ឆ្នាំនេះ កម្ពុជារំពឹងថានឹងទទួលបានថវិកា $៣៥០លាន ពីរដ្ឋាភិបាលកូរ៉េ សម្រាប់អភិវឌ្ឍវិស័យសំខាន់ៗ
ឆ្នាំ២០២៥នេះ កម្ពុជារំពឹងថានឹងទទួលបានថវិកាចំនួន ៣៥០លានដុល្លារ ពីរដ្ឋាភិបាលកូរ៉េ សម្រាប់ការអភិវឌ្ឍវិស័យសំខាន់ៗនៅកម្ពុជា។ នេះបើតាមកិច្ចប្រជុំទ្វេភាគីកូរ៉េ-កម្ពុជាឆ្នាំ២០២៥ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នៅថ្ងៃទី២៤ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម ផាក ជុងវ៉ុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាតំណាងក្រុមប្រតិភូកូរ៉េ ខណៈភាគីកម្ពុជាត្រូវបានដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ។ កិច្ចប្រជុំនេះ បានពិភាក្សា និងចែករំលែកផែនការជំនួយឥតសំណងរបស់កូរ៉េសម្រាប់កម្ពុជានៅឆ្នាំ២០២៥ និងទិសដៅកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ជាលទ្ធផល រដ្ឋាភិបាលកូរ៉េត្រូវបានគេរំពឹងថានឹងផ្តល់ជំនួយប្រមាណ ៣៥០លានដុល្លារ ដល់កម្ពុជា ដោយផ្តោតលើវិស័យដូចជា ការអប់រំ ការគ្រប់គ្រងទឹក សុខភាព និងអនាម័យ វិស័យដឹកជញ្ជូន និងការអភិវឌ្ឍន៍ជនបទ។ ជាក់ស្តែង ជំនួយនេះនឹងរួមមានកម្ចីសម្បទានចំនួន ២៧គម្រោង ក្នុងនោះក៏មានគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងគម្រោងជំនួយឥតសំណងចំនួន ៦២គម្រោង រួមទាំងគម្រោងកសាងសមត្ថភាពសម្រាប់មន្ទីរពេទ្យកុមារជាតិ។ ក្រៅពីជំនួយខាងលើ នៅប្រទេសកម្ពុជាបច្ចុប្បន្នមានវត្តមានក្រុមហ៊ុនកូរ៉េប្រមាណ ២០០ក្រុមហ៊ុន […]
ក្រុមហ៊ុនជប៉ុន Panasonic ចង់មកបើករោងចក្រនៅកម្ពុជា ខណៈកំពុងដំណើរការរោងចក្រចំនួន១៩ នៅថៃ និងវៀតណាម
ក្រុមហ៊ុន Panasonic Cambodia បានប្រកាសពីចេតនារបស់ខ្លួនក្នុងការបង្កើតរោងចក្រនៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយនៃការពង្រីកខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏ល្បីរបស់ជប៉ុនមួយនេះកំពុងដំណើរការរោងចក្រចំនួន១៩ នៅទូទាំងប្រទេសថៃ និងវៀតណាម ដោយក្នុងនោះ រោងចក្រចំនួន១៥ មានទីតាំងនៅក្នុងប្រទេសថៃ និង ៤ទៀតនៅក្នុងប្រទេសវៀតណាម។ ការប្រកាសនេះបានធ្វើឡើងក្នុងកិច្ចប្រជុំប្រកបដោយផលិតភាពកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ រវាងឯកឧត្តម ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូមកពីក្រុមហ៊ុន Panasonic Cambodia ។ នាឱកាសនោះ លោក Hisakazu Maeda នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Panasonic Cambodia បានបង្ហើបថា ក្រុមហ៊ុនកំពុងដំណើរការចុះបញ្ជីផលិតផលរបស់ខ្លួនជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបង្កើតរោងចក្រថ្មី។ គួរកត់សម្គាល់ថា បច្ចុប្បន្នក្រុមហ៊ុន Panasonic កំពុងរួមចំណែកទីផ្សារកម្ពុជាប្រមាណ ៦០% សម្រាប់ផលិតផលភ្ជាប់នឹងជញ្ជាំង ដែលបង្ហាញពីឥទ្ធិពលដ៏សំខាន់របស់ខ្លួននៅក្នុងតំបន់។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ឌី បានឆ្លើយតបជាវិជ្ជមានចំពោះសំណើរបស់ក្រុមហ៊ុន Panasonic ដោយជំរុញឱ្យក្រុមហ៊ុនស្វែងរកតំបន់សេដ្ឋកិច្ចពិសេសសម្រាប់បោះទីតាំងរោងចក្រនាពេលអនាគត និងលើកទឹកចិត្តឱ្យក្រុមហ៊ុនចូលរួមលើគម្រោងស្រាវជ្រាវ និងនវានុវត្តន៍ […]
ក្រុមហ៊ុនដំឡើងនាវារបស់ចិន ចង់នាំចេញនាវាពីក្រុងសៀងហៃមកវាយលុកទីផ្សារកម្ពុជា
