រដ្ឋបន្តលើកទឹកចិត្តគម្រោងជាប់គាំងចំនួន ៤២ តម្លៃ ៥៦៤លានដុល្លារ នៅខេត្តព្រះសីហនុ
រដ្ឋាភិបាលកម្ពុជា បានបន្តផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងចំនួន៤២ ស្ថិតនៅខេត្តព្រះសីហនុដែលមានទុនវិនិយោគសរុបចំនួន ៥៦៤លានដុល្លារ សំដៅធ្វើយ៉ាងណាជំរុញគម្រោងជាប់គាំងនានានៅក្នុងខេត្តតំបន់ឆ្នេរមួយនេះដំណើការជាប្រក្រតីឡើងវិញឱ្យបានឆាប់។ នេះបើតាមកិច្ចប្រជុំលើកទី១៣ ស្តីពីកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។ គម្រោងចំនួន ៤២ គម្រោង ក្នុងនោះ៖ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន១៥, គម្រោងថ្មី ចំនួន ១២, ការពង្រីកគម្រោងចំនួន៣, និង គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ១២គម្រោង ដែលមានទុនវិនិយោគសរុប ៥៦៥លានដុល្លារ។ គម្រោងអភិវឌ្ឍន៍ទាំងនេះ ត្រូវបានគេរំពឹងថានឹងអាចបង្កើតការងារបានប្រមាណ ៧.៣០៨កន្លែង មានជាអាទិ៍ គម្រោងភណ្ឌាគារគយមានដែនកំណត់, គម្រោងផ្ទះលំហែនៅកោះរ៉ុងសន្លឹម, គម្រោងរមនីយដ្ឋានអេកូកសិទេសចរណ៍, គម្រោងសួនឧស្សាហកម្ម, គម្រោងសណ្ឋាគារ, និងគម្រោងអគារពហុមុខងារ ។ ក្រៅពីនេះ រដ្ឋាភិបាល ក៏បានយល់ព្រមឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយរក្សាវិធានការទាំងឡាយដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និង ឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាលផងដែរ។ សូមរម្លឹកដែរថា គិតត្រឹមខែធ្នូ […]
ត្រឹមឆ្នាំ២០២៤ កម្ពុជាបានបង្កើនលទ្ធភាពស្រោចស្រពផ្ទៃដីកសិកម្មបានជិត ២លានហិកតា
គិតត្រឹមឆ្នាំ២០២៤ កម្ពុជា បានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីកសិកម្មបានចំនួន ១.៩៦៩.៨៤៣ហិកតា ខណៈរដ្ឋាភិបាលកម្ពុជាប្តេជ្ញាជំរុញបន្តការជួសជុល ស្តារឡើងវិញ និងសាងសង់ថ្មីនូវប្រព័ន្ធធារាសាស្ត្រគ្រប់ខ្នាត ដើម្បីបម្រើដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ នេះបើតាមក្នុងកិច្ចប្រជុំគណៈប្រតិភូគណៈកម្មការទី៣ នៃព្រឹទ្ធសភា ស្តីអំពីវឌ្ឍនភាពការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក បានឱ្យដឹងបន្តថា គិតត្រឹមឆ្នាំ២០២៤ ក្រសួងបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីកសិកម្មចំនួន ១.៩៦៩.៨៤៣ហិកតា ក្នុងនោះស្រូវរដូវវស្សាចំនួន ១.៣៨៧.០៥១ហិកតា និងស្រូវរដូវប្រាំងចំនួន ៥៨២.៧៩២ហិកតា។ លើសពីនេះ ឯកឧត្តមថា ក្រសួងបានបន្តការជួសជុល ស្តារឡើងវិញ និងសាងសង់ថ្មីនូវប្រព័ន្ធធារាសាស្ត្រគ្រប់ខ្នាត ប្រព័ន្ធការពារទឹកជំនន់ និងទំនប់ការពារទឹកប្រៃ ដែលបានជួយកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងធានាដល់សន្តិសុខទឹក ព្រមទាំងធ្វើការផ្គត់ផ្គង់ទឹកសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ និងការងារបង្កបង្កើនផលស្រូវ និងដំណាំគ្រប់ប្រភេទ។ គិតមកដល់ពេលនេះ នៅទូទាំងប្រទេសកម្ពុជា មានរាជធានី-ខេត្តចំនួនពីរមិនមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រគឺរាជធានីភ្នំពេញ និងខេត្តប៉ៃលិន។ ចំណែកខេត្តចំនួន២៣ របស់កម្ពុជា បច្ចុប្បន្នមានអាងស្ដុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រសរុបចំនួន ១.៥៦២ ដែលក្នុងនោះអាងស្តុកទឹក និងអាងទឹកចុះបញ្ជីរួចមានចំនួន១៩៧ ស្មើនឹង ១៣% ។ […]
