ចាប់ពីពេលនេះទៅ រដ្ឋាភិបាលនឹងរៀបចំដីសម្បទានសង្គមកិច្ចដោយភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្កត់ធ្ងន់លើវិធីសាស្រ្តរួមមួយចំពោះការចែកចាយដីធ្លី ដែលមានគោលបំណងធានាជីវភាពរស់នៅរយៈពេលវែង និងលំនៅឋានសមរម្យសម្រាប់ប្រជាពលរដ្ឋ ពីនេះទៅមុខ ការរៀបចំសម្បទានដីសង្គមកិច្ចគឺមិនត្រឹមតែរៀបចំតែដីប៉ុណ្ណោះទេ ពោលគឺរដ្ឋាភិបាលនឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀតនៅតំបន់នោះ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកនៅក្នុងខេត្តស្វាយរៀង កាលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា ចាប់ពីនេះទៅមុខ ការរៀបចំសម្បទានដីសង្គមកិច្ចគឺមិនត្រឹមតែរៀបចំដីប៉ុណ្ណោះទេ គឺរៀបចំជីវិតជូនពុកម៉ែបងប្អូនសម្បទានិកទាំងអស់ ដើម្បីបងប្អូនមានលំនៅឋានសមរម្យហើយទន្ទឹមនឹងគ្នានេះអាចប្រែក្លាយជីវភាពឱ្យមានភាពប្រសើរឡើង។ ឯកឧត្តម បានបញ្ជាក់ថា “យើងទាំងអស់គ្នាមកទីនេះនៅថ្ងៃនេះគឺដើម្បីរួមគ្នាគិតគូរ និងចូលរួមរៀបចំអ្វីដែលជាតម្រូវការចាំបាច់ជូនបងប្អូនសម្បទានិក រួមមាន៖ ប្រព័ន្ធទឹកស្អាត ភ្លើង ផ្លូវ ព្រមទាំងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀត ដូចជា សាលារៀន មណ្ឌលសុខភាព រៀបចំផ្ទះសំណាញ់ ទឹកស្រោចស្រព សម្រួលដល់ការដាំបន្លែ ចិញ្ចឹមសត្វ ដើម្បីអាចផ្គត់ផ្គង់និងលើកស្ទួយជីវភាពគ្រួសារ”។ សូមបញ្ជាក់ដែរថា តាមរយៈពិធីខាងលើរដ្ឋាភិបាលបានចែកជូនចំនួន ១៨៤បណ្ណ និងពិធីប្រគល់ផ្ទះ ដីឡូតិ៍លំនៅឋានជូនសម្បទានិកជំហាន៣ ចំនួន៩១ខ្នង ដែលស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែង […]
អាល្លឺម៉ង់ជួយសិក្សាផែនការរៀបចំទីក្រុង និងការអភិវឌ្ឍលំនៅឋានដែលមាននិរន្តរភាព នៅភ្នំពេញ
អាល្លឺម៉ង់តាមរយៈគម្រោង Build4People កំពុងសិក្សាផែនការរៀបចំទីក្រុង និងការអនុវត្តគម្រោងលំនៅឋានដែលមានចីរភាព នៅភ្នំពេញ ទិសដៅដើម្បីជួយប្ដូរបែបផែនរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងឱ្យមានគុណភាព និងមានសណ្ដាប់ធ្នាប់ជាងមុន។ គម្រោងនេះត្រូវបានបង្ហាញ នៅក្នុងសិក្ខាសាលាដែលមានរយៈពេល៤ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៨ ខែ មីនា ឆ្នាំ២០២២ នៅរដ្ឋបាលរាជធានី ដោយមានការចូលរួមបើកដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និង លោក Christian Berger ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ។ គោលបំណងជារួមនៃគម្រោងនេះ គឺដើម្បីលើកកម្ពស់ជីវិតនៅក្នុងទីក្រុងតាមរយៈការសាងសង់អាគារប្រកបដោយចីរភាព ការអភិវឌ្ឍសហគមន៍ដែលមាននិរន្តរភាព និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធបៃតង។ លើសពីនេះ គម្រោងក៏ផ្តោតលើការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។ លោក នូន ផារ័ត្ន បានមានប្រសាសន៍ថា ការរស់នៅដ៏ល្អមិនអាស្រ័យទៅលើការរស់នៅក្នុងអគារដ៏ល្អអាគារដ៏ខ្ពស់នោះទេ តែអាស្រ័យលើការរស់នៅក្នុងបរិយាកាស និងបរិស្ថានល្អ។ លោកក៏បានជំរុញឲ្យការសិក្សាពីគម្រោងនេះដំណើរការឱ្យបានលឿន ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញពិចារណាក្នុងការអនុវត្តក្នុងពេលឆាប់ៗ។ - Video Advertisement -
