ក្រុមហ៊ុនចិនចំនួន៣ ចាប់អារម្មណ៍វិនិយោគលើវិស័យដែលរួមចំណែកដល់ការអនុវត្តភាពស្អាតនៅកម្ពុជា

ក្រុមហ៊ុនធំៗចំនួន៣ ដែលមានជំនាញផ្នែករៀបចំប្រពន្ធ័ប្រព្រឹត្តិកម្មសំណល់រាវរយៈពេលជាង១០ឆ្នាំ មកពីប្រទេសចិន បានបង្ហាញផែនការវិនិយោគរបស់ខ្លួនដោយចង់ចូលរួមចំណែកដល់ការអនុវត្តភាពស្អាត និងអនាម័យនៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុនទាំងនេះ បានមកជួបពិភាក្សាជាមួយក្រសួងបរិស្ថានដើម្បីសិក្សាពីសក្តានុពលវិនិយោគរបស់កម្ពុជារួចរាល់ហើយ។

នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាមួយលោក Li Wenjie ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guangzhou Zhongke Environmental Technology Co.,Ltd និងតំណាងក្រុមហ៊ុនមកពីប្រទេសចិនចំនួន២ទៀត រួមមាន៖ ក្រុមហ៊ុន Shenzhen Santai Environmental Protection Technology Co., Ltd. និងក្រុមហ៊ុនJiangxi Jindalai Environmental Protection Co., Ltd., Shenzhen Branch កាលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។

នាឱកាសនោះ លោក Li Wenjie តំណាងក្រុមហ៊ុនមកពីប្រទេសចិន បានលើកឡើងថា ក្នុងនាមជាអ្នកវិនិយោគ លោកបានធ្វើការវាយតម្លៃខ្ពស់ចំពោះភាពរីកចំរើនរបស់កម្ពុជា រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក្នុងការគ្រប់គ្រងបរិស្ថានបានល្អប្រសើរ និងបានទាក់ទាញឱ្យមានការវិនិយោគ ដែលក្នុងនោះក្រុមហ៊ុនរបស់លោក ក៏មានបំណងចង់ចូលរួមចំណែកវិនិយោគដើម្បីជំរុញភាពស្អាត ជាមួយក្រសួងបរិស្ថានផងដែរ។

ជាការឆ្លើយតប ឯកឧត្តម អ៊ាង សុផល្លែត បានស្វាគមន៍ចំពោះវិនិយោគិនគ្រប់ទិសទី ដែលមានគោលបំណងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសលើកិច្ចគាំពារបរិស្ថាន ពិសេសបច្ចេកវិទ្យាថ្មីៗ ដែលត្រូវប្រើប្រាស់ក្នុងគ្រប់គ្រងបរិស្ថាន ដែលតម្រូវតាមស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជាផងដែ។

ទន្ទឹមគ្នានេះ ឯកឧត្តមបញ្ជាក់ថា ក្រសួងបរិស្ថាន បាននិងកំពុងផ្តោតលើភាពស្អាត តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺស្អាតលើផ្ទៃមេឃ ស្អាតលើដី និងស្អាតលើទឹក ហើយក្រសួងបរិស្ថានគាំទ្រចំពោះផែនការរបស់ក្រុមហ៊ុន ដើម្បីរួមគ្នាធ្វើឱ្យបរិស្ថានកម្ពុជាយើង មានភាពស្អាត ភាពបៃតង និងចីរភាព។

គួរបញ្ជាក់ថា ក្រុមហ៊ុនចិនទាំង៣ខាងលើនេះ មានបទពិសោធន៍រយៈពេលជាង ១០ឆ្នាំមកហើយ ក្នុងកិច្ចការងាររៀបចំប្រពន្ធ័ប្រព្រឹត្តិកម្មសំណល់រាវ នៅក្នុងប្រទេសចិន ឥណ្ឌូនេស៊ី ឌូបៃ និងថៃ។ កិច្ចសហការប្រកបដោយជោគជ័យនេះអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញគោលដៅបរិស្ថានរបស់កម្ពុជា៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០ សំដៅឈានទៅសម្រេចបានលទ្ធផលជាក់ស្តែង ជូនប្រជាជននៃប្រទេសទាំងពីរ។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃប្រជាមានិតឡាវ កាលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី មេដឹកនាំទាំងពីរ បានឯកភាពលើកិច្ចខិតខំជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងឈានដល់គោលដៅ ៧០០លានដុល្លារ ត្រឹមឆ្នាំ២០៣០។ បន្ថែមលើនេះ ក្នុងកិច្ចការថាមពលប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីធានានូវសន្តិសុខថាមពលរវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ នាយករដ្ឋមន្រ្តីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីយន្តការនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសលើ៖ នយោបាយ-ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ធនាគារ កសិកម្ម ថាមពល ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន កិច្ចការព្រំដែន ការពារជាតិ និងសន្តិសុខ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ លើសពីនេះ ថ្នាក់ដឹកនាំទាំងពីរ […]

អ្នកវិនិយោគម៉ាឡេស៊ីសម្លឹងឃើញសក្តានុពលដំណាំ២ប្រភេទនៅខេត្តតាកែវ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រឹងខ្សែសង្វាក់តម្លៃផ្លែស្វាយ និងខ្នុរ តាមរយៈការកែច្នៃបច្ចេកវិទ្យាខ្ពស់ និងការទាញយកប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្រក្បែរព្រែកជីកហ្វូណនតេជោ ខេត្តតាកែវកំពុងពង្រឹងខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលកសិកម្មដ៏ឆ្នើម ខណៈដែលប្រតិភូវិនិយោគជាន់ខ្ពស់ពីប្រទេសម៉ាឡេស៊ី កំពុងសិក្សាស្វែងយល់ពីឱកាសវិនិយោគថ្មីៗក្នុងតំបន់។ ក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានទទួលស្វាគមន៍តំណាងធុរកិច្ចម៉ាឡេស៊ី ដើម្បីពិភាក្សាលើគម្រោងវិនិយោគទ្រង់ទ្រាយធំ ផ្ដោតលើការដាំដុះ និងការកែច្នៃផ្លែស្វាយ និងផ្លែខ្នុរ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារពិភពលោក រួមមានសហភាពអឺរ៉ុប និងដៃគូពាណិជ្ជកម្មផ្សេងៗទៀត។ ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ពីសក្តានុពលដ៏មហាសាលរបស់ខេត្ត ដោយលើកឡើងថា ប្រជាពលរដ្ឋជាង ៧០ ភាគរយ ប្រកបរបរកសិកម្ម ចិញ្ចឹមសត្វ និងធ្វើស្រែចម្ការ លើផ្ទៃដីកសិកម្មប្រមាណ ២៦៤,០០០ ហិកតា។ អ្វីដែលកាន់តែពិសេសនោះ ខេត្តតាកែវគឺជាដែនដីនៃផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ដ៏ល្បីល្បាញ ដូចជា បង្កងទឹកសាប និងពងទាកូនតាកែវ ដែលជាសក្ខីភាពបញ្ជាក់ពីគុណភាពកសិកម្ម និងជំនាញដ៏ចំណានរបស់កសិករក្នុងតំបន់។ កត្តាសំខាន់បំផុតមួយដែលទាក់ទាញអ្នកវិនិយោគ គឺទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្ររបស់ខេត្ត ដែលស្ថិតនៅជិតគម្រោងព្រែកជីកហ្វូណនតេជោ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកជាប្រវត្តិសាស្ត្រនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលពីខេត្តតាកែវ ទៅកាន់កំពង់ផែសមុទ្រក្នុងតម្លៃទាប និងប្រកបដោយប្រសិទ្ធភាព ដែលជាចំណុចគន្លឹះក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់ការនាំចេញកសិផលកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ […]

អ្នកធុរកិច្ចអារ៉ាប៊ីសាអូឌីតស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យសំខាន់ចំនួន៤ នៅកម្ពុជា

ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីត ចង់មកពង្រីកកិច្ចសហប្រតិបត្តិវិនិយោគជាមួយកម្ពុជា ពិសេសវិស័យសំខាន់ៗចំនួន៤ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។ យោងតាមជំនួបរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦។ នៅក្នុងជំនួបនោះ ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត បានជម្រាបអំពីគម្រោងទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីតមកពីវិស័យផ្សេងៗ មកកាន់កម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល កសិកម្ម សន្តិសុខស្បៀង និងវិស័យសក្តានុពលផ្សេងៗទៀត។ ឯកអគ្គរាជទូត ក៏បានបញ្ជាក់ជាថ្មីនូវផែនការរបស់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការបើកស្ថានទូតនៅភ្នំពេញ នាពេល អនាគតផងដែរ។ បន្ថែមពីនេះ ឯកអគ្គរាជទូត ក៏បានប្តេជ្ញាចិត្តរបស់អារ៉ាប៊ីសាអូឌីត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីពង្រឹងការតភ្ជាប់ និងទេសចរណ៍ ដោយសង្កត់ធ្ងន់លើសក្តានុពលសម្រាប់ការហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុងរីយ៉ាដ។ ឯកឧត្តមសង្ឃឹមថា អារ៉ាប៊ីសាអូឌីតនឹងបន្តផ្តល់អាហារូបករណ៍បន្ថែមទៀត ជាពិសេសផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្ម ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា បន្ថែមពីលើកម្មវិធីសិក្សាផ្នែកសាសនាដែលមានស្រាប់។ តាមរយៈជំនួបនោះដែរ ភាគីទាំងពីរ ក៏បង្ហាញការពេញចិត្តចំពោះ […]

បារាំង ប្រសិទ្ធនាមសួនច្បារមួយកន្លែងនៅទីក្រុងធំមួយរបស់ខ្លួន ថាជា “សួនច្បារ នរោត្តម សីហនុ”

ទីក្រុង Fère-en-Tardenois រំលឹកដល់មរតករបស់អតីតព្រះបរមរតនកោដ្ឋ និងប្រភពដើមនៃដំណើរការសន្តិភាពជាតិ។ ប្រទេសបារាំង បានសម្រេចប្រសិទ្ធនាមសួនច្បារមួយកន្លែងនៅទីក្រុង Fère-en-Tardenois ថា “សួនច្បារ នរោត្តម សីហនុ”  ដើម្បីរំឭកដល់ចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ដែលផ្សព្វផ្សាយកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង បានបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មានថា សួនច្បារមួយនៃសាលាឃុំ Fère-en-Tardenois ក្នុងខេត្ត Aisne ត្រូវបានក្រុមប្រឹក្សាឃុំប្រសិទ្ធនាម ជាផ្លូវការថា «សួនច្បារនរោត្តម សីហនុ”។ ស្ថានទូតបន្តថា ការប្រសិទ្ធនាមនេះ គឺជាការរម្លឹកដល់ចំណងមិត្តភាពជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅរវាងប្រទេសកម្ពុជា និងឃុំ Fère-en-Tardenois ដែលជាទីតាំងនិមិត្តរូបនៃជំនួបចរចាជាលើកដំបូងនាឆ្នាំ១៩៨៧ រវាងព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលកាលនោះ ជា នាយករដ្ឋមន្ត្រីកម្ពុជា។ ជំនួបជាប្រវត្តិសាស្ត្រនេះ គឺជាចំណុចចាប់ផ្តើមនៃដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលនាំឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។ កិច្ចព្រមព្រៀងនេះបានបើកនូវសករាជថ្មីនៃស្ថិរភាព និងការកសាងប្រទេសឡើងវិញសម្រាប់ប្រជាពលរដ្ឋខ្មែរ។ សូមជម្រាបថា ពិធីសម្ពោធសួនច្បារនេះជាផ្លូវការនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៦ នៅឃុំ Fère-en-Tardenois ក្រោមអធិបតីភាពរបស់ សម្តេចរាជបុត្រី […]

ទំហំពាណិជ្ជកម្មកម្ពុជា-បារំាងសម្រេចបានជាង $២០៦លានដុល្លារ ក្នុងឆ្នាំ២០២៤ កន្លងទៅ

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២៤ កន្លងទៅ សម្រេចបានជាង ២០៦ លានដុល្លារអាមេរិក ខណៈភាគីទាំងពីរ ក៏បានប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។ នេះបើតាមជំនួបពិភាក្សារវាងសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជាមួយគណៈប្រតិភូវិនិយោគិនបារាំង ដឹកនាំដោយ លោក ហ្រ្វង់ស័រ ហ្គេស (FRANÇOIS GUEZ) នាយកប្រតិបត្តិនៃក្រុមហ៊ុន ភីអិល វីស្តា (PL Vista) និង ប៊ីវាយ វីស្តា (BY Vista) កាលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងជំនួបនោះ បានឱ្យដឹងថា បារាំងក៏ជាដៃគូពាណិជ្ជកម្មធំទី២ របស់កម្ពុជា ជាក់ស្តែងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-បារំាង ក្នុងឆ្នាំ២០២៣ មានចំនួន $៥១៥.២១ លានដុល្លារ ហើយកាលពីឆ្នាំ២០២៤ កន្លងទៅ ទំហំពាណិជ្ជកម្មសម្រេចបានជាង $២០៦ លានដុល្លារអាមេរិក។ នាឱកាសនោះ ដែរ លោក ហ្រ្វង់ស័រ ហ្គេស បានឱ្យដឹងថា តាមគម្រោង ក្រុមហ៊ុនលោកនឹងនាំចូលផលិតផលរបស់ប្រទេសបារំាងជាច្រើនមុខ […]

