ក្រុមហ៊ុន Bentley Systems និង Enactus រួមគ្នាចាប់ផ្តើម iTwin4Good ចំពេលពិភពលោកប្រឈមកង្វះខាតកម្លាំងពលកម្មហេដ្ឋារចនាសម្ព័ន្ធសកល

ការប្រកួតប្រជែងនិស្សិតអន្តរជាតិប្រើប្រាស់បច្ចេកវិទ្យាឌីជីថលភ្លោះ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធ

នៅ EXTON រដ្ឋភេសីលវេនៀល — ថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2025 — នៅពេលដែលវិស័យហេដ្ឋារចនាសម្ព័ន្ធសកលប្រឈមមុខនឹងកង្វះកម្លាំងការងារដ៏សំខាន់ ក្រុមហ៊ុន Bentley Systems Incorporated (Nasdaq: BSY) ដែលជាក្រុមហ៊ុនសាជីវកម្មផលិតសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខមួយនៅសហរដ្ឋអាមេរិក និងក្រុមហ៊ុន Enactus ដែលជាអង្គការមិនរកប្រាក់ចំណេញសកលក្នុងគោលដៅជំរុញនវានុវត្តន៍ភាពរបស់និស្សិត និងសហគ្រិនភាព ថ្មីៗនេះបានប្រកាសការចាប់ផ្តើមកម្មវិធីប្រកួតប្រជែងជាអន្តរជាតិមួយឈ្មោះថា 2025 iTwin4Good Challenge ដោយផ្តល់ឱកាសដល់សិស្សនិស្សិតតាមបណ្តាសាកលវិទ្យាល័យក្នុងការអភិវឌ្ឍដំណោះស្រាយឌីជីថលភ្លោះ ដើម្បីចូលរួមជួយដោះស្រាយបញ្ហាប្រឈមផ្នែកហេដ្ឋារចនាសម្ព័ន្ធសកល។

គំនិតផ្តួចផ្តើមនេះកើតឡើងជួនពេលវេលាដ៏សំខាន់មួយ ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យហេដ្ឋារចនាសម្ព័ន្ធសកលបានប្រឈមមុខនឹងកង្វះកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ ទោះបីជាមានការកើនឡើងនូវតម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលល្អប្រសើរ និងធន់ជាងមុនក៏ដោយ។ ជាឧទាហរណ៍ វិទ្យាស្ថានស្រាវជ្រាវនៃក្រុមប្រឹក្សាវិស្វកម្មអាមេរិក (ACEC) រាយការណ៍ថា ក្រុមហ៊ុនវិស្វកម្មចំនួន 49 ភាគរយប្រឈមនឹងការបាត់បង់គម្រោងក្នុងរយៈពេលមួយឆ្នាំ ឬច្រើនជាងនេះ ខណៈដែលឧស្សាហកម្មសំណង់ខ្វះខាតកម្លាំងពលកម្មជាង 400,000 នាក់ នេះបើយោងតាម ​សមាគមអ្នកសាងសង់និងម៉ៅការ។

