ផលប្រយោជន៍នយោបាយនៅពីក្រោយរឿងក្តីកាស៊ីណូ Baha Mar៖ តុលាការក្រុងញ៉ូវយ៉ក ឱ្យក្រុមហ៊ុនចិនបង់ប្រាក់ចំនួន $១,៦ពាន់លាន
តុលាការក្រុងញូវយ៉កបានបញ្ជាឱ្យក្រុមហ៊ុន China Construction America Inc. (CCA) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់រដ្ឋចិន China State Construction Engineering ឱ្យបង់ប្រាក់ចំនួន ១,៦ ពាន់លានដុល្លារអាមេរិកដល់ក្រុមហ៊ុន BML Properties ដែលជាម្ចាស់ដើមនៃរមណីយដ្ឋានកាស៊ីណូ Baha Mar ក្នុងប្រទេស Bahamas បន្ទាប់ពី អ្នកម៉ៅការត្រូវបានរកឃើញថាបានប្រព្រឹត្ត “អំពើក្លែងបន្លំជាច្រើន” កំឡុងពេលកាន់កាប់គម្រោង។ សេចក្តីសម្រេចនេះ គឺជាជ័យជំនះផ្លូវច្បាប់ដ៏សំខាន់មួយសម្រាប់ស្ថាបនិកក្រុមហ៊ុន BML លោក Sarkis Izmirlian ដែលបានដាក់បណ្តឹងកាលពីឆ្នាំ ២០១៧។ សាលក្រមនេះ ក៏រួមបញ្ចូលទាំងការតម្រូវឱ្យសងសំណងចំនួន ៨៤៥ លានដុល្លាររបស់ BML បូកនឹងការប្រាក់បង្គរចាប់តាំងពីខែឧសភា ២០១៤ ខណៈក្រុមហ៊ុន CCA ប្តេជ្ញាប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ នេះបើតាមសារៈព័ត៌មាន scmp ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤។ គម្រោង Baha Mar ដែលដំបូងឡើយ ជាគម្រោងអភិវឌ្ឍន៍មានបំណងក្លាយជាគោលដៅទេសចរណ៍និងរមណីយដ្ឋានប្រណីតលំដាប់ពិភពលោក […]
ស្ថាប័នចំនួន៣ នៅកម្ពុជា ឈ្នះពានរង្វាន់សម្រាប់ការអនុវត្តប្រសិទ្ធភាពថាមពលនៅក្នុងអគារពាណិជ្ជកម្ម
ក្រសួងបរិស្ថាន និងក្រុមហ៊ុន Sevea កាលថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៤ បានសហការរៀបចំពិធីប្រគល់ពានរង្វាន់នៃការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (CEE Comp) ជូនដល់អ្នកជាប់ជ័យលាភីលេខ១, លេខ២, លេខ៣ និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។ គួរបញ្ជាក់ថា ជ័យលាភីធំៗទាំងបីស្ថាប័ននោះរួមមាន៖ សាលាទេសចរណ៍អង្គការ Ecole Paul Dubrule នៅខេត្តសៀមរាប បានឈ្នះពានរង្វាន់ជ័យលាភីគឺលេខ១, ក្រុមហ៊ុន Lotus Green Team ទទួលបានពានរង្វាន់ជ័យលាភីលេខ២ និងលេខ៣ បានទៅលើក្រុមហ៊ុន Confluences។ យោងតាមក្រសួងបរិស្ថាន រដូវកាលទីពីរនៃការប្រកួតប្រជែងប្រសិទ្ធភាពថាមពលរបស់ប្រទេសកម្ពុជាបានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ២០២៣ ដែលមានក្រុមហ៊ុនចំនួន១៨ និងអគារពាណិជ្ជកម្មចំនួន ២១ កំពុងដំណើរការ។ នាឱកាសនោះក្រសួងក៏បានប្រកាសអ្នកឈ្នះខាងផ្នែកអគារពាណិជ្ជកម្មផងដែរ ក្នុងនោះមានជ័យលាភីប្រភេទ១ បានទៅលើក្រុមហ៊ុន COVA, ជ័យលាភីប្រភេទ២ គឺក្រុមហ៊ុន Lotus Green Team និងពានរង្វាន់ជ័យលាភីប្រភេទ៣ គឺបានទៅក្រុមហ៊ុន Zuellig Pharma។ ចំពោះប្រភេទអគារសណ្ឋាគារ ពានរង្វាន់មានដូចជា៖ ប្រភេទទី១បានទៅលើសាលាទេសចរណ៍ Ecole Paul Dubrule, […]
ត្រឹមរយៈពេល៣ថ្ងៃ អាជ្ញាធរបង្រ្គាបបទល្មើសរ៉ែអានាធិបតេយ្យក្នុងខេត្តមណ្ឌលគីរីបាន ៥៦ទីតាង
ត្រឹមរយៈពេល៣ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី៣-៥ ខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាធរនៃមន្ទីររ៉ែនិងថាមពល ខេត្តមណ្ឌលគិរី សហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរបរិស្ថានខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរកឃើញ និងបង្គ្រាបបទល្មើសរ៉ែអានាធិបតេយ្យនៅក្នុងខេត្តមណ្ឌលគីរី បានចំនួន៥៦ទីតាំង។ ថ្លែងក្នុងសន្និសីតសារព័ត៌មានកាលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបក្នុងក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរកឃើញ និងបង្គ្រាបបានចំនួន ៥៦ទីតាំង នៅក្នុងនោះគឺមាន៣៣អណ្តូង និងទីតាំងកិននិងរែងរ៉ែចំនួន២០ទីតាំង ហើយ៣ទីតាំងទៀតជាទីតាំងអណ្តូងចាស់ដែលមិនប៉ះពាល់ ខណៈបេសកកម្មនេះ នឹងបន្តបីបួនថ្ងៃទៀតដើម្បីឈានដល់ការបិទបញ្ចប់ជាស្ថាបពរ។ ឯកឧត្តម បន្តថា ក្នុងចំណោមទីតាំង ទាំង ៥៦នេះ អាជ្ញាធរពាក់ព័ន្ធបានកំណត់ទីតាំងរ៉ែ អត្តសញ្ញាណ និងម្ចាស់ទីតាំងដីដែលអនាធិបតេយ្យច្បាស់លាស់រួចរាល់ហើយ នឹងបញ្ជូនទៅបន្តនិតិវិធីនៅតុលាការនាពេលឆាប់ៗនេះ។ គួរបញ្ជាក់ថា ដើម្បីបង្គ្រាបបទល្មើសរ៉ែខុសច្បាប់នៅកម្ពុជាឱ្យមានប្រសិទ្ធភាព ក្រសួងរ៉ែ និងថាមពល ប្រកាសដាក់ចេញវិធានការធំៗចំនួន៦ រួមមាន៖ […]
រដ្ឋាភិបាលកម្ពុជា សម្រេចបន្តនិងបន្ថែមការលើកទឹកចិត្តពន្ធដារចំពោះវិស័យអចលនទ្រព្យ រហូតចុងឆ្នាំ២០២៥
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបន្ត និងបង្កើនការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់វិស័យអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ ២០២៥ ដើម្បីកាត់បន្ថយបន្ទុកពន្ធលើអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងម្ចាស់អចលនទ្រព្យ។ នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេចបានបញ្ជាក់ថា វិធានការលើកទឹកចិត្តពន្ធទាំងនេះ មានគោលបំណងគាំទ្រ និងសម្រួលដល់អ្នកអភិវឌ្ឍន៍លំនៅឋាន អ្នកវិនិយោគ និងម្ចាស់អចលនទ្រព្យ ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងកំណើនសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះ នៅថ្ងៃដដែល ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ដោយបានកត់សម្គាល់ថា គំនិតផ្តួចផ្តើមនេះនឹងជួយសម្រាលបន្ទុកពន្ធសម្រាប់អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងម្ចាស់អចលនទ្រព្យក្នុងស្រុក។ ជាងនេះទៅទៀត វិធានការនេះត្រូវបានគេមើលឃើញថា ជាមធ្យោបាយមួយដើម្បីលើកទឹកចិត្តអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងវិនិយោគិនកម្ពុជាឱ្យបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលដើម្បីជំរុញវិស័យអចលនទ្រព្យកម្ពុជាផងដែរ។ គួរជម្រាបផងដែរថា កាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីសម្រេចថ្មីមួយ ដើម្បីបន្តការលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិ ឬការកាន់កាប់លំនៅឋានគ្រប់ប្រភេទក្នុងប្រភេទបុរី ដែលមានតម្លៃក្រោម ឬស្មើ ៧០.០០០ដុល្លារ រហូតដល់ដំណាច់ឆ្នាំ ២០២៥។ នេះបើតាមសេចក្តីជូនដំណឹងលេខ ០១៤ សហវ.ស.ជ.ណ ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤៕ (អានបន្ថែម) - Video Advertisement -
ADB បង្ហាញពីជំហគាំទ្រការអភិវឌ្ឍទឹកស្អាតនៅកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានខ្នាតធំ $៤០០លាន ក្នុងឆ្នាំ២០២៥