ជំនួបកម្ពុជា និងសមាគម SACA វៀតណាម ពង្រឹងចំណងសហប្រតិបត្តិការក្នុងវិស័យសំណង់

កិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាងឯកឧត្តមរដ្ឋលេខាធិការអចិន្ត្រៃយ៍កម្ពុជា និងសមាគមសំណង់និងសម្ភារៈសំណង់ហូជីមិញ (SACA) ផ្តោតលើការអភិវឌ្ឍរួមគ្នា នាពេលថ្មីៗនេះបានទទួលស្វាគមន៍គណៈប្រតិភូពីសមាគមសំណង់ និងសម្ភារៈសំណង់ហូជីមិញ (Hochiminh Construction & Building Material Association) ឬហៅកាត់ថា SACA។ ជំនួបនេះគឺជាកិច្ចពិភាក្សាមួយដ៏សំខាន់ដើម្បីពិភាក្សាអំពីកាលានុវត្តភាពសហប្រតិបត្តិការនានា ដែលមានគោលដៅលើកកម្ពស់ចំណងសេដ្ឋកិច្ច និងបច្ចេកទេសឱ្យកាន់តែរឹងមាំរវាងកម្ពុជា និងវៀតណាម នេះបើយោងតាមជំនួបកាលពីថ្ងៃទី ៥ ធ្នូ ២០២៥ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កិច្ចពិភាក្សាសំខាន់ៗរវាងមន្ត្រីជាន់ខ្ពស់កម្ពុជា និងគណៈប្រតិភូ SACA បានផ្តោតលើគម្រោង និងគំនិតផ្តួចផ្តើមដែលមានសក្តានុពល ក្នុងការផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រទេសជិតខាងទាំងពីរ។ ជំនួបប្រាស្រ័យទាក់ទងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះកំណើន និងការអភិវឌ្ឍដ៏រឹងមាំនៅក្នុងឧស្សាហកម្មសំណង់។ នៅពេលដែលកម្ពុជាបន្តនូវកិច្ចខិតខំប្រឹងប្រែងដ៏មហិច្ឆតារបស់ខ្លួនក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាតិ និងសមត្ថភាពសំណង់ ជំនាញ ការយល់ដឹង ស្របពេលពេលដែលគណៈប្រតិភូ SACA សន្យាផ្តល់ វានឹងក្លាយជាតម្លៃបន្ថែមសម្រាប់កម្ពុជាក្នុងការបង្កើតសមត្ថភាពក្នុងវិស័យសំណង់។ ភាពជាដៃគូនេះគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ នៅពេលដែលប្រទេសទាំងពីរបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ខ្លួន។ ជំនួបនេះនេះគឺជាជំហានមួយដ៏សំខាន់ឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងទៅថ្ងៃអនាគតនៃកិច្ចសហប្រតិបត្តិការ ដែលសន្យាថានឹងបង្កើនការផ្លាស់ប្តូរចំណេះដឹង និងការអនុវត្តល្អបំផុតក្នុងបច្ចេកទេសសំណង់ និងការផ្គត់ផ្គង់សម្ភារៈសំណង់រវាងកម្ពុជា និងវៀតណាម។ ការអនុវត្តដោយជោគជ័យនូវគំនិតផ្តួចផ្តើមទាំងឡាយដែលបានលើកឡើង នឹងក្លាយជាគន្លឹះដ៏សំខាន់សម្រាប់ការគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការធ្វើទំនើបកម្មក្នុងតំបន់នៃទីក្រុងទាំងពីរ ភ្នំពេញ-ហូជីមិញ៕ អំពី SACA: បង្កើតឡើងនៅថ្ងៃទី១៨ […]