រយៈពេល១ខែ កម្ពុជាអនុម័តគម្រោងថ្មីបាន ២៨គម្រោង តម្លៃ៤៤៣លានដុល្លារ

ក្នុងរយៈពេល១ខែ គឺខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៨គម្រោង ក្នុងនោះមានគម្រោងថ្មីចំនួន ២៦គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៤៤៣លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ២៥០០០កន្លែង។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី៧ តុលា ២០២៤នេះ។

ជាការគត់សម្គាល់ ឃើញថាគម្រោងវិនិយោគទាំង២៨ខាងលើ បានហៀរចូលក្នុងវិស័យឧស្សាហកម្មទាំងអស់ ដោយខេត្តព្រះសីហនុទទួលបាន ៨គម្រោងច្រើនជាងគេ តាមពីក្រោយដោយខេត្តស្វាយរៀងចំនួន ៧គម្រោង, កោះកុងចំនួន ៤គម្រោង, ភំ្នពេញចំនួន ៣គម្រោង, តាកែវ និងពោធិ៍សាត់ចំនួន ២គម្រោងដូចគ្នា, និង កំពង់ស្ពឺនិងកណ្តាល ១គម្រោងដូចគ្នាផងដែរ។

តាមប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងខែកញ្ញានេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៣៨,២៣% នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកគ្រប់ដណ្ដប់ ៣២,៩២ភាគរយ នៃទុនវិយោគសរុប។

គួរបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៦គម្រោង និងគម្រោងដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ២២គម្រោង។

ជាងនេះទៅទៀត របាយការណ៍ដដែលក៏បានបង្ហាញនូវគម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែកញ្ញានេះ ក្នុងនោះរួមមាន៖

ក_ក្រៅតំបន់សេដ្ឋកិច្ចពិសេស

១_ គម្រោងពង្រីកផលិតកម្មរបស់គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសំលៀកបំពាក់ដែលមានទីតាំងស្ថិតនៅភូមិព្រៃកីខ និងភូមិព្រៃកីគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគបន្ថែម ១២,៥លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ២.៥០៥កន្លែង។

ខ_ក្នុងតំបន់សេដ្ឋកិច្ចពិសេស

១_ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ដែលមានទីតាំងស្ថិតនៅក្នុងភូមិសារវ័នឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណ ៧០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧០៨កន្លែង។

២_គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហ្វុងហ្វូអ៊ីនធើណេសិនណល ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងធ្លូងឃុំញរ ភូមិព្រះបាក់ក និងភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ៥៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៥១កន្លែង។

៣_គម្រោងវិនិយោគបង្កើតរោងចក្រផលិតដំឡើង និងបង្គំសមាសធាតុជាក់លាក់គ្រឿងម៉ាស៊ីន និងមេកានិច ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណជាង ៣៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨.៩១៨កន្លែង​។

៤_គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផលិតផលពីទឹកដោះគោ ភេសជ្ជៈគ្រប់ប្រភេទគ្មានជាតិអាកុល និងអាហារគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ក្នុងទុនវិនិយោគប្រមាណជាង ៣៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៨កន្លែង។

៥_គម្រោងវិនិយោគបង្កើតរោងចក្រផលិតខ្សែភ្លើង ខ្សែកាប រឡូខ្សែកាបដែក និងរឡូខ្សែកាបឈើដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្នុងទុនវិនិយោគ ២៥ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.១៨៨កន្លែង។

៦. គម្រោងនាយកបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានមេនហាតធេនក្នុងទុនវិនិយោគប្រមាណជាង ២០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៨៤កន្លែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សម្តេចតេជោប្រកាសបរិច្ចាកដី ២ហិកតា តម្លៃជាង $១០លាន សង់កន្លែងស្នាក់នៅជូននិស្សិតនារីក្រីក្រ