បច្ចុប្បន្ន ផ្លូវសំខាន់២ខ្សែក្នុងខេត្តក្រចេះ(ផ្លូវលេខ៣៧៧ និង ៣៧៧A) សង់បាន ៩៣%
គិតត្រឹម ខែមករា ឆ្នាំ២០២៥នេះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវសំខាន់ចំនួន ០២ខែ្ស ប្រវែង ៤៨,៥៩គីឡូម៉ែត្រ លាតសន្ធឹងពីវង្វង់មូលព្រាប(ស) ក្រុងក្រចេះ ដល់ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ សម្រេចការសាងសង់បាន ៩៣% ហើយ ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា ផ្លូវខេត្តដ៏សំខាន់ៗចំនួន ០២ខែ្សនេះ មានប្រវែងសរុបជិត ៤៨,៥៩គីឡូម៉ែត្រ ស្ថិតក្នុងខេត្តក្រចេះ ក្នុងនោះមានផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥.៥គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលព្រាប«ស» (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវលេខ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ គិតចាប់ពីផ្សារសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ ផ្លូវទាំង២នេះគឺជាផ្នែកមួយដ៏សំខាន់ សម្រាប់បម្រើដល់ វិស័យទេសចរណ៍ និងវិស័យដឹកជញ្ជូន ជាពិសេសអាចធ្វើដំណើរទៅកាន់រមណីយដ្ឋានជាច្រើន តាមបណ្ដោយដងទន្លេមេគង្គត្រើយខាងកើត មានដូចជា៖តំបន់ទេសចរណ៍ភ្នំសបុក រម្មណីយដ្ឋានអន្លង់ផ្សោតកាំពី, រមណីយដ្ឋានទឹកជួរកាំពី ,ព្រះធំវិហារសសរ ១០០ , និងសហគមន៍ទេសចរណ៍កោះ […]
ក្នុងឆ្នាំ២០២៤ កំពង់ផែស្វ័យតក្រុងព្រះសីហនុ រកចំណូលបានជាង ១១០លានដុល្លារ កើនជាង២៤%
ក្នុងឆ្នាំ២០២៤ កំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា រកចំណូលបាន ៤៥២.៥៧៨លានរៀល(ប្រមាណ ១១០,៣៨លានដុល្លារ) កើនឡើ២៤,១២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៣៦៤.៦៤១លានរៀល (ប្រមាណ ៨៨,៩៤លានដុល្លារ)។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ របាយការណ៍ដដែលបានបង្ហាញទៀតថា ក្នុងឆ្នាំ២០២៤នេះ កំពង់ផែស្វ័យតក្រុងព្រះសីហនុ សម្រេចការងារដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែនាំចេញ-នាំចូល មានចំនួនសរុប ៩.៦០៨.១៧១តោន កើនឡើង ២១,៦៧% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនសរុប ៧.៨៩៣.១៥៦តោនប៉ុណ្ណោះ។ កម្ពុជាមានកំពង់ផែធំៗចំនួនពីរ គឺកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ដឹកទំនិញនាំចូល-នាំចូល ។ ចំពោះកំពង់ផែស្វយ័តភ្នំពេញ (PPAP)ក្នុងឆ្នាំ២០២៤ នេះ ទទួលបានកំណើនខ្ពស់នៃទូកុងតឺន័រឆ្លងកាត់ចំនួន ៤៨០.២០០TEUs និងរកចំណូលបានជាង ៤១លានដុល្លារ កើនឡើង ២១%។ (អានបន្ថែម) តាមរបាយការណ៍ខាងលើបានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤ ដដែលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រមូលចំណូលពីការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានចំនួនសរុប ២.២៨១លានរៀល។ - […]
ក្រុមហ៊ុនចិនប្តេជ្ញាសង់ស្ថានីយថាមពលខ្យល់នៅមណ្ឌលគិរី ឱ្យចប់នៅឆ្នាំ២០២៦ ក្រោយបានការអនុម័ត
