រដ្ឋចេញវិធានការ ៣ ដើម្បីពង្រឹងការងារគ្រប់គ្រងធនធានទឹកទាំងក្នុងវិស័យទឹកស្អាត និងកសិកម្មនៅកម្ពុជា
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៣ ដើម្បីគ្រប់គ្រងធនធានទឹកក្នុងវិស័យទឹកស្អាត និងកសិកម្មនៅកម្ពុជា។ គណៈកម្មាធិការនេះ បានបើកកិច្ចប្រជុំនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងពិភាក្សាអំពីស្ថានភាពទឹកស្អាត និងទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្ម។ កិច្ចប្រជុំនេះ បានពិភាក្សាដោយផ្តោតលើស្ថានភាព និងបញ្ហាប្រឈមដែលពាក់ព័ន្ធរួមមាន៖ ភាពមានកម្រិតនៃប្រសិទ្ធភាពនៃការបែងចែកធនធានទឹក កង្វះលិខិតបទដ្ឋានគតិយុត្ត ភាពខ្វះចន្លោះនៃការចែករំលែកព័ត៌មានស្តីពីទិន្នន័យប្រភពធនធានទឹក, និងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រតិបត្តិករទឹកស្អាតឯកជន។ ជាលទ្ធផល កិច្ចប្រជុំ បានសម្រេចជាវិធានការ ដើម្បីរៀបចំអនុវត្តការងារគ្រប់គ្រងធនធានទឹកនេះ ដោយបានកំណត់ការដោះស្រាយជា ៣ ដំណាក់កាលដូចខាងក្រោម៖ ១. វិធានការចំពោះមុខ៖ សម្រាប់ដោះស្រាយបញ្ហាកង្វះទឹកក្នុងរដូវប្រាំងខាងមុខនេះ តាមរយៈការផ្តល់ព័ត៌មានទៅដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងការការពារ និងរក្សាប្រភពទឹក ក៏ដូចជាត្រៀមបម្រុងធនធានហិរញ្ញវត្ថុសម្រាប់អន្តរាគមន៍ក្នុងករណីចាំបាច់ ២. វិធានការរយៈពេលខ្លី៖ សម្រាប់អនុវត្តក្នុងរយៈពេល ១ ទៅ ២ ឆ្នាំ ដោយផ្តោតលើការវាយ តម្លៃឡើងវិញលើការវិនិយោគលើវិស័យធនធានទឹក និងសមត្ថភាពផ្គត់ផ្គង់ទឹកឱ្យឆ្លើយតបនឹងតម្រូវការប្រើប្រាស់ និងសម្រាប់គាំទ្រដល់វិស័យកសិកម្ម និងឧស្សាហកម្ម ៣. វិធានការរយៈពេលមធ្យម និងវែង៖ ដោយផ្តោតលើការរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍ, គ្រប់គ្រង និងប្រើប្រាស់ធនធានទឹក និងការបន្តយកចិត្តទុកដាក់លើការកែទម្រង់ និងពង្រឹងយន្តការគ្រប់គ្រងសម្រាប់សាមីក្រសួង ស្ថាប័នដែលពាក់ព័ន្ធ។ […]
ជប៉ុនជួយកម្ពុជាជាង $២៤ម៉ឺន ដំឡើងប្រព័ន្ធទឹកស្អាតនៅឃុំកំពង់ឃ្លាំង ខេត្តសៀមរាប
នៅក្នុងវិធានការដ៏សំខាន់មួយ ដើម្បីបង្កើនលទ្ធភាពទទួលបានទឹកស្អាត រដ្ឋាភិបាលជប៉ុនបានផ្តល់មូលនិធិជាង ២៤៣.៤៥០ដុល្លារ ជួយដល់ការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងឃុំកំពង់ឃ្លាំង ខេត្តសៀមរាប ប្រទេសកម្ពុជា។ ជំនួយលើនេះ ស្ថិតក្រោមកិច្ចព្រមព្រៀងជំនួយឥតសំណងរបស់គូសាណូណិសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ប្រទេសជប៉ុន។ គួរបញ្ជាក់ថា សមាគមទឹកស្អាតជនបទកម្ពុជា គឺជាអ្នកទទួលជំនួយនេះ សម្រាប់យកទៅដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកនៅតាមភូមិចំនួនពីរក្នុងឃុំកំពង់ឃ្លាំង ស្ថិតក្នុងខេត្តសៀមរាប។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងជាផ្លូវការនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងពិធីចុះហត្ថលេខាដែលមានការចូលរួមដោយឯកឧត្តម Uino Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ឯកឧត្តម Uino Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃគម្រោងនេះ ដោយបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណ ២,៣០០នាក់ នៅក្នុងតំបន់នេះ នឹងទទួលបានទឹកស្អាតក្នុងតម្លៃសមរម្យ និងអនាម័យគ្រប់គ្រាន់។ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថា ការកែលម្អទាំងនេះនឹងលើកកម្ពស់កម្រិតជីវភាពរបស់សហគមន៍មូលដ្ឋានយ៉ាងសំខាន់។ ចាប់តាំងពីឆ្នាំ១៩៩១ ប្រទេសជប៉ុនបានប្តេជ្ញាផ្តល់ជំនួយ Kusanoni ដើម្បីជួយសម្រួលដល់គម្រោងសន្តិសុខមនុស្សជាតិខ្នាតតូចនៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់ជំនួយដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលក្នុងការប្រតិបត្តិគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើនសម្រាប់ការអភិវឌ្ឍសង្គម។ ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ស្ថានទូតជប៉ុនបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រទេសកម្ពុជាតាមរយៈការរួមចំណែកដល់គម្រោងជិត ៧០០គម្រោង។ ការផ្តល់មូលនិធិនាពេលថ្មីៗនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏ទូលំទូលាយរបស់ប្រទេសជប៉ុន ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា ដោយបញ្ជាក់សារជាថ្មីអំពីភាពជាដៃគូដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។ - Video Advertisement -
រោងចក្រផលិតទឹកស្អាតក្រោមជំនួយជប៉ុនតម្លៃ ២,៤លានដុល្លារ បើកការដ្ឋានសាងសង់ហើយ
រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតតម្លៃប្រមាណ ២,៤លានដុល្លារ ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ហើយ។ ពិធីបើកការដ្ឋានសាងសង់ត្រូវបានធ្វើឡើងនៅថ្ងៃទី៣ ខែមីនា ក្រោមអធិបតីភាពឯកឧត្ដមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។ គួរបញ្ជាក់ថា គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ នឹងប្រើរយៈពេល ៧ខែ គិតចាប់ពីខែ មីនាឆ្នាំ ២០២៣ ដល់ខែតុលា ឆ្នាំ២០២៣ ។ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ នឹងមានសមត្ថភាពផលិតទឹកស្អាតបាន ៥.០០០ ម៉ែត្រគូប ក្នុងមួយថ្ងៃសម្រាប់ការផ្គត់ផ្គង់។ សម្រាប់គម្រោងនៃការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងចំណាយថវិកាសាងសង់ប្រមាណជាង ២,៤ លានដុល្លារ ក្នុងនោះស្ថិតក្រោមជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន មានទឹកប្រាក់ជាង ១,៤លានដុល្លារ និងថវិកាវិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញជាង ៩៣ម៉ឺនដុល្លារ។ (អានបន្ថែម) - Video Advertisement -
កម្ពុជា វៀតណាម ថៃ ឡាវ ព្រមព្រៀងគ្នាលើឯកសារសំខាន់២ ទាក់ទិននឹងសំណង់វារីអគ្គីសនី
គណៈកម្មការទន្លេមេគង្គ (MRC) កាលពីថ្ងៃទិ ៤ តុលា កន្លងមកនេះ បានអនុម័តលើឯកសារសំខាន់២ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ដ្រ ទាក់ទិននឹងការគ្រប់គ្រងផលប៉ះពាល់ពីសំណង់ទំនប់វារីអគ្គីសនីក្នុងតំបន់។ ឯកសារទី ១ គឺ គោលការណ៍ណែនាំសម្រាប់ការរចនាគម្រោងវារីអគ្គិសនី ឬ Preliminary Design Guidance (PDG) ដែលត្រូវបានកែសម្រួលឡើងវិញ ដើម្បីកាត់បន្ថយផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ី និងសហគមន៍នៅតាមទន្លេមេគង្គ។ ដោយឡែក ឯកសារទី 2 គឺការយល់ព្រមលើគោលការណ៍ណែនាំស្តីពីការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន Guideline on Transboundary Environmental Impact Assessment (TbEIA) ផងដែរ។ កិច្ចព្រមព្រៀង TbEIA នឹងត្រូវបានសាកល្បង និងអនុវត្តដោយប្រទេស