ក្រុមហ៊ុនសូហ្វវែរ Bentley ចាប់ដៃគូជាមួយ Google នាំយកសមត្ថភាពដ៏អស្ចារ្យនៃផែនទីភូមិសាស្ត្រដ៏ជាក់លាក់បញ្ចូលក្នុងសំណង់ហេដ្ឋារចនាសម្ព័ន្ធ
កិច្ចសហប្រតិបត្តិការនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកមាតិកាភូមិសាស្រ្ត Google 2D និង3D នៅក្នុងកម្មវិធីសូហ្វវែររបស់ Bentley ដែលនឹងផ្តល់នូវការយល់ដឹងកាន់តែទូលំទូលាយសម្រាប់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ Bentley Systems បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រជាមួយ Google ដើម្បីរួមបញ្ចូលមាតិកាភូមិសាស្ត្រគុណភាពកម្រិតខ្ពស់របស់ Google ចូលទៅក្នុងសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley និង ឌីជីថលភ្លោះ ដែលជាកម្មវិធីដើម្បីកែលម្អរបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបានរចនា សាងសង់ និងប្រតិបត្តិការ នេះបើយោងតាមការប្រកាសផ្សាយរបស់ក្រុមហ៊ុន Bentley System កាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ2024 នៅទីក្រុង Vancouver ប្រទេសកាណាដា។ ក្នុងនាមជាអ្នកបង្ហាញពិភពពិតនៃឌីជីថល ឌីជីថលភ្លោះបានដោះស្រាយនូវតម្លៃដ៏មានអត្ថន័យ និងផ្តល់ការយល់ដឹងយ៉ាងទូលំទូលាយនៃវដ្តជីវិតសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលយើងបានសាងសង់ ពីការរៀបចំគម្រោង និងការរចនាតាមរយៈការសាងសង់ និងប្រើប្រាស់សំណង់។ ឆ្លងកាត់ការប្រើប្រាស់ទិន្នន័យវិស្វកម្មដែលបានបង្កើត និងគ្រប់គ្រងនៅក្នុងកម្មវិធី Bentley រួមជាមួយនឹងទិន្នន័យភូមិសាស្ត្រ AI និងការវិភាគរបស់ Google បូកបញ្ចូលបច្ចេកវិទ្យាទាញចេញពី cloud វិស្វករអាចរចនា និងគ្រប់គ្រងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធក្នុងបរិបទ ឬកម្រិតមួយដ៏ធំដើម្បីដោះស្រាយបញ្ហាប្រឈមបន្ទាន់បំផុតនាពេលបច្ចុប្បន្ននេះ គឺរាប់ចាប់ពីការកាត់បន្ថយហានិភ័យអាកាសធាតុ រហូតដល់ការរក្សាហេដ្ឋារចនាសម្ព័ន្ធឱ្យនៅគង់វង់យូរអង្វែង។ តាមរយៈភាពជាដៃគូនេះ អ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍន៍កម្មវិធី […]
កម្ពុជា-ចិន រួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតខ្ពស់ និងបច្ចេកវិទ្យាទំនើប
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានចិន-អាស៊ាន (CAIH) ចុះអនុស្សារណៈ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតនៅក្នុងតំបន់ តាមរយៈការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតខ្ពស់ និងបច្ចេកវិទ្យាទំនើប។ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនេះថា ការចុះហត្ថលេខាលើអនុស្សារណៈនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាឌីជីថល និងពង្រឹងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា។ វាមានគោលបំណងបង្កើនការតភ្ជាប់ឌីជីថល