អ្នកជំនាញ៖ ឆ្នាំ២០២៥ យុទ្ធសាស្រ្តទីផ្សារអចលនវត្ថុនៅកម្ពុជាគួរមានយន្តការកែលម្អ, ខណៈទីផ្សារក្នុងតំបន់មានលក្ខណៈប្រកួតប្រជែងខ្លាំង!
គិតត្រឹមដើមឆ្នាំ២០២៥ ទីផ្សារអចលនទ្រព្យរបស់កម្ពុជា បង្ហាញពីបញ្ហាប្រឈមសំខាន់ៗជាមួយនឹង អត្រាកាន់កាប់អគារការិយាល័យនៅត្រឹមកម្រិត ៦៥,១% ទាបជាងស្តង់ដារអន្តរជាតិ ដែលជាទូទៅមាន ចន្លោះពី ៨៥-៩០% ដែលរក្សាបាននូវតម្លៃជួលបុព្វលាភនៅត្រឹមរង្វង់ ២៧ដុល្លារ ក្នុងមួយម៉ែត្រការ៉េ នេះបើយោងតាមរបាយការណ៍ “Fearless Forecast” ដែលបង្ហាញដោយប្រធាន CBRE Cambodia លោក Marc Townsend នៅ Novotel Phnom Penh BKK1 កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥។ វិស័យហាងលក់រាយ ប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះដែរ ដែលមានអត្រាកាន់កាប់ហាងលក់រាយមាន នៅត្រឹមរង្វង់ ៦១,៨% ទាបជាងស្តង់ដារពិភពលោក ដែលជាទូទៅយ៉ាងហោចត្រូវមានចាប់ពីចន្លោះ ៩០-៩៥% សម្រាប់ទីផ្សារលក់រាយដែលមានសុខភាពល្អ។ ទោះបីជាមានបញ្ហាប្រឈមនឹងការកាន់កាប់ ទាំងនេះក៏ដោយ គេសង្កេតឃើញថា កន្លែងលក់រាយសំខាន់ៗនៅតែបន្តរក្សាតម្លៃបានប្រហែល ២២,៦ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលបង្ហាញពីភាពមិនស៊ីសង្វាក់គ្នាដែលអាចកើតមានរវាងស្ថានភាពតម្លៃពិត នៃទីផ្សារ និងយុទ្ធសាស្រ្តកំណត់តម្លៃនៅក្នុងទិដ្ឋភាពអចលនទ្រព្យដែលកំពុងវិវត្តរបស់កម្ពុជា។ ការផ្គត់ផ្គង់ខុនដូចូលបន្ថែមថ្មីមកក្នុងទីផ្សារមានចំនួនជាង ៣២០០យូនីត ដែលកំពុងតែ បង្ហាញពីសញ្ញាណឲ្យមានការត្រួតពិនិត្យដោយប្រុងប្រយ័ត្នឡើងវិញសម្រាប់អ្នកអភិវឌ្ឍក្នុងវិស័យនេះ ខណៈតម្លៃលក់សម្រាប់ខុនដូ កម្រិតខ្ពស់នាពេលបច្ចុប្បន្ន […]
ក្នុងឆ្នាំ២០២៤ កំពង់ផែស្វ័យតក្រុងព្រះសីហនុ រកចំណូលបានជាង ១១០លានដុល្លារ កើនជាង២៤%
ក្នុងឆ្នាំ២០២៤ កំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា រកចំណូលបាន ៤៥២.៥៧៨លានរៀល(ប្រមាណ ១១០,៣៨លានដុល្លារ) កើនឡើ២៤,១២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៣៦៤.៦៤១លានរៀល (ប្រមាណ ៨៨,៩៤លានដុល្លារ)។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ របាយការណ៍ដដែលបានបង្ហាញទៀតថា ក្នុងឆ្នាំ២០២៤នេះ កំពង់ផែស្វ័យតក្រុងព្រះសីហនុ សម្រេចការងារដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែនាំចេញ-នាំចូល មានចំនួនសរុប ៩.៦០៨.១៧១តោន កើនឡើង ២១,៦៧% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនសរុប ៧.៨៩៣.១៥៦តោនប៉ុណ្ណោះ។ កម្ពុជាមានកំពង់ផែធំៗចំនួនពីរ គឺកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ដឹកទំនិញនាំចូល-នាំចូល ។ ចំពោះកំពង់ផែស្វយ័តភ្នំពេញ (PPAP)ក្នុងឆ្នាំ២០២៤ នេះ ទទួលបានកំណើនខ្ពស់នៃទូកុងតឺន័រឆ្លងកាត់ចំនួន ៤៨០.២០០TEUs និងរកចំណូលបានជាង ៤១លានដុល្លារ កើនឡើង ២១%។ (អានបន្ថែម) តាមរបាយការណ៍ខាងលើបានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤ ដដែលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រមូលចំណូលពីការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានចំនួនសរុប ២.២៨១លានរៀល។ - […]
កម្ពុជា គ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននៅចក្រភពអង់គ្លេស និងឥណ្ឌា ដើម្បីទាក់ទាញអ្នកវិនិយោគ