និងអ្នកអភិវឌ្ឍន៍ ដោយមានការគាំទ្រផ្នែកបច្ចេកទេសរបស់ MRC ។ TbEIA វាស់វែង ពីផលប៉ះពាល់នៃទំនប់វារីអគ្គិសនីនិងគម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកធំៗផ្សេងទៀត ដូចជាការបង្វែរប្រព័ន្ធធារាសាស្ត្រ ការធ្វើនាវាចរលំហូរទឹក ការដឹកជញ្ជូនដីល្បាប់ និងគម្រោងជលផល ដែលសុទ្ធចឹងតែអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីទន្លេ និងសហគមន៍។ ប្រធាន MRC បណ្ឌិត Anoulak Kittikhoun […]
ការសិក្សាគម្រោងផ្លូវទឹកថ្មី ភ្ជាប់ភ្នំពេញ ទៅកែប នឹងបញ្ចប់នៅខែវិច្ឆិកាខាងមុខនេះ
ការសិក្សាលម្អិតនៃគម្រោងបង្កើតប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកថ្មីមួយខ្សែ តាមដងទន្លេបាសាក់ តភ្ជាប់កំពង់ផែភ្នំពេញ ទៅកំពង់ផែកែប កំពត និងព្រះសីហនុ គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ខាងមុខនេះ។ នេះបើយោងតាមប្រសាសន៍ រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមស៊ុន ចាន់ថុល កាលពីថ្ងៃទី ២១ កញ្ញានេះ។ ឯកឧត្តមថា៖ «ក្រោយការសិក្សាបញ្ចប់នៅអំឡុងតែតុលា ឬវិច្ឆិកា ក្រសួងនឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធថាធ្វើបាន ឬមិនបាន ចំណញឬ មិនចំណេញ ហើយប៉ះពាល់អ្វីខ្លះ មុននឹងដាក់ឆ្លងទៅសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន សម្រេច»។ «ចំងាយពីព្រែកអំបិល (ខេត្តកណ្ដាល) ទៅកែប គឺប្រមាណ ១៦៨ គម ហើយជាក់ស្ដែង ទន្លេបាសាក់យើងគឺមានទឹកស្ទើរគ្រប់កន្លែង យើងត្រូវស្ដាជីកបន្ថែមចំពោះកន្លែងខ្លះប៉ុណ្ណោះ។ ចំណុចដែលយើងត្រូវធ្វើថ្មី គឺការជីកព្រែក ៧ គម ដើម្បីភ្ជាប់ទៅកំពង់ផែកែប» ឯកឧត្តមបន្ដ។ បើគម្រោងនេះអនុម័ត ការដឹកជញ្ជូននឹងមានភាពងាយស្រួលនឹងរហ័សជាងមុន ដោយមិនចាំបាច់ដឹកជញ្ជូនទំនិញចេញទៅវៀតណាម តាមច្រកក្អមសំណទេ តែដឹកពីភ្នំពេញទៅដល់កែប រួចបន្ដទៅកំពត និងខេត្តព្រះសីហនុតែម្ដង។ គួរបញ្ជាក់ថា គម្រោងនេះជាកិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនជំនាញចិន (CRBC)។ ក្នុងករណីគម្រោងនេះ […]
រដ្ឋបានចុះកិច្ចសន្យាសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំមួយក្នុងខេត្តបាត់ដំបង
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះកិច្ចសន្យាសាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញទឹកស្អាត ក្នុងខេត្តបាត់ដំបង ជាមួយក្រុមហ៊ុន China Civil Engineering Construction Corporation (CCECC )។ នេះបើតាមពិធីចុះកិច្ចសន្យាកាលពី១៨ ខែ កក្កដា ឆ្នាំ ២០២២។ គម្រោងនេះ ជាគម្រោងមួយស្ថិតនៅក្នុងគម្រោងទឹកស្អាត និងអនាម័យខេត្ត (PWSSP) ដែលជាគម្រោងហិរញ្ញប្បទានសម្បទានគ្រប់គ្រងដោយធនាគារអភិវឌ្ឍអាស៊ី ADB មានទឹកប្រាក់សរុបប្រមាណ ១១៩,១៧ លានដុល្លារអាមេរិក ហើយបានចាប់ផ្តើមអនុវត្តតាំងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ ហើយត្រូវបញ្ចប់នៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។ ថវិកាគម្រោង PWSSP ជាការរួមចំណែកពីឥណទាន ADB ប្រមាណ ៥0លានដុល្លារអាមេរិក ឥណទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ប្រមាណ ៤៣,៥៤លានដុល្លារអាមេរិក និងជំនួយឥតសំណងរបស់សហគមន៍អឺរ៉ុប ប្រមាណ ៥,០៩លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ […]