បច្ចុប្បន្ន គម្រោងពង្រីក និងស្ដារផ្លូវជាតិលេខ៧ សម្រេចការសាងសង់បាន ៣២% ហើយ
គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៥នេះ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ទៅជាបួនគន្លង ក្នុងប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ (PK000+000 – PK45+502.84) គិតចាប់ផ្តើមពីវង្វង់មូលស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម សម្រេចការងារសាងសង់បាន ៣២,០១% ហើយ។ នេះបើយោងតាមបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ នេះសម្រេចវឌ្ឍនភាពសាងសង់បានប្រមាណ ៣២,០១% ហើយគ្រោងនឹងបញ្ចប់ឱ្យបាន ១០០% នៅអំឡុងខែកក្កដា ឆ្នាំ២០២៧ ខាងមុខនេះ។ ផ្លូវមួយខ្សែនេះ ជាប្រភេទផ្លូវ AC(Asphalt concrete) កម្រាស់៩សង់ទីម៉ែត្រ ទទឹងផ្លូវ ២៤,៥ម៉ែត្រ(៤គន្លង) ដោយត្រូវសាងសង់ស្ពានថ្មីតូច-ធំ ចំនួន៨(មានប្រវែងសរុប ១៥៦ម៉ែត្រ), ជួសជុលស្ពានតូច-ធំ(ចាស់)ចំនួន ៧ស្ពាន(មានប្រវែងសរុប ១១៦ម៉ែត្រ), លូរំដោះទឹកភ្លៀង, លូរំដោះទឹកកខ្វក់ និងជាបរិក្ខាចរាចរណ៍នានា។ […]
គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ២០គ.ម សម្រេចបាន ៧០%ហើយ
គម្រោងសាងសង់ផ្លូវជាតិលេខ២៣ ប្រវែង២០គីឡូម៉ែត្រ តភ្ជាប់ពីស្រុកកោះធំ និងស្រុកលើកដែក ខេត្តកណ្តាល កំពុងដំណើរការទៅមុខយ៉ាងរលូន ដោយការងារសាងសង់សម្រេចបានប្រមាណ ៧០% គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ផាយ សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយទូរទស្សន៍ជាតិកម្ពុជាកាលពីពេលថ្មីៗនេះ។ ឯកឧត្តមបានលើកឡើងថា ផ្លូវថ្មីនេះនឹងតភ្ជាប់តំបន់សំខាន់ៗមួយចំនួន រួមមានស្រុកស្អាង និងស្រុកកោះធំ ដែលជាច្រកទ្វារអន្តរជាតិជ្រៃធំ តភ្ជាប់ទៅផ្លូវជាតិលេខ១៤ និងស្ពានអ្នកលឿង។ ឯកឧត្តម បានបញ្ជាក់យ៉ាងដូច្នេះថា «កំណាត់ផ្លូវជាតិលេខ២៣នេះ ជាគម្រោងការដ្ឋានសាងសង់ ដែលមិនធ្លាប់មានពីមុនមកទេ ខណៈកន្លងមកប្រជាពលរដ្ឋដែលធ្វើដំណើរទៅវិញទៅមកពីស្រុកលើកដែកទៅស្រុកកោះធំ គឺត្រូវធ្វើដំណើរវាងតាមទីក្រុងភ្នំពេញតាមផ្លូវក្រវាត់ក្រុងទី២ និងទី៣»។ គួរបញ្ជាក់ថា ផ្លូវមួយខ្សែនេះ ត្រូវបានស្ថាបនាជា ០២គន្លងទៅ និង ០២គន្លងមក ដោយត្រូវ ពង្រីកទទឹងតួផ្លូវប្រវែង ១១ម៉ែត្រ ចាក់ក្រាលកៅស៊ូប្រភេទ AC កម្រាស់ ៨សង់ទីម៉ែត្រលើ និងសាងសង់ស្ពានចំនួន ០៤កន្លែងផងដែរ។ គម្រោងនេះ ទទួលបានឥណទានសម្បទាន ២១,៦៨លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានបើកការដ្ឋានកាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣។ (អានបន្ថែម) […]
ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចការសាងសង់បាន ៨២% ហើយ