កម្ពុជា គ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងទីក្រុងញ៊ូវដែលី នៃសាធារណរដ្ឋឥណ្ឌា ដើម្បីជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ពិសេសដើម្បីទាក់ទាញពាណិជ្ជករ និងវិនិយោគិនបរទេស។ នេះបើយោងតាមជំនួបពិភាក្សារវាងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយឧកញ៉ា លឹម ប៊ុនសួរ អគ្គនាយកក្រុមហ៊ុន AZ Group និងលោក Jas Sohl នាយកក្រុមហ៊ុន SOHL និងគណៈប្រតិភូ កាលទី២០ ខែមករា ឆ្នាំ២០២៥។ ជំនួបនេះ ភាគីខាងលើ បានពិនិត្យ និងពិភាក្សាអំពីការរៀបចំបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនរបស់កម្ពុជានៅក្រៅប្រទេស ដែលមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ជាច្រកទ្វារដ៏សំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការដាក់តាំងបង្ហាញផលិតផលសក្តានុពលរបស់កម្ពុជា និងឯកសារពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ដើម្បីទាក់ទាញពាណិជ្ជករ វិនិយោគិន និងភ្ញៀវទេសចរបរទេស មកកាន់ព្រះរាជាណាចក្រកម្ពុជា។ យ៉ាងណាក៏ដោយ ក្រោយពេលដែលមជ្ឈមណ្ឌលនេះត្រូវបានបង្កើតនៅទីក្រុងឡុងដ៍ និងទីក្រុងញ៊ូវដែលី ភាគីទាំងពីរ ប្តេជ្ញាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារចក្រភពអង់គ្លេស និងសាធារណរដ្ឋឥណ្ឌាផងដែរ។ គួររំលឹកថា កន្លងមកមានក្រុមហ៊ុនជប៉ុនបានបង្ហាញពីគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា […]
អ្នកជំនាញ៖ ដូណាល់ត្រាំអាចនឹងផ្តាច់ខ្សែច្រវាក់ផលិតកម្មវៀតណាមដូចធ្វើដាក់ចិន ហើយកម្ពុជានឹងមានផលចំណេញច្រើន
ប្រទេសកម្ពុជា ត្រៀមខ្លួនក្លាយជាអ្នកទទួលផលដ៏សំខាន់នៃការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ដោយអ្នកជំនាញបានព្យាករពីឱកាសផលិតកម្មសំខាន់ៗបន្ទាប់ពីលោក ប្រធានាធិបតីដូណាល់ត្រាំ Donald Trump ត្រឡប់ចូលកាន់តំណែងវិញ ជាពិសេសនៅពេលដែលប្រទេសវៀតណាមអាចនឹងប្រឈមនឹងការដាក់កំហឹតពន្ធគយដ៏តានតឹងឡើងវិញដោយរដ្ឋាភិបាលអាមេរិកថ្មី ស្រដៀងនឹងការកំណត់ពីមុនដែលធ្លាប់បានធ្វើចំពោះចិន នេះបើយោងតាមបទវិភាគស្តីពី 2025 Fearless Forecast របស់លោក Marc TownSend ប្រធាន CBRE Cambodia នៅក្នុងវេទិកាអចលនទ្រព្យអាស៊ីអាគ្នេយ៍ក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៥។ ការផ្លាស់ប្តូរគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិក ត្រូវបានលោករំពឹងទុកថា អាចនឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវសក្ដានុពលផលិតកម្មអាស៊ីអាគ្នេយ៍។ ចំពោះមុខរបត់នយោបាយពិភពលោកថ្មីបែបនេះ ប្រទេសវៀតណាម ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងអតុល្យភាពពាណិជ្ជកម្មដ៏ច្រើន ជាមួយ សហរដ្ឋអាមេរិក អាចនឹងក្លាយទៅជាអ្នករងគ្រោះច្រើនជាងគេមួយទៀត ចំពោះមុខយុទ្ធសាស្ត្រពន្ធដ៏ តឹងតែង ដែលលោកធ្លាប់បានអនុវត្តដូចគ្នាកាលពីមុនមកចំពោះប្រទេសចិន។ អ្នកវិភាគសេដ្ឋកិច្ចជាន់ខ្ពស់ក្នុងវេទិកាអចលនទ្រព្យនេះ បានធ្វើការកត់សម្គាល់ថា “លោក Trump នឹងកាត់ផ្តាច់វិស័យផលិតកម្មរបស់វៀតណាមជាមួយនឹងការដាក់កំហឹតពន្ធគយថ្មី តាមរបៀបដែលគាត់ធ្វើដាក់ប្រទេសចិន” ដោយលោកបានបន្ថែមថា “ហើយបើពិតជាដូច្នោះមែននោះ កម្ពុជាអាចនឹងក្លាយជាអ្នកឈ្នះដ៏ធំ” ។ ឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងសំខាន់ ដែលគេអាចសម្គាល់បានដោយការអភិវឌ្ឍអគារការិយាល័យប្រភេទ កម្ពស់ដល់ទៅ ៥០-៦០ជាន់ ដែលមិនធ្លាប់មានពីមុនមក នេះជាការលោតផ្លោះយ៉ាងច្រើនខុសពីមុន ដែលទីក្រុងកម្ពុជាធ្លាប់តែមានអគារកម្ពស់អស់ច្រើនណាស់ត្រឹមតែ ១៨-២០ជាន់តែប៉ុណ្ណោះ។ មួយវិញទៀត […]
