១០ខែ កម្ពុជារកចំណូលបានជិត $៣៧លាន ពីការលក់សំបុត្រចូលទស្សនាអង្គរ, ប្រាសាទកោះកែរ្តិ៍ និងជិះទូក
រយៈពេល១០ខែ គិតចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២៤ ប្រទេសកម្ពុជាប្រមូលចំណូលបាន ៣៦.៨២៤.៨៥២ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងជិះទូក។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។ របាយការណ៍ខាងលើបានឱ្យដឹងថា រយៈពេល១០ខែ ក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានភ្ញៀវទេសចរបរទេសចំនួន ៧៧៤.២០៣នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ៣៥.៩៨៧.៩៦១ដុល្លារ កើន២៩,០៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក សម្រាប់ខែតុលា ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ៣.៤៦៥.២៣១ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៧៤.៣៥៣នាក់ ដែលចំណូលនេះកើនឡើង ១៨,៣៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាងនេះទៅទៀត របាយការណ៍ដដែលក៍បានបង្ហាញបន្ថែមនូវចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ្តិ៍ ក្នុងរយៈពេល ១០ខែនេះ បានចំនួន ២២៨.៦៧៥ដុល្លារ ខណៈចំណូលបានមកពីការលក់សំបុត្រជិះទូកបានចំនួន ៦០៨.២១៦ដុល្លារ ។ គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។ ដើម្បីបង្ករភាពងាយស្រួលដល់ភ្ញៀវទេសចរបរទេសទាំងអស់ដែលចូលទស្សនាប្រាសាទអង្គរ រដ្ឋាភិបាលកម្ពុជាបានប្រកាសកំណែទម្រង់សំខាន់ៗចំនួនប្រាំមួយ លើនិតិវិធីនៃការលក់ […]
ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រកាសគិតថ្លៃសេវាពេញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះតទៅ
ក្រុមហ៊ុនផ្លូវល្បឿនលៀនភ្នំពេញ- ក្រុងព្រះសីហនុ បានប្រកាសចាប់ផ្តើមគិតថ្លៃសេវាធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងតម្លៃពេញ (ជាតម្លៃដើមពីក្រុមហ៊ុន) វិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ។ ចំពោះការបញ្ចុះតម្លៃ (២០%) ដែលធ្លាប់បានផ្តល់ជូនសាធារណជនកាលពីមុន ត្រូវបានបញ្ចប់នៅម៉ោង០០ថ្ងៃទី៣១ ខែតុលា ២០២៤។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនផ្លូវល្បឿនលឿននៅតែបន្តបំពាក់ឧបករណ៍ ETC ដោយឥតគិតថ្លៃ ជូនសាធារណជន ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ក្នុងគណនីចំនួន២០ដុល្លារ ដោយការស្នើរសុំឧបករណ៍ ETC អាចធ្វើនៅតាមអគាររដ្ឋបាលនៅគ្រប់ច្រកចូលផ្លូវល្បឿនលឿន និងមជ្ឈមណ្ឌលផ្តល់សេវាកម្ម ETC ដែលមានទីតាំងនៅខាងស្តាំដៃបញ្ជរបង់ប្រាក់ភ្នំពេញ និងក្រុងព្រះសីហនុ។ ដោយឡែក សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនដែលបានចុះអនុស្សរណៈយោគយល់គ្នា មិនទទួលផលប៉ះពាល់ពីគោលការណ៍ខាងលើឡើយគឺនៅទទួលបានការបញ្ចុះតម្លៃដូចអ្វីដែលទ្វេភាគីធ្លាប់បានព្រមព្រៀងគ្នាកន្លងមកដដែល។ គួរបញ្ជាក់ថា កន្លងមក ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មិនគិតថ្លៃសេវាធ្វើដំណើរចំនួនមួយខែចំពោះរថយន្តគ្រប់ប្រភេទក្នុងរយៈពេលបើកសាកល្បងខែដំបូង ដោយគិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ ជាក់ស្តែង ក្រុមហ៊ុន បានបន្តការបញ្ចុះតម្លៃ២០% សម្រាប់អតិថិជនដែលប្រើប្រាស់គន្លង ETC និង ANPR រហូតដល់ថ្ងៃទី៣១ ខែតុលា […]
