សូមបង្កើនការប្រុងប្រយ័ត្ន ខណៈមានក្រុមតេលេក្រាមក្លែងក្លាយកាន់តែច្រើនបង្កើតឡើងដើម្បីឆបោក!
មួយរយៈនេះ គេសង្កេតឃើញថាមានជនអនាមិកបានបង្កើតក្រុមតេលេក្រាម (Telegram Group) ក្លែងក្លាយកាន់តែច្រើនឡើងៗដោយយកឈ្មោះក្រុមហ៊ុនល្បីៗជាច្រើន រួមទាំង Logo និងរូបភាពផ្សេងៗទៅប្រើប្រាស់ក្នុងរូបភាពឆបោកថាជាការវិនិយោគ ហើយទទួលបានប្រាក់ចំណេញមកវិញយ៉ាងងាយស្រួល។ ក្នុងនោះដែរ ក្រុមតេលេក្រាមទាំងនោះថែមទាំងហ៊ានយករូបភាព និងឈ្មោះបុគ្គលល្បីទាំងក្នុងជួររដ្ឋាភិបាល និងវិស័យជំនួញមកប្រើជាគណនី Admin របស់ក្រុមទាំងនោះដើម្បីធ្វើឱ្យសាធារណជនមានការភ័ន្តច្រលំ ឬទុកចិត្តថាជាក្រុមតេលេក្រាមផ្លូវការរបស់ក្រុមហ៊ុន ហើយមានអ្នកខ្លះបានលង់ខ្លួនចូលរួមវិនិយោគ ចាញ់បោកពួកជនទាំងនោះថែមទៀតផង។ ក្រុមតេលេក្រាមក្លែងក្លាយទាំងនោះត្រូវបានគេមើលឃើញថាបានបង្កើតដោយប្រើប្រាស់ឈ្មោះ រូបភាព និង Logo របស់ក្រុមហ៊ុន ឬស្ថាប័នល្បីៗដូចជា ក្រុមហ៊ុន Royal Group, ក្រុមហ៊ុន Borey Peng Huoth, ធនាគារជាតិ, និងធនាគារកាណាឌីយ៉ា ជាដើម ដែលសង្កេតឃើញថាមានកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានោះ គ្រប់ក្រុមហ៊ុន ស្ថាប័ន ដែលត្រូវបានក្រុមជនឆបោកយកឈ្មោះ Logo និងរូបភាពទៅប្រើនោះសុទ្ធតែបានចេញសេចក្ដីប្រកាសជាផ្លូវការអំពីករណីឆបោកទាំងនេះ និងបានបញ្ជាក់អំពីបណ្ដាញសង្គម ឬប្រព័ន្ធទំនាក់ទំនងផ្លូវការរបស់ខ្លួន ដោយទទូចឱ្យសាធារណជនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីជៀសវាងការខាតបង់ដោយប្រការណាមួយ។ តួយ៉ាង ក្រុមហ៊ុន បុរី ប៉េង ហួត បានចេញសេចក្ដីប្រកាសជាផ្លូវការភ្លាមៗក្រោយពីបានឃើញការប្រើប្រាស់ឈ្មោះ រូបភាព និង Logo របស់ខ្លួនដោយគ្មានការអនុញ្ញាតិ និងខុសច្បាប់ […]
កម្ពុជា-ជប៉ុន រួមគ្នាពង្រឹងការនាំចេញផលិតផលសក្តានុពល ពិសេសស្វាយចន្ទីរបស់កម្ពុជា
ក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គភាពជំរុញពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំទីក្រុងអូសាកា (Japan External Trade Organization – JETRO) បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា ពិសេសផលិតផលស្វាយចន្ទី។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការ JETRO ទីក្រុងអូសាកា ប្រទេសជប៉ុន។ នាឱកាសនោះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រសួងពាណិពាណិជ្ជ និងអង្គភាព JETRO របស់ជប៉ុន បានគាំទ្រកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក ខណៈភាគីទាំងពីរក៏បានបង្ហាញអំពីសកម្មភាពអាទិភាពមួយចំនួនក្នុងការជំរុញការនាំចេញ និងផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសស្វាយចន្ទី និងស្វាយជាដើម។ ទន្ទឹមគ្នានេះ លោក SHO Hideki អគ្គនាយកនៃអង្គភាព JETRO ក៏បានបង្ហាញពីការគាំទ្រ និងបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា តាមរយៈការបង្កើតបណ្តាញទំនាក់ទំនង និងឱកាសផ្គូរផ្គងធុរកិច្ចរវាងវិស័យឯកជននៃប្រទេសទាំងពីរផងដែរ។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ហិកតា។ ជាងនេះទៅទៀតក្នុងរយៈពេល […]
កាន់តែចំណេញពី កម្មវិធីពិសេសចុងសប្តាហ៍ របស់បុរី ប៉េង ហួត!
សម្រាប់អតិថិជនដែលទន្ទឹងរង់ចាំឱកាសចំណេញបានមកដល់ហើយ ព្រោះនៅថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនបុរី ប៉េង ហួត នឹងរៀបចំកម្មវិធីពិសេសចុងសប្តាហ៍ (Weekend Special) ជាថ្មីម្តងទៀត។ កម្មវិធីពិសេសនេះ នឹងមានកម្មវិធីទស្សនាផ្ទះគំរូពិត នៅ ទីតាំងផ្ទះគំរូវីឡា ព្រីនសេស៍ ស្ថិតក្នុងគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម (ខណ្ឌច្បារអំពៅ)។ កាន់តែពិសេសជាងនេះទៅទៀត អតិថិជននឹងទទួលបាននូវការផ្តល់ជូនប្រ៉ូម៉ូសិនកាន់តែចំណេញរួមមាន៖ * ទទួលបានឡានអាគុយសេរីថ្មី ឆ្នាំ២០២៤ ចំនួន ០១គ្រឿង * ទទួលបានសេវា Internet ឥតគិតថ្លៃ រយៈពេល ៥ឆ្នាំ * បង់រំលស់ដោយអត្រាការប្រាក់កាន់តែពិសេស ៣% ក្នុង ១ឆ្នាំ ជាមួយធនាគារដៃគូ * គោលការណ៍បង់ប្រាក់កាន់តែងាយស្រួល។ លើសពីនេះទៀត អតិថិជនក៏អាចចូលទស្សនាផ្ទះគំរូម៉ូតថ្មីជាច្រើនប្រភេទ ដូចជា វីឡា ព្រីន, វីឡា ព្រីនសេស៍, វីឡា ចាស្មីនណា ម៉ូដឺន, វីឡា […]
ប្រូម៉ូសិនភ្ជុំបិណ្ឌ! បុរី ប៉េង ហួតបញ្ចុះតម្លៃរហូតដល់ ១០% ហើយមានបន្ថែមការផ្តល់ជូនយ៉ាងច្រើនសន្ធឹកសន្ធាប់!
ដើម្បីចូលរួមអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ បុរី ប៉េង ហួត បាននាំមកនូវការផ្តល់ជូនដ៏ចំណេញ និងកាន់តែច្រើនជាងមុនដល់អតិថិជនដែលកំពុងរង់ចាំប្រូម៉ូសិនក្នុងពេលទិញផ្ទះផងដែរ។ សម្រាប់អតិថិជនដែលមានបំណងចង់ទិញនៅគេហដ្ឋានថ្មីក្នុងគម្រោងណាមួយរបស់បុរី ប៉េង ហួត ឥលូវនេះគឺដឹងតែចំណេញបន្ថែមជាច្រើនតែម្តងសម្រាប់តែអំឡុងពេលខែកញ្ញានេះតែប៉ុណ្ណោះ។ អតិថិជននឹងទទួលបានការផ្តល់ជូនកាន់តែចំណេញរួមមាន៖ ការបញ្ចុះតម្លៃរហូតដល់ ១០% និងគោលការណ៍បង់ប្រាក់កាន់តែងាយស្រួល រំលស់ឥតការប្រាក់រយៈពេលវែង ការបង្វិលកងសំណាង ដើម្បីទទួលបានរង្វាន់ដូចជា Apple Watch Series 9, កាស Air pods Pro, Voucher ទទួលទានអាហារប៊ូហ្វេបែបប្រេស៊ីលលក្ខណៈគ្រួសារនៅភោជនីយដ្ឋាន Samba សូមបញ្ជាក់ផងដែរថា ការផ្តល់ជូនខាងលើមានសុពលភាពត្រឹមថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤ តែប៉ុណ្ណោះ។ ដូច្នេះ កុំឲ្យឱកាសដ៏ចំណេញនេះរំលេងហួសឲ្យសោះ។ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងការបញ្ចុះតម្លៃដ៏ច្រើនទៀត។ នៅចាំអីទៀត! សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមទំនាក់ទំនងមកកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់បុរី ប៉េង ហួត ឬអញ្ជើញមកកាន់គ្រប់ការិយាល័យលក់គ្រប់ទីតាំងរបស់ បុរី ប៉េង ហួត ឬទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមទូរសព្ទលេខ៖ ០១៦ / ០១៧ ៥៩៦ ៧៨៩។ - Video […]