ក្រុមហ៊ុន Shanghai Hantang Shipping Co., Ltd.(SHS) មកពីប្រទេសចិន ចាប់អាម្មណ៍ចង់ធ្វើការនាំចេញនាវាពីសៀងហៃ និងពង្រីកផែនការវិនិយោគរបស់ខ្លួនពាក់ព័ន្ធនឹងនាវាមកទីផ្សារកម្ពុជា។ នេះបើតាមដំណើរទស្សនកិច្ចការងារទៅកាន់ទីស្នាក់ការក្រុមហ៊ុននៅប្រទេសចិន ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងសិក្សាស្វែងយល់អំពីមុខសញ្ញាវិនិយោគ និងពិនិត្យលទ្ធភាពទាក់ទាញឱ្យមកបោះទុនវិនិយោគនៅកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានជួបជាមួយលោក Jason Fan នាយកប្រតិបត្តិក្រុមហ៊ុន និងសហការី ដោយលោកបានជម្រាបឱ្យដឹងថា ក្រុមហ៊ុន Shanghai Hantang Shipping Co., Ltd. ដែលមានមុខសញ្ញាវិនិយោគលើការផ្គុំដំឡើងនាវា, ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ, មជ្ឍមណ្ឌលភស្តុភារកម្ម, និងវិស័យភស្តុភារកម្មផ្សេងៗ។ បន្ថែមពីនេះ លោកនាយកក្រុមហ៊ុន បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកផែនការវិនិយោគរបស់ខ្លួនមកកាន់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការរចនានាវាចរណ៍ពហុបំណង, ការនាំចេញនាវាពីសៀងហៃចូលមកទីផ្សារកម្ពុជា, ការធ្វើស្ថាបនូបនីយកម្មក្រុមហ៊ុនក្រោមរូបភាពភាគហ៊ុនិក, និងការបោះទីតាំងផលិតនាវា ជាដើម។ ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញលោកនាយកប្រតិបត្តិ និងសហការី ពិនិត្យលទ្ធភាព និងឱកាសមកធ្វើទស្សនកិច្ចការងារនៅកម្ពុជា […]
ជប៉ុនជួយ CMAC ជិត $១១លាន ជំរុញសកម្មភាពដោះមីន និងសង់សារមន្ទីរមីន នៅសៀមរាប
រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយសរុបចំនួន ១.៤៦៦លានយ៉េន ប្រមាណជិត១១លានដុល្លារ ដល់កម្ពុជា ដើម្បីគាំទ្រអង្គភាព CMAC លើគម្រោងចំនួន២។ នេះបើតាមការចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធសម្រាប់គម្រោងហិរញ្ញប្បទានឥតសំណងនេះ រវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម UENO Astushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ គម្រោងទាំង២នោះរួមមាន៖ គម្រោងទី១ ជាគម្រោងពង្រឹងសមត្ថភាពអង្គភាព CMAC លើកិច្ចសហប្រតិបត្តិការត្បូង-ត្បូងក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (Strengthening CMAC’s Capacity on the South-South Cooperation Training under the Economic and Social Development Programme”។ គម្រោងនេះមានថវិកាសរុបចំនួន ១.១៦៦លានយ៉េន ប្រមាណជាង៨,៤លានដុល្លារ ដែលត្រូវប្រើប្រាស់ដើម្បីទិញសម្ភារៈបច្ចេកទេសរួមមាន គ្រឿងចក្រកម្ទេចមីន ម៉ាស៊ីនរាវមីន និងរថយន្តជាដើម ដើម្បីលើកកម្ពស់សម្ភារបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការផង និងសម្រាប់បម្រើកិច្ចការហ្វឹកហ្វឺនអ្នកជំនាញសកម្មភាពមីនទាំងក្នុងតំបន់ និងអន្តរជាតិ។ គម្រោងទី២៖ ការបំពេញបន្ថែមហិរញ្ញប្បទានឥតសំណងចំនួន […]
ក្រុមហ៊ុនគ្រឿងសង្ហារិមល្បីរបស់ស៊ុយអែត កំពុងសម្លឹងទីផ្សារកម្ពុជា ដើម្បីរកឱកាសពង្រីកខ្លួន
ក្រុមហ៊ុនគ្រឿងសង្ហារិមល្បីរបស់ស៊ុយអែត IKEA កំពុងសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។ នេះបើតាមជំនួបរវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈប្រតិភូក្រុមហ៊ុន IKEA ដែលដឹកនាំដោយលោក GIAFAR SAFAVERDI នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនក្រុមហ៊ុននូវគោលនយោបាយទាក់ទាញការវិនិយោគឯកជនរបស់កម្ពុជា, របបនៃការលើកទឹកចិត្តដែលពោរពេញដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគបច្ចុប្បន្ន, ប្រព្រឹត្តិកម្មស្មើភាពដោយគ្មានការរើសអើង និងវិធានការគាំទ្រនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ដើម្បីធ្វើឱ្យបរិយាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង បូករួមជាមួយកត្តាអំណោយផលផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការក៏បានជំរុញលើកទឹកចិត្តដល់លោក GIAFAR SAFAVERDI តំណាងក្រុមហ៊ុន IKEA រួសរាន់ក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីឆាប់ទទួលបានផលចំណេញ។ ជាការឆ្លើយតប លោក GIAFAR SAFAVERDI បានថ្លែងអំណរគុណចំពោះការទទួលជួបពិភាក្សាការងារ និងបានផ្តល់នូវព័ត៌មានពិតជាក់ស្តែងសម្រាប់ក្រុមហ៊ុនធ្វើជាមូលដ្ឋានសម្រេចចិត្ត ព្រមទាំងជម្រាបជូនថានេះជាលើកទី១ដែលក្រុមហ៊ុន IKEA ចាប់ផ្តើមសម្លឹងមើលទីផ្សារវិនិយោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុន IKEA គឺជាក្រុមហ៊ុនវិនិយោគផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយនៅក្នុងពិភពលោកដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៣ នៅប្រទេសស៊ុយអ៊ែត។ នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន IKEA មានប្រាក់ចំណូលរហូតដល់ទៅប្រមាណ ២៦,៥ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ ២៩ពាន់លានដុល្លារអាម៉េរិក។ […]
ក្រុមហ៊ុន EnerCam ទទួលបានការអនុញ្ញាតលើគម្រោងស្វែងរកប្រេង និងឧស្ម័ននៅភាគនិរតីនៃប្រទេសកម្ពុជា
ក្រុមហ៊ុន EnerCam Resources Co. Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ANGKOR RESOURCES CORP (ARC) បានទទួលការយល់ព្រមជាផ្លូវការដើម្បីដំណើរការគម្រោងរុករកប្រេង និងឧស្ម័នរបស់ខ្លួននៅក្នុងប្លុកទី VIII ដែលមានទីតាំងនៅលើដីគោកនៅភាគនិរតីនៃប្រទេសកម្ពុជា។ លិខិតអនុញ្ញាតដែលបានប្រកាសនេះ ចេញនៅថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៥ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងវិស័យថាមពលរបស់កម្ពុជា។ ជាមួយនឹងការយល់ព្រមនេះ EnerCam ត្រូវបានកំណត់ដើម្បីចាប់ផ្តើមសកម្មភាពរុករកធនធានប្រេងនៅកម្ពុជា និងធ្វើការវាយតម្លៃពីផលប៉ះពាល់បរិស្ថានដែលជាចំនុចអាទិភាពមួយដើម្បីធានាបាននូវការអនុលោមតាមស្តង់ដារបទប្បញ្ញត្តិ។ លោកស្រី Delayne Weeks នាយកប្រតិបត្តិនៃក្រុមហ៊ុន ANGKOR RESOURCES CORP មានប្រសាសន៍ថា “យើងប្តេជ្ញាបង្ហាញនូវធនធានប្រេងពាណិជ្ជកម្មដែលនឹងត្រួសត្រាយផ្លូវសម្រាប់ផលិតកម្មប្រេង និងឧស្ម័ននៅលើដីគោករបស់កម្ពុជា។ ជំហាននេះមានសក្តានុពលក្នុងការផ្លាស់ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងដោយមានប្រភពថាមពលជាតិផ្ទាល់ខ្លួន”។ គួរកត់សម្គាល់ថា គម្រោងនេះតំណាងឱ្យកិច្ចខិតខំប្រឹងប្រែងរុករកប្រេងនៅលើដីគោកជាលើកដំបូងដែលមិនធ្លាប់មាននៅកម្ពុជា។ កិច្ចព្រមព្រៀងចែករំលែកផលិតកម្មរវាងរាជរដ្ឋាភិបាលកម្ពុជា និង EnerCam រួមមាន រាជរដ្ឋាភិបាលនឹងទទួលបានសួយសារអាករ ១២,៥% លើការលក់ប្រេងសរុបទាំងអស់ និងពន្ធលើប្រាក់ចំណេញសាជីវកម្ម ៣០% ។ គួរបញ្ជាក់ថា EnerCam បានបញ្ចប់កិច្ចសន្យាចែកចាយផលិតកម្មរយៈពេល ៣០ឆ្នាំជាមួយរដ្ឋាភិបាលកម្ពុជាកាលពីចុងឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះបានកាត់បន្ថយផ្ទៃដីអាជ្ញាប័ណ្ណពី ៧៣០០គីឡូម៉ែត្រការ៉េ មកត្រឹម ៣៧២៩គីឡូម៉ែត្រការ៉េ […]