អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ

ការផ្សព្វផ្សាយនេះ គឺជាការដកស្រង់ចេញពីសុន្ទរកថាគន្លឹះថ្លែងដោយលោក Nicholas Cumins នាយកប្រតិបត្តិ Bentley Systems ក្នុងឱកាសបើកសន្និសីទ 2024 Year in Infrastructure។

ហេដ្ឋារចនាសម្ព័ន្ធសព្វថ្ងៃកំពុងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក។ នៅជុំវិញពិភពលោក តម្រូវការ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់ និងប្រសើរជាងមុន កាន់តែមាន​តម្រូវការ​កើនឡើង – ថាតើដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាពទាំងនេះ យើងត្រូវការ​ពង្រីក​បណ្តាញ​ថាមពល ធ្វើ​ទំនើប​កម្ម​បណ្តាញ​ដឹកជញ្ជូន ឬជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ឡើងវិញ។ ទាំងនេះ​គឺ​ជា​កិច្ចការ​ដ៏មហិមា​ដែល​​ទាមទារ​ការវិនិយោគ​រាប់​ពាន់​​លាន​ដុល្លារ និងការខិតខំប្រឹងប្រែងជាច្រើនទសវត្សរ៍តទៅមុខទៀត។

លោក Nicholas Cumins នាយកប្រតិបត្តិក្រុមហ៊ុន Bentley បានថ្លែងសុន្ទរកថាស្វាគមន៍នៅឯសន្និសីទ Year in Infrastructure 2024 “អនាគតនៃវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធគឺបើកចំហ”។

ទោះបីជាមានតម្រូវការបន្ទាន់ក៏ដោយ ក៏ពេលនេះយើងមិនមានវិស្វករគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ​ទាំង​នេះ​ដែរ។ បន្ទុកការងារកំពុងតែកើនឡើង ហើយគម្រោងក៏បន្តកើនឡើងថ្មីៗដែរ។ កង្វះវិស្វករជំនាញ និង​អ្នកជំនាញ​បច្ចេកទេស​​កំពុង​​ពង្រីក​គម្លាតរវាងអ្វីដែលត្រូវការ និងអ្វីដែលអាចផ្តល់ឱ្យជាក់ស្តែង។

ខណៈពេលដែលយើងខ្វះខាតកម្លាំងវិស្វករ តែយើងមិនមានការខ្វះខាតទិន្នន័យទេ នេះជាភាពខុសគ្នាធំបំផុតនៃ​ឧស្សាហកម្មរបស់យើង។ យើង​មាន​ទិន្នន័យ​ច្រើន​ណាស់ ប៉ុន្តែ​បើ​ធៀប​នឹង​ការ​យល់​ដឹង​នៅមានកម្រិត។ ទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធជាច្រើន​ត្រូវបាន​ប្រមូល​ទិន្នន័យក្នុងទំហំជីហ្គាបៃជារៀងរាល់ថ្ងៃ – មិនថាពីឧបករណ៍​ចាប់​សញ្ញា​នៅ​​លើ​​ស្ពាន បណ្តាញឧបករណ៍ប្រើប្រាស់ ឬប្រព័ន្ធផ្សេងទៀតនោះទេ។ ប៉ុន្តែ​មាន​តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ​នៃ​ទិន្នន័យ​​ត្រូវបាន​យកមកវិភាគ។ អ្នកខ្លះនិយាយថា 10% នៃទិន្នន័យដែលប្រមូលបានត្រូវបានប្រើប្រាស់​សម្រាប់​ការវិភាគ ហើយអ្នកផ្សេង​ទៀត​និយាយ​ថា ទិន្នន័យនេះមិនច្រើននោះទេ។

