កម្ពុជា-កាណាដា សម្រេចចុះអនុស្សរណៈ ដើម្បីជំរុញការអភិវឌ្ឍគម្រោងអាជីវកម្មរួមគ្នា

​សមាគមឧកញ៉ាកម្ពុជា និងស្ថាប័ន Excellence Industrielle Saint-Laurent (FISL) របស់ខេត្តកេបិច នៃប្រទេសកាណាដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជំរុញការអភិវឌ្ឍគម្រោងអាជីវកម្មរួមគ្នា។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះផ្សាយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្នុងដំណើរចុះគោះទ្វារវិនិយោគក្នុងសហរដ្ឋអាម៉េរិក និងកាណាដា របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងជំនួបនាឱកាសនេះ បានផ្ដល់លទ្ធភាពឱ្យវិនិយោគិនថ្មីៗជាច្រើន មកពីវិស័យជាអាទិភាពចំនួន៥ រួមមានកសិកម្មនិងកសិឧស្សាហកម្ម, ឱសថ, ថាមពលកកើតឡើងវិញ, ទេសចរណ៍, និងបច្ចេកវិទ្យា ព្រមទាំងថ្នាក់ដឹកនាំនៃខេត្តកេបិច បានជ្រាបកាន់តែច្បាស់បន្ថែមទៀតអំពីសក្ដានុពលវិនិយោគនៅកម្ពុជាតាមរយៈការធ្វើបទបង្ហាញពីឯកឧត្តមឧប​នាយ​ករដ្ឋមន្ត្រីផ្ទាល់ ព្រមទាំងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមបទបង្ហាញរបស់ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បន្ទាប់ពីបទបង្ហាញរួច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ ដែលបានចុះរវាងអ្នកឧកញ៉ា ហ៊ុន ឡាក់ តំណាងសមាគមឧកញ៉ាកម្ពុជា និងលោក Allan DeSousa ជាអភិបាលតំបន់ Saint Laurent នៃក្រុងម៉ុងរេអាល់ តំណាងឱ្យស្ថាប័ន Excellence Industrielle Saint-Laurent (FISL)។

គោលបំណងនៃការចុះអនុស្សរណៈនេះ គឺដើម្បីបង្កើតលក្ខខណ្ឌអំណោយផលដល់កិច្ចសហប្រតិបត្តិការនានា ក្នុងគោលដៅពង្រឹងការវិនិយោគទ្វេភាគី សម្របសម្រួលការផ្លាស់ប្តូរសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍគម្រោងអាជីវកម្មរួមគ្នារវាងតំបន់ Saint-Laurent នៃក្រុងម៉ុងរេអាល់ ខេត្តកេបិច ប្រទេសកាណាដា និងប្រទេសកម្ពុជាជារួម។

សូមជម្រាបជូនផងដែរថា នេះគឺជាអនុស្សរណៈទី៤ ហើយដែលត្រូវបានចុះក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីអំឡុងពេលបំពេញបេសកកម្មគោះទ្វារវិនិយោគក្នុងសហរដ្ឋអាម៉េរិក និងកាណាដា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារអភិវឌ្ឍន៍អាស៊ី និងស្ថាប័នសំខាន់ៗ២ទៀត កំពុងធ្វើការរួមគ្នា ដើម្បីពន្លឿនសកម្មភាពអភិវឌ្ឍប្រទេសកម្ពុជា