កម្មវិធី iTwin4Good Challenge នឹងផ្តល់ជូនសិស្សនិស្សិតនៅលើផ្លូវមួយដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មដោយរួមបញ្ចូលគ្នានូវចំណង់ចំណូលចិត្តរបស់ពួកគេចំពោះផលប៉ះពាល់សង្គម និងបរិស្ថាន ជាមួយនឹងថាមពលនៃបច្ចេកវិទ្យាឌីជីថល។ តាមរយៈការកសាងជំនាញ និងផ្លូវចិត្ត កម្មវិធីនេះបាននាំមកនូវភាពប៉ិនប្រសប់ជាសាកល សំដៅដល់ការរីកលូតលាស់សម្រាប់មនុស្សជំនាន់ថ្មី ដែលជាភាពចម្រុះនៃអ្នកដឹកនាំហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត ជាមួយនឹងការអភិវឌ្ឍន៍ដំណោះស្រាយ។ សិស្សនិស្សិតអាចចាប់ផ្តើមកម្មវិធីនេះរយៈពេលប្រាំមួយសប្តាហ៍ដែលមានការបណ្តុះបណ្តាលបច្ចេកទេស ការណែនាំពីគ្រប់សាខារបស់ Bentley និងឱកាសដើម្បីទទួលបានការបញ្ជាក់ជាសហការីអ្នកអភិវឌ្ឍន៍ iTwin។ អ្នកចូលរួម—អាចជាបុគ្គល ឬជាក្រុមរហូតដល់ទៅបីនាក់—នឹងប្រើវេទិកា iTwin របស់ Bentley ដើម្បីបង្កើតកម្មវិធីដែលអាចជំរុញភាពវិជ្ជមានក្នុងបរិស្ថាន ឬផល់ប៉ះពាល់សង្គមនៅក្នុងសហគមន៍របស់ខ្លួន។

ទិដ្ឋភាពទូទៅនៃការប្រកួតប្រជែង

ចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ 2025 និស្សិតមកពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ កាណាដា ចក្រភពអង់គ្លេស និងអៀរឡង់ នឹងប្រកួតប្រជែងរួមគ្នា ចំណែកនិស្សិតប្រេស៊ីលនឹងចូលរួមក្នុងការប្រកួតសម្រាប់ជុំក្នុងប្រទេស។ អ្នកជាប់ចំណាត់ថ្នាក់កំពូល នឹងបង្ហាញដំណោះស្រាយរបស់ខ្លួនទៅកាន់ក្រុមអ្នកជំនាញក្នុងឧស្សាហកម្មប្រកួតប្រជែងដើម្បីយករង្វាន់ជាសាច់ប្រាក់ និងឈានទៅវគ្គប្រកួត “ជើងឯកជម្រុះចុងក្រោយ” ជាមួយអ្នកឈ្នះជាសាកល សិស្សនិស្សិតនឹងទទួលបានឱកាសចូលរួមព្រឹត្តិការណ៍ Enactus World Cup 2025 នៅទីក្រុងបាងកក។

លោក Chris Bradshaw ប្រធានផ្នែកនិរន្តរភាព និងអប់រំរបស់ Bentley Systems មានប្រសាសន៍ថា “កម្មវិធី iTwin4Good Challenge គឺវាលើសពីការប្រកួតប្រជែងរបស់សិស្សនិស្សិត វាគឺជាកាតាលីករសម្រាប់ការផ្លាស់ប្តូរ និងការវិនិយោគជាយុទ្ធសាស្រ្តនៅក្នុងអនាគតនៃហេដ្ឋារចនាសម្ព័ន្ធសាកល”។ “តាមរយៈការបញ្ចូលគំនិតវ័យក្មេងក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងពិភពពិត និងជំនួសដោយមនុស្សជំនាន់ក្រោយជាមួយនឹងជំនាញឌីជីថលភ្លោះ យើងកំពុងបណ្តុះទេពកោសល្យដែលមានសមត្ថភាពដោះស្រាយទាំងតម្រូវការហេដ្ឋារចនាសម្ព័ន្ធនាពេលបច្ចុប្បន្ន និងបញ្ហាប្រឈមប្រកបដោយនិរន្តរភាពនៅថ្ងៃអនាគត។”

លោក George Tsiatis ជាប្រធាន និងជានាយកប្រតិបត្តិ នៃគម្រោង Enactus Global & Resolution បានបន្ថែមថា “ភាពជាដៃគូនេះបង្ហាញគំនិតល្អបំផុតដែលយើងកំពុងធ្វើ ដោយផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងពិភពពិតតាមរយៈការច្នៃប្រឌិត និងសហគ្រិនភាព។ នៅពេលដែលមនុស្សវ័យក្មេងរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបជាមួយនឹងសកម្មភាពដែលជំរុញដោយទស្សនវិស័យ ពួកគេមិនគ្រាន់តែដោះស្រាយបញ្ហានាពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ពួកគេបានកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគតប្រកបដោយនិរន្តរភាពជាងមុន។”