រដ្ឋគ្រោងពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅខេត្តភាគឥសាន្ត
រដ្ឋាភិបាលកំពុងសិក្សា និងរៀបចំផែនការពង្រីក និងកែលម្អបណ្តាញលូទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាមទីក្រុងនានាៗនៅភូមិភាគឥសាន្ត ដោយនឹងចាប់ផ្តើមពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ គម្រោងលើកកម្ពស់បណ្តាញលូទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំមន្ដ្រីពាក់ព័ន្ធ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ។ លោក ហេង សាលពិសិដ្ឋ អគ្គនាយករងប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណៈការ និងដឹកជញ្ចូនបានឱ្យដឹងថា គម្រោងនេះជាផ្នែកមួយនៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ដែលបានដាក់ចេញកាលពីឆ្នាំ២០២១។ លោកបន្តថា ក្រុងសែនមនោរម្យ គឺជាទីក្រុងដំបូង ដែលរដ្ឋនឹងអនុវត្តគម្រោង ខណៈទីតាំងពីរទៀត គឺក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និង នៅក្រុងក្រចេះ ខេត្តក្រចេះ។ - Video Advertisement -
សាលាក្រុងនឹងប្ដូរមុខតំបន់ស្ទឹងមានជ័យ ទៅជាសហគមន៍រស់នៅគំរូមានសណ្តាប់ធ្នាប់
រដ្ឋបាលរាជធានីភ្នំពេញ កំពុងរៀបចំកែប្រែមុខមាត់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ស្ទឹងមានជ័យ ឱ្យក្លាយជាសហគមន៍រស់នៅគំរូ មានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយជាងមុន។ នេះបើតាមកិច្ចប្រជុំធ្វើឡើងកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។ ហេដ្ឋារចសម្ព័ន្ធដែលនឹងត្រូវសាងសង់ រួមមាន លំហសាធារណៈ លំហប្រើប្រាស់រួម មជ្ឈមណ្ឌលសហគមន៍ ផ្លូវថ្មើរជើង កន្លែងហាត់ប្រាណ សួន ការដាំដើមឈើ និងរុក្ខជាតិបៃតងជាដើម។ គម្រោងនេះមានទាំងការកែប្រែទម្រង់ខាងមុខ និងការរៀបចំប្លង់ផ្ទះដែលគ្មានសណ្ដាប់ធ្នាប់ឡើងវិញផងដែរ ដើម្បីបង្កើនសោភ័ណភាពក្រុង។ គួរបញ្ជាក់ថា គម្រោងប្ដូរមុខមាត់តំបន់ស្ទឹងមានជ័យនេះ ជាជំនួយពីសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) សាលាក្រុងប៉ារីស និងសហភាពអឺរ៉ុប (EU) ដែលស្ថិតក្នុងគម្រោងរៀបចំផែនការនគររូបនីយកម្ម និងការគ្រប់គ្រងដីធ្លីដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ។ គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានដាក់ចេញនូវផែនទីយុទ្ធសាស្ត្របង្ហាញផ្លូវធំៗ ៥ ចំណុច ដើម្បីអនុវត្ត ក្នុងទិសដៅប្រែក្លាយរាជធានីភ្នំពេញទៅជាទីក្រុងឆ្លាតវៃ ឬ Smart City ផងដែរ។ យុទ្ធសាស្ត្រទី ៥ រួមមាន ការធ្វើទំនើបកម្មប្លង់ប្រើប្រាស់ដីធ្លី ការរៀបចំប្រព័ន្ធសុវត្ថិភាព និងសន្តិសុខឡើងវិញ ការពង្រឹងសេវាដឹកជញ្ជូនក្នុងទីក្រុង ការថែទាំបរិស្ថាន និងការគ្រប់គ្រងបែបឌីជីថល។ (អានបន្ថែម) - Video Advertisement -


English