នៅក្នុងការប្តេជ្ញាចិត្តដ៏សំខាន់ចំពោះថាមពលកកើតឡើងវិញនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន HK OASIS Power Energy Development Co., Ltd. បានប្តេជ្ញាថានឹងបញ្ចប់ការសាងសង់ស្ថានីយ៍ថាមពលខ្យល់ អនុភាព ១៥០មេហ្គាវ៉ាត់ នៅក្នុងខេត្តមណ្ឌលគិរីនៅឆ្នាំ២០២៦។ ការសន្យានេះធ្វើឡើងដោយលោក Wang Junwei តំណាងក្រុមហ៊ុនក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៥។ ក្នុងជំនួបនោះ លោក Wang បានលើកឡើងពីសារៈសំខាន់នៃការស្វែងយល់ដឹងអំពីនីតិវិធីចុះបញ្ជីវិនិយោគនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោកបានបង្ហាញពីចេតនារបស់ក្រុមហ៊ុនក្នុងការធានាថាគម្រោងនេះត្រូវបានទទួលស្គាល់ថាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងជោគជ័យ ដោយប្រកាន់ខ្ជាប់នូវច្បាប់ និងបទប្បញ្ញត្តិទាំងអស់ជាធរមាន។ លើសពីនេះ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការបំពេញតាមកាលកំណត់នៃការបញ្ចប់គម្រោងនៅឆ្នាំ២០២៦ សម្រាប់ស្ថានីយថាមពលខ្យល់មួយនេះ។ ឆ្លើយតបនឹងការប្តេជ្ញាចិត្ត ឯកឧត្តម ជា វុទ្ធី បានទទួលស្គាល់នូវការកើនឡើងនៃការវិនិយោគក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ដែលនាំឱ្យតម្រូវការអគ្គិសនីមានការកើនឡើងផងដែរ ជាពិសេសពីប្រភពថាមពលស្អាត។ លោកបានជំរុញឲ្យក្រុមហ៊ុនខិតខំអនុវត្តគម្រោងវិនិយោគរបស់ខ្លួនឲ្យមានប្រសិទ្ធភាពបំផុតដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងនេះ។ ឯកឧត្តម ជា វុទ្ធី ក៏បានធានាសាជាថ្មីដល់ក្រុមហ៊ុនថា មន្ត្រីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួលដល់ដំណើរការចុះបញ្ជីវិនិយោគរបស់ក្រុមហ៊ុន។ នៅពេលដែលប្រទេសកម្ពុជាខិតខំពង្រឹងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន គម្រោងនេះតំណាងឱ្យជំហានឆ្ពោះទៅមុខក្នុងការពង្រីកសមត្ថភាពថាមពលស្អាតរបស់ប្រទេស ស្របតាមការផ្លាស់ប្តូរជាសកលឆ្ពោះទៅរកដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។ […]
កម្ពុជា គ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននៅចក្រភពអង់គ្លេស និងឥណ្ឌា ដើម្បីទាក់ទាញអ្នកវិនិយោគ
កម្ពុជា គ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងទីក្រុងញ៊ូវដែលី នៃសាធារណរដ្ឋឥណ្ឌា ដើម្បីជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ពិសេសដើម្បីទាក់ទាញពាណិជ្ជករ និងវិនិយោគិនបរទេស។ នេះបើយោងតាមជំនួបពិភាក្សារវាងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយឧកញ៉ា លឹម ប៊ុនសួរ អគ្គនាយកក្រុមហ៊ុន AZ Group និងលោក Jas Sohl នាយកក្រុមហ៊ុន SOHL និងគណៈប្រតិភូ កាលទី២០ ខែមករា ឆ្នាំ២០២៥។ ជំនួបនេះ ភាគីខាងលើ បានពិនិត្យ និងពិភាក្សាអំពីការរៀបចំបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនរបស់កម្ពុជានៅក្រៅប្រទេស ដែលមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ជាច្រកទ្វារដ៏សំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការដាក់តាំងបង្ហាញផលិតផលសក្តានុពលរបស់កម្ពុជា និងឯកសារពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ដើម្បីទាក់ទាញពាណិជ្ជករ វិនិយោគិន និងភ្ញៀវទេសចរបរទេស មកកាន់ព្រះរាជាណាចក្រកម្ពុជា។ យ៉ាងណាក៏ដោយ ក្រោយពេលដែលមជ្ឈមណ្ឌលនេះត្រូវបានបង្កើតនៅទីក្រុងឡុងដ៍ និងទីក្រុងញ៊ូវដែលី ភាគីទាំងពីរ ប្តេជ្ញាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារចក្រភពអង់គ្លេស និងសាធារណរដ្ឋឥណ្ឌាផងដែរ។ គួររំលឹកថា កន្លងមកមានក្រុមហ៊ុនជប៉ុនបានបង្ហាញពីគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា […]