រយៈពេល ៤ខែ ក្រុមហ៊ុនប្រមូលសំរាមនៅពោធិ៍សាត់ ច្នៃសំរាមទៅជាជីសរីរាង្គបាន ៤៥០តោន ខណៈ១ឆ្នាំកម្ពុជាបង្កើតសំរាមជិត ៤លានតោន
ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) (Save the Lives (Cambodia) Co Ltd) ទទួលបានសិទ្ធិលើការសំអាត ការប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹង នៅខេត្តពោធិ៍សាត់ បានកែច្នៃកាកសំណល់ និងសំរាម ទៅជាជីសរីរាង្គធម្មជាតិ ។ លោក ស៊ី ឡែន ប្រធានក្រុមហ៊ុន បានឱ្យដឹង ក្រុមហ៊ុន ទទួលបានសិទ្ធិលើការសំអាត ការប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹង ចាប់ពីពាក់កណ្តាល ខែមេសា ឆ្នាំ២០២៤ នៅតាមសង្កាត់ទាំង៧ ក្នុងក្រុងពោធិ៍សាត់ និងបានចាប់ផ្តើមផលិតជីសរីរាង្គ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ លោកបន្តថា ការកែច្នៃសំរាម ដែលប្រមូលបានពីក្រុងពោធិ៍សាត់ យកទៅផលិតជាជីសរីរាង្គធម្មជាតិ «សុវណ្ណភូមិ» បានចំនួន ៤៥០តោន ក្នុងរយៈពេល៤ខែកន្លងមកនេះ ។ លោក អះអាងថា ផលិតផលជីសរីរាង្គធម្មជាតិ ផ្តល់ផលប្រយោជន៍ជួយង្កើនគុណភាពដីកសិកម្ម និងឲ្យដំណាំនិងរុក្ខជាតិគ្រប់ប្រភេទដូចជា ស្រូវ បន្លែ […]
ចិនកំពុងពន្លឿនបញ្ចប់ការអភិវឌ្ឍន៍បណ្តាញទូរស័ព្ទចល័តល្បឿនលឿននៅកម្ពុជាត្រឹមឆ្នាំ២០២៥
ស្ថិតក្នុងដំណាក់កាលនៃការវិវត្តន៍ខ្លួនទៅរកសម័យបច្ចេកវិទ្យាឌីជីថល ពិសេសហេដ្ឋារចនាសម្ព័ន្ធឌីជី វិនិយោគិនចិនកំពុងតែពន្លឿនបញ្ចប់ការសាងសង់បណ្តាញទូរស័ព្ទចល័តល្បឿនលឿននៅទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៥។ គំនិតផ្តួចផ្តើមដ៏មានមហិច្ឆិតានេះ មានគោលបំណងសម្រេចឱ្យបាននូវការគ្របដណ្តប់ប្រព័ន្ធអ៊ីនធើណែតឱ្យបាន ១០០ភាគរយ នៅក្នុងទីក្រុង និង ៧០ភាគរយ នៅតំបន់ជនបទ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម Wang Winpin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលកម្ពុជា-ចិន ដែលបានធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តម Wang បានលើកឡើងពីតួនាទីដ៏សំខាន់របស់អ្នកវិនិយោគចិនក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់កម្ពុជា។ ឯកឧត្តម បាននិយាយថា “ភាគីចិនបានចូលរួមយ៉ាងសកម្មក្នុងការសាងសង់បណ្តាញទូរស័ព្ទចល័តនៅកម្ពុជា និងបានធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្របដណ្តប់ទូទាំងប្រទេស”។ វេទិកានេះបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការវិនិយោគលើការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដែលជាកត្តាចាំបាច់ក្នុងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ នាឱកាសនោះ ឯកឧត្តម Wang ក៏មិនភ្លេចធ្វើការកោតសរសើរដល់វិនិយោគិនចិន សម្រាប់តួនាទីរបស់ពួកគេក្នុងការអនុវត្តគម្រោងនេះប្រកបដោយភាពច្នៃប្រឌិតដូចជា បញ្ញាសិប្បនិមិត្ត (AI) បច្ចេកវិទ្យា(Cloud) និងប្រព័ន្ធទូទាត់រហ័សលើវិស័យផ្សេងៗក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងនៅក្នុងវេទិកានេះ ដោយបានបង្ហាញឱ្យឃើញពីរបៀបដែលបច្ចេកវិទ្យាឌីជីថលទាំងនេះជួយជំរុញការច្នៃប្រឌិតថ្មីៗ ដែលជំរុញផលិតភាព និងប្រសិទ្ធភាព។ ឯកឧត្តមឧបនាយក បានគូសបញ្ជាក់បន្ថែមថា “សម្រាប់ប្រទេសកម្ពុជា ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលត្រូវបានចាត់ទុកថាជាកត្តាជំរុញដ៏សំខាន់ក្នុងដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច”។ នៅពេលដែលការវិនិយោគលើបច្ចេកវិទ្យាបន្តហូរចូលប្រទេសកម្ពុជា ប្រជាជាតិបានត្រៀមខ្លួនសម្រាប់ដំណាក់កាលផ្លាស់ប្តូរដែលមានបំណងភ្ជាប់ពាណិជ្ជកម្មកាន់តែមានប្រសិទ្ធភាពជាមួយសេដ្ឋកិច្ចពិភពលោក។ - Video Advertisement -
សួនឧស្សាហកម្មវាយនភណ្ឌបៃតងដ៏ធំ លើផ្ទៃដី ៥០០ហិកតា នៅកំពង់ស្ពឺ បើកការដ្ឋានសាងសង់ហើយ
គម្រោងអភិវឌ្ឍសួនឧស្សាហកម្មវាយនភណ្ឌបៃតងដ៏ធំមួយនៅកម្ពុជា ចាប់ផ្តើមបើកការដ្ឋានសាងសង់នៅលើផ្ទៃដី ៥០០ហិកតា ក្នុងភូមិឈើនាង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នេះបើតាមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានវត្តមានចូលរួមពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោក John Yu ប្រធានក្រុមហ៊ុន Golden Intergrity International Investment Group។ ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា សួនឧស្សាហកម្មដ៏ធំនេះ មានផ្ទៃដីជាង ៥០០ហិកតា ស្ថិតក្នុងខេត្តកំពង់ស្ពឺ ដែលតំណាងឱ្យគម្រោងវិនិយោគសេដ្ឋកិច្ចយុទ្ធសាស្រ្ត ដែលនឹងប្រែក្លាយប្រទេសកម្ពុជាទៅជាមជ្ឈមណ្ឌលផលិតកម្ម និងទីតាំងផ្គត់ផ្គង់ដ៏សំខាន់លើវិស័យឧស្សាហកម្ម បោះពុម្ព ជ្រលក់ពណ៌ និងអេឡិចកូប្លាតីង ស្បែកក្នុងតំបន់អាស៊ាន។ លើសពីនេះ គម្រោងដ៏ធំខាងលើត្រូវបានគេរំពឹងថានឹងបង្កើតការងារថ្មីចន្លោះពី៥ម៉ឺន ទៅ ៦ម៉ឺនកន្លែង សម្រាប់ប្រជាជនពលរដ្ឋកម្ពុជាក្នុងស្រុក ដែលស្របទៅតាមការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋតាមរយៈការអភិវឌ្ឍជំនាញ និងឱកាសការងារសមរម្យ។ កិច្ចខិតខំប្រឹងប្រែងនេះមានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់ជីវភាពគ្រួសារក្នុងតំបន់។ នាឱកាសនោះដែរ […]
រោងចក្រផលិតគ្រឿងអលង្ការម៉ាកល្បីៗរបស់បារាំង បើកដំណើរការជាផ្លូវការហើយ
ក្រុមហ៊ុន Metal Jewelry Cambodia បានសម្ពោធបើកដំណើរការរោងចក្រផលិត និងបង្គុំគ្រឿងអលង្ការ និងគ្រឿងលម្អរផ្សេងៗធ្វើពីលោហៈ និងប្លាស្ទិក ដែលជាម៉ាកល្បីរបស់បារាំងហើយ ក្រោយទទួលគោលការណ៍អនុញ្ញាឱ្យវិនិយោគ កាលពីខែមិថុនា ឆ្នាំ២០២៣។ ពិធីសម្ពោធនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងពិធីនេះ ឯកឧត្តម ជា វុទ្ធី បានឱ្យដឹងថាការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ជាសក្ខីភាពមួយសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមានកម្លាំងពលកម្មដ៏មានសក្តានុពល និងមានបរិយាកាសធុរកិច្ចប្រកដោយភាពអំណោយផល។ វត្តមានរបស់ក្រុមហ៊ុន មិនត្រឹមតែអាចជួយជំរុញសេដ្ឋកិច្ច និងចូលរួមបង្កើតការងារដែលមានបន្ថែមតម្លៃខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មគ្រឿងអលង្ការរបស់កម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាខ្ពស់ និងសិល្បៈហត្ថកម្មកម្រិតស្តង់ដារពិភពលោក មកកាន់កម្ពុជាផងដែរ។ ឯកឧត្តម បានបន្ថែមថា ការជ្រើសរើសបោះទីតាំងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា របស់ក្រុមហ៊ុន Metal Jewelry Cambodia គឺជាការសម្រេចចិត្តប្រកបដោយភាពវៃឆ្លាត និងមានលក្ខណៈជាយុទ្ធសាស្ត្រ ព្រោះក្រុមហ៊ុនមិនត្រឹមតែអាចទទួលបាននូវអត្ថប្រយោជន៍ ពីកញ្ចប់លើកទឹកចិត្តដែលមានភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទទួលបាននូវកិច្ចសម្រួលនីតិវិធីរដ្ឋបាលដែលមានភាពរហ័សងាយស្រួល, ប្រព័ន្ធបណ្តាញអគ្គិសនីដែលអាចជឿទុកចិត្តបាន, បណ្តាញដឹកជញ្ជូនដ៏មានប្រសិទ្ធភាព និងបរិក្ខារភស្តុភារកម្មទំនើបៗ ដែលទាំងអស់នេះនឹងរួមចំណែកដល់ប្រសិទ្ធភាពប្រតិបត្តិការ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន។ (អានបន្ថែម) គួរបញ្ជាក់ថា […]
វិថីតេជោសន្តិភាពឆ្នេរអង្កោលក្នុងខេត្តកែប សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
គម្រោងសាងសង់វិថីតេជោសន្តិភាពឆ្នេរអង្គោល ស្ថិតនៅភូមិកែប និងភូមិអ ង្គោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប មានតម្លៃ ១០លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធិសម្ពោធ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ បើតាមពិធីសម្ពោធនេះ បានឱ្យដឹងថា គម្រោងនេះ ជាអនុគម្រោងនៃគម្រោង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ដែលគ្រប់គ្រងដោយក្រសួងទេសចរណ៍។ បន្ថែមពីនេះ ផ្លូវដ៏សំខាន់មួយខ្សែនេះ ត្រូវបានប្រើប្រាស់រយៈពេលសាងសង់ចំនួន ២២ខែ គិតចាប់ពីអំឡុងខែមករា ឆ្នាំ២០២២ រហូតដល់អំឡុងខែមករា ឆ្នាំ២០២៤ និងបានចំណាយថវិកាសរុបប្រមាណ ១០លានដុល្លារអាម៉េរិក ជាកម្ចីឥណទានសម្បទានពីធនាគារ អភិវឌ្ឍន៍អាស៊ី និងថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រា យផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។ ជាលទ្ធផល គម្រោងនេះត្រូវបានអនុវត្តការងារបច្ចេកទេសសាងសង់រួមមាន៖ ការងារចាក់ក្រាលបេតុងកៅស៊ូប្រភេទAC មានក ម្រា ស់ ១០សង់ទីម៉ែត្រ មានទទឹង ៥,៥ម៉ែត្រ សម្រាប់ផ្លូវឯកទិស និងទទឹង ១០ម៉ែត្រ សម្រាប់ផ្លូវដែលមា ន ២គន្លង […]
ក្រុមហ៊ុនចិនGuoxing ប្រកាសវិនិយោគបង្កើតសួនឧស្សាហកម្ម និងវិស័យកសិកម្មនៅកម្ពុជា
ក្រុមហ៊ុន Guoxing Group មកពីប្រទេសចិន បានបង្ហាញពីការប្ដេជ្ញាចិត្ត ក្នុងការបោះទុនវិនិយោគបង្កើតសួនឧស្សាហកម្ម និងពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិនៅកម្ពុជាថែមទៀត។ នេះបើតាមជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោក Li Guolian ប្រធានក្រុមហ៊ុន នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ នាឱកាសនោះ លោកប្រធានក្រុមហ៊ុនបានឱ្យដឹងថា មានបណ្តាក្រុមហ៊ុនជាច្រើនរបស់ចិន បានមកទស្សនកិច្ចពាណិជ្ជកម្មនៅកម្ពុជាចំនួន ០៤លើកមកហើយ ក្រោមការសម្របសម្រួលរបស់ Guoxing Group ដើម្បីស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងបានប្ដេជ្ញាថានឹងបោះទុនវិនិយោគនៅក្នុងសួនឧស្សាហកម្ម និងការបង្កើតរោងចក្រនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ លើសពីនេះ លោកប្រធានក៏បានជម្រាបបន្ថែមនូវសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន Guoxing នាពេលកន្លងមក នៅកម្ពុជា និងបានបង្ហាញពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងរយៈ ៥ឆ្នាំខាងមុខ ដែលនឹងបង្កើតសួនឧស្សាហកម្មមួយផងដែរ។ ក្រៅពីការវិនិយោគលើសួនឧស្សាហកម្ម ក្រុមហ៊ុន Guoxing Group ក៏នឹងពិនិត្យលទ្ធភាពនៅក្នុងការវិនិយោគវិស័យកសិកម្មដោយផ្តោតលើការផលិតជីធម្មជាតិ ដើម្បីពង្រឹងគុណភាពដី និងជំរុញផលិតភាពផលិតផលកសិកម្មនៅកម្ពុជា។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះផែនការពង្រីកការវិនិយោគបន្ថែមទៀតរបស់ក្រុមហ៊ុន និងលើកឡើងថា នេះជាចំណុចដ៏ល្អមួយ […]