ឱកាសមាស ! ទិញផ្ទះនៅបុរី ប៉េង ហួត ចំណេញទាំងលុយ និងចូលនៅបានភ្លាមៗ
ក្នុងអំឡុងពេលនេះ ក្រុមហ៊ុន បុរី ប៉េង ហួត កំពុងមានការផ្ដល់ជូនពិសេស សម្រាប់លោកអ្នកដែលកំពុងស្វែងរកផ្ទះ ចូលរស់នៅភ្លាមៗ។ ក្រុមហ៊ុនមានផ្ទះជាច្រើនបានសាងសង់រួចរាល់ ១០០% សម្រាប់ឱ្យលោកអ្នកជ្រើសរើស ដោយអាចចូលរស់នៅបានត្រឹមតែ ១ សប្ដាហ៍ប៉ុណ្ណោះ ហើយក៏មានការផ្ដល់ជូនលក្ខខណ្ឌពិសេសៗច្រើនទៀត។ ការផ្ដល់ជូនទាំងនោះមានដូចជា៖ ១- ប្រម៉ូសិនប្រចាំខែដូចជា៖ ការបញ្ចុះតម្លៃរហូតដល់ ១០% ជាមួយនឹងលក្ខខណ្ឌបង់ប្រាក់កាន់តែងាយស្រួល រំលស់ដោយឥតការប្រាក់រយៈពេលវែង បង្វិលកងសំណាងដើម្បីទទួលបានរង្វាន់ដូចជា កាស Airport Pro ចំនួន០១គ្រឿង, Apple watch Series ៩ ចំនួន០១គ្រឿង និង Voucher ទទួលទានអាហារប៊ូហ្វេបែបប្រេស៊ីលលក្ខណៈគ្រួសារនៅភោជនីយដ្ឋាន Samba។ ២- ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិកត្រូនិច ៣,០០០ ដុល្លារ ៣- ប័ណ្ណទឹកប្រាក់ទិញគ្រឿងសង្ហារិម ២,០០០ ដុល្លារ ៤- ប័ណ្ណទឹកប្រាក់តុបតែងវាំងននគ្រប់បន្ទប់ ១,៥០០ ដុល្លារ ៥- អាចធ្វើការរំលស់ជាមួយធនាគាដៃគូ ដែលមានអត្រាការប្រាក់ទាប ត្រឹម ៣% ប៉ុណ្ណោះ ដែលទំហំកម្ចីរហូតដល់ […]
GGear Group សហការនិង LG Electronics នាំបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតសម្រាប់ផ្ទះឆ្លាតវៃនៅកម្ពុជា
ក្រុមហ៊ុន ជីហ្គៀ គ្រុប បានសហការជាមួយ LG Electronics រៀបចំកម្មវិធីបង្ហាញពីការអភិវឌ្ឍថ្មីៗនៃបច្ចេកវិទ្យា LG ThinQ។ កម្មវិធីនេះប្រារព្ធឡើងស្របទៅនឹងថ្ងៃ LG ThinQ Day ដែលជាថ្ងៃរំលឹកភាពច្នៃប្រឌិត និងការបង្កើតថ្មីនៃប្រព័ន្ធបច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន LG Electronics។ បច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ LG ThinQ App នឹងទៅជំនួយរាល់មុខងារប្រតិបត្តិការទាំងអស់នៃផលិតផល LG ប្រើប្រាស់នៅក្នុងផ្ទះ អាជីវកម្ម និងទីសារធារណៈជាដើម។ មានន័យថារាល់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចដោយបញ្ជានៅលើបូតុងត្រូវបានកាត់បន្ថយ ហើយងាកមកប្រើ LG ThinQ App ជំនួសវិញដោយបញ្ជានៅលើទូរស័ព្ទដៃ។ ជាមួយគ្នានេះអ្នកប្រើប្រាស់អាចគ្រប់គ្រងឧបករណ៍អេឡិចត្រូនិចរបស់ខ្លួនទាំងអស់នៅលើកម្មវិធីនេះតែមួយគត់ គ្រប់ពេលវេលា និងទីកន្លែង។ គួបញ្ជាក់ថាបច្ចេកវិទ្យានេះបង្កើតឡើង ដើម្បីលើកកម្ពស់កម្មវិធីផ្ទះឆ្លាតវៃ (Smart Home) ដែលនឹងផ្តល់ឱ្យការរស់នៅកាន់តែងាយស្រួល ទាន់សម័យ សន្សំសំចៃ និងកាត់បន្ថយការចំណាយពេលវេលា និងថវិកា។ LG ThinQ Day មានការចូលរួមពី ដៃគូអាជីវកម្ម ថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីហ្គៀ គុ្រប និង […]