តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ បើកសម្ពោធជាផ្លូវការ ដើម្បីជួយជំរុញសន្ទុះសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៥

អាយ អេស អាយ គ្រុប (ISI GROUP) ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសសម្ពោធបើកដំណើរការជាផ្លូវការនៃតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដែលជាតំបន់អភិវឌ្ឍថ្មីក្រោមកិច្ចសហការរវាងដៃគូវិនិយោគសំខាន់ៗ អភិវឌ្ឍលើផ្ទៃដីទំហំជាង 800ហិចតា នៅ​ក្នុង​ក្រុង​ព្រះសីហនុ។  ពិធី​សម្ពោធនេះបានប្រព្រឹត្តទៅនៅអគារការិយាល័យ ISI TOWER ដែលជាទីស្នាក់ការកណ្តាលរបស់ ISI GROUP ស្ថិតនៅក្នុងរាជធានីភ្នំពេញ។

(រូបភាពពីឆ្វេងទៅស្តាំ លោក កាំង សេន នាយកប្រតិបត្តិនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេស​ អាយ អេស អាយ លោក កាំង ឡេង អគ្គនាយកប្រតិបត្តិ ISI GROUP ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ឯកឧត្តម ជា វុទ្ធី និងលោក​ CHANG Wen-Chu អគ្គនាយករងនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ)

នេះជាព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបមួយនៃការចាប់ផ្តើមប្រតិបត្តិការរបស់តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាង ២០០នាក់ ក្រោមអធិបតីភាពរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង  លោក កាំង ឡេង អគ្គនាយកប្រតិបត្តិនៃ ISI GROUP ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលសំខាន់ៗ ក៏ដូចជាសហគមន៍ធុរកិច្ចជាតិ និងអន្តរជាតិផ្សេងៗទៀតផងដែរ។

(ការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាក្នុងពិធីសម្ពោធតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ)

(ដំណើរចុះទស្សនាប្លង់គំរូនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា  ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ជាមួយលោក កាំង ឡេង អគ្គយកប្រតិបត្តិ ISI GROUP លោក កាំង ហុក អគ្គយកប្រតិបត្តិក្រុមហ៊ុន អឺបេនលែន)

តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ គឺជាតំបន់សេដ្ឋកិច្ចពិសេសដំបូងគេដែលមានទីតាំងតាមបណ្ដោយផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងមានរយៈចម្ងាយត្រឹមតែ ៣០នាទីពីកំពង់​ផែអន្តរជាតិ អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ និងរយៈចម្ងាយត្រឹមតែ ១ម៉ោង ៣០នាទីពីរាជធានីភ្នំពេញ។ ទីតាំងយុទ្ធសាស្ត្រនេះធានាបាននូវការតភ្ជាប់យ៉ាងល្អឥតខ្ចោះសម្រាប់សហគ្រាសដែលផ្តោតលើការនាំចេញ ធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ក្លាយជាច្រកចេញចូលដ៏សំខាន់មួយសម្រាប់ទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក។

(ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អំឡុងពេលថ្លែងសុន្ទរកថា)