រោងចក្រដ៏ធំរបស់ស៊ុយអ៊ែត នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ សម្ពោធបើកដំណើរការជាផ្លូវការហើយ
ក្រុមហ៊ុនផលិតស្រោមដៃដ៏ល្បីល្បាញរបស់ប្រទេសស៊ុយអែត HESTRA (Cambodia) Co., Ltd. ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ បានសម្ពោធបើកដំណើរការរោងចក្ររបស់ខ្លួនជាផ្លូវការ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងលោកស្រី Anna Hammargren ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំប្រទេសថៃ។ នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានថ្លែងសាទរចំពោះក្រុមហ៊ុន HESTRA (Cambodia) Co., Ltd. ដែលបានសម្រេចចិត្តមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ដែលកន្លងមកក្រុមហ៊ុនធ្លាប់តែមានវត្តមាននៅប្រទេសចិន ហុងគ្រី និងវៀតណាម។ ឯកឧត្តមបន្តថា វត្តមានរបស់ក្រុមហ៊ុននៅកម្ពុជានាពេលនេះ មិនត្រឹមតែចូលរួមចំណែកជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ឱកាសការងារជូនកម្មករនិយោជិកក្នុងស្រុកទៀតផង។ គួរបញ្ជាក់ថា HESTRA គឺជាក្រុមហ៊ុនផលិតស្រោមដៃឈានមុខគេក្នុងពិភពលោក ដែលក្រុមហ៊ុននេះត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ១៩៣៦ មកម្ល៉េះ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទី១របស់ប្រទេសស៊ុយអែត ដែលបានមកបណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មផលិតស្រោមដៃនៅកម្ពុជា ហើយតាមរយៈក្រុមហ៊ុននេះ រាជរដ្ឋាភិបាលកម្ពុជា មានការជឿជាក់ថានឹងមានក្រុមហ៊ុនរបស់ប្រទេសស៊ុយអែតផ្សេងទៀតមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានឱ្យដឹងថា ក្រុមហ៊ុន “HESTRA (CAMBODIA) CO., […]
ក្នុងឆ្នាំ២០២៤ កំពង់ផែស្វ័យតភ្នំពេញ រកចំណូលបានជាង $៤១លាន, និងមានទូកុងតឺន័រឆ្លងកាត់កើនជិត៥០ម៉ឺន TEU
ក្នុងឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ (PPAP) រកចំណូលបាន ៤១.៥៨៨.១៧២ដុល្លារ និងទទួលបានកំណើនខ្ពស់នៃទូកុងតឺន័រឆ្លងកាត់ចំនួន ៤៨០.២០០ TEUs។ នេះបើយោងតាមសេចក្តីប្រកាសរព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ (PPAP) ចុះថ្ងៃទី១៤ និងទី១៦ ខែមករា ឆ្នាំ២០២៥។ តាមសេចក្តីប្រកាសខាងលើបានបង្ហាញថា ក្នុងរយៈពេល១ឆ្នាំនៃឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ (PPAP) រកចំណូល(ពុំទាន់ធ្វើសវនកម្ម)សរុបបានចំនួន ៤១.៥៨៨.១៧២ដុល្លារ កើនឡើង ២១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ចំណូលទាំងនោះរួមមាន៖ ចំណូលពីប្រតិបត្តិការផែបានចំនួន ៣៤.៥៦៣.៧៥៦ដុល្លារ កើន២១%, ចំណូលពីអាជ្ញាធរផែចំនួន ៥.៨៣៤.៤៨១ដុល្លារ កើន២១%, និងចំណូលពីសេវាផ្សេងៗចំនួន ១.១៨៩.៩៣៥ដុល្លារ កើន២%. ទាក់ទងនឹងចរាចរណ៍កុងតឺន័រ PPAP បានកត់សម្គាល់ឃើញថា ក្នុងឆ្នាំ២០២៤នេះ កំពង់ផែស្វ័យតភ្នំពេញមានទូកុងតឺន័រឆ្លងបានកាត់ចំនួន ៤៨០.២០០TEUs កើនឡើង ២១.៩១% ធៀបនឹងឆ្នាំ២០២៣ មានត្រឹម៣៩៦.២២៥ TEUs។ ប្រភពដដែលបានលម្អិតទៀតថា កំពង់ផែទឹកសាបមួយនេះ ទទួលបានបរិមាណទំនិញ និងប្រេងឥន្ធនៈសរុបចំនួន ៤.៨០៦.៦៥៤តោន កើនឡើង ១៥.៩១% និងកប៉ាល់ដឹកទំនិញឆ្លងកាត់កំពង់ផែមានចំនួន ៤.៨៩៤ កប៉ាល់ បានកើនឡើង […]