១០ ខែ ឆ្នាំនេះ ៖ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស រហូតជាង ៥,៦លាននាក់ កើន១៤%
ក្នុងរយៈ១០ខែ ចាប់ពីខែមករា ដល់ឆ្នាំ២០២៥ នៃឆ្នាំ២០២៥ កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាស ជាង ៥,៦៦លាននាក់ កើនឡើង ១៤% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល – SSCA កាលពីពេលថ្មីៗនេះ។ ប្រភពដដែលបន្តថា រយៈពេល១០ខែ ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា ដែលកំពុងដំណើរការគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិសីហនុ ទទួលបានអ្នកដំណើរសរុប ប្រមាណជាង ៥,៦៦លាននាក់។ ដោយឡែក ទិន្នន័យក៏បានបង្ហាញថា អាកាសយានដ្ឋានទាំងបី មានជើងហោះហើរចំនួន ៥២ ៩៥៤ជើង ក្នុងអំឡុងពេលខាងលើ កើនឡើង ១២% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែក បរិមាណទំនិញតាមផ្លូវអាកាស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ឈានដល់ ៧៤ ៩១២តោន ក្នុងអំឡុង ១០ខែនេះ ជាមួយអត្រាកំណើន ១៤%។ ក្នុងនោះដែរ ក្រុមហ៊ុនអាកាសចរណ៍ជាតិចំនួន៤ និងក្រុមហ៊ុនអន្តរជាតិចំនួន៣០ កំពុងប្រតិបត្តិការ ទៅនិងមក ពីអាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជាជាប្រចាំ។ […]
អាកាសយានដ្ឋានអន្តរជាតិតេជោ បើកដំណើរការជាផ្លូវការហើយ!
ក្រោយទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ពេលនេះរដ្ឋាភិបាលបានបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ កម្រិត 4F ជាផ្លូវការនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះហើយ។ បើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់សម្តេចបវរធិបតី បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ តភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន។ ប្រភពដដែលនេះ បានបន្ថែមថា កម្ពុជា បានពង្រឹង និងពង្រីកខ្លួនយ៉ាងសកម្មក្នុងការកសាងអាកាសយានដ្ឋានកម្រិតអន្តរជាតិនេះ ដើម្បីចូលរួមចំណែកក្នុងការបម្រើដល់សេចក្តីត្រូវការ កំណើននៃការធ្វើដំណើរតភ្ជាប់ទំនាក់ទំនងយ៉ាងសកម្មរបស់អ្នកដំណើរ ពិសេសការតម្រង់គោលដៅមកកាន់កម្ពុជា។ ក្នុងថ្ងៃដាក់ឱ្យប្រតិបត្តិការនេះដែរ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia (K6 611) ជាជើងហោះហើរដំបូងគេ ដែលបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ត្រូវបានកសាងឡើងជាបីដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ ៤គីឡូម៉ែត្រ ជាមួយសមត្ថភាពទទួលអ្នកដំណើរជាង ១៥លាននាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៥។ ក្នុងដំណាក់កាលទីពីរ ការបន្ថែមផ្លូវរត់ពីរបន្ថែមទៀតនឹងបង្កើនសមត្ថភាពទទួលអ្នកដំណើរបានរហូតដល់ ៣០លាននាក់ នៅឆ្នាំ២០៣០។ ដំណាក់កាលទីបី អាកាសយានដ្ឋាននេះនឹងពង្រីកបន្ថែមទៀតជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៤៥លាននាក់ នៅឆ្នាំ២០៥០។ គម្រោងមហិច្ឆិតានេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់វិស័យអាកាសចរណ៍របស់ខ្លួន និងការកែលម្អបទពិសោធន៍ក្នុងការធ្វើដំណើររបស់អ្នកដំណើររាប់លាននាក់។ នៅពេលដែលអាកាសយានដ្ឋានចាប់ផ្តើមប្រតិបត្តិការ អ្នកជំនាញក៏បានបង្ហាញសុទិដ្ឋិនិយមអំពីសក្តានុពលសម្រាប់កំណើនទេសចរណ៍ និងកំណើនសេដ្ឋកិច្ច ដែលត្រួសត្រាយផ្លូវសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់ប្រទេសកម្ពុជា។ - […]
រៀតណាម ប្រកាសសង់ព្រលានយន្តហោះដ៏ធំ១លើផ្ទៃដី ៧២០ហិកតា អាចផ្ទុកអ្នកដំណើរបានរហូតដល់ ១០លាននាក់
អាជ្ញាធរ ខេត្ត Ninh Binh ភាគខាងជើងនៃប្រទេសវៀតណាមបានប្រកាសពីផែនការ អភិវឌ្ឍសង់អាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយលាតសន្ធឹងលើផ្ទៃដីទំហំ ៧២០ហិកតា និងមានសមត្ថភាពអាចផ្ទុកអ្នកដំណើរបានរហូតដល់ ១០លាននាក់ក្នុងមួយឆ្នាំ នៅពេលបើកប្រតិបតិ្តការ។ គម្រោងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រាប់បម្រើដល់ឧស្សាហកម្មទេសចរណ៍ដែលកំពុងរីកចម្រើនខ្លាំងនៅក្នុងតំបន់។ បើតាមផែនការអាកាសយានដ្ឋានអន្តរជាតិថ្មីនេះ នឹងមានទីតាំងស្ថិតនៅតំបន់ Liem Tuyen ward មានចម្ងាយប្រមាណ ៨០គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai នៅទីក្រុងហាណូយ និង ៨៥គីឡូម៉ែត្រ ពីអាកាសយានដ្ឋាន Hai Phong និង Thanh Hoa ។ អាកាសយានដ្ឋានថ្មីនេះ នឹងត្រូវសាងសង់ជាប្រភេទ 4E ដែលមានសមត្ថភាពផ្ទុកយន្តហោះខ្នាតធំប្រភេទ Boeing787 និង Airbus។ គម្រោងមួយនេះត្រូវបានគេមើលឃើញថាជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងការពង្រីកវិស័យទេសចរណ៍នៅក្នុងតំបន់ដីសណ្តភាគខាងជើងនៃប្រទេសវៀតណាម។ ក្រោយពេលសាងសង់ចប់ ត្រូវបានគេរំពឹងថា អាកាសយានដ្ឋានថ្មីនេះ នឹងអាចជួយកាត់បន្ថយសម្ពាធរបស់អាកាសយានដ្ឋានផ្សេងៗទៀតដែលមានស្រាប់ផងដែរ។ យ៉ាងណាក៏ដោយ អាជ្ញាធរ Ninh Binh បាន ដាក់បញ្ចូលគម្រោងសង់ព្រលានយន្តហោះមួយនេះក្នុងផែនការអភិវឌ្ឍន៍ជាតិឆ្នាំ ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យរយៈពេលវែងរហូតដល់ឆ្នាំ ២០៥០ រួចរាល់ហើយ។ […]


English