នៅក្នុងសុន្ទរកថារបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសម្តែងនូវការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាជាគ្រួសារមួយក្នុងការបង្កើតនូវខឿនសេដ្ឋកិច្ចដ៏សំខាន់ដោយបានបង្កើតការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា ហើយគម្រោងអភិវឌ្ឍដ៏សំខាន់នេះក៏បានរួម​ចំណែក​យ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ និងជាសមិទ្ធផលដ៏ធំធេងសម្រាប់ប្រជាជាតិផងដែរ។ ​លើសពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការគាំទ្ររាល់គំនិតផ្តួចផ្តើមនៃការរួមចំណែកអភិវឌ្ឍន៍ជាពិសេសនៅក្រុងព្រះសីហនុ ដោយឯកឧត្តមជឿជាក់ថាក្រុងព្រះសីហនុបាននិងកំពុងដើរតួជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។ ជាងនេះទៅទៀត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «ខ្ញុំសង្ឃឹមថាតំបន់សេដ្ឋកិច្ចពិសេសនេះ នឹងចាប់ផ្តើមបង្កើតនូវផលិតផល​សម្រេចសម្រាប់នាំចេញទៅក្រៅប្រទេស» ចុងក្រោយឯកឧត្តមក៏មិនភ្លេចបង្ហើបនូវក្តីរំពឹងដ៏មុតមាំមួយ ដោយសង្ឃឹមទៀតថា តំបន់សេដ្ឋកិច្ចពិសេសនេះនឹងមានលទ្ធភាពបង្កើតចង្វាក់ផលិតកម្ម​តាំងពីដើម រហូតដល់​ផលិតផលសម្រេច និង​អាចនាំចេញទៅក្រៅប្រទេសដោយផ្ទាល់តែម្តង ខណៈទង្វើទាំងនេះនឹងបង្ហាញពីការអភិវឌ្ឍជាតិដ៏ពិតប្រាកដ។

(លោក កាំង ឡេង ក្នុងការធ្វើបទបង្ហាញអំពីគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ)

លោក កាំង ឡេង បានលើកឡើងក្នុងសុន្ទរកថារបស់លោកថា៖ «បន្ទាប់ពីភាពជោគជ័យរបស់តំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង និងសួនឧស្សាហកម្មទំនើប ISI PARK ផ្លូវជាតិលេខ២ ISI GROUP បានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តលើកកម្ពស់វិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ជាមួយការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដោយបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធកម្រិតខ្ពស់ និងការអនុវត្តកិច្ចសហការថ្មី។ គោលដៅរបស់យើង គឺការសាងសង់ និងដឹកនាំដោយភាពច្នៃប្រឌិតឈានមុខគេ និងការបង្កើតឧស្សាហកម្មចម្រុះដ៏រស់រវើកសម្រាប់ភាពរីកចម្រើនទៅដល់់វិស័យផ្សេងៗ និងសហគមន៍ជុំវិញ»

(ឯកឧត្តម ជា វុទ្ធី ក្នុងពេលថ្លែងសុន្ទរកថាគាំទ្ររបស់លោកក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ)

ឯកឧត្តម ជា វុទ្ធី បានសម្តែងការគាំទ្រលើគម្រោងថ្មីនេះ ដោយការបង្ហាញពីក្តីសោមនស្សរីករាយរបស់លោកមកលើតំបន់សេដ្ឋកិច្ចពិសេស អាយ អេស​​ អាយ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីការអភិវឌ្ឍខេត្តព្រះសីហនុ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។  ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់របស់ខេត្តព្រះសីហនុ ដែលជាតំបន់ប៉ូលសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល ហើយរាជរដ្ឋាភិបាលតែងចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់ប្រទេសកម្ពុជា។ ការជ្រោមជ្រែងពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានេះ មិនត្រឹមតែបានបង្កើតក្របខ័ណ្ឌចាំបាច់សម្រាប់សម្រួលដល់កិច្ចសហការថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតបរិយាកាសទាក់ទាញដល់ការវិនិយោគក្នុងស្រុក និងអន្តរជាតិផងដែរ។

(រូបភាពអនុស្សាវរីយ៍ជុំគ្នារបស់ភ្ញៀវកិត្តិយសសំខាន់ៗ ដើម្បីអបអសាទរពិធីសម្ពោធបើកដំណើរការផ្លូវការគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ)

តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ អភិវឌ្ឍលើផ្ទៃដីទំហំជាង ៨០០ហិចតា ដោយដំណាក់កាលដំបូងបានកំពុងអភិវឌ្ឍលើផ្ទៃដីជាង ២០០ហិកតា និងផ្តល់សក្តានុពលលើសពីតំបន់ឧស្សាហកម្មធម្មតា។ តំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ មានទីតាំងអំណោយផលបំផុតភ្ជាប់នឹងផ្លូវទឹកធម្មជាតិដ៏ស្រស់បំព្រង។  ISI GROUP បាន​យកចិត្តទុកដាក់លើគម្រោងនេះជាខ្លាំង ដោយ​បាន​សហការជាមួយ  វិទ្យាស្ថានជំនាញរចនាពីប្រទេសអូស្ត្រាលី ក្នុង​រចនាប្លង់​មេ​នេះ ដើម្បីបង្កើតជាសួនឧស្សាហកម្ម-អេកូឡូស៊ីដែលអាចរស់នៅបាន។ ការរចនា​​​ដ៏ពិសេសនេះ រួមបញ្ចូលគ្នាទាំងផ្នែកឧស្សាហកម្ម និងទីតាំងសហគមន៍មានមុខងារសំខាន់ៗដូចជា៖ ការិយាល័យច្រកចេញចូលតែមួយ អន្តេវាសិកដ្ឋាននយោជិត ប្រព័ន្ធចម្រោះទឹកស្អាត កន្លែងប្រព្រឹត្តិកម្មកែប្រែទឹកកខ្វក់ ស្ថានីយ៍ថាមពលអគ្គិសនី សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងរចនាសម្ព័ន្ធផ្សេងៗទៀត ។

(រូបភាពគំរូនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ដែលមានទីតាំងតាមបណ្ដោយផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ)

ក្នុងពិធីសម្ពោធបើកដំណើរការនៃតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ក៏បានទាក់ទាញអ្នកវិនិយោទុនអន្តរជាតិ ដែលបានបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំងលើទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍ អំឡុងពេលចុះទស្សនៈកិច្ចនៅទីស្នាក់ការកណ្តាលរបស់ ISI GROUP និងតំបន់អភិវឌ្ឍជុំវិញ ដើម្បីយល់ដឹងកាន់តែស៊ីជម្រៅអំពីសក្តានុពលនៃការវិនិយោគក្នុងប្រទេសកម្ពុជា និងអត្ថប្រយោជន៍ដែលផ្តល់ដោយគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយនេះ។

ជាមួយបទពិសោធន៍នៅលើទីផ្សារជាង ២៥ឆ្នាំ ISI GROUP បានពង្រឹងខ្លួនជាអ្នកដឹកនាំដ៏​​គួរឱ្យទុកចិត្តបំផុតខាងផ្នែកអភិវឌ្ឍវិស័យសួនឧស្សាហកម្មចម្រុះ។ ដោយផ្អែកលើភាពជោគជ័យនៃសួនឧស្សាហកម្មចំនួនពីរ គឺតំបន់ពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង ដែលឥឡូវនេះជាទីតាំងសហគមន៍ដ៏រីកចម្រើនមួយ រួមមានជាង ១០០សហគ្រាសកំពុង​ដំនើរការ ហើយបានបង្កើតប្រតិបត្តិការហិរញ្ញវត្ថុ ១ពាន់លានដុល្លារ និងការងារចំនួនជាង ១០.០០០កន្លែង និងសួនឧស្សហកម្ម ISI PARK ផ្លូវជាតិលេខ២ ដែលតភ្ជាប់ទៅកាន់ផ្លូវក្រវ៉ាត់ក្រុងសំខាន់ៗ និង​មានទីតាំងត្រឹមតែ ១៥នាទីពីអាកាសយានដ្ឋានអន្តរជាតិតេជោ។ ISI GROUP ត្រៀមនឹងបន្តពង្រីកការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស អាយ  អេស អាយ ដោយពង្រឹង​លើ​ការ​រចនាហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទំនើបថ្មីៗ ស្របតាមស្តង់ដាអន្តរជាតិ។

