តើបច្ចេកវិទ្យា AI និង Digital Twins ជួយដោះស្រាយបញ្ហាសំណង់ស្ពានចាស់បានដូចម្ដេច?

បន្ទាប់ពីមានករណីបាក់ស្ពាន Fern Hollow នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ 2022 រដ្ឋាភិបាលអាមេរិកបានងាកមកពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធចាស់ៗរបស់ខ្លួន ហើយរកឃើញថាស្ពានចាស់ៗជាច្រើនកំពុងស្ថិតក្រោយហានិភ័យ។ បញ្ហានេះ​បង្កឡើង​ដោយ​កង្វះ​ថវិកា និង​កង្វះ​វិស្វករ​ដើម្បីត្រួតពិនិត្យ​ដោយផ្ទាល់។

យ៉ាងណាមិញ រដ្ឋាភិបាលអាមេរិកបានប្រើកម្មវិធីសំណង់ឌីជីថលដើម្បីដោះស្រាយបញ្ហានេះ។ ខាងក្រោមគឺជាឧទាហរណ៍ ២ សំខាន់ៗ ដែលបង្ហាញថាកម្មវិធីគ្រប់គ្រងសំណង់ឌីជីថលគឺគន្លឺះមួយដើម្បីដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធចាស់ៗ។ តើកម្ពុជាអាចប្រើប្រាស់ឧទាហរណ៍នេះ ដើម្បីមកអនុវត្តលើហេដ្ឋារចនាសម្ព័ន្ធរបស់យើងឬយ៉ាង?

រូបភាព ntsb.gov

1. ការត្រួតពិនិត្យស្ពានចាស់ៗនៅរដ្ឋ Kentucky

គណៈរដ្ឋមន្ត្រីដឹកជញ្ជូនរដ្ឋ Kentucky បានប្រឈមមុខនឹងភារកិច្ចដ៏ធំមួយ គឺការវាយតម្លៃស្ពានជាង 1,000 បន្ទាប់ពីទឹកជំនន់ដ៏បំផ្លិចបំផ្លាញកាលពីខែកក្កដា ឆ្នាំ 2022 ដែលជាដំណើរការដែលដំបូងឡើយត្រូវបានប៉ាន់ប្រមាណថាត្រូវចំណាយពេល១០ ឆ្នាំ និងមានតម្លៃជាង $7 លានដុល្លារ។

ការរួមបញ្ចូលគ្នារវាងកូដ survey ដោយឡាស៊ែរ និងរូបភាពពីដ្រូន បានបង្កើតគំរូ 3D ដែលមានស្រាប់។ រូបភាពដោយមានការអនុញ្ញាតពី QK4។

ប៉ុន្តែ ក្រុមហ៊ុនវិស្វកម្ម QK4, Inc. ដែលដឹកនាំការងារនេះ បានប្រើប្រាស់ឈុតកម្មវិធីរបស់ Bentley រួមមាន OpenRoads, ProjectWise, និង Bentley LumenRT ដើម្បីពន្លឿនវិធីសាស្រ្តឌីជីថលរបស់ពួកគេ។

ក្រុមហ៊ុនបានបញ្ចូលទិន្នន័យពីដ្រូន ការស្កេនឡាស៊ែរ ទិន្នន័យភូមិសាស្រ្ត ទៅក្នុងគំរូភ្លោះ 3D (Digital Twin) ដែលក្រុមហ៊ុនបានបង្កើត។ ​ ការធ្វើដូច្នេះ ធ្វើការគំរូប្លង់ភ្លោះលើកំព្យូរទ័រនេះ គឺគ្រប់ជ្រុងជ្រោយបំផុត ពោលគឺស្ទើរនឹងដូចនឹងការបញ្ជូនមនុស្សចុះទៅរកកំហូសនានា​ដោយផ្ទាល់ទៅតាមស្ពាននីមួយៗ។​

ប្រព័ន្ធគ្រប់គ្រងនេះ បានកាត់បន្ថយពេលវេលាដំណើរការស្ទង់មតិរកកំហូចនានាបានលឿនជាមុន 90% និងកាត់បន្ថយការចំណាយសរុបបាន 50% ដោយសន្សំថវិកាបានជាង $3 លានដុល្លារសម្រាប់រដ្ឋ។

2. ការត្រួតពិនិត្យដោយប្រើ AI នៅស្ពាន Robert Street

នៅរដ្ឋ Minnesota ក្រុមហ៊ុន Collins Engineers, Inc. បានប្រឈមមុខនឹងបញ្ហាប្រឈមនៃការត្រួតពិនិត្យស្ថានភាពស្ពាន Robert Street។

