រយៈពេល ៩ខែ កម្ពុជាចុះបញ្ជីយានយន្តអគ្គិសនីបានជាង ១ម៉ឺនគ្រឿង, ខណៈការប្រើប្រាស់កំពុងកើន
គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ កម្ពុជា ចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១០.៥៦៨គ្រឿង ខណៈនិន្នាការប្រើប្រាស់យានយន្តប្រភេទនេះនៅកម្ពុជា កំពុងបន្តកើនឡើងខ្លាំង។ នេះបើយោងតាមការបញ្ជាក់ពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តម ផន រឹម បានឱ្យដឹងទៀតថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥នេះ យានយន្តអគ្គិសនី ដែលបានចុះបញ្ជីនៅកម្ពុជាមានចំនួន ១០.៥៦៨គ្រឿង ក្នុងនោះរថយន្តមានចំនួន ៧.១៨៧គ្រឿង ត្រីចក្រយានយន្តចំនួន ៦៧១គ្រឿង និងទោចក្រយានយន្តចំនួន ២.៧១០គ្រឿង។ ជាមួយគ្នានេះ ឯកឧត្តមាថា នៅកម្ពុជានិន្នាការយានយន្ត EV មានការកើនឡើងច្រើន ជាក់ស្តែងរយៈពេល ៨ខែ ឆ្នាំ២០២៥ កន្លងទៅនេះ យានយន្ត EV ចុះបញ្ជីសរុប ៥.៥៧១គ្រឿង ក្នុងនោះមានរថយន្ត ៤.២៥១គ្រឿង, ត្រីចក្រយាន ១៦៧គ្រឿង និងទោចក្រយានយន្ត ១.១៥៣គ្រឿង។ ហេតុនេះ បន្ទាប់ពីមាននិន្នាការកើនឡើងសម្រាប់យានយន្ត EV នេះ ឯកឧត្តមបន្តថា […]
បដិវត្តន៍មធ្យោបាយធ្វើដំណើរ៖ ក្តីស្រមៃនៃ Hyperloop ពីទីក្រុងញូវយ៉ក ទៅទីក្រុងឡុងដ៍
ពិភពលោកកំពុងព្យាយាមឥតឈប់ឈរដើម្បីស្វែងរកមធ្យោបាយសម្រាប់ការដឹកជញ្ជូនល្បឿនលឿន និងមានប្រសិទ្ធភាពជាងមុន គំនិតប្រកបដោយចក្ខុវិស័យនៃរថភ្លើង hyperloop តភ្ជាប់ទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍បានក្លាយជាចំណុចសំខាន់នៃការពិភាក្សាអំពីការធ្វើដំណើរនាពេលអនាគត។ សាកស្រមៃថាការឆ្លងកាត់មហាសមុទ្រអាត្លង់ទិកក្នុងរយៈពេលត្រឹមតែមួយចំណែកនៃពេលវេលាដែលវាប្រើដោយយន្តហោះនាពេលបច្ចុប្បន្ន ដែលពេលនេះ យើងអាចសម្រេចបានក្នុងល្បឿនមួយរហូតដល់ 4,800 គីឡូម៉ែត្រក្នុងមួយម៉ោង។ គំនិតបំប្លែងនេះអាចផ្លាស់ប្តូរជាមូលដ្ឋាននូវការយល់ឃើញរបស់យើងអំពីចម្ងាយ និងការតភ្ជាប់។ គម្រោងនេះត្រូវបានស្នើឡើងដោយមហាសេដ្ឋី Elon Musk ឈ្មោះថាគម្រោងដឹកជញ្ជូន hyperloop ជាបច្ចេកវិទ្យាប្រើប្រាស់បណ្តាញបំពង់សម្ពាធទាបដែលត្រូវបានរចនាឡើងដើម្បីជួយសម្រួលដល់ចលនាយ៉ាងលឿននៃច្រកដឹកអ្នកដំណើរ។ ច្រកទាំងនេះអាចបង្កើនល្បឿនដ៏លឿនដែលមិននឹកស្មានដល់ ធ្វើឱ្យការធ្វើដំណើរអន្តរទ្វីបមិនត្រឹមតែលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់ឡើងវិញនូវបទពិសោធន៍នៃការធ្វើដំណើរឆ្លងកាត់ចម្ងាយដ៏ឆ្ងាយនេះផងដែរ។ ជាមួយនឹងការសង្កត់ធ្ងន់លើភាពងាយស្រួលរបស់អ្នកដំណើរ សុវត្ថិភាព និងមធ្យោបាយធ្វើដំណើរប្រកបដោយភាពរហ័សរហួន Hyperloop វាត្រូវបានកំណត់ដើម្បីលើកកម្ពស់ការធ្វើដំណើរទូទាំងពិភពលោកទៅជាអាណាចក្រដែលមិនធ្លាប់មានពីមុនមក។ ឥឡូវនេះក្រុមហ៊ុនជាច្រើនកំពុងវិនិយោគយ៉ាងសកម្មក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដោយដោះស្រាយបញ្ហាប្រឈមដ៏ស្មុគ្រស្មាញដែលជាការកសាង