ISI GROUP ប្តេជ្ញាក្នុងការកសាងតំបន់សេដ្ឋកិច្ចពិសេសនេះប្រកបដោយភាពច្នៃប្រឌិត ដោយធានាឱ្យមានតុល្យភាពនៃការអភិវឌ្ឍវិស័យឧស្សាហកម្ម និងជម្រុញការវិនិយោគ ប្រកប​ដោយនិរន្តរភាព ក្នុង​គោល​បំណងដើម្បីបង្កើនសេដ្ឋកិច្ចក្នុងស្រុកបន្ថែម​ទៀត។ ពិធីសម្ពោធបើកដំណើរការជាផ្លូវការនៃតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ ជាសក្ខីភាព​នៃកិច្ចខិតខំប្រឹងប្រែងរបស់ ISI GROUP ក្នុងដំណើរការចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឱកាសចំណេញ សម្រាប់អ្នកចង់រស់នៅខុនដូរបានមកដល់ហើយ

  នៅថ្ងៃទី ២៤-២៥ ខែឧសភា ឆ្នាំ ២០២៥ ខុនដូ ដឹស្តា ប៉ូឡារីស ២៣ របស់ក្រុមហ៊ុន បុរី ប៉េង ហួត បានធ្វើកម្មវិធី Weekend Exclusive នៅទីតាំង Lobby របស់ខុនផ្ទាល់តែម្ដង។ កម្មវិធីនេះនឹងផ្ដល់ជូនឱកាសដ៏ពិសេសដល់អតិថិជន ដើម្បីចំណេញកាន់តែច្រើន។ ការផ្ដល់ជូននោះមានដូចជា៖ បញ្ចុះតម្លៃយ៉ាងពិសេសរហូតដល់ ៦% ទិញភ្លាមអាចចូលរស់នៅបានភ្លាមៗតែម្ដង បងរំលស់ជាមួយបុរីមានអត្រាការប្រាក់ត្រឹមតែ ៩% ក្នុងមួយឆ្នាំ ការបំពាក់ទ្វារ Slide សម្រាប់កន្លែងងូតទឹក 1ឈុត ប័ណ្ណទិញគ្រឿងអេឡិចត្រូនិក សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ អតិថិជនអាចចូលទៅសាកសួរព័ត៌មានដោយសេរីនៅថ្ងៃទី ២៤-២៥ ខែឧសភា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ ៦ ល្ងាច។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ ០១៦/០១៧ ៥៩៦ ៧៨៩ ឬមកកាន់ទីតាំងកម្មវិធីផ្ទាល់តាមរយៈតំណនេះ https://maps.app.goo.gl/yVSnoKgfSUYfFxsG9។ - Video Advertisement […]

ត្រៀមចំណេញ! គម្រោង ភូមិមរកត របស់បុរី ប៉េង ហួត បើកលក់ជាផ្លូវការឆាប់ៗ នេះហើយ

  បន្ទាប់ពីទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនក្នុងការបើកលក់ Pre-Sale ក្នុងរយៈពេលជិតពីរខែកន្លងមកនេះ ក្រុមហ៊ុន បុរី ប៉េង ហួត នឹងធ្វើការបើកលក់ជាផ្លូវការនៅថ្ងៃទី ១៦ -១៨ ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះហើយ។ នេះជាដំណឹងល្អមួយសម្រាប់អតិថិជន ដែលកំពុងចាប់អារម្មណ៍ស្វែងរកផ្ទះក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ ជាពិសេសផ្ទះរបស់ក្រុមហ៊ុន បុរី ប៉េង ហួត តែម្ដង ពីព្រោះនេះជាឱកាសដ៏ចំណេញមួយសម្រាប់អតិថិជនដែលកក់ក្នុងកម្មវិធីនេះ។ ក្នុងឱកាសបើកលក់ជាផ្លូវការនេះ ក្រុមហ៊ុន បុរី ប៉េង ហួត នឹងផ្ដល់ជូនកាដូយ៉ាងច្រើនដល់អតិថិជនដែលធ្វើការកក់ផ្ទះ មិនចាញ់ការបើកលក់ Pre-Sale នោះទេ កាដូទាំងនោះមានដូចជា៖ * ចំណេញពីការបញ្ចុះតម្លៃរហូតដល់ ៩% ឬ * FREE ដេគ័របន្ទប់គេងមេគ្រួសារតាមស្តង់ដារផ្ទះគំរូ * ថែមជូនឈុតឧបករណ៍សម្អាតផ្ទះឆ្លាតវៃ *គោលការណ៍បង់ប្រាក់ងាយស្រួល សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ អតិថិជនអាចចូលទៅសាកសួរព័ត៌មានដោយសេរីនៅថ្ងៃទី ១៧-១៨ ខែឧសភា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៩ ព្រឹក រហូតដល់ ៦ […]

ក្រុមហ៊ុន GGear និងLG នាំយកម៉ាស៊ីនត្រជាក់ ដែលប្រើបច្ចេកវិទ្យា(AI)ទំនើបចុងក្រោយបំផុត មកដល់កម្ពុជាហើយ

  ដើម្បីឆ្លើយតបនឹងតម្រូវការលើទីផ្សារ ក្រុមហ៊ុនជីហ្គៀ គ្រុប និង LG Electronics បា​នស​ហ​ការ​គ្នា​​ក្នុងនាំចូលម៉ាស៊ីនត្រជាក់ម៉ាកទំនើបថ្មី និងជាបច្ចេកវិទ្យាចុងក្រោយបំផុតគឺ LG AI Air ដែលជាម៉ា​​ស៊ី​នត្រជាក់ឆ្លាតវៃ ងាយ​ស្រួលប្រើប្រាស់និងសន្សំសំចៃខ្ពស់។ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០២៥ ក្រុមហ៊ុន​ទាំងពីរ​បាន​រៀបចំ​ពិធី​សម្ពោធ​ និងដាក់​តាំង​បង្ហាញនូវផលិតផល​ម៉ាស៊ីនត្រជាក់ថ្មីនេះ ក្នុងសណ្ឋាគារសាំងហ្គ្រីឡា ភ្នំពេ​ញផ​ង​ដែរ ដោយមានការ​ចូលរួមពីអ្នក​តំណាង​លក់​ជាច្រើន។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុ​ន​ ​ជីហ្គៀ គ្រុប បានឱ្យដឹងថា ម៉ាស៊ីនត្រជាក់ LG DualCool AI Air ជាប្រភេទម៉ាស៊ីនត្រជាក់ប្រភេទ Premiums ​ទាំងនៅលើទីផ្សារអេឡិចត្រូនិចលើពិភពលោក និងនៅ​ក្នុង​ទី​ផ្សា​រកម្ពុជា។ នាឱកាសនោះ លោកឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប មា​ន​ប្រ​សា​សន៍​ថា​ បច្ចុប្បន្ន ភាពរីកចម្រើននៃបច្ចេកវិទ្យា AI និងតម្រូវការបច្ចេកវិទ្យានេះ បានជំរុញឱ្យ​មា​ន​កា​រប​​ញ្ជារ​ទិញម៉ាស៊ីនត្រជាក់ និងគ្រឿងអេឡិចត្រូនិច LG មានការកើនឡើងកាន់តែខ្លាំង ជាពិសេសម៉ូដែល ដែល​មា​ន​មុខ​ងា​រ​ឆ្លាតវៃ […]

អាណាចក្រនៃពិភពគ្រឿងសំណង់ នៅទីក្រុង Changsha ប្រទេសចិនបានមកដល់ហើយ!

  ពិព័រណ៍ឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិដ៏ធំនៅទីក្រុង Changsha ប្រទេសចិន កំពុងខិតជិតមកដល់ក្នុងពេលឆាប់ៗ នេះហើយ ដែលវានឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។ ពិព័រណ៍អន្តរជាតិនៃឧស្សាហកម្មគ្រឿងចក្រសំណង់អន្តរជាតិលើកទី៤ (CICEE2025) នេះ កំពុងឈានចូលមកដល់ការរាប់ថយក្រោយដើម្បីស្វាគមន៍ “អាណាចក្រនៃពិភពគ្រឿងសំណង់” ដែលនឹងត្រូវរៀបចំយ៉ាងអធិកអធម និងទូលំទូលាយបំផុតនៅទីក្រុង Changsha ។ ជាមួយនឹងកន្លែងតាំងពិព័រណ៍ដែលមានទំហំរហូតដល់ ៣០ម៉ឺនម៉ែត្រការ៉េ នឹងមានអ្នកចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មទាំងជាតិ និងអន្តរជាតិចំនួន ១៦៥០ស្តង់ ព្រមជាមួយនិងអ្នកទស្សនាជាង ៣០ម៉ឺននាក់ផងដែរ។ ក្នុងឱកាសនេះ វានឹងបង្កើតជាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាន សម្រាប់ការតភ្ជាប់ឧស្សាហកម្មសកល ការច្នៃប្រឌិតបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអាជីវកម្មផងដែរ។ «ត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់ការចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យមួយនេ?» អ្នកចូលរួម និងផលិតផលល្បីៗមកពីជុំវិញពិភពលោក ពិព័រណ៍គ្រឿងចក្រសំណង់ដ៏ធំក្នុងកម្រិតស្តង់ដារពិភពលោកនេះ នឹងមានការប្រមូលផ្តុំនូវក្រុមហ៊ុនល្បីៗ ចំនួន ៣៥ ដែលជាអ្នកផលិតគ្រឿងសំណង់កម្រិតកំពូលទាំង ៥០ នៅលើពិភពលោក រួមជាមួយនិងអ្នកចូលតាំងពិព័រណ៍ដទៃទៀតចំនួន ១៦៥០ មកពីក្នុង និងក្រៅប្រទេស។ ពិព័រណ៍នេះ នឹងត្រូវបែងចែកជាបួនផ្នែករួមមាន៖ គ្រឿងចក្រសំណង់ ឧបករណ៍សង្គ្រោះបន្ទាន់ ឧបករណ៍រុករករ៉ែ និងគ្រឿងយន្តកសិកម្ម។ គួរកត់សម្គាល់ថា ៧៥% […]

ពិព័រណ៍គ្រឿងសំណង់អន្តរជាតិ CHANGSHA2025នេះ នឹងបង្ហាញភាពខ្លាំងរបស់ចិនក្នុងឧស្សាហកម្មសំណង់សកល

  ពិព័រណ៍គ្រឿងសំណង់អន្តរជាតិ CHANGSHA2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិក្នុងក្រុង Changsha នៃខេ​ត្ត Hunan។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងផ្តោតលើ គ្រឿងចក្រសំណង់ដែលមាន “កម្រិតគុណភាពខ្ពស់ បច្ចេកវិទ្យាឆ្លាតវៃ និងបៃតង” ។ ពិព័រណ៍នេះមិនមែនគ្រាន់តែជាការបង្ហាញនូវការច្នៃប្រឌិតបច្ចេកវិទ្យាសកល ក្នុងឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាសម្រាប់បង្ហាញពីគុណភាពគ្រឿងចក្រសំណង់របស់ចិន ដែលផលិតឡើងដោយមានភាពច្នៃប្រឌិតខ្ពស់ក្នុងកម្រិតស្តង់ដារសកលសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារពិភពលោកផងដែរ។ សាលតាំងពិព័រណ៍ក្នុងឆ្នាំនេះ នឹងគ្របដណ្ដប់លើផ្ទៃដី ៣០ម៉ឺនម៉ែត្រការ៉េ ដោយមានអ្នកចូលតាំងបង្ហាញផលិតផល និងសេវាកម្មចំនួន ១៨០០ក្រុមហ៊ុន ដែលមានម៉ាកយីហោចំនួន ៣៥ប្រភេទ ក្នុងចំណោមផលិតផលល្បីៗទាំង ៥០ម៉ាក នៅលើពិភពលោក។ ពិព័រណ៍នេះ ត្រូវបានគេរំពឹងថានឹងអាចទាក់ទាញអ្នកពាក់ព័ន្ធក្នុងវិស័យនេះ មកចូលរួមទស្សនាជាង ៣០ម៉ឺននាក់។ ក្នុងនោះដែរ ក៏អាចនឹងមានកិច្ចសហប្រតិបត្តិការគិតជាទឹកបា្រក់ប្រមាណជា ៨ពាន់លានដុល្លារ ដោយបូករួមទាំងផែនការអភិវឌ្ឍន៍នាពេលអនាគតនៃឧស្សាហកម្មនេះផងដែរ។ ក្នុងនាមជាការតាំងពិព័រណ៍គ្រឿងចក្រសំណង់ធំមួយក្នុងចំនោមការតាំងពិពណ៌គ្រឿងសំណង់ធំៗទាំងបីនៅលើពិភពលោក CICEE បានក្លាយជាឧបករណ៍វាស់ស្ទង់មួយសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មចាប់តាំងពីការបង្កើតឡើងតាំងពីឆ្នាំ២០១៩មក ដោយសារតែមានការពង្រីកខ្លួនជារៀងរាល់ឆ្នាំ។ ពិព័រណ៍នៅឆ្នាំនេះ ផ្តោតសំខាន់លើ “កម្លាំងផលិត និងកម្រិតគុណភាព” ដែលកំណត់ឡើងវិញនូវអនាគតនៃគ្រឿងចក្រសំណង់របស់ប្រទេសចិន តាមរយៈការបង្ហាញនៃបច្ចេកវិទ្យាទំនើប និងចុងក្រោយបង្អស់របស់ខ្លួនចំនួន ១៥០០ប្រភេទ ក្នុងវិស័យឌីជីថលភាវូបនីយកម្ម […]