នៅពេលដែលយើងឈានឆ្ពោះទៅរកប្រតិបត្តិការទ្រព្យសម្បតិ្តនៃហេដ្ឋារចនាសម្ព័ន្ធកាន់តែទំនើប និង​ការយល់ដឹង​ដែល​ជំរុញ​ដោយ AI នោះរឿងមួយដែលយើងនឹកស្មានមិនដល់បានក្លាយទៅជាច្បាស់លាស់៖ ដើម្បី​ទាញយក​សក្តានុពល​​ពេញលេញ​នៃការច្នៃប្រឌិត​ទាំង​នេះ យើងត្រូវភ្ជាប់ពួកវាទៅនឹងប្រព័ន្ធអេកូ​ទិន្នន័យ​ដ៏​ទូលំទូលាយ​មួយ។

ទិន្នន័យបើកចំហ គឺមានសារៈសំខាន់ណាស់សម្រាប់វដ្តជីវិតដ៏យូរវែងនៃហេដ្ឋារចនាសម្ព័ន្ធ។ ផ្លូវថ្នល់ ស្ពាន ឬទំនប់វារីអគ្គិសនីមួយអាច​ដំណើរការ​បានរយៈពេល 50 ឆ្នាំ ឬច្រើនជាងនេះ ដោយសារការថែទាំ ជួសជុល កែលម្អ និងការសាងសង់បន្ថែម។ ក្នុងអំឡុងពេលនេះ កម្មវិធី និង​វេទិកា​ដែល​ប្រើ​ដើម្បី​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ទាំងនេះ​នឹងវិវឌ្ឍន៍។ ដោយធានា​ថាប្រព័ន្ធ​របស់​យើង​នៅតែ​បើក​ចំហទិន្នន័យ យើងអនុញ្ញាត​ឱ្យ​អង្គភាព​ផ្សេង​ទទួល​យកបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗពីយើង ខណៈពេល​ដែល​គេនៅ​តែអាចចូលប្រើ និង​បង្កើត​ទិន្នន័យ​ប្រវត្តិសាស្ត្របាន។

ប៉ុន្តែការបើកចំហទិន្នន័យមិនមែនគ្រាន់តែជាការតភ្ជាប់នឹងកម្មវិធីផ្សេងៗនោះទេ – វាជាការរៀបចំរចនាសម្ព័ន្ធ និង​ការរៀបចំទិន្នន័យ ដូច្នេះវាអាចត្រូវបានសួរ វិភាគ និងប្រើឡើងវិញនៅលើវេទិកាជាច្រើន។ នេះគឺជា​កន្លែង​ដែល​គ្រោង​ការណ៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរបស់ Bentley Systems មានវត្តមាន។ ក្នុងរយៈពេល 10 ឆ្នាំ​កន្លង​មក​នេះ យើងបានបង្កើតគ្រោងការណ៍ប្រភពបើកចំហដ៏រឹងមាំ ជាពិសេសសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ។ វា​ជា​ក្រប​ខណ្ឌ​ដែល​មាន​ភាព​ចាស់​ទុំ និង​ត្រូវ​បាន​បង្ហាញ​ឱ្យ​ឃើញ​ដែល​ហួស​ពី​ការ​ផ្លាស់​ប្តូរ​ទិន្នន័យ​មូលដ្ឋាន។ គ្រោងការណ៍​របស់​យើងធានាបាននូវទិន្នន័យមិនត្រឹមតែអាចចូលប្រើបានប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចយល់អត្ថន័យបានផងដែរ។ មិន​ថា​ទាក់ទងនឹងសម្ភារៈ រចនាសម្ព័ន្ធ ឬទិន្នន័យផ្ទៃខាងលើនោះទេ គ្រោងការណ៍នេះ​បានរៀបចំ​ព័ត៌មាន​តាម​របៀប​ដែលអាចឱ្យវិស្វករ អ្នកសាងសង់ និងអង្គការប្រើប្រាស់ឡើងវិញ និងប្រើប្រាស់បានពេញលេញ​នូវ​តម្លៃ​នៃទិន្នន័យ​របស់​ពួកគេ។

ដោយធានាថាទិន្នន័យស្របទៅនឹងគ្រោងការណ៍ទូទៅមួយ យើងកំពុងអនុញ្ញាត​ឱ្យ​ក្រុម​វិស្វកម្ម​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ធ្វើការរួមគ្នាកាន់តែប្រសើរឡើង ដើម្បីធ្វើការសម្រេចចិត្តជាមួយមានព័ត៌មានប្រសើរជាងមុន។ ការបើកចំហ​នឹងជំរុញហេដ្ឋារចនាសម្ព័ន្ធទៅមុខយ៉ាងឆាប់រហ័ស។

ឧទាហរណ៍ដ៏ល្អឥតខ្ចោះមួយនៃរបៀបដែលយើងកំពុងពង្រីកព្រំដែននៃភាពបើកចំហ​ គឺភាពជាដៃគូរបស់យើង​ជាមួយ Google ជាដៃគូផ្អែកលើចក្ខុវិស័យរួមគ្នានៃហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។ តាមរយៈការរួម​បញ្ចូល​ទិន្នន័យភូមិសាស្ត្ររបស់ Google ទៅក្នុងកម្មវិធី និងវេទិការបស់ Bentley វាបានបង្កើន​សមត្ថភាព​របស់​យើង​ដល់កម្រិតថ្មីមួយទៀត។ ទំហំដ៏ធំនៃទិន្នន័យភូមិសាស្ត្ររបស់ Google គឺមិនអាចប្រៀបផ្ទឹមបាន។ នៅ​ពេល​ដែល​ទិន្នន័យនេះត្រូវបានបញ្ចូលគ្នាជាមួយនឹងជំនាញវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley លទ្ធផល​គឺប្រព័ន្ធ​អេកូឡូស៊ី​ដែលទិន្នន័យអាចដំណើរបានយ៉ាងរលូន ដោយផ្តល់ឱ្យអ្នកប្រើប្រាស់នូវការយល់ដឹងអំពីភូមិសាស្ត្រដ៏​ទូលំទូលាយ​បំផុត និងអាចដំណើរការបាន។

សាកល្បងពិចារណាលើគម្រោងអភិវឌ្ឍន៍ទីក្រុងដ៏ធំមួយ ដែលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាផ្លូវថ្នល់ ស្ពាន បណ្តាញថាមពល និងបណ្តាញទឹក ត្រូវតែមានការសម្របសម្រួលពីភាគីពាក់ព័ន្ធផ្សេងៗ។ តាមរយៈ​ការរួម​បញ្ចូល​ទិន្នន័យភូមិសាស្ត្រ 3D ដ៏ធំរបស់ Google ជាមួយនឹងបច្ចេកវិទ្យា Cesium របស់ Bentley និងវេទិកា iTwin អ្នកពាក់ព័ន្ធអាចស្រមៃមើលទ្រព្យសម្បត្តិរបស់ពួកគេ (ទាំងដែលមានស្រាប់ និងការគ្រោងទុក) នៅក្នុង​បរិបទ​ពិភពពិតដែលបង្ហាញក្នុងកម្មវិធីសូហ្វវែរ។ សមាហរណកម្មនេះអនុញ្ញាតឱ្យក្រុមការងារធ្វើការសម្រេចចិត្ត​ជាមួយ ព័ត៌មានប្រសើរជាងមុនអំពីអ្វីៗគ្រប់យ៉ាងចាប់ចេញពី ការរចនា រហូតដល់ប្រតិបត្តិការ និង ពីការកែលម្អលទ្ធផល​គម្រោង ដល់ការកាត់បន្ថយហានិភ័យ។

