ចិនផ្តល់ជំនួយជាង ៤២លានដុល្លារ ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា
រដ្ឋាភិបាលចិន នឹងផ្ដល់ជំនួយឥតសំណងចំនួន ៣០០លានយ័ន ស្នើនឹងជាង ៤២លានដុល្លារ ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ នេះបើតាមជំនួបទ្វេភាគីរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងជំនួបខាងលើនេះ ឯកឧត្តមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ប្រទេសចិន នឹងបន្តគាំទ្រដល់មាគ៌ាអភិវឌ្ឍស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិននឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្តថា ភាគីចិនប្តេជ្ញាបន្តចូលរួម និងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំ ៣០០លានយ័ន ដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។ បន្ថែមលើនេះឯកឧត្តមនាយករដ្ឋមន្រ្តី បានជម្រាបសម្តេចបវរធិបតីថា ភាគីចិននឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ដើម្បីកសាងផែនការមេសម្រាប់ច្រករបៀងមច្ឆា និងអង្ករ, ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាបន្ថែមទៀត មកកាន់ទីផ្សារចិន។ ជាការឆ្លើយតប សម្ដេចបវរធិបតីបាន ថ្លែងអំណរគុណចំពោះការផ្តល់ជំនួយឥតសំណងលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ […]
ក្រុមហ៊ុនជប៉ុននៅកំពង់ធំ កំពុងសិក្សាចម្រាញ់ប្រេងចេញពីសំបកគ្រាប់ស្វាយចន្ទីកម្ពុជា
ក្រុមហ៊ុន MIRARTH របស់ជប៉ុន កំពុងសិក្សាពីលទ្ធភាពចម្រាញ់ប្រេងស្វាយចន្ទីបន្ថែមទៀត ខណៈបច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រកំពុងកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ។ នេះបើតាមកិច្ចប្រជុំរវាងអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាងក្រុមហ៊ុនជប៉ុន MIRARTH កាលពីពេលថ្មីៗកន្លងទៅ។ នៅក្នុងជំនួបនេះ ភាគីក្រុមហ៊ុនបានរាយការណ៍ពីវឌ្ឍនភាពនៃប្រតិបត្តិការរបស់ខ្លួន ដោយបច្ចុប្បន្នក្រុមហ៊ុនបានបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបានរហូតដល់ ១.៥០០តោន ក្នុងមួយឆ្នាំ ខណៈកាលពីចាប់ផ្តើមដំបូងក្នុងឆ្នាំ២០២១ ក្រុមហ៊ុនអាចកែច្នៃបានត្រឹមតែ ៣00តោនប៉ុណ្ណោះ។ ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុន MIRARTH បានបង្ហាញពីការសិក្សារបស់ខ្លួនអំពីដំណើរការផលិតកម្ម ដើម្បីចម្រាញ់យកប្រេងពីសំបកគ្រាប់ និងដើមស្វាយចន្ទី ដែលការសិក្សានេះនឹងត្រូវប្រើរយ:ពេល ២ឆ្នាំ។ ហេតុដូច្នេះហើយ ក្រុមហ៊ុនក៏បានស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងលើភាពអនុលោមតាមស្តង់ដារ និងការវិភាគសមាសធាតុអាហារូបត្ថម្ភនៃផលិតផលគ្រាប់សា្វយចន្ទី។ ជាមួយនឹងសំណើខាងលើនេះ តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ជំហរបន្តការគាំទ្រ ដោយសហការជាមួយក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ព្រមទាំងស្វែងរកឱកាសបង្កើនការផលិត និងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនបន្ថែមទៀត។ គួរបញ្ជាក់ថា ក្រុមហ៊ុន MIRARTH បានបើកសម្ពោធដំណើរការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី កាលពីអំឡុងខែមិថុនា កន្លងទៅ ដែលមានជំនួយបច្ចេកទេសពីក្រុមហ៊ុន TOP Planning Japan និង […]