​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង វិទ្យាស្ថានបណ្តុះបណ្តាល  និងស្រា​វជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) បានសហការគ្នាបើកកិច្ចពិភាក្សាដំបូងសកម្មភាពអនុវត្ត នៃយុទ្ធសាស្ត្ររយៈពេល​​ប្រាំ​ឆ្នាំរបស់ ADB ក្នុងការអភិវឌ្ឍកម្ពុជា  ដែលទើបដាក់ដំណើរការនាពេលថ្មីៗនេះ។ នេះបើតាមកិច្ចពិភាក្សា ដែល​ធ្វើឡើងនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ តាមរយៈយុទ្ធសាស្ត្រនេះ ADB បានដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដើម្បីពន្លឿនការអភិវឌ្ឍវិស័យឯកជន និងពង្រឹងភាពធន់នឹងអាកាសធាតុ។ ជាមួយគ្នានេះ កិច្ចពិភាក្សានេះ គឺជាវេទិកាដ៏សំខាន់មួយដើម្បីប្រមូលផ្តុំទស្សនៈស៊ីជម្រៅ ជំរុញកិច្ចសហការ និងទទួលបានការគាំទ្រពីភាគីពាក់ព័ន្ធនានារួមមាន ស្ថាប័នអប់រំនិងសិក្សាស្រាវជ្រាវ ជើងឯកពីវិស័យ ឯកជន អ្នកដឹកនាំថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។ ក្នុងកិច្ចពិភាក្សានេះដែរ តំណាងមកពីស្ថាប័នពាក់ព័ន្ធ ស្ថាប័នអប់រំ និងវិស័យឯកជនប្រមាណ ១០០នាក់ បាន ចែករំលែកយោបល់អំពី អាទិភាពជាតិសម្រាប់កំណើនខ្ពស់និងប្រកបដោយ បរិយាបន្ន ការឆ្លើយតបជាយុទ្ធសាស្ត្ររបស់ ADB ទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន និងទស្សនៈស៊ីជម្រៅរបស់វិស័យឯកជនអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីពន្លឿនសន្ទុះនៃកំណើន ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ គួរបញ្ជាក់ថា ADB គឺជាប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតមួយរបស់កម្ពុជា ដោយផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យមប្រមាណ ៣៦០លានដុល្លារ គិតចាប់ពីឆ្នាំ២០១៩ […]

ក្រសួងដែនដី ប្រកាសបង្កើតកម្មវិធីប្រកួតរចនាគម្រោងប្លង់តំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីទាក់ទាញការវិនិយោគ និង…

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចបង្កើតក្រុមការងារពិសេសរៀបចំការប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្ម តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលធ្វើឡើងក្រោមប្រធានបទ “​ កម្ពុជា​ មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ ក្នុងបេះដូងខ្ញុំ​” ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ធុរកិច្ច ទេសចរណ៍ និង​ទាក់ទាញ​ការ​វិនិយោគ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា។ យោងតាមសេចក្តីសម្រេច ដែលចុះថ្ងៃទី១៩​ កញ្ញា​ ២០២៤ ក្រសួងរៀបចំដែនដី បានឱ្យដឹងថា ក្រុមការងារនេះ គឺមានសមាសភាពប្រធាន អនុប្រធាន និងសមាជិក ចំនួន៤២នាក់ ហើយត្រូវបំពេញភារកិច្ចមួយចំនួនដូចខាងក្រោម៖ ១. ត្រូវដឹកនាំ គ្រប់គ្រង ចាត់ចែង រៀបចំការប្រកួតប្រជែង ព្រមទាំងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធ សម្រាប់រៀបចំការប្រកួតប្រជែងនេះ។២. តម្រង់ទិសខ្លឹមសារ បច្ចេកទេស កំណត់គោលការណ៍វាយតម្លៃ និងដាក់ពិន្ទុសម្រាប់រៀបចំការប្រកួតប្រជែង និងកំណត់គោលការណ៍ផ្សព្វផ្សាយ និងស្វែងរកការឧបត្ថម្ភ (Sponsor) សម្រាប់គាំទ្រការរៀបចំការប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជានេះផងដែរ។ ៣. តម្រង់ទិសខ្លឹមសារ និងកំណត់គោលការណ៍ផ្សព្វផ្សាយ អំពីការប្រកួតប្រជែង លើផែនការសកម្មភាពនិងគម្រោងថវិកា សម្រាប់ការអនុវត្តគម្រោងប្រកួតប្រជែងស្នាដៃ ក៏ដូចជារចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា ធ្វើរបាយការណ៍ជាប្រចាំជូន គ.អ.ឆ.ក. […]