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្តេជ្ញានឹងបន្តពង្រឹងការអភិវឌ្ឍន៍ទីក្រុងនៅក្នុងប្រទេសកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានខ្នាតធំ (MFF)ចំនួន ៤០០លានដុល្លារ ដែលគ្រោងនឹងអនុម័តនៅចុងឆ្នាំ ២០២៥។ គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើងក្រោយទទួលបានជោគជ័យលើកគម្រោងកំពុងដំណើរការដែលមានទឹកប្រាក់ ១១៩លានដុល្លារ នៅខេត្តបាត់ដំបង និងខេត្តកំពង់ចាម។ នេះបើតាមការលើកឡើងក្នុងជំនួបនាពេលថ្មីៗនេះ រវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូរបស់ ADB ដឹកនាំដោយលោក Norio Saito នាយកជាន់ខ្ពស់ផ្នែកផ្គត់ផ្គង់ទឹក និងអភិវឌ្ឍន៍ទីក្រុង បានមកស្វែងយល់ពីយុទ្ធសាស្ត្រសម្រាប់កែលម្អសេវាទឹក និងអនាម័យសំខាន់ៗនៅកម្ពុជា។ នាឱកាសនោះ ADB បានបង្ហាញពីគោលបំណងរបស់ខ្លួនក្នុងការផ្តល់ហិរញ្ញប្បទានដល់សេវាកម្មសំខាន់ៗពាក់ព័ន្ធនិងសេវាទឹកស្អាត និងអនាម័យនៅកម្ពុជា ដើម្បីលើកកម្ពស់សុខភាពសាធារណៈ និងការការពារបរិស្ថាន ដោយសង្កត់ធ្ងន់លើតម្រូវការសំខាន់ៗសម្រាប់យន្តការប្រមូលចំណូលប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះដែរ ឯកឧត្តម ហែម វណ្ណឌី ក៏បានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ការគ្រប់គ្រងទឹកសំណល់នៅកម្ពុជា ហើយឯឧត្តមក៏បានស្នើសុំកិច្ចសហការជាបន្តបន្ទាប់ពី ADB ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹក និងជំនួយបច្ចេកទេសសម្រាប់ប្រតិបត្តិករសេវាទឹកស្អាតផងដែរ។ ជាការឆ្លើយតបទៅនឹងការពិភាក្សាទាំងនេះ គណៈប្រតិភូ ADB បានបញ្ជាក់បន្ថែមអំពីគម្រោងហិរញ្ញប្បទានទ្រង់ទ្រាយធំ (MFF) នាពេលខាងមុខ ដែលសំដៅដល់ការអភិវឌ្ឍន៍ទីក្រុង មានតម្លៃរហូតដល់ ៤០០លានដុល្លារ […]
រយៈពេល១០ខែ រដ្ឋាភិបាលកម្ពុជាដោះស្រាយលើកទឹកចិត្តដល់គម្រោងជាប់គាំងនៅព្រះសីហនុបាន ១៦៥គម្រោង
ត្រឹមរយៈពេល ១០ខែប៉ុណ្ណោះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការដោះស្រាយដោយការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងនៅខេត្តព្រះសីហនុបានចំនួនសរុប ១៦៥គម្រោងហើយ នេះបើគិតចាប់តាំងពីបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតកាលពីថ្ងៃទី៣១ ខែមករា រហូតមកដល់ខែតុលា ឆ្នាំ២០២៤ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារពិសេស នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។ តាមប្រភពដដែលបានឱ្យដឹងទៀតថា គម្រោងទាំងអស់ដែលទទួលបានការឯកភាពជាគោលការណ៍ក្នុងការលើកទឹកចិត្តពិសេសនេះ រួមមានគម្រោងខ្នាតមីក្រូ តូច មធ្យម និងធំ របស់ម្ចាស់គម្រោង និងក្រុមហ៊ុនក្នុងស្រុក និងបរទេស ដែលមានវិសាលភាពនៅគ្រប់ក្រុងស្រុកនៃខេត្តព្រះសីហនុ ក្នុងនោះគម្រោងដែលមានទុនវិនិយោគលើសពី ១០០លានដុល្លារអាមេរិក មានចំនួន ២៣គម្រោង។ លើសពីនេះ ក្នុងចំណោមគម្រោងទាំង១៦៥ខាងលើ មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៨៥, គម្រោងថ្មីមានចំនួន ៦១, ការពង្រីកគម្រោងមានចំនួន ១៥ និងគម្រោងមានស្រាប់មានចំនួន ៤។ ក្នុងនោះដែរ ខែតុលាតែមួយ មានគម្រោងរហូតដល់ ២៥គម្រោង ក្រោមទុនវិនិយោគសរុប ៩១៧លានដុល្លារអាមេរិក ទទួលបានការសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសក្នុងខេត្តព្រះសីហនុ។ គម្រោងទាំង ២៥នេះ មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន១២, គម្រោងថ្មីមានចំនួន១២, និងការពង្រីកគម្រោងមានចំនួន ១ ជាអាទិ៍រោងចក្រផលិតសម្ភារបរិក្ខារតុបតែងលំអគេហដ្ឋាន […]