ឥណ្ឌូនេស៊ីប្រកាសចង់ក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីធំបំផុតនៅអាស៊ីអាគ្នេយ៍
ប្រទេសឥណ្ឌូនេស៊ីបានបង្ហាញពីមហិច្ចតាចង់ប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី (EV) និងផលិតអាគុយសម្រោប់(EV) ដ៏ធំនៅអាស៊ីអាគ្នេយ៍។ នេះបើយោងតាមការចុះផ្សាយរបស់ vietnamplus នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ កាលពីខែកក្កដាកន្លងទៅ ប្រទេសឥណ្ឌូនេស៊ីបានបើកសម្ពោធរោងចក្រផលិតអាគុយ EV ដំបូងបង្អស់ក្នុងងតំបន់ ដែលជាក្រុមហ៊ុនដែលបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hyundai Motor និង LG Energy Solution ពីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ក្រោមទុនវិនិយោគសរុបជាង ១,១ពាន់លានដុល្លារ មានទីតាំងស្ថិតនៅ West Java ។ លោក Fransiscus Soerjopranoto នាយកប្រតិបត្តិក្រុមហ៊ុន Hyundai Motors Indonesia បានឱ្យដឹងថា រោងចក្រថ្មីនេះនឹងដាក់ប្រទេសឥណ្ឌូនេស៊ីជាតួអង្គដ៏សំខាន់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី (EV) នៅអាស៊ីអាគ្នេយ៍។ ខណៈពេលដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីមានគោលបំណងចង់ក្លាយខ្លួនជាប្រទេសមួយក្នុងចំណោមក្រុមហ៊ុនផលិតអាគុយសម្រោប់រថយន្តអគ្គិសនី កំពូលៗទាំងបីរបស់ពិភពលោក បើទោះបីជាកម្រិតនៃការវិនិយោគក្នុងវិស័យមួយនេះនៅមានកម្រិតតិចតួចក៏ដោយ។ គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីមានទុនបំរុងនីកែលធំបំផុតនៅទូទាំងពិភពលោក រួមជាមួយនឹងជាតិដែក ទង់ដែង និងសារធាតុបុកស៊ីត ដែលជាសមាសធាតុដ៏សំខាន់សម្រាប់ផលិតអាគុយ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះនៅតែពឹងផ្អែកលើនីកែលកែច្នៃដែលនាំចូលពីកូរ៉េខាងត្បូង និងចិន ដោយសារកង្វះឧស្សាហកម្មពាក់ព័ន្ធ។ ដើម្បីជំរុញទីផ្សារ EV ក្នុងស្រុក […]
ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកើនជិតស្មើកម្រិតមុនវិបត្តិសកល ប៉ុន្តែទេសចរចិននៅមានចំនួនតិចតួច បើធៀបនឹងប្រទេសជិតខាង
ចំនួនភ្ញៀវអន្តរជាតិចូលមកទេសចរណ៍ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២៤ បានកើនឡើងដល់ ៤,៤ លាននាក់ក្នុងរយៈពេល ៨ ខែដំបូង ស្មើនឹងការកើនឡើង ២២,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ តួលេខដ៏ខ្ពស់នេះ បង្ហាញពីការងើបឡើងវិញនៃវិស័យទេសចរណ៍ជាបណ្តើរៗ ពោលគឺនៅសល់តែ១,៦% ទៀតតែប៉ុណ្ណោះ នឹងបានស្មើនឹងកម្រិតចំនួនទេសចរកាលពីកំឡុងពេលមុនមានវិបត្តិសាកល ដែលនៅពេលនោះ ចំនួនទេសចរអន្តរជាតិបានធ្លាក់ចុះយ៉ាងខ្លាំងពី ៦,៩ លាននាក់ក្នុងឆ្នាំ ២០១៩ មកត្រឹមតែ ២០០K នាក់ក្នុងឆ្នាំ ២០២១។ កំណើនទេសចរណ៍បានចាប់ផ្តើមឡើងវិញ នៅឆ្នាំ ២០២២ ជាមួយនឹងការមកដល់ ២,៣ លាននាក់ និងបានកើនឡើងបន្ថែមទៀតដល់ ៥,៤ លាននាក់នៅឆ្នាំ ២០២៣ ដែលឆ្លុះបញ្ចាំងពីស្ថានភាពប្រសើរឡើងវិញនៃវិស័យទេសចរណ៍ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ទិន្នន័យជាក់ស្តែងបង្ហាញពីចំនួនតិចតួចនៃទេសចរចិន បើធៀបនឹងប្រទេសថៃ និងវៀតណាម នេះបើយោងតាម ស្ថិតិទេសចរណ៍ចុងក្រោយ ដែលត្រូវបានចុះផ្សាយដោយ CBRE Cambodia នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៤។ បច្ចុប្បន្នភាពទេសចរណ៍នៅកម្ពុជា គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ ២០២៤ […]
