អាជ្ញាធរខេត្តកោះកុងត្រៀមដីទំហំជាង ៩០ហិកតា សម្រាប់អភិវឌ្ឍន៍ជាទីលានទុកដាក់សំរាមកម្រិតស្តង់ដា

អាជ្ញាធរខេត្តកោះកុង បានត្រៀមដីជាង ៩០ហិកតា សម្រាប់អភិវឌ្ឍន៍ជាទីលានទុកដាក់សំរាម និងសំណល់រឹង កម្រិតស្តង់ដា នាពេលអនាគត​។ នេះបើតាមការលើកឡើងរបស់លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកម្មវិធីផ្សព្វផ្សាយជំរុញសកម្មភាពដើម្បីបរិស្ថាន «បណ្តុះគំនិតស្អាតនិងបៃតង នៅតាមសហគមន៍» នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។

លោកជំទាវ បានឱ្យដឹងថា រដ្ឋបាលខេត្តកោះកុងបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីកែលម្អការគ្រប់គ្រងបរិស្ថាន និងលើកកម្ពស់អនាម័យ ដោយបានត្រៀមដីចំនួនជាង ៩០ហិកតា សម្រាប់ត្រៀមកសាងទីលានទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស។

លោកជំទាវ បានបន្តថា បច្ចុប្បន្ននេះ ខេត្តកោះកុងមានទីលានទុកដាក់សំរាមហើយ ប៉ុន្តែមិនទាន់ត្រូវតាមលក្ខណៈស្តង់ដា គ្រាន់តែមានទីលានចាក់សំរាមថ្មី  ដូច្នេះហើយរដ្ឋបាលខេត្តកំពុងតែរៀបចំ ដើម្បីសុំក្រសួងរៀបចំនូវស្តង់ដាមួយដែលសមស្រប។

លោកជំទាវ បានបន្ថែមថា ប្រជាពលរដ្ឋជាច្រើនក្នុងក្រុងខេមរភូមិន្ទ បានយល់ដឹងច្រើនពីការទុកដាក់សំរាមនិងសំណល់ប្លាស្ទិក ខណៈអាជ្ញាធរមូលដ្ឋាន បានចូលរួមផ្សព្វផ្សាយអំពីយុទ្ធសាស្ត្រអំពីផលវិបាកនៃការប៉ះពាល់ដល់បរិស្ថាននិងប៉ះពាល់ដល់ជីវភាព ប៉ះពាល់ដល់សេដ្ឋកិច្ច ទើបធ្វើឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ និងបានចូលរួមចំណែកក្នុងការចូលរួមលុបបំបាត់នូវថង់ប្លាស្លិកផងដែរ។

កិច្ចខិតខំប្រឹងប្រែងទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខេត្តកោះកុងក្នុងការលើកកម្ពស់បរិស្ថានស្អាត និងបៃតង ទាំងនេះគឺជាការត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។ រដ្ឋបាលខេត្តបន្តលើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍ក្នុងការលើកកម្ពស់ការអនុវត្តប្រកបដោយភាពស្និទ្ធស្នាលនឹងបរិស្ថាន និងគាំទ្រដល់គម្រោងបង្កើតទីលានចាក់សំរាមនាពេលខាងមុខ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា​បញ្ជា​ទិញ​ឡបច្ចេកទេស​​ដុត​សំណល់​វេជ្ជសាស្ត្រ និង​​ប្លាស្ទិក​គ្មាន​ផ្សែងជា​ច្រើនគ្រឿងពី​​ជប៉ុន

នាពេលខាងមុខនេះ កម្ពុជានឹងអាច​មាន​ឡ​ដុតសំណល់​វេជ្ជសាស្រ្តនិងសំណល់​ប្លាស្ទិកនៅ​គ្រប់​ស្រុក ជាផលិតផលជប៉ុន ខណៈបច្ចុប្បន្នក្រសួងបរិស្ថានកម្ពុជា​បាន​បញ្ជា​ទិញ​ឡបច្ចេកទេស​សម្រាប់​ដុត​សំណល់​វេជ្ជសាស្ត្រ និង​សំណល់​ប្លាស្ទិក​គ្មាន​ផ្សែង​ច្រើន​គ្រឿងពី​​ជប៉ុនរួចរាល់ហើយ។ នេះបើ​តាម​ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ថ្លែងក្នុង​សន្និសីទសារព័ត៌មានប្រាប់ពី​ដំណឹង​នេះ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ កាល​ថ្ងៃទី ១៩ ខែកុម្ភៈ គឺ​បន្ទាប់ពី​លោក​បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា​វិល​ត្រឡប់​ពី​ការ​បំពេញ​បេសកកម្មនៅ​ក្នុង​ប្រទេស​ជប៉ុន ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានឱ្យដឹងថា ក្រសួងបញ្ជាទិញឡសំណល់វេជ្ជសាស្ត្រនិងសំណល់ប្លាស្ទិកជាច្រើនគ្រឿង ដើម្បីយកមកប្រើប្រាស់នៅកម្ពុជា។ ឡនោះមានបច្ចេកទេសល្អ គ្មានផ្សែង មានតែចំហាយទឹក ប៉ុន្តែនឹងជំនួសមកវិញដោយការប្រើប្រាស់ថាមពលទាញពីប្រភពពន្លឺព្រះអាទិត្យ(Solar)។ តាមរយៈការបញ្ជាទិញនេះ ឯកឧត្តមសង្ឃឹមថា នឹងជំរុញកិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុនបន្ថែមទៀត ព្រមទាំង​ធ្វើឱ្យ​មួយ​ស្រុក​មាន​១ គ្រឿង។ បន្ថែម​ពីការបញ្ជាទិញឡនេះដែរ ក្រសួងបរិស្ថាន ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ ​សហព័ន្ធ​សមាគម​មេធាវីជប៉ុន លើការលើកកម្ពស់ការអនុវត្តច្បាប់បរិស្ថាន ការពង្រឹងតម្លាភាពក្នុងការអនុញ្ញាត និងអភិបាលកិច្ចបរិស្ថាន និងការកសាងក្របខ័ណ្ឌស្ថាប័នឱ្យកាន់តែរឹងមាំ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិផងដែរ៕ - Video Advertisement -

ទីលានទុកដាក់សំរាមក្រុងបាវិតសង់រួចរាល់ ខណៈស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ សម្រេចជាង៦%

គិតមកដល់ពេលនេះ អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត បានបញ្ចប់ការងារសាងសង់រួចរាល់ ១០០% ហើយ ខណៈអនុគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក៏សម្រេចបាន ៦,១១%ផងដែរ។ នេះបើយោងតាមការឱ្យដឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៩ ខែគុម្ភៈ​ ឆ្នាំ២០២៦។ ក្រសួងសាធារណការបន្តថា អនុគម្រោងសាងសង់ទីលានទុកដាក់សំរាមប្រកបដោយអនាម័យនៅក្រុងបាវិត មានសមត្ថភាពស្តុកសំរាមបាន ៦៣២.៧៨៤ ម៉ែត្រគូប បានបញ្ចប់ការងារសាងសង់ទាំងស្រុង និងរួចរាល់១០០% កាលពីចុងឆ្នាំ២០២៥ ថ្មីៗនេះ។ (អានបន្ថែម) ចំណែកឯអនុគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងបណ្ដាញលូបង្ហូរទឹកកខ្វក់ ព្រមទាំងបណ្ដាញលូបង្ហូរទឹកភ្លៀង ក្នុងក្រុងបាវិត សម្រេចការសាងសង់បាន ៦,១១% គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៦។ គម្រោងសាងសង់ស្ថានីយចាប់ផ្តើមនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ដោយគ្រោងបញ្ចប់នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៨។ អនុគម្រោងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងបណ្ដាញលូបង្ហូរទឹកកខ្វក់ ទឹកភ្លៀងក្រុងបាវិត មានសមត្ថភាពច្រោះសម្អាតទឹកបាន ៥.៤០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកលើកកម្ពស់សោភ័ណភាពក្រុងបាវិត ក្នុងការប្រគួតប្រជែងទីក្រុងស្អាត ដោយប្រែក្លាយទីក្រុងទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចតាមរយៈកែលម្អហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្រុង និងពង្រឹងសមត្ថភាពស្ថាប័នរបស់អាជ្ញាធរខេត្ត និងមូលដ្ឋាន៕ - Video Advertisement -

ជប៉ុនគ្រោងពង្រីកការវិនិយោគរបស់ខ្លួនលើការកែច្នៃសំរាម នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបន្ថែមទៀត

ក្រុមហ៊ុនជប៉ុន GOMI RECYCLE បានបញ្ជាក់ថា ខ្លួននឹងពង្រីកការវិនិយោគកែច្នៃសំរាម ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញបន្ថែមទៀត ដើម្បីធ្វើការប្រមូលសំរាមប្លាស្ទិកយកមកកែច្នៃជាវត្ថុអនុស្សាវរីយ៍ និងគ្រឿងសង្ហារិមនានា។ នេះបើតាមការបញ្ជាក់ពីគណៈប្រតិភូក្រុមហ៊ុន GOMI RECYCLE ដឹកនាំដោយលោក Okumura Yusuke ប្រធានក្រុមហ៊ុន ក្នុងជំនួបជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។ លោក Okumura Yusuke បានឱ្យដឹងថា ដោយមានការជឿជាក់លើរាជរដ្ឋាភិបាលក្នុងការធានាបានូវបរិស្ថានវិនិយោគដ៏ល្អប្រសើរ នៅពេលនេះក្រុមហ៊ុនបានសម្រេចចិត្តពង្រីកការវិនិយោគ ដោយពង្រីកបន្ថែមលើការប្រមូលសំរាមប្លាស្ទិក គឺប្រមូលសំរាមទូទៅពីក្រុមហ៊ុនដែលកំពុងមានផលិតកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីយកមកកែច្នៃ។ ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគនៅកម្ពុជា និងបានស្វាគមន៍គម្រោងពង្រីកការវិនិយោគនេះ ដែលនឹងអាចចូលរួមបង្កើតការងារបន្ថែមជូនដល់ប្រជាពលរដ្ឋកម្ពុជា និងចូលរួមសម្អាតបរិស្ថាន។ គួរបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនជប៉ុន GOMI RECYCLE  បាននិងកំពុងដំណើរការគម្រោងវិនិយោគកែច្នៃសំរាម តាមរយៈសកម្មភាពប្រមូលសំរាមប្លាស្ទិកដើម្បីកែច្នៃ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដោយកន្លងមកក្រុមហ៊ុន បានវិនិយោគកែច្នៃសំរាមប្លាស្ទិកដើម្បីផលិតជាវត្ថុអនុស្សាវរីយ៍ និងគ្រឿងសង្ហារិមជាដើម៕ - Video […]

កម្ពុជា-ជប៉ុន រួមគ្នាគ្រប់គ្រងទីលានទុកដាក់សំរាមកម្រិតតំបន់ក្នុងរាជធានីភ្នំពេញ

ក្រសួងបរិស្ថាន បានចុះហត្ថលេខាជាមួយទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន (JICA) ដើម្បីឆ្ពោះទៅរកការអនុវត្តរួមគ្នានូវគម្រោងរៀបចំផែនការមេស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់នៃរាជធានីភ្នំពេញ ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ពិធីចុះហត្ថលេខាលើផែនការមេគ្រប់គ្រងសំរាមនៅភ្នំពេញនេះ បានធ្វើឡើង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក SANUI Kazumasa តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជា។ តាមរយៈគម្រោងនេះ អង្គការ JICA នឹងបន្តកិច្ចសហប្រតិបត្តការនេះ តាមរយៈការផ្តល់ជំនួយបច្ចេកទេសបន្ថែម ជាពិសេសលើការកសាងសមត្ថភាពក្នុងការរៀបចំទីលានទុកដាក់សំរាម ស្របតាមគម្រោងផែនការមេស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់នៃរាជធានីភ្នំពេញ ដែលមានរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមអនុវត្តពីខែមីនា ឆ្នាំ២០២៦។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់ទុកកិច្ចសហការនេះជា “ជំហានថ្មីមួយទៀត” ដែលមានប្រសិទ្ធភាពនៃការរៀបចំ និងដាក់ចេញការអនុវត្តផែនការមេ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងឆ្ពោះទៅរកសេដ្ឋកិច្ចចក្រា (Circular Economy)។ គួររំលឹកថា ក្រសួងបរិស្ថាន ធ្លាប់ឱ្យដឹងថា បច្ចុប្បន្នប្រទេសកម្ពុជា បានបង្កើតកាកសំណល់ជាង ៤លានតោនក្នុងមួយឆ្នាំៗ។ ក្រសួងជឿថាការបង្កើនកិច្ចខិតខំប្រឹងប្រែងនានា នឹងដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងការពារធនធានរបស់ភពផែនដីសម្រាប់មនុស្សជំនាន់ក្រោយ៕ (អានបន្ថែម) - Video […]

ក្រុមហ៊ុន​អឺរ៉ុប​កំពុងស្វែង​រក​ការ​វិនិយោគ​លើការ​គ្រប់​គ្រង​កាក​សំណល់​វេជ្ជសាស្ត្រ​នៅ​កម្ពុជា

  នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់និរន្តរភាពបរិស្ថាននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Ecosteryl ដែលជាក្រុមហ៊ុនមកពីប្រទេសបែលហ្ស៊ិក បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការវិនិយោគលើការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងដោះស្រាយបញ្ហាបន្ទាន់នៃកាកសំណល់វេជ្ជសាស្រ្ត និងការបំពុលប្លាស្ទិកនៅក្នុងប្រទេស។ ការពិភាក្សាបានធ្វើឡើងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ រវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Sarah Gasquard ភារធារីនៃស្ថានទូតបែលហ្ស៊ិកប្រចាំកម្ពុជា ដែលមានមូលដ្ឋាននៅទីក្រុងបាងកក។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក Jean-Pierre Muller ទីប្រឹក្សាពាណិជ្ជកម្ម និងវិនិយោគ មកពីទីភ្នាក់ងារវិនិយោគ និងនាំចេញ Wallonia (AWEX) និងលោកស្រី Léa Lenclus តំណាងផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មអាស៊ីសម្រាប់ Ecosteryl ។ ក្នុងជំនួបនោះ លោកស្រី Gasquard បានណែនាំ Ecosteryl ថាជាអ្នកវិនិយោគដ៏មានសក្តានុពលក្នុងវិស័យកាកសំណល់វេជ្ជសាស្រ្តរបស់កម្ពុជា ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់ដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់ការចោលកាកសំណល់វេជ្ជសាស្រ្ត។ ជាការឆ្លើយតប លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់អាជ្ញាប័ណ្ណប្រតិបត្តិការគ្រប់គ្រងកាកសំណល់វេជ្ជសាស្ត្រ និងស្វាគមន៍ជានិច្ចចំពោះក្រុមហ៊ុនថ្មីៗដែលកំពុងសម្លឹងមកទីផ្សារដ៏សំខាន់នេះ។ នៅពេលខាងមុខ ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត បានបង្ហើបពីផែនការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីដុតកាកសំណល់ប្លាស្ទិកនៅសីតុណ្ហភាពលើសពី […]

ក្រុមហ៊ុនបរទេសចំនួន២ រួមគ្នាបង្កើតសួនកែច្នៃកាកសំណល់នៅរាជធានីភ្នំពេញ

  នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការគ្រប់គ្រងកាកសំណល់នៅក្នុងទីក្រុងប្រកបដោយនិរន្តរភាព ក្រុមហ៊ុន Vinci Construction និង Sage Engineering បានប្រកាសពីគម្រោងសហការគ្នាដើម្បីបង្កើត “សួនកែច្នៃកាកសំណល់” ដ៏ទំនើបមួយនៅក្នុងរាជធានីភ្នំពេញ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងប្រើប្រាស់បច្ចេកវិជ្ជាទំនើបសម្រាប់កែច្នៃកាកសំណល់រឹងនៅទីក្រុង និងបង្កើតថាមពលស្អាត ដើម្បីលើកកម្ពស់គុណភាពជីវិតសម្រាប់អ្នករស់នៅក្នុងទីក្រុង។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ជាមួយគណៈប្រតិភូក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន Sage Engineering ដឹកនាំដោយ លោក Thomas CHAUVEAU នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការថាមពល និងអាជីវកម្មថ្មីៗ នៃក្រុមហ៊ុន Vinci Construction នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។ លោក Chauveau បានរៀបរាប់លម្អិតថា កិច្ចប្រជុំនេះបានដើរតួជាវេទិកាមួយដើម្បីចែករំលែកការយល់ដឹងពីអ្នកជំនាញដែលបាននិងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើគម្រោងនេះ។ ពួកគេបានផ្តល់នូវទិន្នន័យដ៏មានតម្លៃ ដែលជាការរកឃើញចុងក្រោយបំផុតនូវបច្ចេកវិទ្យាច្នៃប្រឌិតដែលផ្តោតលើការកែច្នៃសំណល់រឹង និងការបំប្លែងរបស់វាទៅជាថាមពលដែលអាចប្រើប្រាស់បាន។ ដោយលើកឡើងពីសារៈសំខាន់នៃគម្រោង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីគោលបំណងសំខាន់ៗចំនួនប្រាំសម្រាប់សួនកែច្នៃសំរាម៖ ១. បង្កើតថាមពលស្អាត និងតម្លៃសមរម្យ៖ បំប្លែងកាកសំណល់ទៅជាអគ្គិសនី។ […]