បទពិសោធន៍ដែលសហការគ្នានេះ នឹងអភិវឌ្ឍអ្នកជំនាញសម្រាប់ឧស្សាហកម្មនាពេលអនាគត់ ដែលជាការបញ្ចូលនូវការអនុវត្តបច្ចេកវិទ្យាឌីជីថលភ្លោះដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងពិភពពិត ដោយកាត់បន្ថយគម្លាតរវាងការសិក្សា និងការច្នៃប្រឌិតហេដ្ឋារចនាសម្ព័ន្ធដ៏មានឥទ្ធិពល។ សម្រាប់​ការ​មើល​ការ​ផ្ដួចផ្ដើម​ក្នុង​សកម្មភាព សូម​មើល​បទ​បង្ហាញ​ចុង​ក្រោយ iTwin4Good Championship ឆ្នាំ 2024 ពី​ប្រទេស​កាហ្សាក់ស្ថាន។

អំពី Enactus

Enactus គឺជាវេទិកាសិក្សាតាមរយៈបទពិសោធន៍ដ៏ធំបំផុតរបស់ពិភពលោក ដែលបានចូលរួមអភិវឌ្ឍអ្នកដឹកនាំសហគ្រិន និងនវានុវត្តន៍សង្គមនៅទូទាំង 35+ ប្រទេស។ តាមរយៈបណ្តាញនៃសាកលវិទ្យាល័យ និងអ្នកដឹកនាំធុរកិច្ចរបស់យើង យើងភ្ជាប់និស្សិតជាង 40,000 នាក់ជារៀងរាល់ឆ្នាំផ្អែកលើក្រុមតាមគម្រោង ដែលបង្កើតភាពជាអ្នកដឹកនាំសំខាន់ៗ តាមរយៈការគ្រប់គ្រងគម្រោង និងជំនាញសហគ្រាស ខណៈពេលដែលវាបានផ្តល់សារសំខាន់ទៅលើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ បង្កើតឡើងក្នុងឆ្នាំ 1975 និស្សិត Enactus បានចាប់ផ្តើមគម្រោង និងអាជីវកម្មជាង 75,000 ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ខណៈពេលដែលយើងកំពុងអភិវឌ្ឍអ្នកដឹកនាំនៅថ្ងៃអនាគត់ដែលជាកាតាលីករសម្រាប់ជំរុញអាជីវកម្ម និងបេះដូងសម្រាប់ពិភពលោក។ ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.enactus.org

អំពី Bentley Systems
នៅជុំវិញពិភពលោក អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធពឹងផ្អែកលើកម្មវិធីរបស់ Bentley Systems ដើម្បីជួយពួកគេក្នុងការរចនាប្លង់ សាងសង់ និងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ និងមានភាពធន់ជាងមុនដូចជាការគ្រប់គ្រងធនធានទឹក ថាមពល ទីក្រុង និងអ្វីៗជាច្រើនទៀត។ Bentley System ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1984 ដោយវិស្វករសម្រាប់វិស្វករ ដែលក្រុមហ៊ុន Bentley គឺជាដៃគូនៃជម្រើសសម្រាប់ក្រុមហ៊ុនវិស្វកម្ម និងម្ចាស់ប្រតិបត្តិករទូទាំងសាកលលោក ជាមួយនឹងកម្មវិធីដែលគ្របដណ្តប់គ្រប់ចំណោទវិស្វកម្ម ឧស្សាហកម្ម និងគ្រប់ដំណាក់កាលនៃវដ្តជីវិតហេដ្ឋារចនាសម្ព័ន្ធ។ តាមរយៈដំណោះស្រាយឌីជីថលភ្លោះរបស់យើង យើងជួយអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធទទួលបានតម្លៃនៃទិន្នន័យរបស់គេដើម្បីបំប្លែងជាបទពិសោធន៍សម្រាប់ការគ្រប់គ្រងគម្រោង និងការប្រើប្រាស់ទ្រព្យសម្បត្តិ។

© 2025 Bentley Systems, Incorporated. Bentley, the Bentley logo, and iTwin are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries. All other brands and product names are trademarks of their respective owners.