និងការផ្លាស់ប្តូរជំនាញដែលនឹងផ្តល់អត្ថប្រយោជន៍សម្រាប់ទាំងប្រទេសកម្ពុជា និងតំបន់អាស៊ាន។ ដោយឡែក លោក គង់ ម៉ុងគឺ អគ្គនាយករងនៃក្រុមហ៊ុន CAIH បានសម្តែងការសាទរចំពោះសក្តានុពលនៃកិច្ចព្រមព្រៀងនេះ ដោយលើកឡើងថា ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការនេះ យើងស្នើផ្តល់អាទិភាពលើការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល ដែលជំហានបន្ទាប់នឹងផ្តោតលើការបង្កើតថ្នាលអភិបាលកិច្ចឆ្លាតវៃសម្រាប់កម្ពុជា។ លោកបានបន្ថែមថា យើងចង់ក្លាយជាក្រុមហ៊ុនតភ្ជាប់ដ៏អស្ចារ្យ (Super Connector) សម្រាប់ឧស្សាហកម្ម ធនធាន និងអតិថិជន ដោយដើរតួនាទីជាអ្នកផ្តល់លទ្ធភាពសម្រាប់បរិវត្តកម្មឌីជីថល និងជាក្រុមហ៊ុនឈានមុខនៃគំនិតផ្តួចផ្តើមវិថីសូត្រឌីជីថល។ តាមរយៈអនុស្សារណៈនេះ ក្រសួងអាចប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់របស់ក្រុមហ៊ុន CAIH សម្រាប់សេដ្ឋកិច្ចឌីជីថល ការតភ្ជាប់អន្តរកម្មឆ្លាតវៃ និងអន្តរប្រតិបត្តិការទិន្នន័យ […]
វិស័យឯកជនជ្រើសរើសវិធានការសំខាន់ ៣ ដើម្បីចូលរួមអភិវឌ្ឍវិស័យយានយន្តនៅកម្ពុជា
វិស័យឯកជន បានសម្រេចជ្រើសរើសយកវិធានការអាទិភាពចំនួន ០៣សំខាន់ៗ ក្នុងចំណោមវិធានការ ២០ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិចនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាយោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិចលើកទី២ ដែលដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធចំនួន ១០០រូប ក្នុងគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ ទី១-ជួបជុំសមាសភាពក្រុមប្រឹក្សាយោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិច ទី២-ពិភាក្សាលើការធ្វើអាទិភាវូបនីយកម្មលើវិធានការដែលមានចែងក្នុងផែនទីបង្ហាញផ្លូវ, ទី៣-ពិភាក្សា លើស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក និងការចូលរួមចំណែក របស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យទាំងពីរ និង ទី៤-កំណត់ទិសដៅការងារបន្ត។ ជាលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ តាមរយៈការស្ទង់មតិ លើការធ្វើអាទិភាវូបនីយកម្មឡើងវិញលើវិធានការទាំង ២០ ដោយវិស័យឯកជន មានវិធានការចំនួន ៣ ត្រូវបានជ្រើសរើសជាវិធានការអាទិភាព៖ ១)-កម្មវិធីធ្វើឱ្យប្រសើរឡើងនូវជំនាញកម្លាំងពលកម្មដោយសហការ ជាមួយវិស័យឯកជន ២)-ធ្វើសាមញ្ញកម្មនីតិវិធីនាំចេញ-នាំចូល និង៣)-ពិនិត្យឡើងវិញគោលដៅអត្រាថ្លៃអគ្គិសនី និងស្ថិរភាពផ្គត់ផ្គង់។ ទន្ទឹមនេះ វិស័យឯកជន ក៏បានបង្ហាញការចាប់អារម្មណ៍ខ្លាំងក្នុងការធ្វើ កិច្ចសហប្រតិបត្តិការជាដៃគូជាមួយរាជរដ្ឋាភិបាល លើវិធានការពាក់ព័ន្ធនឹងការធ្វើសាមញ្ញកម្មនីតិវិធីនាំចេញ-នាំចូល ព្រមទាំងការរៀបចំផែនការទាក់ទាញកម្លាំងពលកម្មពីបរទេស ទេសន្តរប្រវេសន៍ និងអាណិកជន ខ្មែរដែលមានជំនាញ និងទេពកោសល្យខ្ពស់ក្នុងវិស័យទាំងពីរផងដែរ។ […]
