ត្រឹមខែសីហា ឆ្នាំ២០២៤ កម្ពុជាមានយានយន្តអគ្គីសនីចុះបញ្ជីជិត ៤,០០០គ្រឿង និងទីតាំងបញ្ជូលថាមពល ២១កន្លែង
គិតត្រឹមខែសីហា ឆ្នាំ២០២៤ មានការចុះបញ្ជីយានយន្តអគ្គីសនីនៅកម្ពុជា ចំនួន ៣,៦៧៦គ្រឿង ខណៈទីតាំងសម្រាប់បញ្ចូលថាមពលយានយន្តអគ្គីសនីនៅទូទាំងប្រទេស មានចំនួន ២១កន្លែង។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍នា បានលើកឡើងថា អត្រានៃការប្រើប្រាស់យានយន្តនៅកម្ពុជា មានការកើនឡើងយ៉ាងខ្លាំង ជាពិសេសទោចក្រយានយន្ត និងរថយន្ត ក្នុងចំណោមរថយន្តសរុបជាង ៧លានគ្រឿង មានទោចក្រយានយន្តប្រមាណ ៨៥% រថយន្តប្រើប្រាស់ប្រេងឥន្ធនៈធុនស្រាល ដែលជាប្រភេទរថយន្តទេសចរណ៍មានប្រមាណ១០% និងរថយន្តប្រើប្រាស់ប្រេងឥន្ធនៈ ធុនធ្ងន់ប្រភេទដឹកទំនិញ និងគ្រឿងចក្រមានប្រមាណ ៥% ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការកើនឡើងនៃការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា បាននិងកំពុងដើរទន្ទឹមគ្នាទៅនឹងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅក្នុងក្របខណ្ឌនៃនិន្នាការសកល ដែលកំពុងមានសន្ទុះយ៉ាងលឿនគួរឱ្យកត់សម្គាល់។ ជាក់ស្តែង បើគិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ ការចុះបញ្ជីយានយន្តអគ្គិសនីនៅកម្ពុជាមានចំនួន ៣,៦៧៦គ្រឿង និងទីតាំងបញ្ចូលថាមពលអគ្គិសនីនៅទូទាំងប្រទេស មានចំនួន ២១កន្លែង ក្នុងនោះមានទូបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនខ្លាំងមានចំនួន ២៧ទូ។ […]
៨ខែ ដើមឆ្នាំ២០២៤ កម្ពុជានាំចូលដែក និងដែកថែបជាង ៤០៤លានដុល្លារ កើនជិត ៦០%
ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចូលដែក និងដែកថែបមានទឹកប្រាក់ចំនួន ៤០៤លានលានដុល្លារ កើន៥៩.២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ២០២៤នេះ។ របាយការណ៍ខាងលើបានបង្ហាញថា ការនាំចូលខាងក្នុងរយៈពេល ៨ខែនេះ សរុបជាទឹកប្រាក់មាន ៤០៤លានដុល្លារ កំណើន ៥៩.២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានទឹកប្រាក់ត្រឹមតែជាង ២៥៤លានដុល្លារ។ ដោយឡែកក្នុងខែសីហា ការនាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប ជាង ៥១លានដុល្លារ កើនឡើង៣៥.១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ការនាំចូលដែក និងដែកថែប បានរូមចំណែកប្រមាណ ២.១ភាគរយ នៃទឹកប្រាក់នាំចូលសរុបរបស់កម្ពុជាក្នុងរយៈពេល៨ខែនេះ។ - Video Advertisement -
បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំកៅស៊ូជាង ៤៤ម៉ឺនហិកតា, និងបានក្លាយជាប្រទេសមានដើមកៅស៊ូវ័យចាស់ច្រើនជាងគេលើពិភពលោក
