រដ្ឋាភិបាលកម្ពុជាប្រកាសរកដៃគូចូលរួមស្តារទន្លេមេគង្គផ្នែកខាងលើ ដើម្បីសម្រួលដល់ការធ្វើនាវាចរណ៍

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត  បានប្រកាសរកដៃគូ ដើម្បីស្ដារទន្លេនៅតំបន់ខាងលើដែលភាគច្រើនគោករាក់ដោយសារ ដីល្បាប់ ដែលបង្កឱ្យរាំងស្ទះដល់ផ្លូវនាវា។

នៅក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃកម្ពុជាចូលសមាជិកអង្គការពាណិជ្ជកម្មពិភពលោក​ នៅថ្ងៃទី១៤ ខែតុលា សម្ដេចធិបតី បញ្ជាក់បន្ថែមថា ត្រូវស្ដារល្បាប់នៅបាតទន្លេ ដើម្បីពង្រឹងប្រព័ន្ធនាវាចរណ៍ ឱ្យតភ្ជាប់ប្រទាក់ក្រឡាជាមួយប្រព័ន្ធដឹកជញ្ជូននានាឱ្យបានល្អនៅទូទាំងប្រទេស។

សម្តេចធិបតី មានប្រសាសន៍ថា៖ “ឥឡូវ កំពុងរកអ្នកស្តារទេន្លេ។ វិស័យឯកជន ណាមួយចាប់អារម្មណ៍? នៅខាងកំពង់ចាម ក្រចេះ នៅមានខ្សាច់ច្រើននៅទីនោះ ដែលយើងត្រូវស្តារ ព្រោះតិចទៀត ផ្លូវទឹកយើង នឹងតភ្ជាប់គ្នា”។​

ការប្រកាសស្តារទន្លេដែលគោករាកនេះ នៅទន្លេមេគង្គផ្នែកខាងលើប្រទេសកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាល​កំពុងសាងសង់ព្រែកជីកហ្វូនណន តភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីទន្លេមេគង្គ ទៅកាន់ខេត្តមាត់សមុទ្រប្រទេសកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងស្ដារគុណភាពផ្លូវជាតិលេខ៤១ តម្លៃជាង $៦៧លាន សម្រេចបាន ៩៧%

គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែង៩៥គីឡូម៉ែត្រ សម្រេចបាន ៩៧,០១ភាគរយ ហើយ។ នេះបើយោងតាមការចុះពិនិត្យការងារសាងសង់ ដែលដឹកនាំដោយឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង រួមជាមួយក្រុមការងារ PMU PIU, ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC  នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ គួរបញ្ជាក់ថា បច្ចុប្បន្នគម្រោងស្តារផ្លូវជាតិលេខ៤១នេះ បានបញ្ចប់ការងារអ៊ុតកៅស៊ូ AC ស្ទើរតែ ១០០ភាគរយ ទៅហើយ រីឯការងារបំពាក់សម្ភារសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ក៏បានបញ្ចប់ស្ទើរតែរួចរាល់ទាំងស្រុងហើយដែរ។ គម្រោងស្ដារផ្លូវខាងលើនេះ ត្រូវបានឯកឧត្តមប្រធាន ចុះទៅពិនិត្យដោយផ្ទាល់ជាប្រចាំ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។ គួររំលឹកថា ផ្លូវជាតិលេខ៤១នេះ មានប្រវែង ៩៥គីឡូម៉ែត្រ ត្រូវបានតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ថ្នល់ទទឹង (ព្រំប្រទល់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល) […]

កុំភ្លេចមកទស្សនាពិព័រណ៍សំណង់កម្ពុជាឆ្នាំ២០២៤ ដែលចាប់ផ្តើមនៅថ្ងៃស្អែកនេះ!

ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជាឆ្នាំ២០២៤ ជាព្រឹត្តិការណ៍សំខាន់មួយថ្នាក់ជាតិដែលបង្ហាញពីភាពរីកចម្រើននៅក្នុងវិស័យសំណង់កម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ពិព័រណ៍នេះសន្យាថានឹងជាកត្តាជំរុញដ៏សំខាន់នៃកំណើនឧស្សាហកម្មកម្ពុជា។ រៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា (CCA) ព្រឹត្តិការណ៍នេះមានរយៈពេលបីថ្ងៃនឹងបង្ហាញក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិរាប់រយដែលមានផលិតផល និងសេវាកម្មជាង ២០០០ប្រភេទ ដែលជានិមិត្តសញ្ញានៃព្រឹត្តិការណ៍លំដាប់កំពូលសម្រាប់កម្ពុជា។ នៅព្រឹកថ្ងៃទី៥ ខែធ្នូ នៃថ្ងៃបើកសន្និបាតប្រចាំឆ្នាំលើកទី១៤ របស់សមាគមអ្នកសាងសង់កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលនឹងថ្លែងសុន្ទរកថាគន្លឹះក្រោមប្រធានបទ “គន្លឹះជោគជ័យសម្រាប់ការវិនិយោគ និងការអភិវឌ្ឍន៍សំណង់ និងអចលនទ្រព្យនៅកម្ពុជា”។ លើសពីនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ ដូចជា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា ក៏នឹងចូលរួមថ្លែងមតិស្វាគមន៍ទៅកាន់អ្នកចូលរួមផងដែរ ជាមួយនិងរបាយការណ៍ប្រចាំឆ្នាំរបស់សមាគមអ្នកសាងសង់កម្ពុជា ដែលនឹងរាយការណ៍ដោយ ឧកញ៉ា ឆារស៍ វ៉ាន់ លេខាធិការនៃសមាជិកក្រុមប្រឹក្សាភិបាលសមាគម។ អ្នកចូលរួមនឹងរីករាយជាមួយបទពិសោធន៍ដែលគួរឱ្យចាប់អារម្មណ៍ រួមទាំងសិក្ខាសាលាអប់រំស្តីពីច្បាប់សំណង់ បទប្បញ្ញត្តិ បរិបទនៃការអភិវឌ្ឍន៍ និងបច្ចេកវិទ្យាសំខាន់ៗ […]

រដ្ឋាភិបាលកម្ពុជាផ្តល់ការលើកទឹកចិត្តពិសេស ដល់ក្រុមហ៊ុនផលិតដែកដ៏ធំ១ នៅព្រះសីហនុ

គម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ នៅខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ ៤០លានដុល្លារ ទទួលបានការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេស ពីរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយ  ឯកឧត្តម​បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រុមការងារ បានប្រជុំសម្រេចផ្តល់ការលើកទឹកចិត្តពិសេស ជូនក្រុមហ៊ុនវិនិយោគក្នុងឧស្សាហកម្មធុនធ្ងន់ផ្នែកកែច្នៃដែក ដែលមានសកម្មភាពអាជីវកម្មដូចជា ការពន្លា, ការច្រៀកដែកសន្លឹក និង ដែករនាប ដើម្បីកែច្នៃទៅធ្វើគ្រោងដែកផ្សេង​ៗ សម្រាប់បម្រើការក្នុងវិស័យសំណង់។ ក្រុមហ៊ុននេះមានឈ្មោះថា HUALE STEEL (CAMBODIA) CO., មានទុនវិនិយោគប្រមាណ ៤០លានដុល្លារ និងបានទួលវិញ្ញាបនបត្រចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២០ កញ្ញា ២០២៣។ (អានបន្ថែម) នាឱកាសនោះ ក្រុមការងារកំពុងពិនិត្យ និងពិភាក្សា ដើម្បស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល លើការស្នើសញ្ជាតិខ្មែររបស់វិនិយោ​គិនដែលមានសក្តានុពលខ្ពស់ចំនួន ២រូប ដែ​លមានគម្រោងវិនិយោគពាក់ព័ន្ធនឹងការកែច្នៃអាលុយមីញ៉ូម និងកា​រវិ​និយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេស នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគសរុប ចំនួន ១១០លា​នដុល្លារអាម៉េរិក ក្នុងទំហំដី ៣០៣ហិកតា។ គួរជម្រាបដែរថា ត្រឹមរយៈពេល ១០ខែប៉ុណ្ណោះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោ​លកា​រណ៍ផ្តល់ការដោះស្រាយដោយការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងនៅខេត្តព្រះសីហនុបានចំ​នួ​ន​​សរុ​ប […]

ក្រុមហ៊ុនចិន ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យដាំដុះ និងផ្គត់ផ្គង់ផ្កានៅកម្ពុជា

ក្រុមហ៊ុនមកខេត្ត Yunnan របស់ប្រទេសចិន មានបំណងចង់បោះទុនវិនិយោគលើការដាំដុះ និងផ្គត់ផ្គង់ដំណាំផ្កានៅក្នុងប្រទេសកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុនបានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីស្វែងយល់ពីវិស័យនេះរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សាការងារ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រវាងលោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយគណៈប្រតិភូចិន ដឹកនាំដោយ លោក Li Song ជាអភិបាលស្រុក Jinning នៃខេត្ត Yunnan ប្រទេសចិន ព្រមទាំងមានការចូលរួមពីអ្នកតំណាងរបស់ក្រុមហ៊ុនផ្សេងៗចូលរួមផងដែរ។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កិច្ចពិភាក្សាបានផ្តោតលើគោលបំណងនៃការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនដាំដុះ និងផ្គត់ផ្គង់ផ្កានៅកម្ពុជា និងកិច្ចសហការជំរុញការវិនិយោគរបស់ចិនបន្ថែមទៀតនៅក្នុងទីផ្សារកម្ពុជា។ គួរបញ្ជាក់ថា ស្រុក Jinning ខេត្ត Yunnan គឺជាខេត្តដ៏ធំមួយនៅប្រទេសចិន ដែលផ្តោតលើវិស័យកសិកម្ម ដែលផ្តោតលើការដាំដុះផ្កា និងនាំចេញផ្កាទៅបណ្ដាប្រទេសផ្សេងៗ។ គួរបញ្ជាក់ថា បើនិយាយពីស្ថានភាពវិនិយោគនៅកម្ពុជា ក្នុងរយៈពេល ១០ខែ ពោលគិតចាប់ពីខែមករា ដល់ខែតុលា ដើមឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន ៣៤៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៥,៥ប៊ីលានដុល្លារអាម៉េរិក មានការកើនឡើង ៣៨% បើ […]

ក្នុងឆ្នាំ២០២៤ កម្ពុជាចុះបញ្ជីដីឯកជនរបស់រដ្ឋសម្រេចបាន ៤ទីតាំងសំខាន់ៗ ស្មើនឹងជិត ៨ពាន់ហិកតា

ក្នុងឆ្នាំ២០២៤ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចការចុះបញ្ជីដីឯកជនរបស់រដ្ឋបានចំនួន ០៤ទីតាំង ស្មើនឹង ៧៧២៥,៣០ហិកតា។ នេះរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ក្នុងចំណោម ៤ទីតាំងទាំងនោះ រួមមាននៅឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទំហំ ៨៩២,១៩ហិកតា, ឃុំរយ៉ ទំហំ ៤.៨០៦,៤២ហិកតា និងឃុំសុខសាន្ត ទំហំ ១.១៨១,៥៨ហិកតា ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី, និងឃុំក្បាលដំរី ស្រុកអូរគ្រៀង ខេត្តក្រចេះ ទំហំ ៨៤៥,១១ហិកតា។ បើគិតសរុបមកទល់នឹងពេលបច្ចុប្បន្ននេះ រដ្ឋបានចុះបញ្ជីជាដីឯកជនរបស់រដ្ឋចំនួន ១៥ទីតាំង សរុបទំហំ   ១៧.៣៦៤,៤៣ហិកតា និងបានប្រកាសតំបន់វិនិច្ឆ័យសម្រាប់សម្បទានដីសង្គមកិច្ចចំនួន ១៦ទីតាំងផងដែរ។ សម្រាប់ការងារចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចវិញ ក្រសួងសម្រេចបាន ១) បានបំពេញបង្គ្រប់ចំនួន ១៥ភូមិគោលដៅ ក្នុងនោះ ៧ភូមិ កំពុងអនុវត្តការងារចុះបញ្ជីដីសហគមន៍ដោយ បែងចែកទីតាំងអាទិភាពជា ២កម្រង គឺកម្រងភូមិទី១ មាន៥ភូមិ ក្នុងខេត្តរតនគិរី និងខេត្តក្រចេះ និងកម្រងភូមិទី២ […]

ក្រុមហ៊ុនឧកញ៉ាគិត ម៉េង ទិញទូរថភ្លើង ២២១គ្រឿងទៀតពីចិន ដើម្បីបង្កើនសេវាកម្មដឹកជញ្ជូននៅកម្ពុជា

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប របស់លោកអ្នកឧកញ៉ា គិត ម៉េង បានបញ្ជារទិញទូរថភ្លើងដឹកទំនិញចំនួន ២២១ទូ មកពីប្រទេសចិន ដើម្បីបង្កើសេវាកម្មដឹកជញ្ជូនក្នុងប្រទេស។ ទូរថភ្លើងដឹកទំនិញចំនួន ៦០គ្រឿងបានមកដល់នៅយប់ថ្ងៃអាទិត្យទី០១ ខែធ្នូ ឆ្នាំ២០២៤ និងបានលើកចុះពីនាវាបានដោយជោគជ័យនៅព្រឹកថ្ងៃចន្ទទី០២ ខែធ្នូ ឆ្នាំ២០២៤។ ទូរថភ្លើងដឹកទំនិញ ៦០គ្រឿងដែលមកដល់ថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០២៤នេះ គឺជាផ្នែកទីមួយនៃការបញ្ជាទិញសរុបទាំង ២២១គ្រឿង។ ផ្នែកទីពីរមានចំនួន ៣៥គ្រឿង ដែលនឹងមកដល់ក្នុងសប្តាហ៍ទី២-៣ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់មកចំនួន ៤៥គ្រឿងទៀត គ្រោងនឹងបញ្ជូនមកក្នុងខែមករា ឆ្នាំ២០២៥ និងបន្តមកដល់ជាបន្តបន្ទាប់ទៀតនៅប៉ុន្មានខែបន្ទាប់។ បើតាមការបញ្ចាក់របស់ក្រុមហ៊ុនក្នុងសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយនៅថ្ងៃទី២ ខែធ្នូនេះ ថា រថភ្លើងដឹកទំនិញទាំងនេះ មានប្រភពមកពីក្រុមហ៊ុនផលិតរថភ្លើងដ៏ល្បីឈ្មោះមួយនៅប្រទេសចិន ដែលបានរចនាឡើងដើម្បីគ្រប់គ្រងទំនិញជាច្រើនប្រភេទ ធានាជូនបាននូវភាពបត់បែនតាមប្រភេទទំនិញគ្រប់ប្រភេទ និងប្រសិទ្ធភាពប្រតិបត្តិការកាន់តែប្រសើរឡើង។ ក្រុមហ៊ុនបន្តថា មុននឹងដាក់ឱ្យដំណើរការសេវាកម្ម ទូរថភ្លើងដឹកទំនិញទាំងនេះនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យ យ៉ាងជាក់លាក់ទៅលើប្រព័ន្ធហ្រ្វាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗដើម្បីធានាជូននូវសុវត្ថិភាព និងប្រសិទ្ធភាពសេវាកម្មជូនដល់អតិថិជន។ គួរបញ្ជាក់ថា នេះជាការបោះជំហានទៅមុខដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក […]