ក្នុងឆ្នាំ២០២៤តែមួយ កម្ពុជាបានអនុម័តគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន១០ តម្លៃ $៨៥០លាន
ក្នុងឆ្នាំ២០២៤តែមួយ កម្ពុជាបានអនុម័តគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន ១០គម្រោង ក្រោមទុនវិនិយោគ ៨៥០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ៤ពាន់កន្លែង។ នេះបើយោងតាមការលើឡើងរបស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងពិធីអបអរសាទរចំពោះក្រុមហ៊ុន ហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេទ្បុបម៉ិន ឯ.ក ក្នុងការរៀបចំពិធីសម្ពោធគម្រោងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះឯកឧត្តមបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤តែមួយ កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៤១៤គម្រោង ក្រោមទុនវិនិយោគសរុបប្រមាណ ៦,៩ ពាន់លានដុល្លារ។ ការកើនឡើងនៃការវិនិយោគនេះត្រូវបានគេព្យាករថានឹងបង្កើតឱកាសការងារដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ៣២ម៉ឺនកន្លែង ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលក្នុងការបង្កើតការងារ និងស្ថិរភាពសេដ្ឋកិច្ចប្រកបដោយចីរភាព។ ឯកឧត្តមក៏បន្តទៀតថា ក្នុងចំណោមគម្រោងវិនិយោគថ្មីទាំង៤១៤នេះ មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ទៅ ១០គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៨៥០លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤ពាន់កន្លែង។ ក្នុងឆ្នាំដដែលនេះ ឃើញថាការវិនិយោគក្នុងវិស័យឧស្សាហកម្មបាននាំមុខគេក្នុងការស្រូបទាញការវិនិយោគយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ដោយបានរួមចំណែកដល់ទៅប្រមាណ ៦៩%នៃទុនវិនិយោគសរុប។ ដោយសារកម្ពុជាបានដាក់ខ្លួនជាគោលដៅទាក់ទាញសម្រាប់ការវិនិយោគបរទេស ដូច្នេះការបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងនេះត្រូវបានរំពឹងថានឹងជំរុញការប្រកួតប្រជែងរបស់ប្រទេសបន្ថែមទៀត ពិសេសនឹងជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ។ - Video Advertisement -
រោងចក្រផលិតសំបកកង់រថយន្តដ៏ធំតម្លៃ $៥០០លាន របស់ចិននៅស្វាយរៀង ចាប់ផ្តើមសាងសង់ហើយ
រោងចក្រផលិតសំបកកង់រថយន្តដ៏ធំមកពីប្រទេសចិន តម្លៃ ៥០០លានដុល្លារ របស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក WANLI Tire បើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។ គម្រោងសាងសង់នេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង មានវិសាលភាពគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិកតា។ គម្រោងនេះ នឹងសាងសង់ជា ២ដំណាក់កាល ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០លានដុល្លារ ដែលរំពឹងថានឹងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១.០០០ កន្លែង។ រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ដែលបានបើកការដ្ឋានសាងសង់នេះ ជាការសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា ដែលកើតចេញពីជំនួបពិភាក្សាទ្វេភាគីរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាមួយលោក Jing Guangjun ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគដល់រោងចក្រ វ៉ាន់លី ថាយអឺ នៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ […]
ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ានមានជាង $១៤ពាន់លាន កើនជាង ១២%
ក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានមានទំហំទឹកប្រាក់ជាង ១៤,៣ពាន់លានដុល្លារ កើនឡើង ១២,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយរកាណ៍របស់ក្រសួងពាណិជ្ជកម្ម។ បើតាមរបាយការណ៍នេះ កម្ពុជាបាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ជាង ៤.៦២០លានដុល្លារ កើនឡើង ៨,៨៧ ភាគរយ ខណៈការនាំចូលពីបណ្តាប្រទេសសមាជិកអាស៊ានចូលមកកាន់កម្ពុជាមានទឹកប្រាក់ ៩.៦៨៩លានដុល្លារ កើនឡើង ១៤,៨៥ ភាគរយ។ ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ មានប្រទេសចំនួន៥ ដែលជាដៃគូពាណិជ្ជកម្មកំពូល របស់កម្ពុជា រួមមាន៖ ប្រទេសវៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ក្នុងនោះ វៀតណាម ឈរជាទីផ្សារលំដាប់ទី១ របស់កម្ពុជា ដោយនាំចូលទំនិញពីកម្ពុជាក្នុងទឹកប្រាក់ ៣.២៩៨លានដុល្លារ រីឯប្រទេសថៃឈរលំដាប់ទី២ ដោយនាំចូលទំនិញពីកម្ពុជាក្នុងទឹកប្រាក់ចំនួន ៧៨០លានដុល្លារ។ ដោយឡែក ប្រទេសសិង្ហបុរី នាំចូលទំនិញពីកម្ពុជាក្នុងទំហំទឹកប្រាក់ចំនួន ២៦១លានដុល្លារ ប្រទេសម៉ាឡេស៊ីបាននាំចូលទំនិញក្នុងទឹកប្រាក់ចំនួន ១២៨លានដុល្លារ និងប្រទេសឥណ្ឌូនេស៊ីបាននាំចូលទំនិញពីកម្ពុជាចំនួន ៨៧ លានដុល្លារ។ គួរបញ្ជាក់ថា រយៈពេល ១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់ចំនួន ៥០,៤៥ពាន់លានដុល្លារអាម៉េរិក កើនឡើង ១៥,៩៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ […]
