាល់​ពីគំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​កោត​សរសើរ​ចំពោះ​ការ​វិនិយោគ​ដែល​កំពុង​បន្ត ហើយ​ក៏បាន​រំលឹក​ឡើងវិញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ​ដល់​វិស័យ​កសិកម្ម។ […]

មហាសំណង់ Mukaab ដែលជាអគារធំនិងខ្ពស់បំផុតលើលោក បើកដំណើរការសាងសង់នៅអារ៉ាប៊ីសាអ៊ូឌីត

មហាសំណង់អគារ Mukaab កម្ពស់ ៤០០ ម៉ែត្រក្នុងទីក្រុង Riyadh នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលនឹងក្លាយជាអគារធំជាងគេលើលោក ពេលនេះ បានចាប់ផ្តើមដំណើរការសាងសង់ហើយ ខណៈការងារជីកកកាយគ្រឹះបានបញ្ចប់ ៨៦ភាគរយ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ New Murabba គាំទ្រដោយមូលនិធិវិនិយោគសាធារណៈរបស់អារ៉ាប៊ីសាអូឌីត (PIF) និងធ្វើបច្ចុប្បន្នភាពដោយសារៈព័ត៌មាន dezeen.comចុះថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៤។ រចនាប្លង់ដោយក្រុមហ៊ុន AtkinsRealis មហាវិមាន Mukaab នេះ មានទីតាំងស្ថិតនៅចំកណ្តាលនៃគម្រោងអភិវឌ្ឍន៍ New Murabba ដែលមានទំហំផ្ទៃដីសរុប ១៩គីឡូម៉ែត្រការ៉េ អគារ Mukaab នេះ នឹងត្រូវបានស្ថាបនាឡើងជាមួយនឹងវិមាត្ររាងជាគូប ដែលមានគែមប្រវែង ៤០០ម៉ែត្រ និងឈរជានិម្មិតរូបនៃចំណុចកណ្តាលនៃរដ្ឋធានីរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅពេលសាងសង់រួច អគារនេះ មិនត្រឹមតែក្លាយជាសំណង់ធំជាងគេក្នុងទីក្រុង Riyadh ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធំលើសរោងចក្រ Boeing Everett នៅសហរដ្ឋអាមេរិក ដែលនឹងដណ្តើមតំណែងជារចនាសម្ព័ន្ធសាងសង់ដ៏ធំនិងស្កឹមស្កៃបំផុតរបស់ពិភពលោកថែមទៀតផង។ ក្រៅពីកម្ពស់និងទំហំគ្មានពីរលើលោក លក្ខណៈពិសេសនៃអគារនេះ គឺរចនាប័ទ្មបែបស្ថាបត្យកម្មអារ៉ាប់ឥស្លាម។ ការរចនាផ្នែកខាងក្នុងដ៏ធំល្វឹងល្វើយរបស់អគារនេះ នឹងទុកចន្លោះសម្រាប់សង់ប៉មកណ្តាលរាងជារង្វង់ […]

ក្រុមហ៊ុនចិនចាប់អារម្មណ៍ខ្លាំងលើការដាំដុះកែច្នៃទុរេននៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ

ក្នុង​ការ​ឈាន​ទៅ​រក​សក្តានុពល​កសិកម្ម​របស់​កម្ពុជា ក្រុមហ៊ុន Zhengzhou Chen’s Sun មក​ពី​ប្រទេស​ចិន​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​វិនិយោគ​លើ​ការ​ដាំដុះ​ទុរេន​ និងបង្កើតរោងចក្រកែច្នៃសម្រាប់​ការ​នាំ​ចេញទៅទីផ្សារអន្តរជាតិ។ គំនិតផ្តួចផ្តើមដ៏មានសុទិដ្ឋិនិយមនេះត្រូវបានគូសបញ្ជាក់ក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោកស្រី Xuemei Chen ជាប្រធានក្រុមហ៊ុន Zhengzhou Chen’s Sun នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុង Kunming ខេត្ត Yunnan សាធារណៈរដ្ឋប្រជាមានិតចិន។ នាឱកាសនោះ លោកស្រី Chen បានលើកឡើងថា កម្ពុជាមានសក្ដានុពលធំធេងណាស់ក្នុងវិស័យកសិកម្ម ជាពិសេសឧស្សាហកម្មផ្លែឈើ តួយ៉ាងមានដូចជា ទុរេន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា “ស្តេច​នៃ​ផ្លែឈើ” ​ដែលអាចធ្វើការដំាដុះ និងកែច្នៃសម្រាប់ទីផ្សារ​ក្នុង​ស្រុក និង​ទីផ្សារ​អន្តរជាតិ។ យ៉ាងណាមិញលោកស្រីក៏បានបង្ហាញពីចក្ខុវិស័យចង់វិនិយោគដាំដុះទុរេន និងបង្កើតរោងចក្រកែច្នៃនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើនសមត្ថភាពនាំចេញទៅកាន់ប្រទេសចិន និងប្រទេសដទៃទៀតផងដែរ។ លោកស្រី Chen ជឿជាក់យ៉ាងមុតមាំថា ផែនការវិនិយោគរបស់លោកស្រីនឹងជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាជាច្រើនថែមទៀត។ នៅពេលដែលប្រទេសកម្ពុជាកំពុងស្វែងរកការជំរុញការនាំចេញកសិផលរបស់ខ្លួនដូច្នេះ ការចូលរួមរបស់អ្នកវិនិយោគបរទេសដូចជា Zhengzhou Chen’s Sun ត្រូវបានគេមើលឃើញថាជាការអភិវឌ្ឍន៍ដ៏វិជ្ជមាន។ ជាការឆ្លើយតប […]

ក្រុមហ៊ុនចិនGuoxing ប្រកាសវិនិយោគបង្កើតសួនឧស្សាហកម្ម និងវិស័យកសិកម្មនៅកម្ពុជា

ក្រុមហ៊ុន Guoxing Group មកពីប្រទេសចិន បានបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការបោះទុនវិនិយោគបង្កើតសួនឧស្សាហកម្ម និងពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិនៅកម្ពុជាថែមទៀត។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោក Li Guolian ប្រធានក្រុមហ៊ុន នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ នាឱកាសនោះ លោកប្រធានក្រុមហ៊ុនបានឱ្យដឹងថា មានបណ្តាក្រុមហ៊ុនជាច្រើនរបស់ចិន បានមកទស្សនកិច្ចពាណិជ្ជកម្មនៅកម្ពុជា​ចំនួន ០៤លើកមកហើយ ក្រោមការសម្របសម្រួលរបស់ Guoxing Group ដើម្បីស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងបានប្ដេជ្ញាថានឹងបោះទុនវិនិយោគនៅក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ លើសពីនេះ លោកប្រធានក៏បានជម្រាបបន្ថែមនូវសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន Guoxing នាពេលកន្លងមក នៅកម្ពុជា និងបានបង្ហាញពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន​ក្នុង​រយៈ ៥ឆ្នាំខាងមុខ ដែលនឹងបង្កើតសួនឧស្សាហកម្មមួយផងដែរ។ ក្រៅពីការវិនិយោគលើសួនឧស្សាហកម្ម ក្រុមហ៊ុន Guoxing Group ក៏នឹងពិនិត្យលទ្ធភាពនៅក្នុងការវិនិយោគវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិ ដើម្បីពង្រឹងគុណភាពដី និងជំរុញផលិតភាពផលិតផលកសិកម្មនៅកម្ពុជា។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះផែនការពង្រីកការវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុន និងលើកឡើងថា នេះជាចំណុចដ៏ល្អមួយ […]