រដ្ឋប្រកាសបញ្ចប់គម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដើម្បីឈានដល់ការអនុវត្តជំហានបន្ទាប់
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបញ្ចប់គម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍ផ្លូវការ នៃសាធារណរដ្ឋកូរ៉េ និងពិភាក្សាពីជំហានបន្ទាប់ជាមួយដៃគូពាក់ព័ន្ធ។ ការប្រកាសនេះ ធ្វើឡើងក្នុងសិក្ខាសាលាកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានការចូលរួមពីភាគីពាក់ព័ន្ធ និងតំណាងសមាគមក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអន្តរជាតិនៃប្រទេសកូរ៉េ (ICAK) ដឹកនាំដោយ លោក YOO Hanjun តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងរដ្ឋបាលខេត្តក្រចេះ និងតំណាង។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយផ្តោតលើចំណុចសំខាន់ៗចំនួន ៤ រួមមាន៖ ១.) ផ្សព្វផ្សាយរបាយការណ៍សិក្សាស្តីពីការកែលម្អច្រកទ្វារអន្តរជាតិត្រពាំងស្រែ ដល់ក្រសួង ស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធ ដែលបានចូលរួមកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងកន្លងមក ២.) ចែករំលែកនូវបទពិសោធន៍ និងនវានុវត្តក្នុងការអនុវត្តគម្រោង ៣.) ពិភាក្សាពីជំហានបន្ទាប់ ក្រោយពីគម្រោងត្រូវបានបញ្ចប់ និង ៤.) ប្រកាសបញ្ចប់គម្រោងជាផ្លូវការ។ គម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ត្រូវបានបង្កើតឡើងដោយមានគោលបំណងចម្បងដូចជា៖ ទី១.) សិក្សាបង្កើតផែនការគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យប្រសើរឡើងរចនាសម្ព័ន្ធភស្តុភារកម្ម ប្រតិបត្តិការការងារ និងសមត្ថភាពនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ទី២.) ពង្រឹងសមត្ថភាពធនធានមនុស្សពាក់ព័ន្ធនឹងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និង ទី៣.) សិក្សាសមទ្ធិលទ្ធភាពនៃបង្កើតសំណង់ហេដ្ឋារចនាសម្ព័ន្ធអាទិភាព នៅច្រកព្រំដែនដើម្បីធ្វើឱ្យប្រសើរឡើងការសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន មានជា […]
រយៈពេល៨ខែ ទំហំពាណិជ្ជកម្មកម្ពុជា និងបណ្តាប្រទេសសមាជិក RCEP មានជិត ២៣ពាន់លានដុល្លារ កើនជាង ១៧%
ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) សម្រេចបានទំហំទឹកប្រាក់ ២២,៩២ពាន់លានដុល្លារ កើនឡើងប្រមាណ ១៧,២ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានត្រឹម ១៩.៥៥ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ដែលចុះផ្សាយដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។ ប្រភពដដែលបានបន្តថា ក្នុងរយៈពេល ៨ខែនេះ ទំហំពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាជាមួយសមាជិក RCEP រួមមានចំនួន ៦២ភាគរយ នៃទំហំពាណិជ្ជកម្មសរុបតម្លៃ ៣៦.៩៤ពាន់លានដុល្លាររបស់ខ្លួន។ សូមបញ្ជាក់ថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតនៅលើពិភពលោក ដែលមានសមាជិកចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ាន ១០ (ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន វៀតណាម និងសិង្ហបុរី) និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន ៥ រួមមាន អូស្រ្តាលី ចិន ជប៉ុន […]
កម្ពុជា-កាណាដា សម្រេចចុះអនុស្សរណៈ ដើម្បីជំរុញការអភិវឌ្ឍគម្រោងអាជីវកម្មរួមគ្នា