ភាពជាដៃគូរបស់យើងជាមួយ Google ឆ្លុះបញ្ចាំងពីការពិតនៅក្នុងឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធ៖ ជាការពិត​គឺថា​គ្មាន​អ្នកផ្គត់ផ្គង់​ណា​ម្នាក់​អាចដោះស្រាយភាពស្មុគស្មាញនៃបញ្ហាប្រឈមនាពេលបច្ចុប្បន្ន​នេះ​តែ​ម្នាក់ឯង​បាន​នោះ​ទេ​។ ដោយ​ការ​នាំយក​នូវអ្វី​ដែលល្អបំផុតនៃពិភពលោករបស់ដៃគូទាំងពីរ — ទិន្នន័យ​ភូមិសាស្ត្រ​ដែល​មិន​អាច​ផ្គូផ្គង​បាន​របស់ Google និងកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខគេក្នុងឧស្សាហកម្មរបស់ Bentley បាន​ញ៉ាំង​ឱ្យ​យើង​កំពុង​បង្កើតប្រព័ន្ធអេកូបើកចំហមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលទៅប្រើឧបករណ៍ ទិន្នន័យ និង​ការ​យល់ដឹង​​ដែល​ពួកគេត្រូវការ។ នេះជាអ្វីដែលយើងកំពុងបង្ហាញសក្តានុពលនៃទិន្នន័យភូមិសាស្ត្រ 3D សម្រាប់​ហេដ្ឋា​រចនាសម្ព័ន្ធ។

អនាគតនៃវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធគឺបើកចំហ។ វាមានភាពបត់បែន សហការគ្នា និងបង្កើតឡើងនៅលើមូលដ្ឋាន​នៃ​ទិន្នន័យដែលអាចចែករំលែកដោយសុវត្ថិភាព។ ហើយនៅ Bentley យើងកំពុងឈានមុខគេ – ធានាថាកម្មវិធី វេទិកា និងដំណោះស្រាយដែលយើងបង្កើតឆ្លើយតបនឹងតម្រូវការវិវត្តនៃឧស្សាហកម្មរបស់យើង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

CDC សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា”

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)” ដែលផ្តល់លទ្ធភាពឱ្យវិនិយោគិនអាចដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីសម្រួលកិច្ចការវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព។ ពិធីសម្ពោធប្រព័ន្ធ cdcIPM ត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក.ថ្នាក់ដឹកនាំសំខាន់ៗ ពីក្រសួង-ស្ថាប័នរដ្ឋាភិបាល និងឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត និងសភាពាណិជ្ជកម្មកម្ពុជាតំណាងវិស័យឯកជន ។ ក្នុងគោលបំណងជំរុញការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមគាំទ្រ ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក.អ.ក. បានរៀបចំ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ហៅកាត់ថា “ប្រព័ន្ធ cdcIPM” ដោយមានអនុលោមភាព ជាមួយនឹង អនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។ ប្រព័ន្ធ cdcIPM នេះក៏ចូលរួមកសាង […]

តើឌីជីថលភ្លោះកំពុងបង្កើតអនាគតតភ្ជាប់ 5G យ៉ាងដូចម្តេច?

យើងមិនអាចមើលឃើញពីតថភាពទាំងស្រុងនោះទេ ប៉ុន្តែវាតែងតែចេញពីគំនិត។ សម្រាប់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ បង្គោលអង់តែនគឺជាឆ្អឹងខ្នងដ៏សំខាន់ វាផ្តល់ថាមពលគ្រប់យ៉ាងដល់ការផ្ញើសារ និងការហៅទូរស័ព្ទ រហូតដល់វីដេអូ TikTok។ បង្គោលខ្លះមានកម្ពស់រហូត 200ហ្វីត (60ម៉ែត្រ) ដែលឈរខ្ពស់ដូចជាឆ្មាំនៅតាមដងផ្លូវ ឬដំឡើងពីលើដំបូលអគារខ្ពស់។ នៅចុងអង់តែនមានកញ្ចុំដូចស្រទាប់ផ្កាដើម្បីភ្ជាប់បន្ទះអង់តែន ឧបករណ៍បញ្ជូន និងឧបករណ៍ផ្សេងទៀតដែលជួយរក្សាការទំនាក់ទំនងអ្នកប្រើប្រាស់ជាប្រចាំ។ ឥឡូវនេះ ក្រុមហ៊ុនទូរគមនាគមន៍ទាំងឡាយកំពុងរងសម្ពាធក្នុងការធ្វើទំនើបកម្មរបស់ខ្លួន នៅពេលនិន្នាការផ្លាស់ប្តូរពីបណ្តាញ 4G ទៅ 5G ដែលកំពុងបង្កើនសន្ទុះ។ ដើម្បីដំណើរការកិច្ចការទាំងនេះបាន ក្រុមហ៊ុនចាំបាច់ត្រូវប្រើប្រាស់កម្លាំងមនុស្សដើម្បីចុះត្រួតពិនិត្យបង្គោលអង់តែននីមួយៗ មុននឹងកែលម្អ ឬបំពាក់ឧបករណ៍បន្ថែម ព្រមទាំងពិនិត្យការថែទាំដើម្បីធ្វើឱ្យប្រសើរឡើងនូវល្បឿនទិន្នន័យ ជំរុញសមត្ថភាព និងកាត់បន្ថយរាំងស្ទះដល់អតិថិជន។ ឥឡូវនេះយើងមានវិធីដើម្បីធ្វើឱ្យដំណើរការកាន់តែងាយស្រួល ជួយដល់ក្រុមហ៊ុនទូរគមនាគមន៍នាំយកនូវបច្ចេកវិទ្យា 5G ដល់អតិថិជនរបស់ខ្លួនបានលឿនជាងមុន និងរក្សាសេវាឱ្យខ្លាំង។ វិធីសាស្រ្តគឺសាមញ្ញ ដោយគ្រាន់តែប្រើប្រាស់ឌីជីថលភ្លោះ ដើម្បីចម្លង់ចេញជាគំរូឌីជីថលពិតប្រាកដសម្រាប់ការវិភាគ និងគ្រប់គ្រង។ ត្រូវដឹងថាបច្ចេកទេសគំរូឌីជីថលភ្លោះ 3D ដែលចម្លងចេញពីហេដ្ឋារចនាសម្ព័ន្ធដែលជាទ្រពសម្បត្តិរបស់ក្រុមហ៊ុន មិនថា អគារ ផ្លូវថ្នល់ ស្ពាន គ្រឿងម៉ាស៊ីន និងសូម្បីតែទីក្រុងទាំងមូល-គឺអាចបង្ហាញពីវដ្តជីវិតទាំងមូល ចាប់ពីការរចនា និងការសាងសង់រហូតដល់ប្រតិបត្តិការ និងការថែទាំ។ នេះការធ្វើឱ្យប្រសើរឡើងតាមរយៈការបញ្ចូលបញ្ញាសិប្បនិមិត្ត (AI) និងម៉ាស៊ីនសិក្សា (ML) […]

ទទួលអារម្មណ៍ពិត៖ កម្មវិធី 3D ដ៏អស្ចារ្យនាំមកនូវអនាគតនៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ

 ដោយ Sean O’Neill លោក Greg Demchak ឈរនៅមុខអេក្រង់ LED ដ៏ធំមួយនៅក្នុងបន្ទប់ងងឹតនៃព្រឹត្តិការណ៍ Year in Infrastructure ដែលរៀបចំឡើងក្នុងសណ្ឋាគារមួយនៅទីក្រុងវ៉ាន់ខូវឺ។ ជាមួយនឹងដៃបញ្ជាហ្គេម និងក្តារចុច គាត់បានបញ្ជូន​ទស្សនិកជន​របស់​គាត់ឱ្យទៅដល់ទីក្រុង Barcelona តាមរយៈ​គំរូ​ឌីជីថល​ទីក្រុង។ អេក្រង់ភ្លឺផ្លេកបានបង្ហាញពីទិដ្ឋភាពទីក្រុងដ៏​ល្បីល្បាញ របស់​អេស្ប៉ាញ “manzanas” ដែលជាប្លុកអគារអដ្ឋកោណជាបន្ទាត់ក្រឡាចត្រង្គ រចនាដោយអ្នករៀបចំផែនការទីក្រុងដែលមានចក្ខុវិស័យក្នុងសតវត្សទី19 លោក Ildefons Cerda ។ លោក Greg Demchak បានពង្រីករូប 3D នៃការដ្ឋានសំណង់ថ្មីនៅក្នុងតំបន់ប្រវត្តិសាស្ត្រ ដោយទាញបង្ហាញលម្អិតតាំងពីក្នុងបន្ទប់ និងច្រកផ្លូវដើរនានារបស់អគារដែលបានគ្រោងទុកនៅពេលសាងសង់ហើយ។ គាត់​បានស្វែង​យល់ពីរចនាបថ ដោយ​វាយតម្លៃ​ពី​របៀប​ដែល​គម្រោង​នេះ​ត្រូវសម្របនឹង​ប្រវត្តិសាស្រ្តទីក្រុងដែលមានងទម្រង់ជាក្រឡាចត្រង្គ ហើយ​ថែមទាំង​បាន​ពិនិត្យ​មើល​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ដីដែលនៅខាងក្រោម​គ្រឹះ—ការស្វែងយល់ ទាំងអស់នេះ គឺ​មិន​ចាំបាច់ចុះទៅដល់​ទីតាំងផ្ទាល់នោះទេ។ នេះមិនមែនជាការចម្លងតាមលក្ខណៈវិទ្យាសាស្ត្រទេ វា​គឺ​ជា​ការ​សម្លឹង​មើល​ទៅ​ក្នុង​វេទិកា​បើក​ចំហ​ថ្មី​សម្រាប់​ការ​បង្ហាញ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​ភ្លោះ។ ដំណោះស្រាយរូបភាពបង្ហាញក្នុងកម្រិតខ្ពស់ថ្មីត្រូវបានបង្កើតឡើងដោយកម្មវិធី Bentley Systems ដែលជាកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ និងរួមបញ្ចូលប្លង់និមិត្តពិតជាក់ស្តែងជាមួយនឹងទិន្នន័យភូមិសាស្ត្រ បូករួមព័ត៌មានលម្អិតផ្នែកវិស្វកម្ម និងព័ត៌មានផ្សេងទៀតដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវទិដ្ឋភាពអន្តរកម្មពេញលេញនៃគម្រោងរបស់គេ។ លោក Demchak ជានាយករង Emerging Technologies […]

ក្រសួងពាណិជ្ជកម្មបើកដំណើរការមជ្ឈមណ្ឌលសេវានាំចេញជាផ្លូវការ ដើម្បីបង្កើនសមត្ថភាពនាំចេញរបស់កម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនសមត្ថភាពនាំចេញរបស់ប្រទេស ក្រសួងពាណិជ្ជកម្មកម្ពុជាបានសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលសេវាកម្មនាំចេញ (Export Service Center_ESC)។ គំនិតផ្តួចផ្តើមថ្មីនេះ បានចាប់ផ្តើមនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងបំណងលើកកម្ពស់ផលិតផលកម្ពុជានៅក្នុងទីផ្សារពិភពលោក និងផ្តល់ឱកាសទីផ្សារដល់ពាណិជ្ជករក្នុងស្រុកទទួលបានជោគជ័យលើឆាកអន្តរជាតិ។ ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពីសំណាក់បណ្តាអង្គទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍ ជាច្រើនរូប នាព្រឹកថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ មជ្ឈមណ្ឌល(ESC)នេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយក្រសួងពាណិជ្ជកម្ម សហការជាមួយមជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចូល​ពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) ក្នុងគោលបំណង លើកកម្ពស់សេវាការនាំចេញរបស់កម្ពុជា  និងជួយដល់ពាណិ​ជ្ជ​​ករក្នុងការត្រៀមខ្លួនក្នុងការនាំចេញ ព្រមទាំងជួយជំរុញដល់ពាណិជ្ជករឱ្យមានទំនុកចិត្តក្នុងការប្រកួតប្រជែង​លើទីផ្សា​រអន្តរជាតិផងដែរ។ បន្ថែមពីនេះ ការបង្កើតមជ្ឈមណ្ឌលសេវានាំចេញ (ESC) នេះ នឹងជួយជំរុញការនាំចេញ តាមរយៈការជួ​យ​​ឱ្យអ្នកនាំចេញទទួលបាននូវការយល់ដឹងសំខាន់ៗដូចជា៖ ការបណ្តុះបណ្តាលអំពីនីតិវិធីក្នុងការនាំចេញ និងឱកា​ស​ក្នុ​ងការភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកជំនាញក្នុងឧស្សាហកម្ម និងអ្នកទិញសក្ដានុពលនៅក្នុងទីផ្សារគោលដៅរបស់ពួកគេ។ តំណាងអាជីវកម្ម និងម្ចាស់សហគ្រាស ដែលមានបំណងចង់យល់ដឹងបន្ថែមអំពីនីតិវិធីពាក់ព័ន្ធនឹងការនាំចេញ អាចធ្វើការទាក់ទងមកកាន់មជ្ឍមណ្ឌលសេវានាំចេញ ដែលមានទីតាំងនៅទីស្តីការក្រសួងពាណិជ្ជកម្ម រៀងរាល់ម៉ោងធ្វើការ ឬហៅមកកាន់ប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ១២៦៦ ឬ ស្វែងរកព័ត៌មានបន្ថែមលើគេហទំព័រ៖ https://exportservicecenter.moc.gov.kh ជាមួយនឹងការផ្តោតជាយុទ្ធសាស្ត្ររបស់ខ្លួនលើការជំរុញការនាំចេញ […]

ចិនកំពុងពន្លឿនបញ្ចប់ការអភិវឌ្ឍន៍បណ្តាញទូរស័ព្ទចល័តល្បឿនលឿននៅកម្ពុជាត្រឹមឆ្នាំ២០២៥

ស្ថិតក្នុងដំណាក់កាលនៃការវិវត្តន៍ខ្លួនទៅរកសម័យបច្ចេកវិទ្យាឌីជីថល ពិសេសហេដ្ឋារចនាសម្ព័ន្ធឌីជី វិនិយោគិនចិនកំពុងតែពន្លឿនបញ្ចប់ការសាងសង់បណ្តាញទូរស័ព្ទចល័តល្បឿនលឿននៅទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៥។ គំនិតផ្តួចផ្តើមដ៏មានមហិច្ឆិតានេះ មានគោលបំណងសម្រេចឱ្យបាននូវការគ្របដណ្តប់ប្រព័ន្ធអ៊ីនធើណែតឱ្យបាន ១០០ភាគរយ នៅក្នុងទីក្រុង និង ៧០ភាគរយ នៅតំបន់ជនបទ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម Wang Winpin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលកម្ពុជា-ចិន ដែលបានធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តម Wang បានលើកឡើងពីតួនាទីដ៏សំខាន់របស់អ្នកវិនិយោគចិនក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់កម្ពុជា។ ឯកឧត្តម បាននិយាយថា “ភាគីចិនបានចូលរួមយ៉ាងសកម្មក្នុងការសាងសង់បណ្តាញទូរស័ព្ទចល័តនៅកម្ពុជា និងបានធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្របដណ្តប់ទូទាំងប្រទេស”។ វេទិកានេះបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការវិនិយោគលើការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដែលជាកត្តាចាំបាច់ក្នុងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ នាឱកាសនោះ ឯកឧត្តម Wang ក៏មិនភ្លេចធ្វើការកោតសរសើរដល់វិនិយោគិនចិន សម្រាប់តួនាទីរបស់ពួកគេក្នុងការអនុវត្តគម្រោងនេះប្រកបដោយភាពច្នៃប្រឌិតដូចជា បញ្ញាសិប្បនិមិត្ត (AI) បច្ចេកវិទ្យា(Cloud) និងប្រព័ន្ធទូទាត់រហ័សលើវិស័យផ្សេងៗក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងនៅក្នុងវេទិកានេះ ដោយបានបង្ហាញឱ្យឃើញពីរបៀបដែលបច្ចេកវិទ្យាឌីជីថលទាំងនេះជួយជំរុញការច្នៃប្រឌិតថ្មីៗ ដែលជំរុញផលិតភាព និងប្រសិទ្ធភាព។ ឯកឧត្តមឧបនាយក បានគូសបញ្ជាក់បន្ថែមថា “សម្រាប់ប្រទេសកម្ពុជា ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលត្រូវបានចាត់ទុកថាជាកត្តាជំរុញដ៏សំខាន់ក្នុងដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច”។ នៅពេលដែលការវិនិយោគលើបច្ចេកវិទ្យាបន្តហូរចូលប្រទេសកម្ពុជា ប្រជាជាតិបានត្រៀមខ្លួនសម្រាប់ដំណាក់កាលផ្លាស់ប្តូរដែលមានបំណងភ្ជាប់ពាណិជ្ជកម្មកាន់តែមានប្រសិទ្ធភាពជាមួយសេដ្ឋកិច្ចពិភពលោក។ - Video Advertisement -