ក្រុមហ៊ុនបានធ្វើការយ៉ាងជិតស្និទ្ធជាមួយ Bentley ដោយប្រើប្រាស់ iTwin Platform និងឧបករណ៍ AI ដូចជា iTwin Capture និង iTwin Experience។ ពួកគេបានបង្កើតគំរូ Digital Twin ដែលដូចពិតមួយ។ ប្រព័ន្ធនេះប្រើប្រាស់ AI ដើម្បីរកមើលកំហូច និងស្នាមប្រេះបេតុងនានា បន្ទាប់មកវិភាគទិន្នន័យចេញជារបាយការណ៍ ហើយក៏ណែនាំជាដំណោះស្រាយផងដែរ ដូច្នេះក្រុមការងារអាចចុះទៅដោះស្រាយត្រូវចំណុច។

រូបភាពពី Collins Engineers

ការធ្វើដូច្នេះ បានជួយឱ្យលំហូរការងារនេះបានសន្សំពេលបានជាង 30% ហើយបានកែលម្អគុណភាព និងភាពជាក់លាក់នៃការប្រមូលទិន្នន័យយ៉ាងច្រើន។

ការផ្លាស់ប្តូរធ្វើការលើលំហូរការងារដែលប្រើ AI និង Digital Twins មិនមែនគួរជាជម្រើសទៀតទេ ប៉ុន្តែជាភាពចាំបាច់សម្រាប់អ្នកសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្នា ពិសេសក្នុងកាលៈទេសៈដែលគ្រោះធម្មជាតិកំពុងគំរាមកំហែងពិភពលោកដូច្នេះ។ ឧបករណ៍ឌីជីថលទាំងនេះជួយឱ្យវិស្វករផ្លាស់ប្តូរលើសពីការខិតខំប្រឹងប្រែងដោយប្រើកំលាំង មកជាការដោះស្រាយបញ្ហាដោយឆ្លាតវៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

លំហូរការងារបែប Data-Driven ជួយសម្រួលការងារវិស្វកម្មបានយ៉ាងដូចម្ដេច?

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលវិស័យវិស្វកម្ម និងសំណង់បានពឹងផ្អែកលើការផ្លាស់ប្តូរឯកសារឌីជីថល ដូចជាឯកសារ DWG និង PDF ជាដើម តាមអ៊ីម៉ែល ឬតាម cloud បែបធម្មតាៗ។ ប៉ុន្តែនៅពេលគម្រោងកាន់តែធំ លំហូរការងារបែប Data-Driven កំពុងដើរតួរយ៉ាងសំខាន់។ តើលំហូរការងារបែប Data-Driven នេះមានន័យដូចម្ដេច? ជួយសម្រួលការងារយ៉ាងណា? លំហូរការងារបែប Data-Driven គឺជាការរៀបចំព័ត៌មានឱ្យមានរចនាសម្ព័ន្ធច្បាស់លាស់។ ការផ្លាស់ប្តូរនេះធានាថា គោលដៅចុងក្រោយនៃគម្រោង មិនមែនគ្រាន់តែជាសំណង់រូបវន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជា “ហេដ្ឋារចនាឌីជីថល” (Digital Asset) ដែលត្រូវបានផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវសម្រាប់ម្ចាស់គម្រោងដើម្បីប្រើប្រាស់ក្នុងរយៈពេលវែង។ អ្នកជំនាញបានប្រៀបធៀបលំហូរការងារបែប Data-Driven ទៅនឹងកំពូលភ្នំអេវឺរ៉េស។ ក្នុងគំរូនេះ Digital Twin ចុងក្រោយបង្អស់គឺជាកំពូលភ្នំ ខណៈដែល “iModels” ផ្សេងៗដើរតួជាជំរំសម្រាកដែលត្រូវបានបង្កើតឡើងតាមផ្លូវ។ ទិន្នន័យនឹងអាចបន្តទៅកាន់ជំរំបន្ទាប់បាន លុះត្រាតែវាត្រូវបានផ្ទៀងផ្ទាត់ និងចាត់ទុកថាសមស្របសម្រាប់គោលបំណងបន្ទាប់ ដើម្បីធានាថាព័ត៌មានត្រូវបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ក្នុងអំឡុងពេលសាងសង់។ ដំណើរនេះចាប់ផ្តើមនៅ “ជំរំមូលដ្ឋានរបស់ក្រុមការងារ” ដែលនៅទីនោះ អ្នករចនាធ្វើការលើកម្មវិធី CAD ។ ជំនួសឱ្យការផ្ញើឯកសារតាមអ៊ីមែល ពួកគេបានបញ្ចូលខ្លឹមសាររបស់ពួកគេទៅក្នុង iModel។ នៅក្នុងនោះ នឹងមានពិនិត្យការងារដែលកំពុងដំណើរការ […]