សមាគមឧកញ៉ាកម្ពុជា និងស្ថាប័ន Excellence Industrielle Saint-Laurent (FISL) របស់ខេត្តកេបិច នៃប្រទេសកាណាដា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជំរុញការអភិវឌ្ឍគម្រោងអាជីវកម្មរួមគ្នា។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះផ្សាយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្នុងដំណើរចុះគោះទ្វារវិនិយោគក្នុងសហរដ្ឋអាម៉េរិក និងកាណាដា របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងជំនួបនាឱកាសនេះ បានផ្ដល់លទ្ធភាពឱ្យវិនិយោគិនថ្មីៗជាច្រើន មកពីវិស័យជាអាទិភាពចំនួន៥ រួមមានកសិកម្មនិងកសិឧស្សាហកម្ម, ឱសថ, ថាមពលកកើតឡើងវិញ, ទេសចរណ៍, និងបច្ចេកវិទ្យា ព្រមទាំងថ្នាក់ដឹកនាំនៃខេត្តកេបិច បានជ្រាបកាន់តែច្បាស់បន្ថែមទៀតអំពីសក្ដានុពលវិនិយោគនៅកម្ពុជាតាមរយៈការធ្វើបទបង្ហាញពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីផ្ទាល់ ព្រមទាំងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមបទបង្ហាញរបស់ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ បន្ទាប់ពីបទបង្ហាញរួច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ ដែលបានចុះរវាងអ្នកឧកញ៉ា ហ៊ុន ឡាក់ តំណាងសមាគមឧកញ៉ាកម្ពុជា និងលោក Allan DeSousa ជាអភិបាលតំបន់ Saint Laurent នៃក្រុងម៉ុងរេអាល់ តំណាងឱ្យស្ថាប័ន […]
ធនាគារអភិវឌ្ឍន៍អាស៊ី និងស្ថាប័នសំខាន់ៗ២ទៀត កំពុងធ្វើការរួមគ្នា ដើម្បីពន្លឿនសកម្មភាពអភិវឌ្ឍប្រទេសកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) បានសហការគ្នាបើកកិច្ចពិភាក្សាដំបូងសកម្មភាពអនុវត្ត នៃយុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំរបស់ ADB ក្នុងការអភិវឌ្ឍកម្ពុជា ដែលទើបដាក់ដំណើរការនាពេលថ្មីៗនេះ។ នេះបើតាមកិច្ចពិភាក្សា ដែលធ្វើឡើងនៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង (BTEC) ក្នុងខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ តាមរយៈយុទ្ធសាស្ត្រនេះ ADB បានដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដើម្បីពន្លឿនការអភិវឌ្ឍវិស័យឯកជន និងពង្រឹងភាពធន់នឹងអាកាសធាតុ។ ជាមួយគ្នានេះ កិច្ចពិភាក្សានេះ គឺជាវេទិកាដ៏សំខាន់មួយដើម្បីប្រមូលផ្តុំទស្សនៈស៊ីជម្រៅ ជំរុញកិច្ចសហការ និងទទួលបានការគាំទ្រពីភាគីពាក់ព័ន្ធនានារួមមាន ស្ថាប័នអប់រំនិងសិក្សាស្រាវជ្រាវ ជើងឯកពីវិស័យ ឯកជន អ្នកដឹកនាំថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។ ក្នុងកិច្ចពិភាក្សានេះដែរ តំណាងមកពីស្ថាប័នពាក់ព័ន្ធ ស្ថាប័នអប់រំ និងវិស័យឯកជនប្រមាណ ១០០នាក់ បាន ចែករំលែកយោបល់អំពី អាទិភាពជាតិសម្រាប់កំណើនខ្ពស់និងប្រកបដោយ បរិយាបន្ន ការឆ្លើយតបជាយុទ្ធសាស្ត្ររបស់ ADB ទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន និងទស្សនៈស៊ីជម្រៅរបស់វិស័យឯកជនអំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីពន្លឿនសន្ទុះនៃកំណើន ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ គួរបញ្ជាក់ថា ADB គឺជាប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតមួយរបស់កម្ពុជា ដោយផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យមប្រមាណ ៣៦០លានដុល្លារ គិតចាប់ពីឆ្នាំ២០១៩ […]