ក្នុងឆ្នាំ២០២៤ កម្ពុជានាំចូលដែកសរុបជាង ៦៣១លានដុល្លារ កើនជិត ៧០ភាគរយ
វិស័យសំណង់នៅប្រទេសកម្ពុជាកំពុងមានការវិវត្តន៍ឡើងវិញគួរឱ្យកត់សម្គាល់ ដោយផ្អែកលើទំហំនៃការនំាចូលដែក និងដែកថែបមានការកើនឡើងយ៉ាងខ្លាំង។ ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាបាននាំចូលដែក និងដែកថែប កើនឡើងដល់ជាង ៦៣១លានដុល្លារ ដែលការកើនឡើងនេះ មានរហូតដល់ ៦៩,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលការនាំចូលមានត្រឹមតែជាង ៣៧២លានដុល្លារប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។ បើក្រឡេកមើលតួលេខនៅក្នុងខែធ្នូ ឆ្នាំ២០២៤តែមួយ បានបង្ហាញថា ការនាំចូលដែក និងដែកថែបដែលមានចំនួនសរុបជាង ៦៩លានដុល្លារ ពោលគឺកើនឡើង ៧៦,៩ភាគរយ បើធៀបនឹងខែធ្នូ ឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតែជាង ៣៩លានដុល្លារប៉ុណ្ណោះ។ បច្ចុប្បន្នការនាំចូលដែក និងដែកថែប បានរួមចំណែក ២,២ភាគរយ នៃការនាំចូលសរុបរបស់កម្ពុជា ដែលមានតម្លៃសរុបជាង ២៨ពាន់លានដុល្លារ។ អ្នកជំនាញបានចាត់ទុកការកើនឡើងនៃការនាំចូលដែក និងដែកថែបនេះ ជាសូចនាករវិជ្ជមាននៃការងើបឡើងវិញបន្តិចម្តងៗរបស់វិស័យសំណង់ពីបញ្ហាប្រឈមនានានៅពេលកន្លងមក។ - Video Advertisement -
ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ សម្រេចបានជាង $៧៦០លាន កើនជាង ១១%
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានកើនឡើងដល់ ៧៦២ លានដុល្លារ ត្រឹមដំណាច់ឆ្នាំ ២០២៤ ពោលគឺកើនឡើង ១១,៤៩ ភាគរយ បើធៀបនឹងឆ្នាំមុន នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាសម្រេចបាន ២៨៨លានដុល្លារ កើនឡើង ១៣,៧៧ភាគរយ ខណៈការនាំចូលសម្រេចបាន ៤៧៤លានដុល្លារ កើនឡើង ១៣,៧៧%។ និន្នាការនៃការកើនឡើងនេះគូសបញ្ជាក់ពីទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នាពេលថ្មីៗនេះ ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តក្នុងការសហការបន្ថែមទៀត ដោយបានព្រមព្រៀងផ្តួចផ្តើមការពិភាក្សាលើវិស័យពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ ជាមួយនឹងផែនការសម្រាប់កិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី២ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជានៅឆ្នាំ២០២៥។ ជាងនេះទៅទៀត គណៈកម្មាធិការចម្រុះនេះ គ្រោងនឹងជួបពិភាក្សាជាមួយប្រធាន និងនាយកប្រតិបត្តិទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគិនកូរ៉េ ដើម្បីឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ លើវិស័យបច្ចេកវិទ្យាឌីជីថល គ្រឿងបង្គំ អេឡិចត្រូនិក យានយន្ត ការកែច្នៃកសិផល និងម្ហូបអាហារ។ គួររំលឹកថា ក្នុងឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៧៥១,៣៨លានដុល្លារ។ ទំនិញកម្ពុជានាំទៅកូរ៉េ មានចំនួន ២៨១,១៤លានដុល្លារ កើនឡើង ២០,៣ភាគរយ ខណៈកូរ៉េនាំចូលមានចំនួន៤៧០,២៥ លានដុល្លារថយចុះ […]
ឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៥ម៉ឺនតោន, ក្នុងនោះនាំចេញទៅទីផ្សារវៀតណាមជិត៨០ម៉ឺនតោន
ក្នុងឆ្នាំ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានសរុប ៨៥០.០០០តោន កើនឡើង ២៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣ កន្លងទៅ។ នេះបើតាមសមាគមស្វាយចន្ទីកម្ពុជា។ ប្រភពដដែលបានឱ្យដឹងបន្ថែមថា ការនាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសបានសរុប ៨១៥.០០០តោន គិតជាទឹកប្រាក់ ១.១៥០ លានដុល្លារ ដោយបានកើនឡើង ៣១ភាគរយ។ ដោយឡែក ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ នេះដែរ កម្ពុជាបានធ្វើការនាំគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសវៀតណាម សរុបទាំងអស់មានចំនួន ៧៩៣.៤៥៣ តោន។ បើតាមប្រធានសមាគមន៍គ្រាប់ស្វាយចន្ទីកម្ពុជាលោក អួន ស៊ីឡុត បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទីចំនួន ៥០កន្លែង ក្នុងនោះ ៦កន្លែងជារោងចក្រធុនមធ្យម ដែលមានសមត្ថភាពផលិត ៧.០០០តោន ទៅ ១៤.០០០តោន ក្នុងមួយឆ្នាំ។ ចំពោះ ៤៤សហគ្រាសផ្សេងទៀត គ្រាន់តែជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ១ឆ្នាំនោះទេ។ គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៤ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំង ប្រទេសកម្ពុជាមានប្រមាណ ៥៨០.១១៧ ហិកតា ហើយដំណាំស្វាយចន្ទីដែលស្ថិតក្នុងក្រឡាផ្ទៃនេះក៏ជាដំណាំ ដែលមានអាយុកាលផ្តល់ផលល្អផងដែរ។ (អានបន្ថែម) - Video Advertisement -