ក្រុមហ៊ុន Apple បោះទុន $២៥០លាន សង់អគារថ្មីនៅសិង្ហបុរី ដើម្បីពង្រីកទីផ្សារនៅអាស៊ាន
ក្រុមហ៊ុន Apple បានប្រកាសគម្រោងពង្រីកសាខា Ang Mo Kio របស់ខ្លួនក្នុងប្រទេសសិង្ហបុរី ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ ២៥០លានដុល្លារ ដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យោងតាមសារៈព័ត៌មាន Thailand-business-newsចេញផ្សាយថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Apple គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការសាងសង់ អគារសាខាថ្មី នៅឆ្នាំនេះ ហើយនៅពេលដាក់ឱ្យដំណើរការ ក្រុមហ៊ុននឹងប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០ភាគរយ ថែមទាំងមានផែនការឈានទៅសម្រេចឱ្យបាន វិញ្ញាបនប័ត្រ LEED ដែលបញ្ជាក់ពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន Apple ចំពោះនិរន្តរភាពថែមទៀត។ គួររំលឹកថា ចាប់តាំងពីបង្កើតប្រតិបត្តិការលើកដំបូងក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ ១៩៨១ រៀងមក ដែលកាលនោះក្រុមហ៊ុនមានបុគ្គលិកត្រឹមតែ ៧២ នាក់ប៉ុណ្ណោះ រហូតមកទល់ពេលនេះ ក្រុមហ៊ុន Apple មានការរីកចម្រើនយ៉ាងខ្លាំង, ឥឡូវនេះមានបុគ្គលិកជាង ៣.៦០០ នាក់នៅក្នុងប្រទេសមួយនេះ។ ក្រោយទទួលបានផែនការនេះ សម្រាប់សិង្ហបុរី គឺបានឆ្លុះបញ្ចាំងពីសក្តានុពលរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលបច្ចេកវិទ្យា ដោយសារប្រទេសនេះ មានភាពអំណោយផលរួមបញ្ចូលគ្នានូវបរិយាកាសដែលងាយស្រួលសម្រាប់អាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធលំដាប់កំពូល និងកម្រិតធនធានមនុស្សជំនាញដែលឆ្លើយតបបាននឹងតម្រូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូល។ ការវិនិយោគចំនួន ២៥០លានដុល្លារ នៅក្នុងបរិវេណអគារ […]
ប្រវត្តិជោគជ័យរបស់ Bentley: 40 ឆ្នាំមុន បងប្អូនប្រុសក្នុងត្រកូល Bentley បានចាប់ផ្តើមក្រុមហ៊ុន Software ដែលជួយផ្លាស់ប្តូររបៀបរស់នៅរបស់មនុស្សយើងសព្វថ្ងៃ
បងប្អូនប្រុសប្រាំនាក់ដែលចូលចិត្តការងារកុំព្យូទ័រកាលពី៤០ឆ្នាំមុន បានបង្ហាញពីសក្តានុពលរបស់ខ្លួនចាប់យកគំនិតដ៏អង់អាចក្នុងការបង្កើតកម្មវិធីសូហ្វវែរ ដែលអាចផ្លាស់ប្តូរពីរបៀបការងារដែលស្ថាបត្យករ និងវិស្វករ រៀបចំបង្កើតគម្រោងប្លង់សាងសង់។ អ្នកទាំងប្រាំបានចំណាយពេល ៤ទសវត្សរ៍ចុងក្រោយនេះ ដើម្បីបង្កើតកម្មវិធីវិស្វកម្មសំខាន់ៗជាច្រើន ដែលបានជួយដល់ស្ថាបត្យករ និងវិស្វករក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធជុំវិញពិភពលោក ដែលធ្វើឱ្យផ្លូវ ស្ពាន និងគ្រឿងបង្គុំធំៗកាន់តែមានភាពធន់រឹងមាំ និងសុវត្ថិភាព ហើយធនធានធម្មជាតិ និងថាមពល កាន់តែមាននិរន្តរភាព ធ្វើឱ្យសហគមន៍រស់នៅសម្រាប់អនាគតមនុស្សមានការផ្លាស់ប្តូរកាន់តែប្រសើរ។ អ្វីដែលអស្ចារ្យជាប្រវត្តិសាស្រ្តនៃការបង្កើតកម្មវិធីកុំព្យូទ័រសម្រាប់ការងារវិស្វកម្មរបស់ពួកគាត់ គឺចាប់ផ្តើមក្រោយវត្តមានកុំព្យូទ័រផ្ទាល់ខ្លួនដំបូង ដែលបានដាក់ឱ្យប្រើត្រឹមតែពីរបីឆ្នាំក្រោយប៉ុណ្ណោះ ដែលកាលនោះលោក Barry និង Keith Bentley បានផ្តួចផ្តើមបង្កើតក្រុមហ៊ុន Bentley Systems នៅទីក្រុង Philadelphia នៃសង្កាត់មួយនៅជាយក្រុងក្នុងឆ្នាំ 1984។ ក្រោយមកបងប្អូនប្រុសរបស់ពួកគាត់ ៣នាក់បន្ថែមទៀត គឺលោក Greg, Ray និង Scott Bentley បានចូលទៅចាប់ដៃក្នុងការដឹកនាំក្រុមហ៊ុនបន្ថែម។ បងប្អូនទាំង៥ ជឿថា ពួកគេអាចផ្លាស់ប្តូរកន្លែងឬរបៀបការងារនៃការរចនាប្លង់ស្ថាបត្យកម្ម និងប្លង់វិស្វកម្ម ពីប្រើក្រដាសគូសដោយមនុស្សនៅក្នុងបន្ទប់ព្រាងប្លង់ ទៅជាកម្មវិធីកុំព្យូទ័រមេធំមួយនៅលើតុ។ ដំបូងឡើយ ពួកគាត់មិនមានផែនការអាជីវកម្មអ្វីនោះទេ ហើយពេលនោះ លោក Barry និយាយទាំងអស់សំណើចថា “ជាការលះបង់របស់ពួកយើង […]
ចិនកំពុងជួយថៃនាំមុខប្រទេសអាស៊ានលើគម្រោងបង្កើតប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ទីក្រុងឆ្លាតវៃ និងពាណិជ្ជកម្មឆ្លងព្រំដែន
ប្រទេសចិន និងថៃកំពុងរួមគ្នាបង្កើតប្រព័ន្ធអេកូឌីជីថលដ៏រឹងមាំមួយ សំដៅអភិវឌ្ឍទីក្រុងឆ្លាតវៃ និងលើកកម្ពស់ពាណិជ្ជកម្មឆ្លងព្រំដែន ក្រោមចក្ខុវិស័យពង្រីកការប្រើប្រាស់បច្ចេកវិទ្យារបស់ចិននៅទូទាំងអាស៊ីអាគ្នេយ៍។ ទីភ្នាក់ងារជំរុញសេដ្ឋកិច្ចឌីជីថលនៃប្រទេសថៃ (TDT) សហការជាមួយទីក្រុងដូចជា Shenzhen និង Hangzhou ក៏ដូចជាខេត្ត Guangxi និង Yunnan កំពុងដឹកនាំគំនិតផ្តួចផ្តើមនេះ យោងតាមសារៈព័ត៌មានចិន scmp កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤។ ភាពជាដៃគូនេះ ដែលត្រូវបានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលខ្សែក្រវាត់ និងផ្លូវនៅទីក្រុងហុងកុងកាលពីសប្តាហ៍មុន ផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល មានដូចជាខ្សែកាបក្នុងបាតសមុទ្រ និងមជ្ឈមណ្ឌលឡាស៊ែរក្នុងតំបន់ ដើម្បីគាំទ្រដល់ការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសថៃ និងស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន នេះបើយោងតាមលោក Supakorn Siddhichai អនុប្រធានប្រតិបត្តិនៃទីភ្នាក់ងារ TDT។ ទោះបីជាមានការខិតខំប្រឹងប្រែងទាំងនេះក៏ដោយ ក៏បញ្ហាប្រឈមនៅតែមាន ជាពិសេសទាក់ទងនឹងលំហូរទិន្នន័យសុវត្ថិភាព ដែលជាបញ្ហាសំខាន់សម្រាប់សេដ្ឋកិច្ចឌីជីថល។ Supakorn បានទទួលស្គាល់ថា ខណៈពេលដែលហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ប្រទេសថៃនៅតែបន្តប្រសើរឡើង ការធានាភាពឯកជន និងសុវត្ថិភាពទិន្នន័យគឺជាឧបសគ្គដ៏សំខាន់មួយ៖ “បញ្ហាគឺថា យើងនឹងពិបាកគ្រប់គ្រងទិន្នន័យដែលយើងបញ្ជូន ឱ្យចំគោលដៅដែលយើងចង់បាន “។ វិធានការបទប្បញ្ញត្តិរបស់ប្រទេសចិន ដូចជាច្បាប់ថ្មីចំនួន ១៤ ដែលចេញដោយរដ្ឋបាល Cyberspace […]