គម្រោងអភិវឌ្ឍ បេ អហ្វ ឡៃថ៍ (Bay of Lights) បោះជំហានដ៏ធំក្នុងការប្រែក្លាយមុខមាត់តំបន់ឆ្នេរសមុទ្រកម្ពុជា

គម្រោងអភិវឌ្ឍឆ្នេរសមុទ្រ បេ អហ្វ ឡៃថ៍ បានបើកសម្ពោធដំណើរការសាងសង់ជាផ្លូវការនៅឆ្នាំ ២០២២ ដោយទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១៦ពាន់លានដុល្លារអាមេរិក កំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័សតាមបណ្តោយឆ្នេររាម ខេត្តព្រះសីហនុ។ ជាមួយផ្ទៃដីអភិវឌ្ឍសរុប ៩៣៤ហិកតា គម្រោង បេ អហ្វ ឡៃថ៍ បានផ្សារភ្ជាប់ការអភិវឌ្ឍប្រកបដោយនវានុវត្តន៍ និងវឌ្ឍនភាព ជាមួយសកម្មភាពសង្គម  ដើម្បីបំពេញចក្ខុវិស័យ ជំរុញខេត្តព្រះសីហនុឱ្យប្រែក្លាយជាគោលដៅសេដ្ឋកិច្ច និងវប្បធម៌ដ៏សំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍។ កន្លងផុតទៅថ្មីៗនេះគម្រោង បេ អហ្វ ឡៃថ៍ បានសម្រេចនូវសមិទ្ធផលអភិវឌ្ឍថ្មីមួយ គឺការបញ្ចប់ការសាងសង់គ្រោងអគារមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ (International Financial Center – IFC) ដែលគ្រោងប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុតំបន់ឆ្នេរដ៏ប្រណិតបំផុតនៅប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះផងដែរ ការសាងសង់យ៉ាងមមាញឹកនូវទីលានវាយកូនហ្គោលឆ្នេរសមុទ្រ ស្ដង់ដា USGA (United States Golf Association) រចនាឡើងដោយ Greg Norman Golf Course Design ដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលនឹងទាក់ទាញអ្នកលេងហ្គោលពីទូទាំងពិភពលោកនាពេលអនាគតខាងមុខនេះ។ ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គម្រោង បេ អហ្វ ឡៃថ៍ ចូលរួមយ៉ាងសកម្មក្នុងការជួយជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងការរីកចម្រើនក្នុងសហគមន៍ដោយឥតឈប់ឈរ។ […]