រដ្ឋសម្រេចលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះតម្លៃក្រោមឬស្មើ $២១ម៉ឺន រហូតដល់ចុងឆ្នាំនេះ
រាជរដ្ឋាភិបាលសម្រេចបន្តពន្យារការលើកលែង និងការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋាន ឬអគារសហកម្មសិទ្ធិ) ដែលមានតម្លៃក្រោម ឬស្មើ ឬលើស ៧ម៉ឺន និង ២១ម៉ឺនដុល្លារអាម៉េរិក រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ផ្សាយចេញនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។ ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា ការសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះតម្លៃក្រោមឬស្មើ $២១ម៉ឺន រហូតដល់ចុងឆ្នាំនេះ គឺអនុលោមតាមចំណាររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ សំដៅដើម្បីបន្តជួយសម្រួលដល់ប្រជាពលរដ្ឋដែលបានទិញលំនៅឋានពីក្រុមហ៊ុនអភិវឌ្ឍន៍ លំនៅឋានដែលមានលក្ខណៈជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) និងជួយដល់វិស័យអចលនទ្រព្យបន្តទៀត។ ក្រសួងបន្តថា ការពន្យារការលើកលែងនិង ការអនុគ្រោះពន្ធប្រថាប់ត្រា មានដូចខាងក្រោម៖ ក- បន្តពន្យារ សម្រាប់ អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ចំពោះបុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរី […]
រដ្ឋសម្រេចពន្យារពេលអនុវត្តយកពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យដល់ឆ្នាំ២០២៧
រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចពន្យារកាលបរិច្ឆេទនៃដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន ផ្នែកអចលនទ្រព្យរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី២ ខែមករា បានលើកឡើងថា អនុលោមតាមចំណារឯកភាពរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លើលិខិតលេខ ១២៧៩២ សហវ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបានសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យរយៈពេល ១ ឆ្នាំទៀត។ សេចក្តីជូនដំណឹងដដែល ក៏បានបញ្ជាក់ទៀតថា៖ «ចំពោះពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ ឬផ្ទេរអចលនទ្រព្យ ត្រូវចាប់អនុវត្តលើចំណេញមូលធនដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ»។ សូមជម្រាបថា នៅក្នុងសេចក្តីជូនដំណឹង បានឱ្យដឹងទៀតថា ដោយឡែកពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ ឬផ្ទេរ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះ អាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស ត្រូវចាប់អនុវត្តលើចំណេញមូលធនដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះតទៅ៕ (អានបន្ថែម) - Video Advertisement -
រដ្ឋប្រកាសអនុវត្តការប្រមូលពន្ធ ២០% លើ«ចំណេញមូលធន» ចាប់ពីថ្ងៃទី១-មករា-២០២៦
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសឱ្យចាប់ផ្តើមអនុវត្តការប្រមូលពន្ធ ២០ភាគរយ លើ «ចំណេញមូលធន» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ តទៅ។ នេះបើតាមប្រកាសលេខ ៤៩៦ សហវ.ប្រក របស់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា «ចំណេញមូលធន» សំដៅដល់ ប្រាក់ចំណូលជាប់ពន្ធដែលបានមកពីការយកចំណូលពីការលក់ ឬ ផ្ទេរមូលធន ដកការកាត់ចំណាយដែលអនុញ្ញាតរួច។ រីឯពាក្យថា «មូលធន» គឺសំដៅដល់ទ្រព្យចំនួន ៦ប្រភេទ រួមមាន៖ អចលនទ្រព្យ ភតិសន្យា(ឬកិច្ចសន្យាជួល) ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបយបណ្ណបរទេស។ (អានលម្អិតទំព័រទី២-៣/១៣) បើតាមប្រកាសដដែលនេះ រដ្ឋកំណត់ថានឹងចាប់ផ្តើមអនុវត្តការប្រមូលពន្ធពីចំណេញមូលធន ដោយផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖ ១).ចំពោះពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ឬផ្ទេរ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស នឹងចាប់ផ្តើមអនុវត្តលើចំណេញមូលធនដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។ (អានលម្អិតទំព័រទី៨/១៣) ២). រីឯពន្ធលើចំណេញមូលធនចំពោះអចលនទ្រព្យ នឹងចាប់ផ្តើមអនុវត្តលើចំណេញមូលធនដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែមករា […]
រដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងពន្ធអចលនទ្រព្យនៅទីតាំង១ចំនួន និងបន្ទូរបន្ថយពន្ធសម្រាប់ដីកសិកម្ម
នៅក្នុងចលនាដ៏សំខាន់មួយដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងកសិកម្ម រដ្ឋាភិបាលកម្ពុជាបានសម្រេចពីការពន្យារពេលនៃការលើកលែងពន្ធលើអចលនទ្រព្យ និងការកាត់បន្ថយលក្ខខណ្ឌសម្រាប់តំបន់ជាក់លាក់មួយចំនួននៅទូទាំងប្រទេស។ នេះបើយោងតាមលិខិតលេខ ៦៤០២ របស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីការលើកលែងពន្ធលើអចលនទ្រព្យនឹងអនុវត្តចំពោះទីក្រុងដែលទើបបង្កើតថ្មី និងដីកសិកម្មមិនបានប្រើប្រាស់លើសពី ៥ហិកតា រហូតដល់ដំណាច់ឆ្នាំ ២០២៥។ ក្នុងនោះ អគ្គនាយកដ្ឋានពន្ធដារ បន្តលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ចំពោះអចលនទ្រព្យដែលស្ថិតក្នុងសង្កាត់ចំនួន៤ ក្នុងក្រុងតាខ្មៅ រួមមាន សង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និងសង្កាត់រកាខ្ពស់ ដែលបានកាត់មកពីស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល។ រីឯ ក្រុងចំនួន ៤ទៀត ក៏ទទួលបានការលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ផងដែរ ក្រុងទាំងនោះរួមមាន៖ ក្រុងឧដុង្គម៉ែជ័យ ក្នុងខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ស្ថិតក្នុងខេត្តកណ្តាល និងក្រុងបូកគោ ស្ថិតក្នុងខេត្តកំពត។ ចំពោះអចលនទ្រព្យដែលស្ថិតក្នុងក្រុងរុនតាឯកតេជោសែន ក្នុងខេត្តសៀមរាប និងក្រុងកំពង់សោម ក្នុងខេត្តព្រះសីហនុ ដែលទើបបានបង្កើតថ្មី រដ្ឋនឹងបន្តការលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ផងដែរ។ ដោយឡែក ការបន្ធូបន្ធយលក្ខខណ្ឌលើកលែងពន្ធដីធ្លីមិនបានប្រើប្រាស់ គឺតម្រូវឱ្យមានភ្ជាប់លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់អំពីការប្រើប្រាស់ដីធ្លីកសិកម្មពីអាជ្ញាធរមូលដ្ឋាន ឬរដ្ឋបាលសារពើពន្ធ ចំពោះអចលនទ្រព្យលើសពី ៥ហិកតា ដែលនៅលើឯកសារកាន់កាប់ដី (បណ្ណកម្មសិទ្ធិ ឬលិខិតផ្ទេរសិទ្ធិ) […]


English

