GeoStudio, អនាគតនៃការវិភាគដែនកំណត់ស្ថិរភាពសម្រាប់ការងារភូគព្ភសាស្រ្ត
ដោយ ល្វីសហេនរី ប្រេដ
សមាហរណកម្មលំហូរការងារភូគព្ភសាស្ត្រ
ចក្ខុវិស័យរបស់ Seequent គឺដើម្បីផ្តល់នូវដំណោះស្រាយការងារក្នុងដីដែលរួមបញ្ចូលយ៉ាងរលូនទៅក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ចាប់ផ្តើមពីការការប្រមូល និងគ្រប់គ្រងទិន្នន័យនៅនឹងកន្លែង ជាមួយកម្មវិធី OpenGround បន្តទៅការកំណត់លក្ខណៈស្រទាប់ដី និងការធ្វើគំរូភូគព្ភសាស្ត្រជាមួយកម្មវិធី LeapFrog Works និងបញ្ចូលការវិភាគភូគព្ភសាស្ត្រកម្រិតខ្ពស់ជាមួយកម្មវិធី PLAXIS និង Geo
ការវិភាគភូគព្ភសាស្ត្រ
តាមរយៈការពិចារណាលើលំហូរការងារ កិច្ចការចម្បងក្នុងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធគឺការវិភាគភូគព្ភសាស្ត្រ ឬសណ្ឋានដី។ ទាំងនេះជាការវិភាគតាមរយៈជំនួយជាលេខតាមក្បួនគណិតវិទ្យា ដែលបង្ហាញពីការប្រែប្រួលដោយកម្លាំងសង្កត់ និងការផ្លាស់ប្តូរទ្រង់ទ្រាយនៃដីនៅក្នុងប្លង់គ្រឿងបង្គុំ។ ការបង្កើតគំរូសណ្ឋានដីដ៏ទូលំទូលាយជាមួយការរចនាដ៏ជាក់លាក់នូវប៉ារ៉ាម៉ែត្រមុនពេលធ្វើការវិភាគគឺមានសារៈសំខាន់ណាស់សម្រាប់ឆ្លុះបញ្ចាំងពីលក្ខខណ្ឌដីដែលរំពឹងទុក។ ការយល់ដឹងពីការវិភាគនេះ បានជួយដល់ការជ្រើសរើស ការរចនាប្លង់ និងលក្ខខណ្ឌជាក់លាក់នៃដំណោះស្រាយ។
ដំណោះស្រាយនៃការវិភាគភូគព្ភសាស្ត្រដែលមាននៅក្នុងលំហូរការងារក្នុងកម្មវិធី Seequent រួមមាន GeoStudio និង PLAXIS គឺជាឧបករណ៍អាចទុកចិត្តបានសម្រាប់ដំណោះស្រាយវិស្វកម្មស្មុគស្មាញដែលអាចប្រើបានសម្រាប់ការវិភាគធរណីមាត្រជា 2D និង 3D ។
ការបោះបង់កម្មវិធី PLAXIS LE (SOILVISION)
កម្មវិធី PLAXIS LE (អតីត SOILVISION) គឺជាផ្នែកមួយនៃដំណើរការការងារនេះ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខែមិថុនា ឆ្នាំ 2023 Seequent បានធ្វើការសម្រេចចិត្តដ៏លំបាកដើម្បីបញ្ចប់កម្មវិធី និងដាក់ឱ្យចូលនិវត្តន៍ នូវកម្មវិធី PLAXIS LE និង PLAXIS Designer ។ ការសម្រេចចិត្តនេះគឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ Seequent ដើម្បីកែសម្រួលលំហូរការងារភូមិសាស្ត្រ និងផ្តោតលើការបង្កើតដំណោះស្រាយ Limit Equilibrium តែមួយ ដើម្បីកែលម្អបទពិសោធន៍អ្នកប្រើប្រាស់ឱ្យកាន់តែប្រសើរ។
តើមានអ្វីថ្មីនៅក្នុង Limit Equilibrium?