កម្ពុជាបានក្លាយជាប្រទេសដែលមានចំនួនដើមកៅស៊ូវ័យចំណាស់ នៅរស់រានមានជីវិតច្រើនជាងគេបំផុតលើពិភពលោក គឺមានរហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤ហិកតា នៃផ្ទៃដីដំាដុះកៅស៊ូសរុបជាង ៤៤ម៉ឺនហិកតា នៅទូទាំងប្រទេស។ នេះបើតាមការលើកឡើងរបស់លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ ចម្ការកៅស៊ូចំណាស់ជាងគេក្នុងប្រទេសកម្ពុជា ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងចំការនេះ មានដើមកៅស៊ូចំនួន ៤៤៨ដើម ដែលនៅរស់រានមានជីវិត លើផ្ទៃដីប្រមាណ ១៤ហិកតា នៃផ្ទៃដីដាំកៅស៊ូសរុបចំនួន ៤៤០,០០០ហិកតា នៅទូទាំងប្រទេស។ ចម្ការទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកពូជកៅស៊ូដែលអាចលូតលាស់ និងផ្តល់ទិន្នផលយ៉ាងសំខាន់ក្នុងបរិយាកាសកសិកម្មរបស់កម្ពុជា។ បើតាមលោក ឃុន កក្កដា បានលើកឡើងថា ចម្ការកៅស៊ូដំបូងគេនៅកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ១៩១០ ដោយជនជាតិបារាំងម្នាក់ឈ្មោះ ប៊ូយ៉ា ដែលបានយកចំការកៅស៊ូមកដាំនៅស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្នខេត្តព្រះសីហនុ)។ លោកបន្ត ដោយសារសណ្ឋានដីនៅខេត្តកំពតមិនសូវអំណោយផលសម្រាប់ដំណាំកៅស៊ូ ក្រោយមកក្នុងឆ្នាំ១៩២១ ក៏មានក្រុមហ៊ុនបារំាងធំៗចំនួន៥ទៀត បានមកស្វែងរកប្រភេទដីក្រហមបាសាល់ដែលមានក្សេត្របរិស្ថានសមស្របសម្រាប់ដំណាំកៅស៊ូ តាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តរតនគិរី ហើយក៏ចាប់ផ្ដើមដាំដុះជាលក្ខណៈឧស្សាហកម្មទ្រង់ទ្រាយធំចំនួន៥កន្លែង […]
ផ្លូវជាតិលេខ៥-កំណាត់ចុងក្រោយ(៣៥គ.ម) តម្លៃជាង $៥២លាន សង់បាន ២៥% ហើយ
គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៤ គម្រោងសាងសង់កំណាត់ផ្លូវចុងក្រោយនៃផ្លូវជាតិលេខ៥ ចាប់ពី(សិរីសោភ័ណ-ប៉ោយប៉ែត) មានប្រវែង ៣៥,១៤គីឡូម៉ែត្រ ក្នុងតម្លៃ ៥២,៥៦លានដុល្លារ សម្រេចបាន ២៥ភាគរយ ដោយគ្រោងនឹងបញ្ជប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៥។ នេះបើយោងតាមវឌ្ឍនភាពការងារគម្រោងដែលបានធ្វើបច្ចុប្បន្នភាពដោយក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។ ក្រសួងបានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ បានបង្កបញ្ហាប្រឈមដល់ការដ្ឋានជួសជុល និងការកែលម្អគុណភាពផ្លូវ។ យ៉ាងណាក៏ដោយ ក្រុមការងារសំណង់បានយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈមទាំងនេះ ហើយបាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីសម្រួលចរាចរណ៍ និងធានាការបញ្ចប់ការងារសាងសង់បានទាន់ពេលវេលា។ គួរបញ្ជាក់ថា កំណាត់ចុងក្រោយនេះមានប្រវែង ៣៥,១៤គីឡូម៉ែត្រ គិតចាប់ពី(សិរីសោភ័ណ-ប៉ោយប៉ែត) និងត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយគ្រោងចំណាយថវិកា ៥២,៥៦លានដុល្លារ (ជាថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជានិងជំនួយឥណទានរបស់រដ្ឋាភិបាលជប៉ុន)។ (អានបន្ថែម) គួររំលឹកទៀតថា ផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយនេះ ត្រូវបានសាងសង់យឺតជាងកំណត់ផ្លូវផ្សេងទៀត គឺដោយសារតែបានធ្វើការដេញថ្លៃក្រោយគេ ហើយក៏ចាប់ផ្ដើមសាងសង់ក្រោយគេផងដែរ។ (អានបន្ថែម) - Video Advertisement -
កាន់តែចំណេញពី កម្មវិធីពិសេសចុងសប្តាហ៍ របស់បុរី ប៉េង ហួត!
សម្រាប់អតិថិជនដែលទន្ទឹងរង់ចាំឱកាសចំណេញបានមកដល់ហើយ ព្រោះនៅថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនបុរី ប៉េង ហួត នឹងរៀបចំកម្មវិធីពិសេសចុងសប្តាហ៍ (Weekend Special) ជាថ្មីម្តងទៀត។ កម្មវិធីពិសេសនេះ នឹងមានកម្មវិធីទស្សនាផ្ទះគំរូពិត នៅ ទីតាំងផ្ទះគំរូវីឡា ព្រីនសេស៍ ស្ថិតក្នុងគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តា ផ្លាទីនីម (ខណ្ឌច្បារអំពៅ)។ កាន់តែពិសេសជាងនេះទៅទៀត អតិថិជននឹងទទួលបាននូវការផ្តល់ជូនប្រ៉ូម៉ូសិនកាន់តែចំណេញរួមមាន៖ * ទទួលបានឡានអាគុយសេរីថ្មី ឆ្នាំ២០២៤ ចំនួន ០១គ្រឿង * ទទួលបានសេវា Internet ឥតគិតថ្លៃ រយៈពេល ៥ឆ្នាំ * បង់រំលស់ដោយអត្រាការប្រាក់កាន់តែពិសេស ៣% ក្នុង ១ឆ្នាំ ជាមួយធនាគារដៃគូ * គោលការណ៍បង់ប្រាក់កាន់តែងាយស្រួល។ លើសពីនេះទៀត អតិថិជនក៏អាចចូលទស្សនាផ្ទះគំរូម៉ូតថ្មីជាច្រើនប្រភេទ ដូចជា វីឡា ព្រីន, វីឡា ព្រីនសេស៍, វីឡា ចាស្មីនណា ម៉ូដឺន, វីឡា […]
ព្រលានរបស់ហុងកុងវ៉ាដាច់ព្រលានChangiសិង្ហបុរី ក្លាយជាអាកាសយានដ្ឋានឈានមុខគេរបស់អាស៊ី
អាកាសយានដ្ឋានអន្តរជាតិហុងកុងបានវ៉ាដាច់អាកាសយានដ្ឋាន Changi របស់សិង្ហបុរី ដែលបានជាប់ជា “អាកាសយានដ្ឋានឈានមុខគេរបស់អាស៊ី” ក្នុងកម្មវិធីពានរង្វាន់ទេសចរណ៍ពិភពលោកឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ Seasia នៅថ្ងៃទី០៩ កញ្ញា ២០២៤។ នេះជាឆ្នាំទីពីរហើយដែលអាកាសយានដ្ឋានអន្តរជាតិហុងកុង បានចូលរួមការប្រកួត ដើម្បីទាមទារតំណែងដ៏អស្ចារ្យខាងលើនេះ។ គួរបញ្ជាក់ថា នៅមុនពេលជំងឺរាតត្បាតកូវីដ១៩ អាកាសយានដ្ឋាន Changi បានកាន់កាប់តំណែងនេះជាច្រើនឆ្នាំជាប់ៗគ្នា។ យ៉ាងណាមិញ ក្នុងឆ្នាំ២០២៤នេះ តំណែងជាអាកាសយានដ្ឋានឈានមុខគេរបស់អាស៊ី ត្រូវបានកាសយានដ្ឋានអន្តរជាតិហុងកុងដណ្តើមបាន។ គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិមួយនេះ ជាអាកាសយានដ្ឋានតែមួយគត់នៅក្នុងទីក្រុងហុងកុង ដែលមានទំហំរហូតដល់ ១.៩០០ហិកតា ហើយបានបើកដំណើរការតាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ។ បច្ចុប្បន្នអាកាសយានដ្ឋាននេះ បានតភ្ជាប់ការហោះហើរទៅកាន់គោលដៅចំនួន ២២០ តាមរយៈក្រុមហ៊ុនអាកាសចរណ៍ចំនួន ១២០ក្រុមហ៊ុន ខណៈកាលពីឆ្នាំមុន វាទទួលបានអ្នកដំណើររហូតដល់ ៣៩.៥លាននាក់ ឬ ៥៥ភាគរយ នៃតួលេខដែលបានកត់ត្រាក្នុងឆ្នាំ 2019 ។ គួររំលឹកថា កន្លងមក អាកាសយានដ្ឋាន Changi របស់សិង្ហបុរី ដែលមានភាពល្បីល្បាញខ្លាំងដោយសារមានសួនទឹកធ្លាក់សិប្បនិមិ្មតខ្ពស់ជាងគេលើពិភពលោក តែងតែទទួលបានការគាំទ្រក្នុងចំណោមព្រលានយន្តហោះល្អបំផុតរបស់ពិភពលោក។ - Video Advertisement -