ព័ត៌មានបន្ថែម សូមទំនាក់នង៖
ផ្នែកផ្សព្វផ្សាយ៖ លោកស្រី Chris Phillips, PR@news.bentley.com
ផ្នែកវិនិយោគ៖ លោក Eric Boyer, IR@bentley.com
ផ្នែក Enactus Press: លោក Jared Proudfoot, jared@resolutionproject.org

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើការប្រើប្រព័ន្ធឌីជីថលបង្កើនប្រសិទ្ធភាពសំណង់រថភ្លើងខ្នាតយក្សនៅអង់គ្លេសដូចម្ដេច?

Arcadis ដែលជាក្រុមហ៊ុនដឹកនាំលំដាប់ពិភពលោកក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ថ្មីៗបានបង្ហើបថាអាថ៌កំបាំងនៃភាពជោគជ័យក្នុងការសាងសងផ្លូវរថភ្លើងខ្នាតយក្សនៅប្រទេសអង់គ្លេសគឺមិនមែនដោយសារតែការប្រើគ្រឿងចក្រទំនើបៗនោះ ប៉ុន្តែគន្លឹះសំខាន់បំផុតគឺជាប្រព័ន្ធឌីជីថល និងបុគ្គលិកដែលស្ទាត់ជំនាញក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលទាំងនោះ។ លោក Andrew Germain នាយករងបច្ចេកទេសនៅក្រុមហ៊ុន Arcadis ថ្មីៗនេះបានចែករំលែកអំពីរបៀបក្រុមហ៊ុនរបស់លោកកំពុងប្រើប្រាស់កម្មវិធី 3D កម្រិតខ្ពស់ ដើម្បីកែលម្អបណ្តាញផ្លូវរថភ្លើងនៅចក្រភពអង់គ្លេស។ តាមរយៈការផ្លាស់ប្តូរពីការគូរប្លង់លើក្រដាសបែប 2D ហើយមកប្រើបច្ចេកវិទ្យា “Digital Twins”  និងការរចនាម៉ូដ 3D ក្រុមការងារអាចស្វែងរកកំហុសបានតាំងពីមុនពេលចាប់ផ្តើមសាងសង់ម៉្លេះ។ ការផ្លាស់ប្តូរទៅរកវិស្វកម្មឌីជីថល មិនមែនគ្រាន់តែដើម្បីភាពស្រស់ស្អាតនៃរូបភាពប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការសន្សំសំចៃ និងប្រសិទ្ធភាព។ ជាក់ស្តែងក្នុងគម្រោងតែមួយ ក្រុមការងារបានកំណត់អត្តសញ្ញាណ និងកែសម្រួល “ចំណុចជាន់គ្នា” (ការរចនាដែលជាន់គ្នា) តាមប្រព័ន្ធឌីជីថលបានជាង ២៦,០០០ ចំណុច ដែលជួយការពារកំហុសឆ្គងដែលមានតម្លៃថ្លៃបំផុតក្នុងកំឡុងពេលសាងសង់។ លើសពីនេះ ការប្រើប្រាស់ឧបករណ៍ឌីជីថលដើម្បីបង្កើតជារូបភាពរស់រវើក (Animation) នៃទិដ្ឋភាពរបស់អ្នកបើកបររថភ្លើង បានកាត់បន្ថយការចុះពិនិត្យទីតាំងផ្ទាល់ដល់ទៅ ៩០% ដែលជួយកាត់បន្ថយហានិភ័យដល់បុគ្គលិក និងការបិទផ្លូវរថភ្លើងយ៉ាងច្រើន។ បន្ថែមពីនេះ ឧបករណ៍ដូចជា MicroStation បានជួយឱ្យការងារដែលធ្លាប់ចំណាយពេលរាប់សប្តាហ៍ ឱ្យមកនៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ឧទាហរណ៍នៃការប្រើប្រាស់ប្រព័​ន្ធឌីជីថលមួយគឺគម្រោងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ Cambridge South។ គម្រោងនេះគ្រោងនឹងបើកដំណើរការនៅដើមឆ្នាំ ២០២៦ ដែលរួមមានការធ្វើឱ្យប្រសើរឡើងនូវផ្លូវរថភ្លើងប្រវែង ៣ […]

តើកម្មវិធី iTwin ដោះស្រាយបញ្ហាជាប់គាំងនៃការដ្ឋានផ្លូវល្បឿនលឿននៅអាល្លឺម៉ង់ដូចម្ដេច?

គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនៅក្នុងប្រទេសអាល្លឺម៉ង់ បានត្រឡប់មកដំណើរការល្អឡើងវិញ និងកំពុងបំបែកកំណត់ត្រាប្រសិទ្ធភាព បន្ទាប់ពីមានការកែសម្រួលយុទ្ធសាស្ត្រឌីជីថល ក្រោយគម្រោងនេះជួយនឹងវិបត្តិធ្ងន់ធ្ងរ។ ក្រុមហ៊ុន Viscan GmbH ដែលជាអ្នកទទួលខុសត្រូវក្នុងការបង្កើត “គំរូឌីជីថលថតចម្លងពីការពិត” (digital twin) សម្រាប់ការពង្រីកផ្លូវល្បឿនលឿន B29 ក្នុងតំបន់ Baden-Württemberg បានសង្គ្រោះគម្រោងនេះពីបរាជ័យផ្នែកបច្ចេកទេស តាមរយៈការធ្វើបច្ចុប្បន្នភាពប្រព័ន្ធដំណើរការទិន្នន័យរបស់ខ្លួន។ គម្រោងខ្នាតយក្ស មានគោលបំណងកត់ត្រាវឌ្ឍនភាពនៃការសាងសង់ជារៀងរាល់ថ្ងៃលើសំណង់ថ្មីចំនួន ៩ រួមមានស្ពាន និងជញ្ជាំងទប់ដីជាដើម។ ទោះបីជាក្រុមការងាររបស់ Viscan បានប្រើប្រាស់ដ្រូន (drones) និងឧបករណ៍ស្កែនទំនើបៗដើម្បីប្រមូលទិន្នន័យដ្ឋានក៏ដោយ ប៉ុន្តែ cloud software ដែលមានស្របា់របស់ពួកគេមិនអាចទប់ទល់នឹងបរិមាណការងារដ៏ច្រើនលើសលប់បានឡើយ។ នេះបង្កជាបញ្ហាកកស្ទះផ្នែកបច្ចេកទេស ដែលបានបណ្តាលឱ្យទិន្នន័យខ្វះសុក្រឹតភាព និងតម្រូវឱ្យអ្នកជំនាញចំណាយពេលកែប្រែប្លង់ឌីជីថលដោយដៃ។ ការធ្វើបែបនេះគឺយ៉ាងយឺតយ៉ាវណាស់ ដែលធ្វើឱ្យប៉ះពាល់ដល់កាលវិភាគបញ្ចប់គម្រោង។ ដោយមើលឃើញថាប្រព័ន្ធឌីជីថលចាស់កំពុងមានបញ្ហា លោក Nicolai Nolle នាយកប្រតិបត្តិក្រុមហ៊ុន Viscan បានប្តូរយុទ្ធសាស្ត្រមកសហការជាមួយក្រុមហ៊ុន Bentley Systems វិញ។ តាមរយៈការប្តូរមកប្រើប្រាស់ម៉ាស៊ីន iTwin Capture ក្រុមការងារអាចធ្វើឱ្យដំណើរការទិន្នន័យមានលក្ខណៈស្វ័យប្រវត្តិ និងលុបបំបាត់ការកែសម្រួលដោយដៃបានយ៉ាងច្រើន។ កម្មវិធីថ្មីនេះ បានជួយឱ្យ Viscan […]

លំហូរការងារបែប Data-Driven ជួយសម្រួលការងារវិស្វកម្មបានយ៉ាងដូចម្ដេច?

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលវិស័យវិស្វកម្ម និងសំណង់បានពឹងផ្អែកលើការផ្លាស់ប្តូរឯកសារឌីជីថល ដូចជាឯកសារ DWG និង PDF ជាដើម តាមអ៊ីម៉ែល ឬតាម cloud បែបធម្មតាៗ។ ប៉ុន្តែនៅពេលគម្រោងកាន់តែធំ លំហូរការងារបែប Data-Driven កំពុងដើរតួរយ៉ាងសំខាន់។ តើលំហូរការងារបែប Data-Driven នេះមានន័យដូចម្ដេច? ជួយសម្រួលការងារយ៉ាងណា? លំហូរការងារបែប Data-Driven គឺជាការរៀបចំព័ត៌មានឱ្យមានរចនាសម្ព័ន្ធច្បាស់លាស់។ ការផ្លាស់ប្តូរនេះធានាថា គោលដៅចុងក្រោយនៃគម្រោង មិនមែនគ្រាន់តែជាសំណង់រូបវន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជា “ហេដ្ឋារចនាឌីជីថល” (Digital Asset) ដែលត្រូវបានផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវសម្រាប់ម្ចាស់គម្រោងដើម្បីប្រើប្រាស់ក្នុងរយៈពេលវែង។ អ្នកជំនាញបានប្រៀបធៀបលំហូរការងារបែប Data-Driven ទៅនឹងកំពូលភ្នំអេវឺរ៉េស។ ក្នុងគំរូនេះ Digital Twin ចុងក្រោយបង្អស់គឺជាកំពូលភ្នំ ខណៈដែល “iModels” ផ្សេងៗដើរតួជាជំរំសម្រាកដែលត្រូវបានបង្កើតឡើងតាមផ្លូវ។ ទិន្នន័យនឹងអាចបន្តទៅកាន់ជំរំបន្ទាប់បាន លុះត្រាតែវាត្រូវបានផ្ទៀងផ្ទាត់ និងចាត់ទុកថាសមស្របសម្រាប់គោលបំណងបន្ទាប់ ដើម្បីធានាថាព័ត៌មានត្រូវបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ក្នុងអំឡុងពេលសាងសង់។ ដំណើរនេះចាប់ផ្តើមនៅ “ជំរំមូលដ្ឋានរបស់ក្រុមការងារ” ដែលនៅទីនោះ អ្នករចនាធ្វើការលើកម្មវិធី CAD ។ ជំនួសឱ្យការផ្ញើឯកសារតាមអ៊ីមែល ពួកគេបានបញ្ចូលខ្លឹមសាររបស់ពួកគេទៅក្នុង iModel។ នៅក្នុងនោះ នឹងមានពិនិត្យការងារដែលកំពុងដំណើរការ […]

Bentley ចាប់ដៃគូជាមួយ CET ដើម្បីធ្វើបដិវត្តការអប់រំផ្នែកវិស្វកម្មនៅប្រទេសឥណ្ឌា

ក្រុមហ៊ុន Bentley Systems បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមហាវិទ្យាល័យវិស្វកម្ម Trivandrum (CET) ក្នុងគោលបំណងប្រែក្លាយស្ថាប័នឈានមុខគេមួយក្នុងរដ្ឋ Kerala ឱ្យទៅជាមជ្ឈមណ្ឌលអប់រំកម្រិតខ្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល។​ ការចុះ MoU នេះ គឺដើម្បីធានាថាវិស្វករឥណ្ឌាជំនាន់ក្រោយមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ទីផ្សារសកលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសទាក់ទងនឹងអនុវត្តការងារជាក់ស្ដែង។ ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងមានការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបបំផុតមួយ (Centre of Infrastructure Innovation) នៅខាងក្នុងបរិវេណសាលា CET។ មជ្ឈមណ្ឌលនេះនឹងផ្ដល់ការសិក្សាបែបស៊ីជម្រៅ ពោលគឺផ្ដល់នូវបទពិសោធន៍អនុវត្តផ្ទាល់ជាមួយកម្មវិធីស្តង់ដារឧស្សាហកម្មដូចជា MicroStation, OpenRoads និង OpenFlows ជាដើម។ មជ្ឈមណ្ឌលនេះនឹងក៏នឹងផ្ដល់ឱកាសឱ្យនិស្សិតធ្វើការស្រាវជ្រាវលើការគ្រប់គ្រងគម្រោងសំណង់ដែលដើរដោយ AI និងបច្ចេកវិទ្យាឌីជីថលភ្លោះ (Digital Twin)។ លើសពីនេះ​ក៏នឹងមានការបង្រៀនឱ្យសិស្សបង្កើតលំហូរការងារដែលផ្តល់អាទិភាពដល់ការសាងសង់បៃតង និងការដ្ឋានឆ្លាតវៃដែលមានប្រសិទ្ធភាព។ គួរបញ្ជាក់ផងដែរថា គំនិតផ្តួចផ្តើមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រចក្ខុវិស័យ Viksit Bharat ឆ្នាំ ២០៤៧ របស់ប្រទេសឥណ្ឌា។ កម្មវិធីនេះមានគោលបំណងបង្កើតកម្លាំងពលកម្ម “ដែលត្រៀមរួចជាស្រេចសម្រាប់ពេលអនាគត” និងមានសមត្ថភាពគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមរបស់ប្រទេសឥណ្ឌា។ កិច្ចសហការក៏ដើម្ប​ធានាថាជានិស្សិតដែលបញ្ចប់ការសិក្សាមានចំណេះដឹងទាំងកម្រិតអន្តរជាតិ និងជំនាញឯកទេសក្នុងតំបន់ផងដែរ។ - Video Advertisement -

អារ៉ាប៊ីសាអូឌីតឈ្នះពាន YII ដោយប្រើបច្ចេកវិទ្យាថ្មីសង្គ្រោះឃ្លាំងខ្នាតយក្សពីការរលំ

ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត GeoStruxer បានឈ្នះពានរង្វាន់ YII Envision Award សម្រាប់ការសង្គ្រោះឃ្លាំងផ្ទុកគ្រាប់ធញ្ញជាតិខ្នាតយក្សទំហំ ១២ ០០០ ម៉ែត្រការ៉េ ពីការដួលរលំលិចចូលក្នុងដី តាមរយៈបច្ចេកវិទ្យាជាន់ខ្ពស់ចំនួន ២។ ឃ្លាំងនេះគឺជាប្រភពសន្តិសុខស្បៀងសម្រាប់ប្រជាជន ១.៥ លាននាក់ ប៉ុន្តែវាបានប្រឈមនឹងការស្រុតចុះដោយសារស្ថានភាពដី salt dome  ដែលមិនមានស្ថិរភាព។ ដើម្បីដោះស្រាយបញ្ហានេះក្រុមហ៊ុនសម្រេចចិត្តប្រើប្រាស់កម្មវិធី ២ របស់ក្រុមហ៊ុន Bentley។ តើកម្មវិធីទាំង ២ នោះមានអ្វីខ្លះ ហើយមានអត្ថប្រយោជន៍ដូចម្ដេច? កម្មវិធី PLAXIS 3D ជាទូទៅ គំរូប្លង់វិស្វកម្មធម្មតាមិនអាចពន្យល់ពីមូលហេតុនៃការស្រុតដីយ៉ាងធ្ងន់ធ្ងររហូតដល់ ១៧០ មីលីម៉ែត្របានឡើយ។​ ដូច្នេះ GeoStruxer បានដោះស្រាយបញ្ហានេះដោយប្រើប្រាស់កម្មវិធី PLAXIS 3D ដើម្បីបង្កើតគំរូ Digital Twin ដែលត្រូវបានផ្ទៀងផ្ទាត់ដោយ AI និងទិន្នន័យផ្កាយរណប InSAR។ បច្ចេកវិទ្យានេះជួយឱ្យវិស្វករកំណត់ប៉ារ៉ាម៉ែត្រដីក្នុងប្រព័ន្ធឌីជីថល ឱ្យស្របទៅនឹងចលនាដីជាក់ស្តែងបានយ៉ាងល្អឥតខ្ចោះ។ នៅក្នុងប្រព័ន្ធនេះ ពួកគេបានប្រើប្រាស់គំរូ Norton Double Power Creep […]

Seequent ត្រៀមបង្ហាញបច្ចេកវិទ្យាជីករករ៉ែថ្មីដែលដើរដោយ AI នៅក្នុងកម្មវិធី PDAC 2026

ក្រុមហ៊ុន Seequent ដែលជាបុត្រសម្ព័ន្ធរបស់ Bentley Subsurface នឹងចូលរួមនៅក្នុងសន្និបាតនៃសមាគមអ្នករុករក និងអ្នកអភិវឌ្ឍន៍នៃប្រទេសកាណាដា (PDAC) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២៦។ ក្នុងនាមជាក្រុមហ៊ុនឈានមុខគេកម្រិតសកលផ្នែកកម្មវិធីកុំព្យូទ័រសម្រាប់វិស័យរ៉ែ និងភូគព្ភសាស្ត្រ Seequent នឹងបង្ហាញពីបច្ចេកវិទ្យានិងនិន្នាការចុងក្រោយបង្អស់របស់ខ្លួន ពិសេសទាក់ទងការប្រើប្រាស់ AI និងបច្ចេកវិទ្យា Cloud ដើម្បីធ្វើទំនើបកម្មកម្មវិធីរុករករ៉ែ។ ចំណុចផ្តោតសំខាន់នៃការតាំងពិពណ៌ឆ្នាំនេះ គឺខួបមួយឆ្នាំនៃ Seequent Evo ដែលជាផ្លែតហ្វមភូគព្ភសាស្ត្របើកចំហ។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់ការរុករករ៉ែដែលប្រើប្រព័ន្ធ AI។ តាមរយៈការរួមបញ្ចូលគ្នារវាងការសិក្សារបស់ម៉ាស៊ីន (Machine Learning) ជាមួយនឹងលំហូរការងារតាមប្រព័ន្ធ Cloud ក្រុមហ៊ុន Seequent មានគោលបំណងជួយអ្នកវិទ្យាសាស្ត្រផ្នែកជីករករ៉ែ ក្នុងការពន្លឿនដំណើរការស្វែងរក ព្រមទាំងកាត់បន្ថយហានិភ័យ និងចំណាយផ្សេងៗក្នុងការសម្រេចចិត្តលើការងារក្រោមដីបានយ៉ាងច្រើន។ សន្និបាតនេះនឹងបង្ហាញពីព្រឹត្តិការណ៍សហការដ៏សំខាន់មួយនៅថ្ងៃអាទិត្យ ទី ១ ខែមីនា ដោយបង្ហាញពីភាពជាដៃគូរវាង Seequent និង Orica Digital Solutions ពោលគឺជាការការរួមបញ្ចូលលំហូរការងាររវាង Axis […]