បច្ចុប្បន្ន កម្ពុជាមានរោងចក្រ-សហគ្រាស ១២២កន្លែងចុះកិច្ចសន្យាបំពាក់ប្រព័ន្ធស្វ័យពិនិត្យការបញ្ចេញសំណល់រាវ ដើម្បីការពារបរិស្ថាន

បច្ចុប្បន្ន មានរោងចក្រ-សហគ្រាសសរុបចំនួន ១២២កន្លែង បានចុះកិច្ចសន្យា និងត្រៀមរៀបចំការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅក្នុងទីតាំងរបស់ខ្លួន ឱ្យស្របតាមច្បាប់ជាធរមានរបស់កម្ពុជា។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន កាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ ក្រសួងបរិស្ថាន បានបន្តថា មកដល់ពេលនេះ មានរោងចក្រ-សហគ្រាសចំនួន ៥ បានបំពាក់ និងដាក់ឱ្យដំណើរការឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវរួចហើយ។ទន្ទឹមគ្នានេះ រោងចក្រ សហគ្រាសចំនួន ១០ កន្លែងផ្សេងទៀត ក្នុងចំណោមរោងចក្រ សហគ្រាសសរុបចំនួន១២២កន្លែង ក៏បានចុះកិច្ចសន្យា និងកំពុងធ្វើការបំពាក់ឧបករណ៍នេះជាបន្តបន្ទាប់ផងដែរ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រោងចក្រសហគ្រាស ដែលបានធ្វើការបំពាក់ រួមមាន៖ នៅតំបន់សេដ្ឋកិច្ចពិសេស ប្រភេទរោងចក្របោកគក់ ជ្រលក់ព៌ណ និងប្រភេទរោងចក្រផលិត ផលិតផលពាក់កណ្តាលសម្រេច សម្រាប់ប្រើជាវត្ថុដើមក្នុងការផលិតឱសថ នៅក្នុងខេត្តស្វាយរៀង កណ្តាល បាត់ដំបង និងភ្នំពេញ។ បើតាមក្រសួងបរិស្ថាន ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅក្នុងរោងចក្រ-សហគ្រាស គឺមានប្រយោជន៍ច្រើនដូចជា៖ ១) អាចធ្វើការត្រួតពិនិត្យនិងតាមដានពីចម្ងាយប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវដំណើរការប្រព្រឹត្តិកម្មសម្អាតសំណល់រាវ គុណភាពសំណល់រាវត្រូវបញ្ចេញ […]