Digital Twin ជួយសន្សំថវិកាជាង១០០ លានដុល្លារនៃគម្រោងសង់ផ្លូវនៅទីក្រុង Melbourne

ក្រុមហ៊ុន ACCIONA នៃប្រទេសអូស្ដ្រាលីថ្មីៗបានបង្ហាញនូវបរិវត្តកម្មឌីជីថលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធថ្មីមួយ ដោយប្រើប្រាស់កម្មវិធី Bentley Systems ដើម្បីសាងសង់ និងគ្រប់គ្រងគម្រោងផ្លូវក្រវាត់ក្រុង M80 នៅឯទីក្រុង Melbourne។ ដោយប្រើប្រើប្រាស់យុទ្ធសាស្ត្រ Digital Twin ដ៏ទំនើប ក្រុមការងារគម្រោងបានកាត់បន្ថយពេលវេលារៀបចំផែនការ កាត់បន្ថយហានិភ័យ និងបញ្ចៀសការងារដែលត្រូវធ្វើឡើងវិញបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការងារទាំងនេះបើគិតជាទឹកប្រាក់គឺមានដល់ប្រមាណជាង ១០៥ លានដុល្លារអូស្ត្រាលី។ ជាក់ស្ដែង គម្រោងនេះប្រឈមមុខនឹងបញ្ហាក្នុងការគ្រប់គ្រងការរចនា និងការសាងសង់ក្នុងពេលដំណាលគ្នានៅចំកណ្តាលចរាចរណ៍ដ៏មមាញឹក។ ដូច្នេះ ក្រុមហ៊ុន ACCIONA បានងាកមកប្រើប្រាស់ Bentley Infrastructure Cloud និង ProjectWise ដើម្បីបង្កើតមជ្ឈដ្ឋានទិន្នន័យរួម (Connected Data Environment – CDE)។ ប្រព័ន្ធនេះគឺធានាថាភាគីពាក់ព័ន្ធទាំងអស់ធ្វើការលើ “ប្រភពទិន្នន័យតែមួយ ” ដោយរាល់ការធ្វើបច្ចុប្បន្នភាពលើការរចនាត្រូវបានធ្វើសមកាលកម្មដោយស្វ័យប្រវត្តិទៅក្នុងគំរូ iTwin ផ្ទាល់។ ការរួមបញ្ចូលគ្នានៃឧបករណ៍ទាំងនេះបានជួយឱ្យក្រុមការងារបោះជំហានហួសពីការបង្កើតគំរូ 3D ធម្មតា ទៅជាបែប 4D ដែលមានលក្ខណៈរស់រវើក និងផ្អែកលើពេលវេលាជាក់ស្តែង។ ក្រុមហ៊ុន ACCIONA ក៏បានប្រើប្រាស់ […]

ស្វែងយល់ពីបច្ចេកវិទ្យានៃសំណង់រោងចក្រផលិតឥន្ធនៈពីសំរាមធំជាងគេលើលោក

ក្រុមហ៊ុន PT Wijaya Karya (WIKA) ថ្មីៗ នេះបានប្រកាសបញ្ចប់ និងបើកដំណើរការគម្រោងសាងសង់រោងចក្រផលិតឥន្ធនៈពីកាកសំណល់ Rorotan Jakarta ដែលជាគម្រោងដ៏មហិមា និងជាមជ្ឈមណ្ឌលកែច្នៃកាកសំណល់ដ៏ធំបំផុតមិនធ្លាប់មានក្នុងពិភពលោក។ រោងចក្រដែលមានតម្លៃទឹកប្រាក់ ១,២៨ ទ្រីលានរូពី (IDR) នេះ ត្រូវបានរចនាឡើងដើម្បីកែច្នៃកាកសំណល់ក្នុងក្រុងចំនួន ២.៥០០ តោនក្នុងមួយថ្ងៃ ទៅជាឥន្ធនៈប្រកបដោយនិរន្តរភាពចំនួន ៨៧៥ តោន។ ដើម្បីគ្រប់គ្រងគម្រោងដែលមានភាពស្មុគស្មាញបែបនេះ ក្រុមហ៊ុន WIKA ងាកមកប្រើប្រាស់ឧបករណ៍ឌីជីថលរបស់ Bentley។ ចាប់តាំងពីការចាប់ផ្ដើម គម្រោងនេះបានជួបប្រទះនូវឧបសគ្គធំៗជាច្រើន រួមមានបញ្ហាដីទន់គ្មានស្ថេរភាពនៅក្នុងទីក្រុងហ្សាកាតា និងតម្រូវការក្នងុការសម្របសម្រួលយ៉ាងខ្លាំងរវាងផ្នែកជំនាញផ្សេងៗគ្នា។ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ ក្រុមហ៊ុន WIKA បានប្រើប្រាស់កម្មវិធី Bentley PLAXIS និង STAAD ដើម្បីរចនាគ្រឹះ និងរចនាសម្ព័ន្ធឱ្យមានភាពរឹងមាំ ដែលអាចធន់នឹងស្ថានភាពរញ្ជួយដីនៅក្នុងតំបន់។ លើសពីនេះ ក្រុមហ៊ុនបានប្រើកម្មវិធី MicroStation, OpenPlant, និង ProStructures ដើម្ីបង្កើតគំរូ 3D កម្រិតច្បាស់រោងចក្រនេះ។ គំរូនេះជួយឱ្យការរចនាប្រព័ន្ធមេកានិច និងខ្សែចង្វាក់បញ្ជូនដ៏ស្មុគស្មាញតាមបែបម៉ូឌុល (modular […]

វិធីសាស្ដ្រដែលអាមេរិកប្រើដើម្បីដោះស្រាយបញ្ហាការកកស្ទះរាប់ទសវត្សនៃផ្លូវហាយវេ I-95

ក្រុមហ៊ុនវិស្វកម្ម Johnson, Mirmiran & Thompson (JMT) បានប្រើប្រាស់បច្ចេកវិទ្យាម៉ូឌែល 3D កម្រិតខ្ពស់ និងការភ្ជាប់ទិន្នន័យដែលគេស្គាល់ថាជា “ឌីជីថលភ្លោះ” (Digital Twin)” ដើម្បីដោះស្រាយបញ្ហាស្ទះចរាចរណ៍រាប់ទសវត្សនៅលើផ្លូវហាយវេ I-95 ត្រង់ចំណុចឆ្លងកាត់ទន្លេ Rappahannock ក្នុងតំបន់ភាគខាងកើតរដ្ឋ Virginia សហរដ្ឋអាមេរិក បានដោយជោគជ័យ។ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ចំណុចឆ្លងកាត់ទន្លេ Rappahannock នៃផ្លូវ I-95 ត្រូវបានញាំញីដោយការកកស្ទះចរាចរណ៍រ៉ាំរ៉ៃ និងការទាស់ទែងគ្នាក្នុងមូលដ្ឋានដែលធ្វើឱ្យគម្រោងមិនអាចទៅមុខរួច។ ប៉ុន្តែនៅបច្ចុប្បន្ន គម្រោងនេះកំពុងបោះជំហានទៅមុខយ៉ាងរលូន ដោយសារបច្ចេកវិទ្យា “ឌីជីថលភ្លោះ” ដែលអនុញ្ញាតឱ្យសាធារណជន និងវិស្វករអាចមើលឃើញពីអនាគតនៃគម្រោងនេះ មុនពេលការដ្ឋានចាប់ផ្ដើមទៅទៀត។ ឧបករណ៍ឌីជីថលបានឱ្យភ្នាក់ងារក្នុងស្រុក ក្រុមបរិស្ថាន និងអ្នកស្រុកដែលមានការសង្ស័យលើការរចនាឡើងវិញដ៏ស្មុគស្មាញ យល់ពីគ្នាទៅវិញទៅមកបានដោយរលូន។ ជាក់ស្ដែង គម្រោងនេះត្រូវបន្ថែមគន្លងផ្លូវថ្មីប្រវែងប្រហែល ៩.៦ គីឡូម៉ែត្រ សាងសង់ស្ពានថ្មីចំនួន ៤ និងស្ពានធំប្រវែង ១,២០០ ហ្វីត ដែលមានកម្ពស់ ១០០ ហ្វីតពីលើផ្ទៃទន្លេ។ ទាំងអស់នេះត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នបំផុតចំពោះទីតាំងអភិរក្សប្រវត្តិសាស្ត្រ និងតំបន់បរិស្ថានដែលងាយរងគ្រោះ។ ដើម្បីដោះស្រាយបញ្ហាខ្វះទំនុកចិត្តពីភាគីពាក់ព័ន្ធ ក្រុមហ៊ុន […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុវត្ថិភាពផ្លូវដែក តាមរយៈការអនុវត្តបច្ចេកវិទ្យា “ឌីជីថលភ្លោះ” (Digital Twin) ដើរដោយថាមពល AI សម្រាប់គម្រោងសង់ផ្លូវរូងក្រោមដី Serravalle ដែលជាផ្នែកមួយនៃខ្សែផ្លូវដែកយុទ្ធសាស្ត្រ Terzo Valico dei Giovi តភ្ជាប់ទីក្រុង Genoa និង Milan។ ជំនួសពីការចុះទៅត្រួតពិនិត្យដោយផ្ទាល់ដែលចំណាយពេលយូរ និងគ្រោះថ្នាក់ខ្លាំង ក្រុមហ៊ុនបានកម្មវិធីស្វ័យប្រវត្តិ ដើម្បីពិនិត្យលើបញ្ហានានានៃគម្រោង​ ដែលជួយកាត់បន្ថយហានិភ័យប្រតិបត្តិការយ៉ាងច្រើនសន្ធឹកសន្ធាប់ និងធ្វើគម្រោងនេះឈ្នះពានរង្វាន់ Bentley Year in Infrastructure (YII) 2025 ផងដែរ។ បញ្ហាប្រឈមចម្បងសម្រាប់ Italferr គឺភាពមិនមានប្រសិទ្ធភាពនៃវិធីសាស្ត្រត្រួតពិនិត្យបែបប្រពៃណី។ ដើម្បីធ្វើទំនើបកម្មដំណើរការនេះ ក្រុមការងារបានប្រើប្រាស់កញ្ចប់កម្មវិធីរបស់ Bentley Systems ដើម្បីបង្កើតបរិយាកាសឌីជីថលដែលមានភាពជាក់លាក់ខ្ពស់៖ ការបង្កើតគំរូជាក់លាក់ (Precise Modeling): ដោយប្រើប្រាស់ OpenRail និង OpenTunnel ក្រុមហ៊ុន Italferr បានបង្កើតគំរូ 3D ឌីជីថលពីរស្របគ្នា ដែលតំណាងឱ្យទាំងការរចនាដើម […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរការដោយជោគជ័យនូវ វេទិកាទិន្នន័យទីក្រុង Manarah (MUDP) ដែលជាគំនិតផ្តួចផ្តើម “ឌីជីថលភ្លោះ” (Digital Twin) ដ៏ទំនើបបំផុត និងមានប្រសិទ្ធភាពបំផុត ក្នុងការគ្រប់គ្រងកំណើននៃពង្រីកទីក្រុងយ៉ាងរហ័ស និងការអភិរក្សបេតិកភណ្ឌអ៊ីស្លាមបុរាណ។ តាមរយៈការប្រើប្រាស់កញ្ចប់កម្មវិធីឯកទេសរបស់ Bentley Systems អាជ្ញាធរ MDA បានរៀបចំផែនទីលំហទីក្រុងទំហំ ៥៥ គីឡូម៉ែត្រការ៉េ និងបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតនៃទីក្រុងនេះ បានយ៉ាងមានប្រសិទ្ធភាព។ ការធ្វើទំនើបកម្មទីក្រុង បានជួបប្រទះនូវឧបសគ្គផ្នែកដឹកជញ្ជូន និងបច្ចេកទេសយ៉ាងធ្ងន់ធ្ងរ។ ការស្ទង់មតិបែប ឬចុះទៅពិនិត្យការដ្ឋានបែបធម្មតា គឺយឺតយ៉ាវខ្លាំង និងមិនអាចឆ្លើយតបនឹងគោលដៅក្នុងការទទួលស្វាគមន៍អ្នកធ្វើធម្មយាត្រាចំនួន ៣០ លាននាក់ក្នុងមួយឆ្នាំនោះទេ។ ដើម្បីដោះស្រាយបញ្ហានេះ MDA បានបញ្ចូលឧបករណ៍គំរូជាក់ស្តែង (Reality Modeling) និងឧបករណ៍ភូមិសាស្ត្ររបស់ Bentley ទៅក្នុងលំហូរការងាររបស់ពួកគេ៖ ការប្រមូលទិន្នន័យរហ័ស (Rapid Data Capture)៖ ដោយប្រើប្រាស់ iTwin Capture ក្រុមការងារបានរៀបចំផែនទីលើផ្ទៃដី ៦.៦ គីឡូម៉ែត្រការ៉េ ក្នុងរយៈពេលត្រឹមតែ ១៦ […]