ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេនៅកម្ពុជា សម្រេចការសាងសង់បាន ២០% ហើយ

ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដំបូងគេនៅកម្ពុជា ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ សាងសង់សម្រេ​ច​បាន ២០% ហើយ។ នេះបើតាមដំណើរចុះពិនិត្យការដ្ឋានសាងសង់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាននៅព្រឹកថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤។

ក្នុងដំណើរខាងលើនេះ  ថ្នាលបណ្តុះកូនឈើខ្នាតធំនេះ បានបំពាក់ប្រព័ន្ធស្រោចស្រពដោយស្វ័យប្រវត្ត ដើរដោយថាមពលព្រះអាទិត្យ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដើម្បីឱ្យក្លាយជាថ្នាលបណ្តុះកូនឈើគំរូមួយនៅកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ចាក់ថា ការសាងសង់គ្រោងនឹងឈានទៅបញ្ចប់នាពេលឆាប់ៗខាងមុខ និងចូលរួមបណ្តុះកូនឈើនៅទីនេះបានជាង ១លានដើម ឆ្ពោះទៅសម្រេចតាមផែនការ របស់រាជរដ្ឋាភិបាល ដែលមានទស្សនវិស័យប្រែក្លាយកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី១ ក្នុងខេត្តត្បូងឃ្មុំ ទំហំដីចំនួនជាង៣ហិកតា និងត្រូវបានសាងសង់ឡើង ក្រោមការគាំទ្រថវិកា របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមហ៊ុន កូកា-កូឡា កម្ពុជា រួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រយៈពេល ៨ខែ ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានជាង $១០ពាន់លាន កើនជាង ១១%

​រយៈពេល ៨ខែ ឆ្នាំ២០២៤ ការធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជាជាមួយបណ្តា​ប្រទេស​អាស៊ាន មានទំហំ​ទឹកប្រាក់ប្រមាណ ១០,៤៩ពាន់​​លាន​ដុល្លារ​ ​កើនឡើង ១១,៨ភាគរយ ​ធៀបនឹងក្នុងរយៈពេល​ដូចគ្នាក្នុង​ឆ្នាំ២០២៣ ដែលមានទំហំទឹកប្រាក់ត្រឹមតែ ៩,៣៨ ពាន់​លាន​ដុល្លារ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ដែលចុះផ្សាយដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្នុងនោះ កម្ពុជា​បាន​នាំ​ចេញ​ផលិតផលចម្រុះ​ទៅ​កាន់​បណ្តាប្រទេស​​ដែលជាសមាជិកអាស៊ាន​មានទំហំទឹកប្រាក់ ​ប្រ​មា​​​​ណ​ ៣,៤៣ ពាន់​លាន​ដុល្លារ ​កើន​ឡើង ១០ភាគរយ​ ធៀបនឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន ខណៈដែលការ​នាំ​ចូ​ល​​របស់​ប្រទេស​កម្ពុជា​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន មាន​តម្លៃ ៧,០៦ពាន់​លាន​ដុល្លារ កើន​ឡើង ១២,៥ ភាគរយ​ ធៀ​បនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងរយៈពេល ​៨ខែនេះដែរ ទំហំ​ពាណិជ្ជ​កម្ម​​​ប្រទេស​កម្ពុជា​ជាមួយ​អាស៊ាន​មាន​​ចំនួន ​២៨.៤ភាគរយ​នៃ​ទំហំ​ពាណិជ្ជ​កម្ម​សរុបដែលមានទឹកប្រាក់ប្រមាណ ៣៦.៩ពាន់​លាន​ដុល្លារ​ ហើយដៃគូ​ពាណិជ្ជកម្ម​កំពូល​ទាំង​ប្រាំ​របស់​ប្រទេស​ក្នុ​ង​​អាស៊ាន​គឺ ប្រទេសវៀតណាម ថៃ សិង្ហ​បុរី ឥណ្ឌូនេស៊ី និង​ប្រទេសម៉ាឡេស៊ី។ ដោយឡែកក្នុងទំនាក់ទំនង​ដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាន​នេះដែរ គឺប្រទេសចិន ដែលរយៈពេល ៧ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន-ចិន បានឈានដល់តម្លៃ ៣,៩២ទ្រីលានយន់ ស្មើនឹង ៥៤៦,៦ប៊ីលានដុល្លារ  ដែលមានការកើនឡើង […]

រយៈពេល៩ខែ កម្ពុជារកចំណូលបានជាង $៣៣លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ, ប្រាសាទកោះកែរ្តិ៍ និងជិះទូក

រយៈពេល៩ខែ គិតចាប់ពីខែមករា រហូតដល់ខែកញ្ញា ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៣៣.២៨៤.២៣៣ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល៩ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៦៩៩.៨៥០នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៣២.៥២២.៧៣០ដុល្លារ កើន៣០,៣២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែសីហា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ២.១៨៨.៥០១ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤៧.៩៩៣​នាក់ ដែលចំណូលនេះកើនឡើង ១៧,៤៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមពីចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ក្នុងរយៈពេល ៨ខែនេះ បានចំនួន ២០៨.០៥០ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៥៥៣.៤៥៣ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ និងការត្រួតពិនិត្យសំបុត្រចូលទស្សនាអង្គរ។ (អានបន្ថែម) […]

រយៈពេល៨ខែ ​ទំហំពាណិជ្ជកម្មកម្ពុជា និងបណ្តាប្រទេសសមាជិក RCEP មានជិត ២៣ពាន់លានដុល្លារ កើនជាង ១៧%

​ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​កិច្ចព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(RCEP) សម្រេចបានទំហំទឹកប្រាក់ ២២,៩២ពាន់លានដុល្លារ ​កើន​ឡើង​ប្រមាណ ១៧​,២ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានត្រឹម ១៩.៥៥ ពាន់​លាន​ដុល្លារ។ នេះបើយោងតាមរបាយការណ៍អគ្គនាយក ដ្ឋានគយ​ និងរដ្ឋាករកម្ពុជា (GDCE) ដែលចុះផ្សាយដោយក្រសួងព័ត៌មាន កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។ ប្រភពដដែលបានបន្តថា ក្នុងរយៈពេល ៨ខែនេះ ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​ជាមួយ​សមាជិក RCEP រួមមាន​ចំនួន ៦២ភាគរយ ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុបតម្លៃ ៣៦.៩៤ពាន់​លាន​ដុល្លារ​របស់ខ្លួន។ សូមបញ្ជាក់ថា RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតនៅលើពិភពលោក ដែលមានសមាជិកចំនួន ១៥ ប្រទេស រួមមានសមាជិកអាស៊ាន ១០ (ព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន វៀតណាម និងសិង្ហបុរី) និងប្រទេសដៃគូពាណិជ្ជកម្មសេរី​អាស៊ាន​ចំនួន ៥ រួមមាន អូស្រ្តាលី ចិន ជប៉ុន […]

ម៉ាឡេស៊ីទើបបញ្ជប់ការសាងសង់អគារខ្ពស់ជាងគេទី២លើពិភពលោក ចំពេលមានការព្រួយបារម្ភអំពីតម្រូវការទីផ្សារ

ប្រទេសម៉ាឡេស៊ីបានបន្ថែមភាពអស្ចារ្យនៃស្ថាបត្យកម្មមួយទៀតសម្រាប់ទីក្រុងរបស់ខ្លួនជាមួយនឹងការសាងសង់បញ្ចប់នៃអគារ Merdeka 118 កម្ពស់ ៦៧៨,៩ ម៉ែត្រ ដែលជាប់លំដាប់ថ្នាក់ជាអគារខ្ពស់ជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីអគារ Burj Khalifa របស់ទីក្រុងឌូបៃ យោងតាម businesstimes ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៤។ បន្ទាប់ពីបើកឱ្យប្រើប្រាស់ជាផ្លូវការជាសាធារណៈ នៅចុងឆ្នាំនេះ សំណង់អគារដ៏ខ្ពស់ស្កឹមស្កៃថ្មីនេះ នឹងជួយបង្កើនឋានៈឱ្យទីក្រុងកូឡាឡាំពួក្លាយជាទីក្រុងមួយក្នុងចំណោមទីក្រុងនៃអគារខ្ពស់កប់ពពករបស់ពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ការរីកចម្រើនយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍន៍អគារខ្ពស់ៗ ក៏កំពុងបង្កឱ្យមានការព្រួយបារម្ភអំពីតម្រូវការអចលនទ្រព្យនៅក្នុងទីក្រុង ដែលមានប្រជាជនត្រឹមតែពីរលាននាក់ និងការកើនឡើងនៃចំនួនការិយាល័យ និងផ្ទះទំនេរជាច្រើន។ ក្តីបារម្ភទាំងនេះ ត្រូវបានលើកឡើងចំពេលដែលមានគម្រោងសាងសង់អចលនទ្រព្យជាច្រើនកំពុងបន្តអភិវឌ្ឍ ដែលត្រូវបានជំរុញដោយអ្នកវិនិយោគអចលនទ្រព្យ និងមហិច្ឆតាជាតិចំពោះភាពរឹងមាំនៃគម្រោង និងវឌ្ឍនភាពតាមរយៈអគារខ្ពស់ៗ។ នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានលើកឡើងពីបញ្ហានេះកាលពីកន្លងទៅ ដោយអំពាវនាវឱ្យមានការផ្លាស់ប្តូរឆ្ពោះទៅរកការអភិវឌ្ឍគម្រោងដែលមានលក្ខណៈឆ្លើយតបនឹងតម្រូវការសង្គមជាក់ស្តែងបន្ថែមទៀត ដូចជាគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ គម្រោងសាងសង់ហាងក្នុងស្រុក និងភោជនីយដ្ឋានជាដើមវិញ។ ទោះបីជាមានការព្រួយបារម្ភទាំងនេះក៏ដោយ ជាមួយនឹងវត្តមានអគារខ្ពស់ថ្មី Merdeka 118 នេះ​ដែលមានកម្ពស់លើសអគារខ្ពស់បំផុតនៅសៀងហៃរបស់ចិនទៅទៀតនោះ ទីក្រុងគូឡាឡាំពួនឹងនៅតែបន្តជាមជ្ឈមណ្ឌលនៃអគារខ្ពស់ៗច្រើនជាងទីក្រុងទាំងអស់ក្នុងលោក លើកលែងតែទីក្រុងចំនួនប្រាំពីរផ្សេងទៀតតែប៉ុណ្ណោះ។ ស្ថាបត្យករ Mustapha Kamal Zulkarnain អ្នកជំនាញផ្នែកភាពធន់នៃទីក្រុង បានលើកឡើងពីការខិតខំប្រឹងប្រែងឥតឈប់ឈរនៃការអភិវឌ្ឍន៍អចលនទ្រព្យដោយនិយាយថា “យើងគិតតែពីខំអភិវឌ្ឍគម្រោងសាងសង់ […]

៨ខែ កម្ពុជានាំចូលសម្ភារៈសំណង់ជាង $១ពាន់លាន កើន២១.៥៨% ខណៈវិស័យសំណង់កើនក្នុងកម្រិតទាបនៅឡើយ

ក្នុងរយៈពេល ៨ខែ (គិតពីខែមករា ដល់ខែសីហា) ឆ្នាំ២០២៤ កម្ពុជាបាននាំចូលសម្ភារៈនិង​ឧបករណ៍​សំណង់មានទំហំទឹកប្រាក់ ១.០៦៣លានដុល្លារ កើនឡើង២១.៥៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានប​ង្ហាញថា​ កំណើននៃការនាំចូលសម្ភារៈសំណង់ បានកើនឡើងស្របពេលនិងវិស័យសំណង់ត្រូវបានគេព្យាករថា បាននិងកំពុងងើបឡើងវិញក្នុងកម្រិតមួយទាបនៅឡើយ។​ ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងរយៈពេល៨ខែនេះ កម្ពុជាក៏បាននាំចូលស៊ីម៉ង់ត៍ មានទំហំទឹកប្រាក់សរុបជាង ១២លានដុល្លារ ថយចុះ ១៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។​ រីឯរបាយការណ៍ឆមាសទី១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុវិញ បានបង្ហាញថា ក្នុងឆ្នាំ២០២៤នេះ វិស័យសំណង ត្រូវបានគេរំពឹងថា​មានកំណើនទាប ក្នុងកម្រិត ១.១ភាគរយ ខណៈអលនទ្រព្យ មានកំណើន ១.២ភាគរយ។​ - Video Advertisement -

រយៈពេល៨ខែ កំពង់ផែស្វយ័តភ្នំពេញ ប្រមូលចំណូលបានជាង ២៧លានដុល្លារ កើនជាង១៥%

គិតត្រឹមរយៈពេល ៨ខែ ពោលពីខែមករា-ខែសីហា នៃឆ្នាំ២០២៤នេះ កំពង់ផែស្វយ័តភ្នំពេញ ប្រមូល​ចំណូល​បានចំនួនប្រមាណជាង ២៧ លានដុល្លារ កើន​ឡើងជាង ១៥ភាគរយ បើ​ធៀប​រយៈ​ពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាស​ព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពដដែល បានឱ្យដឹងថា ការប្រមូលចំណូលនេះ គឺបានមកពី​ប្រតិបត្តិការផែ ចំនួនជាង ២២លានដុល្លារ, ចំណូលពីអាជ្ញាធរផែជាង ៣លាន​ដុល្លារ និងចំណូល​ពីសេវាកម្មផ្សេងៗជាង ៩៦ម៉ឺនដុល្លារ។ យ៉ាងណាមិញ ចំណូលសរុបទាំងបីខាងលើនេះ នៅមិនទាន់ធ្វើសវនកម្មនៅឡើយទេ។ ដោយឡែកសម្រាប់​ខែសីហា ឆ្នាំ២០២៤ កំពង់ផែនេះ រក​​ចំណូល​​បាន​ចំនួន​ជាង ៤លានដុល្លារ ក្នុងនោះរួមមានចំណូល​ពីប្រតិបត្តិ​ការផែបាន​ចំនួន ៣,៨ លានដុល្លារ, ចំណូល​ពីអាជ្ញាធរផែ ជាង ៥៥ម៉ឺនដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗជាង ៤ម៉ឺនដុល្លារ។ ជាការកត់សម្គាល់ ចំណូលរបស់កំពុងផែក្នុងខែសីហានេះមានការកើនឡើង ២៥ភាគរយ បើធៀបទៅនឹងរយៈ​ពេល​ដូចគ្នាកាលពី​២០២៣។ ជាងនេះទៅទៀត ក្នុងខែសីហាដដែល ឃើញថាមានបរិមាណ​កុង​តឺន័រឆ្លងកាត់កំពុងផែចំនួន ៥៣.៨២៥ TEUs កើនប្រមាណ ២៥,៤៦% ធៀបនឹងខែសីហា ឆ្នាំ២០២៣។ ចំណែកបរិមាណនាវា​ដឹកអ្នកដំណើរចូលចតនៅខែសីហា […]