និងការអនុវត្តប្រព័ន្ធឆ្លងកាត់ល្បឿនលឿនឱ្យមានវត្តមានពិតប្រាកដ។ ការរចនាម៉ូឌុលនៃ hyperloop នឹងផ្តល់នូវលទ្ធភាពនៃការរួមដើម្បីវាបញ្ចូលទៅក្នុងបណ្តាញដឹកជញ្ជូនដែលមានស្រាប់ និងអនុញ្ញាតឱ្យអ្នកដំណើរទទួលបានការផ្លាស់ប្តូរយ៉ាងរលូនរវាងរបៀបនៃការធ្វើដំណើរផ្សេងៗ – មិនថាពីកណ្តាលទីក្រុងទៅផ្លូវអន្តរទ្វីប។ ទិដ្ឋភាពសំខាន់នៃ hyperloop គឺការប្តេជ្ញាចិត្តរបស់វាចំពោះនិរន្តរភាព។ តាមរយៈការប្រើប្រាស់កម្លាំងរុញច្រានអគ្គិសនី និងប្រភពថាមពលកកើតឡើងវិញ ដំណោះស្រាយដឹកជញ្ជូនប្រកបដោយភាពច្នៃប្រឌិតនេះ គឺដើម្បីស្វែងរកការកាត់បន្ថយយ៉ាងគំហុកនូវកាបូនដែលទាក់ទងនឹងការធ្វើដំណើរតាមអាកាសបែបប្រពៃណី។ ជាមួយនឹងបញ្ហាប្រឈមបម្រែបម្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ វឌ្ឍនភាពដូចជា Hyperloop តំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកដំណោះស្រាយដឹកជញ្ជូនដែលទទួលខុសត្រូវចំពោះបរិស្ថាន។ ខណៈពេលដែលគំនិតនៃ hyperloop តភ្ជាប់ទីក្រុង New York ទៅទីក្រុងឡុងដ៍នៅតែស្ថិតក្នុងដំណាក់កាលស្រមើលស្រមៃ តែក្តីរំភើប […]
រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ហៅកាត់ថា (រ.ផ.ស) បានរៀបចំដាក់ដំណើរការប្រតិបត្តិការខ្សែរត់រថយន្តក្រុងសាធារណៈចំនួន ០២ខ្សែ ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ តទៅ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានអន្តរជាតិ លំដាប់ 4F ដើម្បីបង្កលក្ខណៈងាយស្រួល និងជាជម្រើសបន្ថែមដល់ការធ្វើដំណើរតភ្ជាប់មកកាន់រាជធានីភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥។ សេចក្តីជូនដំណឹងនេះ បានបន្ថែមថា ខ្សែរត់ទាំង ០២ខ្សែនេះ នឹងប្រតិបត្តិការចាប់ពីម៉ោង ០៥:៣០នាទីព្រឹក ដល់ម៉ោង ២៣:៣០នាទីយប់។ បន្ថែមពីនេះ តម្រាយខ្សែរត់ ២ទិសដៅ ចេញដំណើរ ដូចខាងក្រោម៖ ទិសដៅទី១-ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុងរត់តាមមហាវិថីព្រះមុនីវង្ស មកដល់ស្ពានអាកាសមរតកតេជោ បន្តរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) រហូតដល់អាកាសយានដ្ឋានអន្តរជាតិតេជោ។ ទិសដៅទី២-ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ រត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) មកដល់ស្ពានអាកាសមរតកតេជោ បន្តរត់តាមមហាវិថីព្រះមុនីវង្ស រហូតដល់ស្ថានីយរថយន្តក្រុងរង្វង់មូលគួចកាណុង។ តម្រាយខ្សែរត់ទាំង ០២ខ្សែនេះ មានចំណតរង់ចាំរថយន្តក្រុងចំនួន ៤កន្លែង […]
កម្ពុជា និង AIIB កំពុងសិក្សាសង់រថភ្លើងក្រោមដី ដើម្បីកាត់បន្ថយការកកស្ទះចរាចរក្នុងក្រុងភ្នំពេញ
ក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី បានចាប់ផ្តើមការសិក្សាគម្រោងសង់រថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ ក្នុងគោលបំណងវាយតម្លៃលទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូនសាធារណៈទំនើប ដើម្បីកាត់បន្ថយការកកស្ទះចរាចរ។ ក្រុមការងាររៀបចំ និងអនុវត្តគម្រោងសិក្សា ដោយបានបើកកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី៥ ខែមីនា ដឹកនាំដោយឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមជំនាញការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំអន្តរក្រសួង តំណាងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងមន្ត្រីពាក់ព័ន្ធ។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសិក្សាគម្រោង ព្រមទាំងធ្វើការពិភាក្សា និងប្រមូលធាតុចូលលើរបាយការណ៍ចាប់ផ្តើមពីសំណាក់អ្នកជំនាញការទីប្រឹក្សា និង ភាគីពាក់ព័ន្ធ។ ក្រោយកិច្ចពិភាក្សាក្រុមការងារអនុវត្តគម្រោង និងអ្នកជំនាញការនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងធ្វើការចុះទស្សនកិច្ចសិក្សាបន្ថែមក្នុងការប្រមូលធាតុចូលទៅតាមទីតាំងដែលបានកំណត់ក្នុងបណ្តារផ្លូវរបៀងធំៗក្នុងរាជធានីភ្នំពេញ ព្រមទាំងចុះពិនិត្យស្ថានីយចំណតឡានក្រុង ស្ថានីយរថភ្លើងរាជធានីភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ តំបន់អភិវឌ្ឍថ្មី ក្រុងរណបថ្មី និងទីតាំងផ្សេងៗទៀត ដើម្បីកំណត់ខ្សែផ្លូវ សំរាំង និងខ្សែផ្លូវអាទិភាព ។ គួរបញ្ជាក់ផងដែរថាគម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) […]
កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង
ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផលិតសូហ្វវែរសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ ថ្មីៗនេះបានប្រារព្ធពិធីប្រគល់ពានរង្វាន់ 2024 Year in Infrastructure and Going Digital Awards នៅទីក្រុង Vancouver ប្រទេសកាណាដា។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកដឹកនាំឧស្សាហកម្មដ៏លេចធ្លោ និងអ្នកប្រើប្រាស់មកពីជុំវិញពិភពលោក ដើម្បីពិភាក្សាអំពីភាពជឿនលឿនក្នុងវិស័យវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីអ្នកសារព័ត៌មានល្បីៗមកពីប្រទេសអភិវឌ្ឍន៍ជុំវិញពិភពលោកចូលរួមផងដែរ ក្នុងនោះក៏មានតំណាងអ្នកសារព័ត៌មានមកពីប្រទេសកម្ពុជាផងដែរ។ ទស្សនាវដ្ដីសំណង់និងអចលនទ្រព្យមកពីប្រទេសកម្ពុជាពិតជាមានកិត្តិយសណាស់ដែលបានចូលរួម និងស្វែងយល់អំពីវឌ្ឍនភាពដ៏គួរឱ្យរំភើបដែល Bentley Systems កំពុងអភិវឌ្ឍនៅក្នុងបច្ចេកវិទ្យាឌីជីថលនៅក្នុងព្រឹត្តិការណ៍ពិភពលោកមួយនេះ។ ក្នុងព្រឹត្តិការណ៍នោះ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យកម្ពុជាត្រូវបានអនុញ្ញាតឲ្យធ្វើបទសម្ភាសន៍ផ្ទាល់ ជាមួយអ្នកជំនាញមកពី