សម្តេចតេជោ ហ៊ុន សែន ប្រកាស​បរិច្ចាគ​ដី​ ២ហិកតា​ តម្លៃ​ជាង ១០លាន​ដុល្លារ សម្រាប់​សាងសង់​អន្តេវាសិកដ្ឋាន​ជូន​និស្សិត​ជា​ស្ត្រី​ក្រីក្រ​មកពី​បណ្តា​ខេត្ត ដែល​កំពុង​បន្ត​ការសិក្សា​នៅ​រាជធានីភ្នំពេញ។ នេះបើតាមសារដែលបានប្រកា​ស​តាមរយៈទំព័រហ្វេកប៊ុកផ្លូវការរបស់សម្តេច នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។ បើតាមការបញ្ជាក់របស់សម្តេចតេជោបានឱ្យដឹងថា ដំបូងដី ២ហិកតានេះ ត្រូវបានទិញទុកសម្រាប់សាងសង់ស្ថានីយទូរទស្សន៍បាយ័ន ដែលមានទីតាំងស្ថិតនៅតំបន់ជ្រោយចង្វារ ប៉ុន្តែក្រោយពីបានពិភាក្សាជាមួយភរិយោ និងកូនស្រីរបស់សម្តេចរួច សម្តេចក៏សម្រេចប្រគល់ដីមួយកន្លែងនេះជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋានវិញ។ អន្តេវាសិកដ្ឋាន​នេះ នឹងត្រូវ​សាងសង់​ឡើងចំនួន១២០បន្ទប់​ សម្រាប់ផ្តល់​ជាកន្លែង​ស្នាក់នៅ​ដល់​និស្សិត​ស្ត្រី​ចំនួន ៥០០នាក់។ ក្នុងបន្ទប់នីមួយៗ​នឹង​ត្រូវរៀបចំសម្រាប់និស្សិត​ស្រីស្នាក់នៅ​ចំនួន ៤នាក់ ដោយមាន​ភ្ជាប់​ជាមួយ​បន្ទប់ទឹក និង​ចង្ក្រានបាយ​ដាច់ដោយឡែក។ បន្ថែម​ពីនេះ សម្តេចតេជោ ​ក៏បាន​ណែនាំឱ្យមានការ​កសាង​ប៉ុស្តិ៍​សុខភាព​មួយ​នៅ​ជាន់​ផ្ទាល់ដី​នៃ​អគារ​អន្ទេវាសិកដ្ឋាន ដែល​​​រួមមាន​បន្ទប់​សម្រាប់​ពិនិត្យ​ជំងឺ និង​បន្ទប់​សម្រាប់​គ្រូពេទ្យ​ប្រចាំការ ដើម្បី​ធានា​សុខុមាលភាព​របស់​និស្សិត​ដែល​ស្នាក់នៅ​ទីនោះ។ សម្តេចតេជោ​បន្ត​ថា នៅពេលសាងសង់រួច អន្តេវាសិកដ្ឋាន​នេះ ​នឹងត្រូវ​ប្រគល់ជូន​ជា​សម្បត្តិ​រដ្ឋ ហើយ​ការគ្រប់គ្រង​នឹង​ស្ថិតនៅក្រោម​ការទទួលខុសត្រូវ​របស់​ក្រសួង​កិច្ចការនារី។ តាមរយៈសារចុងក្រោយ សម្តេចបាន​សម្តែង​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា៖ «ខ្ញុំសង្ឃឹមថា​អន្ទេវាសិកដ្ឋាន​នេះ​នឹង​ជួយ​កាត់បន្ថយ​ការលំបាក​របស់​និស្សិត​ជា​ស្ត្រី និង​ជួយ​ពន្លឿន​ដល់​ការវិនិយោគ​កសាង​សមត្ថភាព​របស់​ស្ត្រី និង​ការចូលរួម​របស់​ស្ត្រី​ក្នុងការ​កសាង​ប្រទេសជាតិ»។ - Video Advertisement -

កម្ពុជាទទួលបានគម្រោងថ្មីចំនួន១២ មានទុន $១៥៥លាន បន្ថែមក្នុងវិស័យឧស្សាហកម្ម និងថាមពល

