គម្រោងសង់ស្ពានឆ្លងទន្លមេគង្គក្នុងខេត្តក្រចេះ សង់បាន ៧៧% ហើយ

គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានប្រវែងជិត ២គីឡូម៉ែត្រឆ្លងទន្លមេគង្គក្នុងខេត្តក្រចេះ សម្រេចបាន ៧៧,០២ភាគរយ ដោយគ្រោងនឹងបើកឱ្យធ្វើដំណើរការជាបណ្តោះអាសន្ននៅអំឡុងខែកញ្ញា ឆ្នាំ២០២៥។

នេះបើយោងតាមការចុះផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។

តាមការបញ្ជាក់របស់ក្រសួង ត្រឹមដើមខែធ្នូនេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ  សម្រេចលទ្ធផលបាន ៧៧,០២% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ ,ស្ពានមធ្យម ២កន្លែង, ស្ពានខ្លី ១កន្លែង និងផ្លូវតភ្ជាប់មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B សម្រេចលទ្ធផល ៥៣,១៤%។ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។

គម្រោងនេះជាផ្នែកនៃផ្លូវជាតិដ៏សំខាន់មួយភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងចន្លោះ ផ្លូវជាតិលេខ៧១ និងផ្លូវជាតិលេខ៧៣។

គួរបញ្ជាក់ថា ស្ពាននេះ មានប្រវែង ​១.៧៦១ គីឡូម៉ែត្រ និងទទឹង ១៣.៥5 ម៉ែត្រ រួមជាមួយផ្លូវតភ្ជាប់មានប្រវែង ៣១,៦៩ គីឡូម៉ែត្រ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Shanghai Construction Goup ។

គួររំលឹកទៀតថា គម្រោងនេះមានតម្លៃ ១១១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានដោយសាធារណៈរដ្ឋប្រជាមានិតចិន ដោយត្រូវចំណាយពេលសាងសង់ប្រហែល ៤២ខែ ដើម្បីបញ្ចប់។ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រយៈពេលជិត៦ខែ គម្រោងសង់ស្ពានអាកាសភ្លោះលើមហាវិថី៦០ម៉ែត្រ សម្រេចបាន ២៥% ហើយ

គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ការសាងសង់ស្ពានអាកាសភ្លោះតាមបណ្តោយមហាវិថី ៦០ម៉ែត្រ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ២ សម្រេចបាន ២៥%ហើយ ខណៈបានបើកការដ្ឋានសាងសង់កាលពី​ប្រាំមួយ​ខែ​មុន​នៅ​ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ២០២៤ ក្នុង​គោល​បំណង​លើក​កម្ពស់​លំហូរ​ចរាចរណ៍​រវាង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តមកើត ឆែ អភិបាលរងរាជធានីភ្នំពេញ លើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តមបានលើកឡើងថា ស្ពានអាកាសភ្លោះសម្តេចមហាបវរធិបតី គិតមកដល់ពេលនេះ ការដ្ឋានទាំងមូល សម្រេចបានប្រមាណ ២៥ភាគរយ ហើយ ដោយគ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥។ គួររំលឹកថា ស្ពានអាកាសភ្លោះនេះ ស្ថិតនៅតាមបណ្ដោយមហាវិថី៦០ម៉ែត្រ ប្រសព្វនឹងផ្លូវជាតិលេខ២ ដែលជាចំនុចភ្ជាប់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល មានតម្លៃជាង ១៦លានដុល្លារ។ ស្ពានអាកាសភ្លោះនេះ ជាប្រភេទស្ពានបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលស្ពាននីមួយៗមានទទឹង ៩,៥ម៉ែត្រ បណ្ដោយតួស្ពានមានប្រវែង ២៨១ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងមានប្រវែង ១៨០ម៉ែត្រ និងផ្នែកខាងត្បូងមានប្រវែង […]

ជាង២ទសវត្សរ៍នេះ កូរ៉េបានផ្តល់កម្ចីជាង $២ពាន់លាន ដល់កម្ពុជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

គិតចាប់ពីឆ្នាំ២០០១ មកទល់បច្ចុប្បន្ន រដ្ឋាភិបាលកូរ៉េខាងត្បូងបានផ្តល់ឥណទានដល់កម្ពុជាសរុបចំនួន ជាង ២.០០០ ពាន់លានដុល្លារ តាមរយៈមូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីគាំទ្រលើគ្រប់វិស័យរួមមាន ផ្លូវថ្នល់ ស្ពាន ទឹកស្អាត ប្រព័ន្ធធារាសាស្រ្ត និងសុខាភិបាល ជាដើម។ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ឯកឧត្តម PARK Jung-Wook បានលើកឡើងពីតួលេខនេះនៅក្នុងសុន្ទរកឋានៃពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល សាងសង់ក្រោមឥណទានពីប្រទេសកូរ៉េ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។​ ឯកឧត្តម PARK Jung-Wook មានប្រសាសន៍ថា៖ “មូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចផ្តល់ឥណទានដល់កម្ពុជា បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា”។​ ឯកអគ្គរដ្ឋទូត បានលើកឡើងថា រដ្ឋាភិបាលកូរ៉េ ប្តេជ្ញានឹងជួយជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ  កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យផ្សេងៗ ពិសេសការចែករំលែកនូវបទពិសោធន៍ដល់ការអភិវឌ្ឍប្រកបដោយចីរភាពជូនដល់កម្ពុជា។​ គួរបញ្ជាក់ថា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កាលពីខែឧសភាកន្លងទៅ បានឯកភាពដំឡើងកម្រិតទំនាក់ទំន​ងរវាងកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ទៅជាភាពជាដៃគូយុទ្ធសាស្រ្ត ហើយទំហំនៃកិច្ចព្រមព្រៀងជាមូលដ្ឋានសម្រាប់ឥណទានសម្បទានពីមូលនិធិកិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍសេដ្ឋកិច្ច ត្រូវបានពង្រីកដល់ទៅ ៣ពាន់លានដុល្លារ។​ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះមានគោលបំណងពង្រឹងទំនាក់ទំនងរវាងកូរ៉េ និងកម្ពុជា ខណៈពេលដែលត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់។ ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងវឌ្ឍនភាពសង្គម ភាពជាដៃគូត្រូវបានរំពឹងថានឹងជំរុញប្រទេសកម្ពុជាឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់ និងមានការអភិវឌ្ឍន៍ជាងមុន។ […]

រដ្ឋាភិបាលកម្ពុជាកំណត់តំបន់អាទិភាពចំនួន៥ សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់

រាជរដ្ឋាភិបាល បានកំណត់យកតំបន់អាទិភាពចំនួន៥ សម្រាប់រៀបចំផែនការមេក្នុងការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ ស្របតាមការអភិវឌ្ឍក្រុង ទីប្រជុំជន តំបន់ជនបទ សហគមន៍ កំណើនប្រជាពលរដ្ឋ តម្រូវការនៃការសាងសង់ និងការប្រើប្រាស់ជាក់ស្តែង។ នេះបើតាមច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលទើបបានប្រកាសឱ្យប្រើ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមាន ១៦ជំពូក និង១១៣មាត្រា។ បើតាមច្បាប់នេះ​ តំបន់អាទិភាពទាំង៥ ដែលតម្រូវឱ្យរៀបចំផែនការមេអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ រួមមាន៖ ១.តំបន់មានការត្រួតពិនិត្យការបំពុលទឹក ២.តំបន់ការពារគុណភាពទឹក និងបរិមាណទឹកនៅក្នុងតំបន់ធម្មជាតិ ៣.តំបន់អភិវឌ្ឍន៍ថ្មី ក្រុងថ្មី តំបន់សាងសង់បុរី តំបន់អាជីវកម្ម និងតំបន់រៀបចំដីឡូតិ៍ថ្មី ៤.តំបន់ ឬមណ្ឌលពាណិជ្ជកម្មនិងផលិតកម្ម តំបន់ទេសចរណ៍និងសេវាកម្ម ៥.តំបន់សេដ្ឋកិច្ចពិសេស ឬសួនឧស្សាហកម្ម ឬសួននវានុវត្តន៍ ឬតំបន់កសិឧស្សាហកម្ម។ ទន្ទឹមនឹងនេះដែរ ការរៀបចំផែនការមេអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ត្រូវផ្តោតលើចំណុចសំខាន់ដូចខាងក្រោម៖ តំបន់គ្របដណ្តប់ប្រព័ន្ធទឹកកខ្វក់ និងលក្ខខណ្ឌដែលត្រូវធ្វើប្រព្រឹត្តកម្ម និងបង្ហូរចេញ ការតម្រង់ទិសគោលនយោបាយ និងយុទ្ធសាស្ត្រអនុវត្តសម្រាប់ធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ និងការពិពណ៌នាផែនការអនុវត្តលម្អិត ការលើកកម្ពស់គម្រោងពង្រីកប្រព័ន្ធទឹកកខ្វក់ក្នុងតំបន់នានា និងការពង្រីកវិសាលភាពរៀបចំឡើងវិញនៃប្រព័ន្ធលូ ការរៀបចំគម្រោង គំនូរប្លង់ រចនាសម្ព័ន្ធ និងសមត្ថភាពនៃឋបនីយភណ្ឌទឹកកខ្វក់ ការសិក្សាស្ថានភាពទីតាំងរចនាសម្ព័ន្ធដែលមានស្រាប់ ឋានលេខាសាស្ត្រ […]

ADBជួយកម្ពុជាតាមរយៈកម្ចី និងជំនួយ $១៧៣លាន ដើម្បីពន្លឿនការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ

ធនាគារអភិវឌ្ឍន៍អាស៊ី បានសម្រេចអនុម័តផ្តល់កម្ចី និងជំនួយដល់គម្រោងចំនួន ០២​ ជាមួយទឹកប្រាក់ ១៧៣ដុល្លារ ដើម្បីពន្លឿនការងារសាងសង់ប្រព័ន្ធធារាសាស្ត្រដែលមានភាពបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។ បើតាមប្រភពដដែលនេះ ទឹកប្រាក់ចំនួន ៨៨លានដុល្លារ ជាកម្ចីបូករួមជាមួយនឹងជំនួយ សម្រាប់គម្រោងទី១ គឺគម្រោងអាងទឹកទន្លេក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ជាប់នឹងទន្លេសាប។ គម្រោងនេះ នឹងជួយពង្រឹងកា​​រ​ប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានទឹកដែលគិតគូរពីបរិស្ថាន ទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថ​យ​ទឹកជំនន់។ ជាមួយគ្នានេះដែរ ក្នុងរង្វង់ទឹកប្រាក់ខាងលើនេះ មានទឹកប្រាក់ជំនួយចំនួន ៤,៣លានដុល្លារ នឹ​ងផ្តល់ជូនដល់កម្ពុជា ដើម្បីកសាងសមត្ថភាពសហគមន៍ក្នុងការគ្រប់គ្រងធនធានទឹកបន្ស៉ាំនឹងការប្រែប្រួលអាកា​ស​ធាតុ។ ដោយឡែក សម្រាប់គម្រោងទី២ គឺមានទឹកប្រាក់កម្ចីចំនួន ៨៥លានដុល្លារ ដែលជាកម្ចីបន្ថែមសម្រាប់គម្រោ​ងធ្វើឱ្យប្រសើរឡើងនូវធារាសាស្ត្រសម្រាប់វិស័យកសិកម្ម ដែលកំពុងអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ក្នុងការផ្តល់នូវប្រភពទឹក និងការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈប្រព័ន្ធធារាសាស្ត្រចំនួន ០៤ ក្នុងខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ និងតាកែវ។ គម្រោងនេះ ផ្តល់ឱ្យកសិករនូវបទពិសោធន៍ក្នុងការអនុវត្តឱ្យបានល្អ ដោយមានភាពបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ និងការផ្តល់ប្រភពទឹកដ៏មានប្រសិទ្ធភាព ចេញពីហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រទាំងនោះ។ - Video Advertisement -

កម្ពុជាកំណត់យកវិស័យដឹកជញ្ជូនជាវិស័យអាទិភាពទី១ សម្រាប់អនុវត្តក្នុងផែនការ ១០ឆ្នាំខាងមុខ

វិស័យដឹកជញ្ជូន និងភស្តុភារកម្ម (ផ្លូវថ្នល់ និងស្ពាន កំពង់ផែ និងភស្តុភារកម្ម) ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាវិស័យអាទិភាពទី១ សម្រាប់អនុវត្តគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងរយៈពេល ១០ឆ្នាំ (២០២៥-២០៣៥) ក្នុងចំណោមវិស័យអាទិភាពចំនួន៣។ នេះយោងតាមសេចក្តីសម្រេចស្តីពី ការកំណត់វិស័យអាទិភាពសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលផ្សាយចេញកាលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ តាមរយៈសេចក្តីសម្រេចខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថា រដ្ឋាភិបាលសម្រេចកំណត់វិស័យអាទិភាពសម្រាប់អនុវត្តគម្រោងភាពជាដៃគូរវាងឯកជន និងរដ្ឋ រយៈពេល១០ (២០២៥-២០៣៥) រួមមាន៖១. វិស័យដឹកជញ្ជូន និងភស្តុភារកម្ម (ផ្លូវថ្នល់ និងស្ពាន កំពង់ផែ និងភស្តុភារកម្ម) ២. វិស័យថាមពល និង៣. វិស័យសេវាសាធារណៈ (ការផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងសំណល់)។ សម្តេចធិបតី បន្តថា ក្នុងករណីមានការសម្រេចផ្សេងទៀតពីរាជរដ្ឋាភិបាល គម្រោងក្នុងវិស័យដទៃផ្សេងទៀតក៏នឹងអាចដាក់បញ្ចូលក្នុងបញ្ជីគម្រោងអាទិភាពជាដៃគូររវាងរដ្ឋ និងឯកជន តាមនីតិវិធីជាធរមាន។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល ក៏បានស្នើឱ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ […]

គម្រោងសង់ប្រព័ន្ធរំដោះទឹកជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ សម្រេចបាន ៣០%ហើយ

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ជៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេ​ញ សម្រេចបានប្រមាណ ៣០%ហើយ។ នេះបើតាមដំណើរចុះទស្សនកិច្ចការដ្ឋានគម្រោង ដឹកនាំដោយលោក  ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រុមការងារបានចុះពិនិត្យទីតាំងជាក់ស្តែងចំនួន ២ទីតាំង ទី១ លើកំណាត់ផ្លូវជាតិលេខ៤ ចាប់ពី គម ១៤+០៥0 ដល់ គម ១៩+៧០០ ប្រវែង ៥.៦៥០ម និងទីតាំងទី២ តាមបណ្តោយផ្លូវរថភ្លើងក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ចាប់ពី គម ១៥+៤៥០ ដល់ គម ២៣+៥៥០ ប្រវែង ៨.១០០ម។ គិតចាប់ពីបើកការដ្ឋាននៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមក បើគិតមកដល់ពេលបច្ចុប្បន្ន គម្រោងនេះសម្រេចបានជារួមប្រមាណ ៣០% ហើយគ្រោងនឹងបញ្ចប់ការងារនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ បើតាមមន្ទីរសាធារណការ ធ្លាប់បានបញ្ជាក់ដែរថា គម្រោងដាក់លូប្រអប់ខ្នាត់ធំនេះ នឹងកាត់បន្ថយទឹកជំនន់ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌចំនួន២ គឺខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ជាពិសេសដើម្បីជួយលើកកម្ពស់សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពទីក្រុងផងដែរ។ […]