រដ្ឋបន្តលើកទឹកចិត្តគម្រោងជាប់គាំងចំនួន ៣០គម្រោងទៀត តម្លៃ $៥៩០លាន នៅព្រះសីហនុ

​ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន៣០ មានទុនវិនិយោគសរុប ៥៩០លានដុល្លារអាមេរិក ដែលកំពុងជាប់គាំងនៅព្រះសីហនុ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារ ចុះផ្សាយកាលពីថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២៦។ គម្រោងទាំង ៣០នេះ រួមមាន រោងចក្រស្ល និងកែច្នៃលោហធាតុ រោងចក្រផលិតសម្ភារៈវេចខ្ចប់ រោងចក្រកែច្នៃស្បែកផ្សារទំនើប អគារពហុមុខងារ សណ្ឋាគារ និងភោជនីយដ្ឋាន។ គួរបញ្ចាក់ថា បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ចំនួន ១១០គម្រោង រួចមកហើយ គិតត្រឹមខែ សីហា ឆ្នាំ ២០២៤។ (អានបន្ថែម) ក្នុងនោះ គម្រោងដែលទទួលបានការលើកទឹកចិត្តពិសេស សរុបមានចំនួន ១៤០ គម្រោង រួមមានគម្រោងខ្នាតមីក្រូ តូច មធ្យម និងធំ របស់ម្ចាស់គម្រោង និង ក្រុមហ៊ុនក្នុងស្រុក និងបរទេស […]

រដ្ឋបើកដំណើរការសហគមន៍ទេសចរណ៍ភូមិវត្តបូព៌នៅសៀមរាប ដែលទើបជាប់ជាភូមិដ៏សែនមនោរម្យទី៣ លើ លោក

​អាជ្ញាធរខេត្តសៀមរាប ចាប់ផ្តើមដំណើរការគម្រោងសហគមន៍ទេសចរណ៍ភូមិវត្តបូព៌ ដែលជាផ្នែកមួយនៃផលិតផលទេសចរណ៍ថ្មីនៅកណ្តាលក្រុងសៀមរាប ខណៈភូមិនេះជាប់ជាទីតាំងដ៏សែនមនោរម្យឈរលេខរៀងទី៣ លើពិភពលោក។ អាជ្ញាធរខេត្ត បានចាប់ផ្តើមគម្រោងនេះ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក យុន លីនណេ​ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីមន្ទីរ​ អង្គភាព​ និងបងប្អូនប្រជាពលរដ្ឋ។ នាឱកាសនោះ  លោក យុន លីនណេ​ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា ភូមិវត្តបូព៌ទាំងមូលបានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងបញ្ជីចំណាត់ថ្នាក់ទីតាំងដ៏សែនមនោរម្យទាំង៥១ លើពិភពលោក ដោយគេហទំព័រទេសចរណ៍ Time Out ដ៏ល្បីល្បាញរបស់ប្រទេសអង់គ្លេសប្រចាំឆ្នាំ២០២២​ និងបានធ្វើផ្សព្វផ្សាយបន្តដោយ CNN។ ប្រភពខាងលើ បានសរសេររៀបរាប់ពីយ៉ាងលម្អិតពីសកម្មភាព ដែលទេសចរគួរធ្វើនៅភូមិវត្តបូព៌ ដែលជាកន្លែងផ្សារភ្ជាប់នឹងវប្បធម៌ដ៏ចំណាស់របស់ខេត្តសៀមរាប ជាពិសេសសំណង់ស្ថាបត្យកម្មដ៏ចំណាស់របស់វត្តរាជបូព៌តែម្តង។ គួរបញ្ជាក់ទៀតថា វត្តបូព៌គឺជាទីអារាមមួយនេះដែលបាននឹងកំពុងសាងសង់នូវសារៈមន្ទីរ តម្កល់វត្ថុបុរាណសរុបប្រមាណ ២.៥៧៥វត្ថុ ដែលមានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ សម្រាប់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ របស់សិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលើ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរបុរាណ។ បន្ថែមពីនេះ លោកអភិបាលរងខេត្ត បានបន្តថា ដោយសារមានលក្ខណៈអំណោយផលបែបនេះ […]

នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសជំហបន្តអភិវឌ្ឃខេត្តទាំង៤ បើទោះជាកម្ពុជាបានដកខ្លួនចេញពីCLV-DTA

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសពីជំហរថា នឹងបន្តអភិវឌ្ឍបណ្តាខេត្តទាំង៤ នៅតំបន់ភូមិភាគឦសាន្តរបស់កម្ពុជា ដោយមិនមានការប្រែប្រួលនោះទេ បើទោះបីជាកម្ពុជា ប្រកាសដកខ្លួនពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) រួចហើយក្តី។ ការបញ្ជាក់របស់សម្តេចធិបតី ត្រូវបានធ្វើឡើងនៅក្នុងសារសំឡេងពិសេសមួយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា «ទោះមានឬមិនមានកិច្ចសហប្រតិបត្តិការ CLV-DTA រាជរដ្ឋាភិបាលកម្ពុជា ក៏នៅតែអាចបន្តអភិវឌ្ឍតំបន់ភូមិភាគឦសាន្តនៃប្រទេសរបស់ខ្លួន ដោយរួមមានការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាពិសេសផ្លូវក្រវាត់ព្រំដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភូមិភាគឦសាន្តឆ្នាំ២០២៥ ជាដើម។ ឆ្លៀតក្នុងឱកាសនោះ សម្តេចក៏បានថ្លែងអរគុណប្រជាពលរដ្ឋដែលបានចូលរួមមូនិធិកសាងផ្លូវខ្សែក្រវ៉ាតព្រំដែន ដោយគិតត្រឹមពេលនេះទទួលបានថវិកាប្រមាណ ២១លានដុល្លារ ពីសប្បុរសជនប្រមាណ ៧០ម៉ឺននាក់។ សម្តេចបានអះអាងថា វិភាគទាននេះ នឹងត្រូវយកទៅប្រើប្រាស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ សូមរម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចសហប្រតិបត្តិការដែលផ្តួចផ្តើមដោយកម្ពុជានេះ ត្រូវបានអនុវត្តរយៈពេល ២៥ឆ្នាំ កន្លងមក។ […]

អាជ្ញាធរខេត្តតាកែវ នឹងដំឡើងកាមេរ៉ាសុវត្ថិភាពនៅតាមទីប្រជុំជន ដើម្បីកាត់បន្ថយនូវអសន្តិសុខ

​អាជ្ញាធរខេត្តតាកែវ គ្រោងបំពាក់កាមេរ៉ាសុវត្ថិភាព និងភ្លើងបំភ្លឺផ្លូវ នៅតាមទីប្រជុំជន សួនច្បារ និងទីសាធារណៈនា​នា ក្នុងក្រុង ដើម្បីកាត់បន្ថយនូវអំពើអសន្ដិសុខផ្សេងៗ ដែលអាចបង្ករផលប៉ះពាល់ដល់សុខសណ្ដាប់ធ្នាប់សង្គម​។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តតាកែវ កាលពីថ្ងៃទី១១​ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តម អភិបាលខេត្ត បានថ្លែងថា កន្លងមកនេះ សង្កេតឃើញថានៅតាមបណ្ដាទីតាំងមួយចំនួនក្នុងក្រុង មានផ្លូវខ្លះមានភ្លើងបំភ្លឺគ្រប់គ្រាន់ និងផ្លូវខ្លះទៀតមិនទាន់មានភ្លើងបំភ្លឺផ្លូវទេ ដែលបង្ករការលំបាក និងហានិភ័យដល់ពលរដ្ឋធ្វើដំណើរនៅពេលយប់។ ថ្លែងចុងក្រោយក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តមបានបញ្ជាក់ថា អាជ្ញាធរនឹងរៀបចំបំពាក់ភ្លើងបំភ្លឺផ្លូវបន្ថែមទៀត ដោយភ្ជាប់ជាមួយកាមេរ៉ាសុវត្ថិភាព ដើម្បីធានាបាននូវសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ពិសេសងាយស្រួលដល់កម្លាំងសមត្ថកិច្ចតាមដានសកម្មភាព ទីតាំង និងចុះបង្ក្រាប ក្រុមក្មេងទំនើង ចោលួចឆក់ប្លន់ និងករណីគ្រឿងញៀនជាដើម បានទាន់ពេលវេលា។ - Video Advertisement -