ដើម្បីជំរុញនិងលើកកម្ពស់ទិដ្ឋភាពសេដ្ឋរបស់ខ្លួន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងពិនិត្យពិភាក្សាលើគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១២គម្រោង ដែលមានទុនវិនិយោគសរុប ១៥៥លានដុល្លារ បន្ថែមចូលក្នុងវិស័យឧស្សាហកម្ម និងហេដ្ឋារចនាសម្ព័ន្ធ។ នេះបើតាមកិច្ចប្រជុំចេញចូលតែមួយដឹកនាំដោយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។ គម្រោងទាំងនេះមិនត្រឹមតែត្រូវបានរំពឹងថានឹងជួួយជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួួយបង្កើតការងារបានប្រមាណ ៧,៥ពាន់កន្លែង សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។ គួរបញ្ជាក់ថា មុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១១គម្រោង (រោងចក្រកែច្នៃលោហធាតុ, ផលិតក្រដាសកាតុង, ផលិតផលិតផលពិធីបុណ្យនានា-សម្លៀកបំពាក់បុណ្យ Halloween តុក្កតា ទៀន និងសម្ភារៈបន្ទាប់បន្សំ, ផលិតសម្ភារៈសត្វចិញ្ចឹម និងសម្ភារៈក្មេងលេង, ផលិតកម្រាលជ័រ និងបន្ទះក្តារ, ផលិតថ្នាំលាប និងទឹកថ្នាំ (ពីសារធាតុគីមី), ផលិតអំពូលភ្លើង សម្ភារៈលម្អក្នុងផ្ទះ និងគ្រឿងបន្ទាប់បន្សំអគ្គិសនីគ្រប់ប្រភេទ, ផលិតកង្ហារគ្រប់ប្រភេទ និងគ្រឿងបន្ទាប់បន្សំអេទ្បិចត្រូនិកគ្រប់ប្រភេទ, ផលិតគ្រឿងសង្ហារិម, ផលិត និងផ្គុំដំទ្បើងកង្ហារ និងផលិតតុក្កតាគ្រប់ប្រភេទ) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង (អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១០០មេហ្កាវ៉ាត់ ខេត្តបាត់ដំបង)។ គម្រោងវិនិយោគទាំង១២ខាងលើនេះ គ្រោងនឹងបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តប៉ៃលិន និងខេត្តបាត់ដំបង […]

អ្នកវិនិយោគមកពី ៤០ក្រុមហ៊ុន កំពុងសម្លឹងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យថាមពល និង…

សហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន ដែលមាន​ប្រមាណ ៤០ក្រុមហ៊ុន បានមកជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើយោងតាមជំនួបពាណិជ្ជកម្មរវាងភាគីទាំងពីរ ដែលដឹកនាំដោយអ្នកឧកញ៉ា បណ្ឌិត វិញ ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយលោក Ji Lin ប្រធានសភាពាណិជ្ជកម្មអន្តរជាតិចិន និងគណៈប្រតិភូ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ ក្នុងជំនួបពាណិជ្ជកម្មរវាង សភាពាណិជ្ជកម្មកម្ពុជា និងសហគ្រាស នៃសភាពាណិជ្ជកម្មអន្តរជាតិចិន គឺបានពិភាក្សាគ្នាអំពីឱកាសវិនិយោគទៅលើវិស័យ ថាមពល សំណង់ រោងចក្រ អចលនទ្រព្យ និងវិស័យដឹកជញ្ជូន។ ជាលទ្ធផលតាមរយៈជំនួបពិភាក្សានេះ ភាគីទាំងពីរ ក៏បានឯកភាពចាប់យកឱកាសក្នុងការវិនិយោគរួមគ្នាផងដែរ។ គួររំលឹកថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ២៣១គម្រោង ក្រោមទុនវិនិយោគប្រមាណ ៣,៤ពាន់លានដុល្លារ។ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៤ កើនឡើង ១០៣គម្រោង ស្មើនឹងប្រមាណ ៨០%  ខណៈទុនវិនិយោគក៏បានកើតឡើងប្រមាណជាង ៨៥៦លានដុល្លារ ស្មើនឹងប្រមាណ ៣៤% ផងដែរ។ (អានបន្ថែម) ក្រោយមក ក្នុងខែឧសភានេះ ឃើញថាមានអ្នកវិនិយោគមួយក្រុមទៀត ទើបបានដាក់សំណើរសុំចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន […]

ជប៉ុនបង្ហាញផែនការចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសជនបទ ដើម្បីជំរុញវិស័យកសិកម្មនៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការលើកកម្ពស់វិស័យកសិកម្មរបស់កម្ពុជា វិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (JDI) បានបង្ហាញផែនការចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសជនបទក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ រវាងលោក ហេង រតនា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងលោកបណ្ឌិត Shoichi Kobayashi ដែលជាសេដ្ឋវិទូ និងជាប្រធាន JDI ។ លោកបណ្ឌិត Kobayashi ដែលបានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ១៩៩៥ មកនេះ មានបទពិសោធន៍ច្រើនក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស រួមទាំងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញនាពេលបច្ចុប្បន្ននេះផងដែរ។ លើសពីនេះ គាត់ក៏មានពិសោធន៍ក្នុងការជួយរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទាក់ទងនឹងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះនៅជាង ៣០ ប្រទេសទូទាំងពិភពលោក។ ក្នុងជំនួបនោះ លោកបណ្ឌិត Kobayashi បានសង្កត់ធ្ងន់ថា គោលបំណងសំខាន់នៃគំនិតផ្តួចផ្តើមនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសជនបទនេះ គឺដើម្បីជំរុញការវិនិយោគនៅតំបន់ជនបទរបស់កម្ពុជា ដែលអាចនាំឱ្យមានការបង្កើនផលិតភាពកសិកម្មបានមួយកម្រិតទៀត។ លោកបណ្ឌិតបានចង្អុលបន្ថែមថា តំបន់សេដ្ឋកិច្ចពិសេសដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជាបានទាក់ទាញអ្នកវិនិយោគជប៉ុនជាច្រើនដោយជោគជ័យ និងផ្តល់ការងារដល់កម្មករជាងកន្លះលាននាក់ឯណោះ។ បន្ថែមពីលើនេះ លោកបណ្ឌិត Kobayashi បានសម្តែងការប្តេជ្ញាចិត្តក្នុងការយល់ដឹងអំពីយុទ្ធសាស្ត្ររបស់ CMAC ខណៈពេលដែលក៏បានសន្យាថានឹងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ជាពិសេសតំបន់ដែលត្រូវបានបោសសម្អាតមីន ដោយមានការគាំទ្រពីរដ្ឋាភិបាលជប៉ុនផងដែរ។ លោក ហេង រតនា បានស្វាគមន៍ចំពោះចក្ខុវិស័យរបស់លោកបណ្ឌិត Kobayashi ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងជនបទ តាមរយៈតំបន់សេដ្ឋកិច្ចពិសេសថ្មីទាំងនេះ […]

រោងចក្រផលិតស៊ីម៉ង់ដ៍ធំបំផុតក្នុងខេត្តកំពង់ស្ពឺ តម្លៃជាង ២៥០លានដុល្លារ បើកដំណើរការជាផ្លូវការ

