ចិនចំណាយជិត $១០ពាន់លាន ជីកព្រែកវៀងសមុទ្រភ្ជាប់មកប្រទេសអាស៊ាន បច្ចុប្បន្នសម្រេចបាន ៥៣%
ព្រែកជីកពីងលូ ( Pinglu ) តម្លៃ ៩,៩៧ពាន់លានដុល្លារ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធវៀងសមុទ្រដ៏សំខាន់នៅក្នុងតំបន់ស្វយ័តគួងស៊ី ( Guangxi Zhuang) ភាគខាងត្បូងប្រទេសចិន សម្រេចការសាងសង់បាន ៥៣,២% ក្រោយចាប់ផ្តើមប្រតិបត្តិការជាង២ឆ្នាំ ចាប់តាំងពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២មក។ វឌ្ឍនភាពដ៏សំខាន់នេះ ត្រូវបានរាយការណ៍ដោយ pattayamail នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៤។ ក្រោយសាងសង់រួច គម្រោងខ្នាតយក្សនេះ នឹងកាត់បន្ថយពេលវេលាដឹកជញ្ជូនពីតំបន់ណាននីងទៅកាន់ឈូងសមុទ្រ Beibu ភាគខាងត្បូងប្រទេសមកត្រឹម ១៥ ទៅ ១៧ ម៉ោងប៉ុណ្ណោះ។ ព្រែកជីកនេះ គឺជាធាតុសំខាន់នៅក្នុងផែនការប្រាំឆ្នាំទី ១៤ របស់ប្រទេសចិន និងជាយុទ្ធសាស្ត្រច្រករបៀងដី និងសមុទ្រខាងលិចថ្មី និងមានតួនាទីជានិម្មិតរូបបង្ហាញពីឥទ្ធិពលដែលកំពុងកើនឡើងនៅក្នុងវិស័យភស្តុភាររវាងប្រទេសចិននិងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ព្រែកជីក Pinglu មានប្រវែងសរុបប្រមាណ ១៣៤,២ គីឡូម៉ែត្រ ដែលមានទំហំអាចអនុញ្ញាតឱ្យកប៉ាល់ដែលមានសមត្ថភាពផ្ទុករហូតដល់ ៥០០០ តោន ចំនួន ០៣ អាចឆ្លងកាត់ទន្ទឹមគ្នាបាន ដែលធានាបាននូវការដឹកជញ្ជូនទំនិញតាមផ្លូវទឹកប្រកបដោយប្រសិទ្ធភាព។ […]
ក្រុមហ៊ុន Apple បោះទុន $២៥០លាន សង់អគារថ្មីនៅសិង្ហបុរី ដើម្បីពង្រីកទីផ្សារនៅអាស៊ាន
ក្រុមហ៊ុន Apple បានប្រកាសគម្រោងពង្រីកសាខា Ang Mo Kio របស់ខ្លួនក្នុងប្រទេសសិង្ហបុរី ដោយគ្រោងចំណាយទឹកប្រាក់ប្រមាណ ២៥០លានដុល្លារ ដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ យោងតាមសារៈព័ត៌មាន Thailand-business-newsចេញផ្សាយថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៤។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Apple គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការសាងសង់ អគារសាខាថ្មី នៅឆ្នាំនេះ ហើយនៅពេលដាក់ឱ្យដំណើរការ ក្រុមហ៊ុននឹងប្រើប្រាស់ថាមពលកកើតឡើងវិញ ១០០ភាគរយ ថែមទាំងមានផែនការឈានទៅសម្រេចឱ្យបាន វិញ្ញាបនប័ត្រ LEED ដែលបញ្ជាក់ពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន Apple ចំពោះនិរន្តរភាពថែមទៀត។ គួររំលឹកថា ចាប់តាំងពីបង្កើតប្រតិបត្តិការលើកដំបូងក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ ១៩៨១ រៀងមក ដែលកាលនោះក្រុមហ៊ុនមានបុគ្គលិកត្រឹមតែ ៧២ នាក់ប៉ុណ្ណោះ រហូតមកទល់ពេលនេះ ក្រុមហ៊ុន Apple មានការរីកចម្រើនយ៉ាងខ្លាំង, ឥឡូវនេះមានបុគ្គលិកជាង ៣.៦០០ នាក់នៅក្នុងប្រទេសមួយនេះ។ ក្រោយទទួលបានផែនការនេះ សម្រាប់សិង្ហបុរី គឺបានឆ្លុះបញ្ចាំងពីសក្តានុពលរបស់ខ្លួនក្នុងនាមជាមជ្ឈមណ្ឌលបច្ចេកវិទ្យា ដោយសារប្រទេសនេះ មានភាពអំណោយផលរួមបញ្ចូលគ្នានូវបរិយាកាសដែលងាយស្រួលសម្រាប់អាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធលំដាប់កំពូល និងកម្រិតធនធានមនុស្សជំនាញដែលឆ្លើយតបបាននឹងតម្រូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូល។ ការវិនិយោគចំនួន ២៥០លានដុល្លារ នៅក្នុងបរិវេណអគារ […]