ក្រុមហ៊ុន Seequent មានទំនុកចិត្តថា ការប្រើប្រាស់ GeoStudio ជាការជំនួសសម្រាប់ PLAXIS LE នឹងជួយអ្នកប្រើប្រាស់សម្រេចបានលទ្ធផលល្អបំផុតមិនធ្លាប់មាន និងល្អជាងការររចនាប្លង់តាមរយៈ PLAXIS LE/SOILVISION។
GeoStudio ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការវិភាគភូមិសាស្ត្រអស់រយៈពេលជាង 30 ឆ្នាំមកហើយ។ GeoStudio មានលក្ខណៈពិសេសប្លែកៗជាច្រើនដែលធ្វើឱ្យវាក្លាយជាដំណោះស្រាយរយៈពេលវែងដ៏រឹងមាំ និងគួរឱ្យទុកចិត្តជាងមុនសម្រាប់ការវិភាគភូគព្ភសាស្ត្រជាជាងការប្រើ PLAXIS LE ហើយវាធ្វើអន្តរកម្មជាមួយកម្មវិធីជាច្រើនដែលមានមូលដ្ឋានលើ Cloud ។
GeoStudio ផ្តល់នូវមុខងារ និងអន្តរប្រតិបត្តិការល្អជាមួយកម្មវិធី Seequent ដូចជា Leapfrog, PLAXIS (FEM) និងកម្មវិធីដែលមានមូលដ្ឋានលើ Cloud ផ្សេងទៀតផងដែរ។ ទាំងនេះបានធ្វើឱ្យ GeoStudio បានក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកប្រើប្រាស់ដែលកំពុងកើនឡើង និងចង់បង្កើតលំហូរការងារដែលមានទំនាក់ទំនងកាន់តែច្រើន និងចេញដំណើរឆ្ពោះទៅរកឌីជីថលភ្លោះ។
GeoStudio ជាដំណោះស្រាយតែមួយគត់
GeoStudio គឺជាដំណោះស្រាយតែមួយគត់ក្នុងសកលលោកដែលផ្តល់នូវសមត្ថភាពក្នុងការធ្វើការវិភាគដែនកំណត់ស្ថិរភាពទូទៅ ជាការវិភាគស្ថិរភាពផ្អែកលើធាតុកំណត់ និងការវិភាគស្ថិរភាពកាត់បន្ថយកម្លាំងសង្កត់ដោយស្វ័យប្រវត្តិនៅក្នុងបរិយាកាសគំរូដូចគ្នា។ អ្នកប្រើប្រាស់មិនចាំបាច់ទាញយកលទ្ធផលពីម៉ូឌុលផ្សេងគ្នាទេនោះទេ នៅក្នុង GeoStudio បើកការរួមបញ្ចូលដោយរលូនសម្រាប់ការវិភាគស្ថិរភាពណាមួយជាពិសេស។ GeoStudio ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាញចេញការវិភាគយ៉ាងឆាប់រហ័ស ការវិភាគបែបដ៏ស្មុគស្មាញ ការវាយតម្លៃពីដង្ហើមទឹក និងការដោះស្រាយ ឬចាត់ចែងលំដាប់សំណង់ដ៏ស្មុគស្មាញដោយប្រើមែកធាងវិភាគយ៉ាងស៊ីជម្រៅដែលមាននៅក្នុងកម្មវិធី។
GeoStudio មានប្រវត្តិដ៏យូរលង់ក្នុងការវិភាគដែនកំណត់ស្ថិរភាពនៃសណ្ឋានដីជម្រាលសម្រាប់គម្រោងវិស្វកម្មសំណង់ស៊ីវិល និងរ៉ែជាដើម។ល។ ដែលធ្វើឱ្យវាក្លាយជាដំណោះស្រាយដ៏ខ្លាំង និងគួរឱ្យទុកចិត្តសម្រាប់ការវិភាគស្ថិរភាពនៃជម្រាលដី, ដង្ហើមទឹកក្រោមដី និងបញ្ហាប្រឈមបរិស្ថាននានា។
ការប្រើប្រាស់ទូទៅសម្រាប់ GeoStudio
សម្រាប់សំណង់ស៊ីវិល
- ការងារលើកដី និងទំនប់៖ វិភាគគ្រឿងបង្គុំក្នុងធរណីសាស្ត្រ និងស្រទាប់ក្រោមដី ដើម្បីរចនាការចាក់ដី, ជញ្ជាំងទប់ដី និងទំនប់ទឹកដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន
- ការជីកកាយ៖ ស្វែងយល់ពីលក្ខខណ្ឌដី និងកម្លាំងសង្កត់ដែលអាចប៉ះពាល់ដល់ការជីកជ្រៅៗ ហើយព្យាករណ៍យ៉ាងត្រឹមត្រូវនូវដំណោះស្រាយ និងការផ្លាស់ទីគ្រឿងបង្គុំ
- សណ្ឋានផ្ទៃទឹកកក និងការប្រែប្រួលអាកាសធាតុ៖ បង្កើតគំរូនៃការប្រែប្រួសតាមដំណាក់កាល បង្ហាញនូវកម្តៅឬសីតុណ្ហភាពដែលបញ្ជូន តាមរយៈការផ្ទេរចរន្តកម្តៅ
សម្រាប់ឧស្សាហកម្មរ៉ែ
- ស្ថិរភាពលំហរខ្យល់៖ ជាការវាយតម្លៃកត្តាសុវត្ថិភាព និងយន្តការបរាជ័យទៅលើជម្រាលរណ្តៅ និងវិភាគការហានិភ័យនៃជញ្ជាំងខ្ពស់នៅក្នុងលំហរខ្យល់
- រណ្តៅដីបើកលំហរសម្រាប់ប្រព័ន្ធធារាសាស្ត្រ ៖ ជាការយល់ដឹងអំពីការឆ្លើយតបអាស្រ័យលើពេលវេលានៃប្រព័ន្ធធារាសាស្ត្រ ក្នុងការបញ្ចូល និងបញ្ចេញទឹក ជាមួយវិធីសាស្ត្រថែទាំជួសជុលស្តារឡើងវិញដើម្បីកាត់បន្ថយហានិភ័យ
- ជម្រាលទំនប់៖ ជាការវិភាគការសាងសង់ និងសមត្ថភាពទំនប់ទឹក ដើម្បីកាត់បន្ថយហានិភ័យនៃការប្រេះបាក់លេចធ្លាយ។
សម្រាប់ការងារបរិស្ថាន
- ការការពារបរិស្ថាន៖ ជាការដោះស្រាយបញ្ហាពីដំណាក់កាលមុនការសាងសង់ និងក្នុងពេលសាងសង់ ក៏ដូចជាការវិភាគការអនុវត្តរយៈពេលវែងក្រោយការសាងសង់
- ទឹកក្រោមដី៖ ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងធនធានទឹកក្រោមដី តាមរយៈការយល់ដឹងអំពីឥរិយាបទ hydrogeological នៃប្រព័ន្ធវារីវប្បកម្មធម្មជាតិ និងសិប្បនិម្មិត
លក្ខណៈពិសេសថ្មីរបស់ GeoStudio
ក្នុងកម្មវិធី GeoStudio 3D ដែលមាន SLOPE3D (ជាកំណែ 3D នៃ SLOPE/W) គឺជាការជំនួសកម្មវិធី PLAXIS 3D LE ដែលផ្តល់នូវវិធីសាស្រ្តជាក់ស្តែង និងស្មុគ្រស្មាញក្នុងការចាប់យកយន្តការហានិភ័យនៃជម្រាល 3D នៅក្នុងដី ឬថ្ម ដោយផ្តល់នូវទម្រង់និទស្សន៍នៃផ្ទៃរអិល, ដង្ហើមទឹក, លក្ខខណ្ឌសម្ពាធ និងលក្ខណៈសម្បត្តិនៃរូបធាតុដី។ ការកែលម្អ ភាពមិនស៊ីសង្វាក់នៃភូគព្ភសាស្ត្រតាមប្លង់ និងមិនមានប្លង់នៅក្នុងការវិភាគស្ថេរភាពជា 2D និង 3D និងការស្វែងរកប្រសិទ្ធភាពសម្រាប់រូបរាងផ្ទៃរអិលជាទម្រង់ 3D និងការស្វែងរកប្លង់ 2D/3D ជាសកល។ ទាំងនេះគ្រាន់តែជាឧទាហរណ៍មួយចំនួននៃការអភិវឌ្ឍន៍ចុងក្រោយបង្អស់ប៉ុណ្ណោះនៅក្នុងកម្មវិធី GeoStudio។
ព័ត៌មានលម្អិតបន្ថែមមាននៅទីនេះ។
ករណីសិក្សាប្រៀបធៀប PLAXIS LE និង GeoStudio
យើងអាចវិភាគលម្អិតអំពីស្ថិរភាពនៃការរអិលបាក់ដីនៅ Ripley កណ្តាលទីក្រុង British Columbia ប្រទេសកាណាដា ដែលវាត្រូវបានបង្កើតឡើងដំបូងនៅក្នុងកម្មវិធី PLAXIS LE ជាផ្នែកមួយនៃគម្រោងស្រាវជ្រាវបញ្ចប់ការសិក្សា។ គំរូនេះវាយតម្លៃស្ថិរភាពនៃការវិភាគលំនឹង និងការអង្កេតឥទ្ធិពលនៃការផ្លាស់ប្តូរលក្ខខណ្ឌសម្ពាធទឹកនៅតំបន់នោះ។ GeoStudio ត្រូវបានប្រើដើម្បីផ្ទៀងផ្ទាត់លទ្ធផល និងយន្តការគ្រោះថ្នាក់ដែលបានសង្កេតឃើញពីការរអិលបាក់ដីនៅ Ripley ។ លក្ខណៈពិសេសសំខាន់ៗដែលប្រើក្នុង GeoStudio សម្រាប់ការវិភាគនេះគឺ៖
• សមត្ថភាពក្នុងការរួមបញ្ចូលគ្នាយ៉ាងងាយស្រួលនូវការជ្រៀតចូលជាទម្រង់ 3D ទើបចាប់ផ្តើមវិភាគស្ថិរភាពរបស់វា
• ការប្រើប្រាស់ស្រទាប់ដីខ្សោយ ឬមិនមានលំនឹងដើម្បីកំណត់ភាពមិនស៊ីសង្វាក់គ្នា
• ស្វែងរកវិធីសាស្រ្តដែលមានលទ្ធភាព – វិធីសាស្រ្ត Cuckoo search ដើម្បីអង្កេតតំបន់ហានិភ័យសំខាន់ៗ ក៏ដូចជាការបញ្ជាក់យ៉ាងពេញលេញដើម្បីចម្លងលទ្ធផលចេញពី PLAXIS LE ។
ហេតុអ្វីបានជាគ្រប់គ្នាគួរប្រើ GeoStudio?
GeoStudio អាចសន្សំបាន 70-80% នៃពេលវេលារចនាប្លង់ និងផ្តល់នូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីគម្រោងរបស់អ្នក។ សម្រាប់បញ្ហាស្ថិរភាពនៃជម្រាលដី អ្នកប្រើប្រាស់អាចបង្កើតគំរូប្លង់បានយ៉ាងរហ័ស អនុវត្តស្ថិរភាពប្លង់ជម្រាលដោយផ្ទាល់ និងការវិភាគភាពប្រែប្រួល (ច្រើនក្នុងពេលតែមួយ) និងជាឧបករណ៍ដែលអាចមើលឃើញដ៏មានអានុភាពដើម្បីបកស្រាយលទ្ធផលគំរូ។
GeoStudio គឺជាដំណោះស្រាយតែមួយគត់ដែលផ្តល់នូវសមត្ថភាពក្នុងការដោះស្រាយប្រភេទនៃការវិភាគជាច្រើនក្នុងធរណីមាត្រទាំងមូលក្នុងកម្មវិធីតែមួយ ដោយបង្កើនទំនុកចិត្ត និងកាត់បន្ថយហានិភ័យ។ បន្ថែមពីលើការអភិវឌ្ឍន៍អស់រយៈពេលជាប់សែសិបឆ្នាំមកនេះ GeoStudio បានក្លាយជាផលិតផលសំខាន់ជាងគេនៅក្នុង Seequent ដែលអនុញ្ញាតឱ្យមានអន្តរប្រតិបត្តិការបន្ថែមជាមួយនឹងដំណោះស្រាយដូចជា Leapfrog សម្រាប់អត្ថប្រយោជន៍លំហូរការងារបន្ថែម និងបទពិសោធន៍គំរូដែលមិនអាចប្រៀបផ្ទឹមបាន។
ចូលរួមសិក្ខាសាលាលើបណ្តាញរបស់យើង ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែល GeoStudio នឹងជួយដល់ដំណើរការការងារភូមិសាស្ត្ររបស់អ្នក។
ចុចទីនេះ សម្រាប់ព័ត៌មានលម្អិត។