  រោងចក្រផលិតស៊ីម៉ង់ដ៍ធំបំផុតមួយ តម្លៃជាង ២៥០លានដុល្លារ មានទីតាំងស្ថិតនៅស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងសារទរ នូវសមិទ្ធផលរោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន Conch KT Cement ជាគម្រោងរោងចក្រស៊ីម៉ងត៍ខ្នាតធំទី២ ហើយអាចផលិតស៊ីម៉ងត៍ បានជាង ២លានតោនក្នុងមួយឆ្នាំៗ។ សម្តេចបន្តថា រោងចក្រស៊ីម៉ងត៍ខ្នាតធំមួយនេះ នឹងចូលរួមចំណែកក្នុងផ្គត់ផ្គង់ស៊ីម៉ង់ដ៍ក្នុងស្រុកដែលមានការកើនឡើងជាបន្តបន្ទាប់ ស្របតាមតម្រូវការស៊ីម៉ង់ដ៍ដែលកំពុងកើនឡើង។ បន្ថែមពីនេះ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា រោងចក្រផលិតស៊ីម៉ង់ដ៍ខាងលើនេះ មានទុន​វិនិយោគ​ប្រមាណជាង ២៥០លាន​ដុល្លារ វិនិយោគដោយ ក្រុមហ៊ុនចិន Conch KT Cement ដែល​បច្ចុប្បន្នក៏កំពុងដំណើររោងចក្រ​ផលិត​ស៊ីម៉ងត៍មួយកន្លែងទៀតនៅ​ក្នុង​ខេត្ត​បាត់ដំបងផងដែរ។ ​ គួររំលឹកទៀតថា ក្រុមហ៊ុនចិន CONCH KT CEMENT (PHNOM PENH) COMPANY LIMITED […]

គម្រោងវិនិយោគថ្មីចំនួន១៣ មានទុន$៣១៨លាន កំពុងស្នើកម្ពុជាធ្វើការវិនិយោគនៅទីតាំងសំខាន់ៗទាំងនេះ

ក្នុងការអភិវឌ្ឍន៍ប្រកបដោយជោគជ័យសម្រាប់សេដ្ឋកិច្ចកម្ពុជា អ្នកវិនិយោគមួយក្រុមបានដាក់សំណើរសុំចុះបញ្ជីគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន១៣គម្រោង មានដើមទុនសរុបចំនួន ៣១៨លានដុល្លារ។ ពេលនេះក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កំពុងធ្វើការ​វាយ​តម្លៃ​យ៉ាង​ហ្មត់ចត់​លើ​សំណើ​ទាំង​នេះ ដែល​ជា​សញ្ញា​នៃ​ការ​ជំរុញ​សក្តានុពល​ដល់​ទិដ្ឋភាព​ឧស្សាហកម្ម​របស់​ប្រទេស​ជាតិ។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១២ ខែឧសភា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃកិច្ចពិភាក្សានេះ ដែលផ្តោតលើការស្នើសុំចុះបញ្ជីគម្រោងវិនិយោគថ្មីចំនួន១២ និងគម្រោងពង្រីកបន្ថែមចំនួន១។ គួរកត់សម្គាល់ថា គម្រោងពង្រីកបន្ថែមនេះមានប្រតិបត្តិការរុករករ៉ែដែកក្នុងខេត្តកំពត។ សំណើវិនិយោគទាំងអស់ខាងលើនេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ ៧៣០០កន្លែង នៅទូទាំងវិស័យផ្សេងៗដូចជា៖ ការផលិតឧបករណ៍ហ្គេម សម្ភារៈផ្លាស្ទិច និងលោហៈ ការផ្គត់ផ្គង់សម្អាត គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងសម្ភារៈផ្ទះបាយ និងគ្រឿងបង្គុំអគ្គីសនី។ល។ ក្នុងចំណោមគម្រោងទាំងអស់នេះ ឃើញថាមានគម្រោងដ៏លេចធ្លោមួយគឺការបង្កើតស្ថានីយ៍ថាមពលខ្យល់ ១៥០មេហ្គាវ៉ាត់ ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់សមត្ថភាពថាមពលកកើតឡើងវិញរបស់កម្ពុជា។ គម្រោងដែលបានស្នើឡើងទាំងអស់នេះ គ្រោងបោះទីតាំងវិនិយោគនៅក្នុងខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត និងមណ្ឌលគិរី ស្របតាមគោលដៅរបស់រដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។ ចំណាប់អារម្មណ៍របស់វិនិយោគិននៅកម្ពុជាបន្តកើនឡើង ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តលើសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេស និងការប្តេជ្ញាចិត្តក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់អាជីវកម្ម និងការបង្កើតការងារ។ - Video Advertisement -