Bentley Systems ដើម្បីពិភាក្សាអំពីភាពជឿនលឿនចុងក្រោយនៃបច្ចេកវិទ្យាឌីជីថលទាក់ទងនឹងឧស្សាហកម្មដឹកជញ្ជូន។ លោក Kaushik Chakraborty អនុប្រធានជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជប៉ុន នៅ Bentley Systems បានផ្តល់ការយល់ដឹងដ៏មានតម្លៃចំពោះសារៈសំខាន់ និងផលប៉ះពាល់នៃការច្នៃប្រឌិតឌីជីថលក្នុងការដឹកជញ្ជូន ខាងក្រោមនេះគឺជាសំណួរ និងការបកស្រាយអំពីសារសំខាន់ៗមួយចំនួនក្នុងឧស្សាហកម្មដឹកជញ្ជូន៖ សារសំខាន់ក្នុងឧស្សាហកម្មដឹកជញ្ជូន៖ 1. តើក្រុមហ៊ុន Bentley Systems ដើរតួនាទីសំខាន់អ្វីខ្លះនៅក្នុងឧស្សាហកម្មដឹកជញ្ជូន? និងរបៀបដែលក្រុមហ៊ុនចងភ្ជាប់ជាមួយឧស្សាហកម្មដឹកជញ្ជូន? […]
ក្រសួងនឹងបើកឱ្យសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅដើមខែតុលា ខណៈបច្ចុប្បន្នសម្រេចបាន ៩៥%ហើយ
ផ្លូវល្បឿនលឿនដំបូងបង្អស់របស់កម្ពុជា គ្រោងនឹងបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយឥតគិតថ្លៃរយៈពេលមួយខែ ខណៈបច្ចុប្បន្នសម្រេចការសាងសង់បាន ៩៥%ហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវនេះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ រហូតមកដល់បច្ចុប្បន្ន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះស៊ីហនុ សម្រេចការសាងសង់បាន៩៥%ហើយ នៅសល់តែការងារមួយចំនួនតូចប៉ុណ្ណោះដូចជា៖ ការងារបញ្ចប់សំណង់ និងសម្អាត ការងារដាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំដើមឈើនៅចំណុចខ្លះសងខាងផ្លូវគាំទ្រការងារបរិស្ថាន និងដើមផ្កានៅសួនទ្រូងផ្លូវ និងការងារបំពាក់កាមេរ៉ាសុវត្ថិភាពជាដើម។ ឯកឧត្តមបានបន្ថែមថា៖ ក្រសួងនឹងរៀបចំជាវីដេអូណែនាំអំពីការប្រើប្រាស់ផ្លូវនេះឱ្យបានច្បាស់លាស់ដល់បងប្អូនប្រជាពលរដ្ឋ ដោយហេតុថាផ្លូវនេះជាផ្លូវល្បឿនលឿនលើកដំបូងរបស់កម្ពុជាយើង។ ឯកឧត្តមបញ្ជាក់៖ ម្ចាស់រថយន្ត អាចទិញកាតអេឡិចត្រូនិក ETC សម្រាប់ប្រើប្រាស់ក្នុងការទូទាត់ ប្រព័ន្ធសេនស័រ ដាក់នៅពីមុខរថយន្តរបស់ខ្លួន ដោយមិនបាច់ឈប់ ពេលដល់កន្លែងបញ្ជរបង់ប្រាក់ ឬចេញពីកន្លែងប្ដូរទិស ម៉ាស៊ីននៅតាមបញ្ជរបង់ប្រាក់នីមួយៗនឹងគិតតម្លៃធ្វើដំណើរដោយស្វ័យប្រវត្តិ។ ដោយឡែកទាក់ទងនឹងការប្រើប្រាស់ល្បឿនធ្វើដំណើរ ឯកឧត្តមបានឱ្យដឹងថា៖ ក្រសួងកំពុងពិចារណាលើបញ្ហានេះ ប៉ុន្តែតាមគម្រោងអាចបើកបរបាន ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយសារផ្លូវនេះជាផ្លូវល្បឿនលឿន ប៉ុន្តែអ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារផ្លូវនេះមានសភាពល្អ មិនរលាក់ ជិះស្រួល ភ្លេចខ្លួនអាចជិះលើសល្បឿនកំណត់បង្កជាគ្រោះថ្នាក់បាន។ ចំពោះតម្លៃវិញ ក្នុងឆ្នាំទីមួយក្រុមហ៊ុននឹងគិតថ្លៃធ្វើដំណើរទៅតាមប្រភេទយានយន្ត ក្នុងនោះរថយន្តគ្រួសារនឹងត្រូវគិតថ្លៃ […]


English