ក្រសួងឧស្សាហកម្មប្រកាសឱ្យអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត តម្លៃជាង $១៨០លាន នៅកម្ពុជា
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសដាក់ឱ្យអនុវត្ត គម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្នុងរយៈពេល៥ឆ្នាំ មានតម្លៃ ១៨៤,៩លានដុល្លារអាមេរិក ជាផ្លូវការហើយ។ នេះបើតាមសិក្ខាសាលាប្រកាសដាក់ឱ្យអនុវត្តគម្រោងនេះ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ គម្រោងនេះ នឹងត្រូវអនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណងពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ ព្រមទាំងពន្លឿនវឌ្ឍនភាពឆ្ពោះទៅការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជាស្តីពីទឹកស្អាត និងអនាម័យត្រឹមឆ្នាំ២០៣០។ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា គម្រោងនេះនឹងមានរយៈពេល ៥ឆ្នាំ គ្រោងប្រើថវិកាប្រមាណ ១៨៤,៩ លានដុល្លារអាមេរិក ដោយក្នុងនោះ ១៦៣លានដុល្លារជាហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក និង ៤,៣លានដុល្លារអាមេរិកទៀត ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល រួមជាមួយការវិនិយោគពីវិស័យឯកជនប្រមាណ ១៧,៦លានដុល្លារអាមេរិក។ ឯកឧត្តមបន្តថា សមាសធាតុទី១ នៃគម្រោង ផ្តោតលើការកសាងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីសម្រាប់រដ្ឋាករទឹក នៅក្រុងសែនមនោរម្យ ក្រុងពោធិ៍សាត់ ក្រុងបាត់ដំបង និងស្រុកភ្នំព្រឹកនៃខេត្តបាត់ដំបង […]
ធនាគារពិភពលោកជួយ $៨០លាន អភិវឌ្ឍវិស័យអប់រំ រួមនិងជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧នៅកម្ពុជា
ធនាគារពិភពលោក បានអនុម័តផ្តល់ហិរញ្ញប្បទានចំនួន ៨០លានដុល្លារអាមេរិក ជួយលើកកម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅកម្រិតឧត្តមសិក្សា ក្នុងនោះរួមមានការជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧ទីតាំង នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា មូលនិធិសម្រាប់គម្រោងនេះបានមកពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែលជាអង្គភាពផ្តល់ប្រាក់កម្ចីសម្បទានរបស់ធនាគារពិភពលោក សម្រាប់បណ្តាប្រទេសមានចំណូលទាប។ ជាមួយគ្នានេះដែរ គម្រោងនេះ មានរយៈពេលប្រាំមួយឆ្នាំ ដែលនឹងគាំទ្រដល់កិច្ចប្រឹងប្រែងរបស់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួនប្រាំបួន ក្នុងការបណ្តុះបណ្តាលនិស្សិតឱ្យរៀនចប់ប្រកបដោយសមត្ថភាព និងក្នុងការផលិតការស្រាវជ្រាវនានា សម្រាប់រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ បន្ថែមពីនេះ គម្រោងនេះផ្តោតសំខាន់លើការលើកកម្ពស់គុណភាពនៃការរៀនសូត្រសម្រាប់និស្សិតនារី និងនិស្សិតមានពិការភាព និងលើការជួយគាំទ្រដល់ស្រី្តដែលជាគ្រូឬជាបុគ្គលិកនៅតាមមហាវិទ្យាល័យ។ គម្រោងនេះចាប់យកស្តង់ដារហេដ្ឋារចនាសម្ព័ន្ធដែលធន់នឹងអាកាសធាតុ និងផ្តល់អាទិភាពដល់គម្រោងស្រាវជ្រាវទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងនេះ នឹងកសាងបន្ថែមលើភាពជោគជ័យ និងមេរៀនបទពិសោធន៍របស់គម្រោងដែលកំពុងដំណើរការ ដែលបានបង្កើនឱកាសសិក្សាសម្រាប់និស្សិតឧត្តមសិក្សាជាង ១២៨.០០០នាក់ នៅកម្ពុជា ក្នុងចំណោមនោះជាងពាក់កណ្តាលជានារី តាមរយៈការបង្កើតកម្មវិធីសិក្សាចំនួន ៦៧ ផ្តល់មូលនិធិទ្រទ្រង់គម្រោងស្រាវជ្រាវចំនួន ៥៣ និងការបង្កើត ឬជួសជុលបន្ទប់ពិសោធន៍ចំនួន ១៤៧។ គួរបញ្ជាក់ថា តាមការរំពឹងទុក និស្សិតប្រហែល ៣២.០០០នាក់ ក្នុងនោះនិស្សិតនារីប្រហែល ១៣.០០០ នាក់ នឹងទទួលអត្ថប្រយោជន៍ពីការអនុវត្តគម្រោងខាងលើនេះ តាមរយៈការអាប់ដេតកម្មវិធីសិក្សា ការបណ្តុះបណ្តាលគ្រូឧទ្ទេស […]
ឆមាសទី១-២០២៤ កម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាមួយដៃគូអភិវឌ្ឍន៍សរុបជាង $៣០០លាន
ក្នុងឆមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានថ្មី ជាមួយដៃគូអភវិឌ្ឍន៍នានា សរុបចំនួន ៣១៣លានដុល្លារ ខណៈបំណុលសាធារណៈរបស់រដ្ឋ មានចំនួន ១១.២៧ពាន់លានដុល្លារ ហើយក្នុងនោះបំណុលជិត ២០០លានដុល្លារ ត្រូវបានទូទាត់រួច។ បើតាមរបាយការណ៍ស្តីពីស្ថានភាពបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា កិច្ចព្រមព្រៀងឥណទានថ្មីសរុប ចំនួន ៣១១លានដុល្លារ ស្មើនឹង ១៤ភាគរយ នៃពិតានដែលច្បាប់អនុញ្ញាត ដោយក្នុងនោះក្របខ័ណ្ឌទ្វេភាគី ៨៩ភាគរយ និងក្របខ័ណ្ឌពហុភាគី ១១ភាគរយ។ ក្រសួងបានលើកឡើងក្នុងរបាយការណ៍ដដែលថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។ ក្រសួងបញ្ជាក់ថា៖ “ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាធម្យមប្រមាណ ៥៦ភាគរយ”។ បើយោងតាមរបាយការណ៍ខាងលើ ក្នុងឥណទានជាង ៣១១លានដុល្លារ នេះ ត្រូវបានបោះផ្សាយលក់ជាមូលបត្ររដ្ឋសរុប ៦២.១២លានដុល្លារ ស្មើនឹងប្រមាណ ៥៨ភាគរយ នៃទំហំសរុបដែលច្បាប់អនុញ្ញាត ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅដល់ការលើស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។ គួររំលឹកថា គិតត្រឹមខែមិថុនានេះ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុប ១១.២៧ពាន់លានដុល្លារ ក្នុងនោះមានបំណុលជិត […]
អាល្លីម៉ង់ជួយកម្ពុជាជាង ៣លានដុល្លារ សម្រាប់ការងារដោះមីនក្នុងខេត្តចំនួន២
រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ជំនួយជាផ្លូវការចំនួន ៣,១២លានដុល្លារអាមេរិក ដល់អង្គភាពស៊ីម៉ាក់សម្រាប់សកម្មភាពបោសសម្អាតមីនក្នុងខេត្តចំនួន២ ។ នេះបើតាមផេកហ្វេកប៊ុករបស់ CMAC នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។ ជំនួយនេះ ត្រូវបានផ្តល់ឱ្យតាមរយៈអង្គការជំនួយប្រជាជនណ័រវេស្ស (NPA) នាឱកាសជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Hans Risser ប្រធានអង្គការNPA ប្រចាំកម្ពុជា។ ក្នុងជំនួបនេះ លោក Hans Risser បានពាំនាំនូវដំណឹងនៃការសម្រេចចិត្តជាផ្លូវការនូវការផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសារធាណរដ្ឋសហពន្ធ័អាល្លឺម៉ង់គាំទ្រដល់អង្គភាពស៊ីម៉ាក់ ដែលមានថវិកាសរុបចំនួន ៣.១២០.០០០ដុល្លារអាម៉េរិក។ ហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវប្រើប្រាស់សម្រាប់សកម្មភាពបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យក្នុងរយ:ពេល ២ឆ្នាំ (កញ្ញា ២០២៤-សីហា២០២៦)។ ក្រៅពីអង្គការខាងលើ កន្លងមក ក្នុងសកម្មភាពបោសសម្អាតមីន កម្ពុជាក៏ទទួលបានជំនួយពីអង្គការ Halo Trust ផងដែរ ដែលរយៈពេលជាង ៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩១ រហូតដល់បច្ចុប្បន្ន អង្គការ Halo Trust បានជួយកម្ពុជារំដោះផ្ទៃដីមានមីនចំនួន ៥១១គីឡូម៉ែត្រការ៉េ។ (អានបន្ថែម) - […]