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីស្រែអំបិល-កោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ សាងសង់បាន ៨២,០៣ភាគរយ ហើយ។ នេះបើយោងតាមបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ គម្រោងស្ដារផ្លូវដ៏សំខាន់មួយខ្សែនេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់នូវគុណភាពផ្លូវ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូន ភស្តុភារ និងសក្តានុពលទេសចរណ៍តាមបណ្តោយផ្លូវសេដ្ឋកិច្ចដ៏សំខាន់នេះ។ គម្រោងនេះ ត្រូវបានសាងសង់ឡើងក្រោម ឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រដ្ឋាភិបាលកម្ពុជា ដែលមានទំហំទឹកប្រាក់សរុបជាង ៧៨លានដុល្លារ។ (អានបន្ថែម និងបន្ថែម) ឯកឧត្តម ផន រឹម បានគូសបញ្ជាក់ថា គ្រប់កំណាត់នៃការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង ដើម្បីធានាសម្រេចវឌ្ឍនភាពតាមការគ្រោងទុកនៅបំណាច់រដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ។ ខណៈដំណើរការសាងសង់កំពុងបន្តយ៉ាងមមាញឹក ឯកឧត្តម ផន រឹម បានជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកបើកបររថយន្តធុនធ្ងន់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការដឹកលើសទម្ងន់ ជាពិសេសនៅលើផ្លូវភ្នំ។ ឯកឧត្តមក៏បានក្រើនរំលឹកដល់អ្នកបើកបររថយន្តឈ្នួល ត្រូវរក្សាល្បឿនដែលអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ និងអ្នកដទៃ ខណៈដែលនេះក៏ជាការជួយកាត់បន្ថយធូលីនៅលើដងផ្លូវផងដែរ។ ផ្លូវជាតិលេខ៤៨នេះ គឺជាខ្សែផ្លូវដ៏សំខាន់ និងយុទ្ធសាស្ត្រ […]
គម្រោងសង់់ និងស្ដារប្រព័ន្ធរំដោះទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្ត ៣ទៀត សម្រេចបានជិត ១០០%
រដ្ឋាភិបាលកម្ពុជា បានបង្ហាញឱ្យដឹងនូវវឌ្ឍនភាពការងារអនុវត្តគម្រោងប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តតាកែវ ដែលសាងសង់បានជិត ១០០% ហើយ។ នេះបើតាមការចុះផ្សាយលើបណ្តាញសង្គមហ្វេកប៊ុកផ្លូវការរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។ ក្នុងនោះ គម្រោងរំដោះ និងពង្វាងទឹកនេះ សម្រេចវឌ្ឍនភាពបាន៖ ប្រព័ន្ធរំដោះទឹកស្ទឹងតូច៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧% ប្រពន្ធរំដោះទឹកសាក់សំពៅ ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៩៧% ប្រពន្ធរំដោះទឹករលាំងជ្រៃខាងត្បូង-ស្លាគូ៖ ការងារដីសម្រេចបាន ១០០% និង ការងារសំណង់សិល្បការ្យ ធំ តូច សម្រេចបាន ៩៧% ប្រព័ន្ធរំដោះទឹករលាំងជ្រៃខាងជើង-ស្ពានសត្ថា៖ ការងារដីសម្រេចបាន ៩០% និង ការងារសំណង់សិល្បការ្យធំ តូច សម្រេចបាន ៨៧% ប្រព័ន្ធរំដោះទឹកដទៃៗទៀត ៖ ការងារដីសម្រេចបាន ១០០% […]
គម្រោងសង់ស្ពានអាកាសភ្លោះ”សម្តេចមហាបវរធិបតី” សម្រេចបាន ៤៥%ហើយ
ត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” តាមបណ្តោយមហាវិថី ៦០ម៉ែត្រ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ២ សម្រេចបាន ៤៥%ហើយ បន្ទាប់ពីបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងគោលជួយសម្រួលដល់លំហូរចរាចរណ៍រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ វឌ្ឍនភាពការងារនេះត្រូវបានបញ្ជាក់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន លើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។ ក្រសួងបានលើកឡើងថា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នេះ វឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” គិតមកដល់ពេលនេះ ការដ្ឋានទាំងមូល សម្រេចបានប្រមាណ ៤៥%ហើយ ដោយគ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនា ឆ្នាំ២០២៥៕ គួររំលឹកថា ស្ពានអាកាសភ្លោះនេះ ស្ថិតនៅតាមបណ្ដោយមហាវិថី៦០ម៉ែត្រ ប្រសព្វនឹងផ្លូវជាតិលេខ២ ដែលជាចំនុចភ្ជាប់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល មានតម្លៃជាង ១៦លានដុល្លារ។ ស្ពានអាកាសភ្លោះនេះ ជាប្រភេទស្ពានបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) […]
វៀតណាមប្រកាសប្រើថវិកាជាតិ $៦៧ពាន់លាន សង់ផ្លូវដែកល្បឿនលឿនវែងជាងគេ, និងប្តេជ្ញាឈប់ប្រើកម្ចីបរទេស
ជាយុទ្ធសាស្ត្រពង្រឹងជំហរសេដ្ឋកិច្ចឯករាជ្យរបស់ខ្លួន រដ្ឋសភាវៀតណាម បានអនុម័តលើគម្រោងបណ្តាញ ផ្លូវដែកល្បឿនលឿនវែងបំផុតដ៏មានមហិច្ឆតាមួយខ្សែ ដែលមានខ្ទង់ថវិកាចំណាយប្រមាណ ៦៧ពាន់លានដុល្លារ ដើម្បីតភ្ជាប់រដ្ឋធានីហាណូយទៅទីក្រុងហូជីមិញ។ អ្វីដែលពិសេសខុសប្លែកពី គម្រោង វិនិយោគនានា នោះគឺការសម្រេចចិត្តដែលមានលក្ខណៈបដិវត្តន៍ថ្មីជាប្រវត្តិសាស្ត្រ ដោយសារមូលនិធិ ជាចម្បង សម្រាប់ សាងសង់គម្រោងយក្សនេះ គឺបានមកតាមរយៈប្រភពវិភាគទានពីក្នុងស្រុក ជាជាង ការពឹងផ្អែកលើជំនួយ ទុនពីវិនិយោគបរទេស តាមដែលគម្រោងនានាធ្លាប់ធ្វើនាពេលកន្លងមក។ នេះបើតាម សេចក្តីប្រកាសរបស់ រដ្ឋសភាក្នុងទីក្រុងហាណូយ និងចុះផ្សាយដោយ Eastasiaforum.org កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ បណ្តាញផ្លូវដែកដ៏វែងបំផុតក្នុងប្រទេសនេះ នឹងឆ្លងកាត់តាមខេត្តចំនួន ២០ និងកាត់បន្ថយពេលវេលា ធ្វើដំណើររវាងទីក្រុងធំៗចំនួនពីររបស់វៀតណាមមកត្រឹម ៥ ម៉ោងកន្លះ។ ជាជាងងាកទៅរកម្ចាស់ជំនួយ អន្តរជាតិ ឬការវិនិយោគរបស់ចិន វៀតណាមគ្រោងផ្តល់ហិរញ្ញប្បទានដល់គម្រោងដ៏ធំនេះ តាមរយៈការ រួមបញ្ចូលគ្នានៃការបែងចែកថវិការដ្ឋ មូលបត្របំណុលរបស់រដ្ឋាភិបាល និងកម្ចីការប្រាក់ទាបក្នុងស្រុក ដែលជាយុទ្ធសាស្ត្រដែលគូសបញ្ជាក់អំពី “ស្មារតីឯករាជ្យ និងការពឹងផ្អែកខ្លួនឯង” របស់ប្រទេស។ ” វិធីសាស្រ្តផ្តល់មូលនិធិលើគម្រោងអភិវឌ្ឍន៍ដោយខ្លួនឯងនេះ កើតឡើងបន្ទាប់ពីវៀតណាម បានឆ្លងកាត់ បទពិសោធន៍ចម្រុះច្រើនរាប់មិនអស់ នឹងការលំបាក ជាមួយគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដោយ ប្រភពថវិកាពីបរទេស។ […]