អូស្ត្រាលីកំពុងជំរុញការអនុវត្តកម្មវិធី CAPED ក្រោមហិរិញ្ញប្បទាន $៦៥លាន ដើម្បីពង្រឹងសេដ្ឋកិច្ចកម្ពុជា
រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨៧លានដុល្លារអូស្ត្រាលី (ស្មើនឹងប្រមាណ ៦៥លានដុល្លារអាម៉េរិក) បង្កើតកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់(CAPED)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ តាមប្រភពខាងលើបានឱ្យដឹងថា បច្ចុប្បន្ននេះ រដ្ឋាភិបាលអូស្ត្រាលី និងភាគីពាក់ព័ន្ធ បាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តកម្មវិធីនេះយ៉ាងសកម្ម ខណៈកិច្ចសហប្រតិបត្តិការទាំងនេះ បានរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅកម្ពុជា។ ក្នុងសេចក្តីប្រកាសដដែលបានរំលឹកទៀតថា ចាប់ពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន មានរយៈពេលជាង ៣០ឆ្នាំហើយ ដែលរដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយចំនួន ១,៣ប៊ីលានដុល្លារអូស្ត្រាលី ស្មើនឹង ១ប៊ីលានដុល្លារអាមេរិក មកកម្ពុជា ដើម្បីអភិវឌ្ឍវិស័យសំខាន់ៗ ដូចជា វិស័យកសិកម្ម អប់រំ និងបណ្តុះបណ្តាល អភិបាលកិច្ច សុខាភិបាល បោសសម្អាតមីន ពាណិជ្ជកម្ម ទឹកស្អាត ថាមពលស្អាត ជាពិសេសជំនួយជាវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ជាដើម ។ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានជួបសម្តែងការគួរសម […]
រដ្ឋាភិបាលកម្ពុជា បានអនុម័តបន្ថយកញ្ចប់ថវិការដ្ឋសម្រាប់ឆ្នំា២០២៥ មកត្រឹម ៩.៣២ពាន់លានដុល្លារ
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃសុក្រ បានអនុម័តកញ្ចប់ថវិការដ្ឋ ប្រមាណ ៣៧,៩៥០ ពាន់លានរៀល ឬសមូលនឹង ៩.៣២ ពាន់លានដុល្លារ សម្រាប់ការចំណាយក្នុងឆ្នាំ២០២៥ ធ្លាក់ចុះ ពី ៣៨,៨២៩ពាន់លានរៀល ឬ៩.៥៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤។ សេចក្តីព្រាយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី២៥ ខែតុលា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ។ កញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២៥ ស្នើនឹង ១៨,១៤ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។ តាមប្រភពដដែលបានលើកឡើងទៀតថា៖ «ថវិកាឆ្នាំ២០២៥ នឹងដើរតួនាទីជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពរបស់រាជរដ្ឋាភិបាល ក្នុងការរក្សា ការការពារ និងការពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេង ដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាក្នុងការបន្តបុកគ្រឹះសម្រាប់បម្រើឱ្យការអភិវឌ្ឍរបស់កម្ពុជាតទៅមុខទៀតស»។ ជាមួយគ្នានេះដែរ សម្រាប់សេដ្ឋកិច្ចកម្ពុជាក្នុង២០២៥ ក៏ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន ៦,៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០៩.១៦៣ ពាន់លានរៀល សមមូលនឹងប្រមាណ ៥១.៣៩៨ លានដុល្លារអាម៉េរិក ខណៈដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា […]