កម្ពុជាដាក់ឱ្យអនុវត្តន៍ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» ជាផ្លូវការ

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ជាពិសេសនៅតំបន់ជនបទ។

«គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥» បានកំណត់ចក្ខុវិស័យ «កសាងសង្គមជនបទ កម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព» និងមានគោលបំណងធ្វើឱ្យ «ប្រជាជននៅតំបន់ជនបទមានជីវភាពរស់នៅសមរម្យប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អ  និងមានសេចក្តីថ្លៃថ្នូរ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំគ្រប់ក្រក្រសួងស្ថាប័នពាក់ព័ន្ធ សហការឱ្យបានពេញលេញ ដើម្បីអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ឱ្យមានប្រសិទ្ធភាពខ្ពស់។

ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ជនបទនេះដែរ បច្ចុប្បន្នក្រសួងបានគ្រប់គ្រងផ្លូវជនបទសរុបប្រវែង ៥០.២៦០ គីឡូម៉ែត្រ ក្នុងនោះមានផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៦.៧២៣ គីឡូម៉ែត្រ និងផ្លូវក្រាលបេតុងប្រវែង ១.៨០៤ គីឡូម៉ែត្រ ផ្លូវក្រាលល្បាយគ្រួសប្រវែង ៣១.៧០៤ គីឡូម៉ែត្រ និងផ្លូវដីសប្រវែង ១០.០២៩ គីឡូម៉ែត្រ។ ថ្មីៗនេះ ក្រសួងអភិវឌ្ឍន៍ជនបទក៏បាន សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៩ខ្សែ ក្នុងខេត្តត្បូងឃ្មុំ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាមានអង្គភាពសេដ្ឋកិច្ចជាង ៧៥ម៉ឺន នៅទូទាំងប្រទេស បង្កើតការងារបានប្រមាណ ៣លានកន្លែង

រដ្ឋមន្ត្រី ហែម វណ្ណឌី ដឹកនាំសិក្ខាសាលាយុទ្ធសាស្ត្រថ្នាក់ជាតិ ដើម្បីពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងធ្វើទំនើបកម្មកម្លាំងពលកម្មរបស់ព្រះរាជាណាចក្រ សម្រាប់ឆ្នាំ២០២៦ ដល់ ២០៣០ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣.៦៧០ នៅទូទាំងប្រទេស ដែលផ្តល់ការងារប្រមាណ ៣ លានកន្លែង ខណៈភាគីពាក់ព័ន្ធ ប្តេជ្ញាជំរុញការកែលម្អបរិយាកាសការងារនៅតាមអង្គភាពសេដ្ឋកិច្ចទាំងនោះ ឱ្យកាន់តែប្រសើរថែមទៀត។ នេះបើតាមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ ក្រោមវត្តមានឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។ សិក្ខាសាលាខាងលើ បានឱ្យដឹងថា យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់ក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣.៦៧០ នៅទូទាំងប្រទេស ដែលផ្តល់ការងារប្រមាណ ៣ លានកន្លែង។ លើសពីនេះ កម្លាំងពលកម្ម ដែលគាំទ្រដោយសហគ្រាសធុនមីក្រូ តូច និងមធ្យម រួមទាំងសហគ្រាសនិងអ្នកប្រកបមុខរបរអាជីវកម្ម និងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រមាណជាង៦លាននាក់។ ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី […]

រដ្ឋពង្រឹងការងារ៤ចំណុច ដើម្បីប្រែក្លាយខេត្តកែបជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  បានជំរុញឱ្យរដ្ឋបាល «ខេត្តកែប» ពង្រឹងការងារសំខាន់ៗចំនួន ៤ចំណុច ដើម្បីបង្កើនសមិទ្ធផលថ្មីៗ និងប្រែក្លាយតំបន់ឆ្នេរមួយនេះជារបៀងសេដ្ឋកិច្ចដ៏រឹងមាំនាពេលខាងមុខ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកែបកាលចុងសប្តាហ៍។ នាឱកាសនោះ ដើម្បីប្រែក្លាយតំបន់ឆ្នេរជារបៀងសេដ្ឋកិច្ចសេដ្ឋកិច្ចជាតិ ឯកឧត្តម សាយ សំអាល់ បានជំរុញនិងណែនាំឱ្យក្រុមការងារគ្រប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានខេត្តកែប ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តនឹងពង្រឹងការងារ៤ចំណុចរួមមាន៖ ទី១. បន្តធានាឱ្យបាននូវសន្តិសុខ របៀបរៀបរយនៅមូលដ្ឋាន តាមរយៈការបន្តទប់ស្កាត់ឱ្យបាននូវការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដោយមិនត្រូវឱ្យមាននៅខេត្តកែប ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បញ្ចប់វិវាទដីធ្លី ដោះស្រាយសំណង់មិនរៀបរយ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ទី២. បន្តយកចិត្តទុកដាក់លើការអនុវត្តផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំ កម្មវិធីវិនិយោគ៣ឆ្នាំរំកិល គម្រោងវិនិយោគរបស់រដ្ឋ និងវិស័យឯកជននានា ជាពិសេសពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់ខ្នងផ្ទះ។ ទី៣. កសាងខឿនទេសចរណ៍ខេត្តកែប ដោយចាប់ផ្តើមពីការអភិវឌ្ឍតាមសហគមន៍ ដូចជាផ្លូវចូល ចំណតរថយន្ត បន្ទប់ទឹកសាធារណៈ […]

រដ្ឋលើកទឹកចិត្តពិសេសដល់គម្រោងវិនយោគភូមិភាគឦសាន ចំនួន ២២ ក្រោមទុន ៤០០ លានដុល្លារ

គម្រោងថ្មីចំនួន ២២ ដែលលាតសន្ធឹងលើខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី ទទួលបានការលើកទឹកចិត្តពិសេស ដើម្បីជំរុញកំណើនឧស្សាហកម្ម និងបង្កើតការងារក្នុងស្រុករាប់ពាន់កន្លែង គម្រោងវិនិយោគក្នុងភូមិភាគឦសាន ចំនួន ២២ ក្រោមទុនវិនិយោគសរុបប្រមាណ ៤០០ លានដុល្លារ ត្រូវបានរដ្ឋាភិបាល បានសម្រេចលើការផ្តល់គោលការណ៍ លើកទឹកចិត្តពិសេសដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅក្នុងតំបន់នេះ។ នេះបើយោងតាមរបស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៦ ដើម្បីពិនិត្យគម្រោងវិនិយោគខាងលើ ដឹកនាំដោយឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)។ ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋបានសម្រេចលើការផ្តល់គោលការណ៍ លើកទឹកចិត្តពិសេស សម្រាប់គម្រោងវិនិយោគចំនួន ២២ ក្រោមទុនវិនិយោគសរុបប្រមាណ ៣៩៥ លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤.១៦០ កន្លែង ។ ក្នុងចំណោមគម្រោងទាំង ២២ មានគម្រោងចំនួន ៥ នៅខេត្តក្រចេះ ១០ នៅខេត្តស្ទឹងត្រែង ២ […]

វិនិយោគិនចិននឹងបន្តកៀងគរដៃគូឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់៣

ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងព្រែកហ្វូណនតេជោ ជំរុញទំនុកចិត្តវិនិយោគិននៅក្នុងច្រកទ្វារភាគខាងត្បូងរបស់ប្រទេសកម្ពុជា ក្រុមអ្នកវិនិយោគចិន ថានឹងបន្តកៀងគរដៃគូវិនិយោគដទៃទៀត ពិសេសពីប្រទេសចិន ឱ្យមកធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវ និងវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍របស់កម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ជាមួយក្រុមអ្នកវិនិយោគមកពីប្រទេសចិន កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា បច្ចុប្បន្នខេត្តតាកែវកំពុងក្លាយជាគោលដៅយុទ្ធសាស្ត្ររបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ ខណៈបច្ចុប្បន្នក៏មានក្រុមហ៊ុនជាច្រើនទៀតកំពុងដាក់សំណើស្នើសុំបណ្ដាក់ទុនបន្ថែមជាបន្តបន្ទាប់។ ឯកឧត្តមថា  មូលហេតុគន្លឹះដែលធ្វើឱ្យខេត្តតាកែវមានភាពទាក់ទាញ មានផ្លូវជាតិលេខ២ និងលេខ៣ ដែលមានស្ថានភាពល្អប្រសើរ និងស្ថិតនៅជាប់នឹងព្រលានយន្តហោះអន្តរជាតិថ្មី មហាកម្លាំងចលករ “ព្រែកជីកតេជោហ្វូណន” ជាផ្លូវទឹកប្រវត្តិសាស្ត្រដែលឆ្លងកាត់ខេត្តតាកែវ និងផ្ដល់លទ្ធភាពយ៉ាងមហិមាដល់ការដឹកជញ្ជូន  ភាពសម្បូរបែបលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ប្រជាពលរដ្ឋមានភាពឧស្សាហ៍ព្យាយាម និងមានជំនាញច្បាស់លាស់ជាដើម។ ជាការឆ្លើយតប តំណាងក្រុមអ្នកវិនិយោគចិន បានបង្ហាញបំណងចង់បង្កើតក្រុមហ៊ុន និងរោងចក្រនៅក្នុងខេត្តតាកែវក្នុងពេលឆាប់ៗនេះ។ អ្នកវិនិយោគចិនថា នឹងបន្តកៀងគរដៃគូវិនិយោគដទៃទៀតពីប្រទេសចិន ឱ្យមកធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដើម្បីនាំយកទុនមកវិនិយោគនៅទីនេះឱ្យកាន់តែច្រើនបន្ថែមទៀត។ សូមរម្លឹកថា នៅក្នុងឆ្នាំ ២០២៥ ខេត្តតាកែវ មានគម្រោងវិនិយោគបង្កើតរោងចក្រតាមរយៈការចុះបញ្ជីនៅ […]

កម្ពុជាបោះជំហានកាន់តែស៊ីជម្រៅក្នុងបរិវត្តកម្មឌីជីថល៖ ឯកឧត្តម ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់មួយដែលបានរៀបចំឡើងនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានដឹកនាំកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីពិភាក្សាយ៉ាងស៊ីជម្រៅលើគំនិតផ្ដួចផ្ដើមឌីជីថលសំខាន់ៗ។ កិច្ចពិភាក្សានេះមានគោលដៅចម្បងក្នុងការលើកកម្ពស់អភិបាលកិច្ច និងការផ្ដល់សេវាសាធារណៈនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ កិច្ចប្រជុំនេះមានការចូលរួមពីអនុប្រធានគណៈកម្មាធិការ សមាជិកបង្គោល និងមន្ត្រីរាជការមកពីបណ្ដាក្រសួង ស្ថាប័ននានាសរុបប្រមាណ ១១០រូប ដែលបានរួមគ្នាបង្កើតនូវបរិយាកាសកិច្ចសហការផ្តោតលើការរីកចម្រើននៃបច្ចេកវិទ្យាសម្រាប់បម្រើសេវាសាធារណៈ។ នៅក្នុងរបៀបវារៈដ៏សំខាន់នៃកិច្ចប្រជុំនេះ សមាជិកទាំងអស់បានពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តវេទិកា VERIFY.GOV.KH ដែលជាគម្រោងដ៏លេចធ្លោមួយក្នុងគោលបំណងសម្រួលដល់សេវាឌីជីថលនៅតាមស្ថាប័នរដ្ឋាភិបាល។ អង្គប្រជុំបានវាយតម្លៃលើស្ថានភាពបច្ចុប្បន្ន និងស្វែងរកលទ្ធភាពក្នុងការពង្រីកការប្រើប្រាស់ឱ្យកាន់តែទូលំទូលាយ តាមរយៈកិច្ចសហការជាមួយប្រទេសដៃគូ ដើម្បីបង្កើនតម្លាភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការការងាររបស់រដ្ឋាភិបាល។ បន្ថែមពីលើវេទិកាបញ្ជាក់ភាពត្រឹមត្រូវនេះ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលក៏បានពិនិត្យលើសេចក្ដីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ ដែលជាក្របខ័ណ្ឌការងារសម្រាប់គ្រប់គ្រង និងប្រើប្រាស់ទិន្នន័យក្នុងវិស័យសាធារណៈប្រកបដោយការទទួលខុសត្រូវ។ គោលនយោបាយនេះត្រូវបានរំពឹងថានឹងជួយពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋាភិបាល ស្របពេលដែលធានាបាននូវកិច្ចការពារទិន្នន័យ និងសិទ្ធិឯកជនភាពយ៉ាងហ្មត់ចត់។ ក្រៅពីការគ្រប់គ្រងទិន្នន័យ កិច្ចប្រជុំក៏បានលើកយកសេចក្ដីព្រាងគោលនយោបាយ Cloud First មកពិភាក្សាផងដែរ។ ទិសដៅយុទ្ធសាស្ត្រនេះជំរុញឱ្យមានការប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យា Cloud នៅក្នុងប្រតិបត្តិការរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយចំណាយ បង្កើនភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន និងជំរុញការច្នៃប្រឌិតថ្មីៗ។ គណៈកម្មាធិការបានទទួលស្គាល់ថា ការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា Cloud គឺជាកត្តាំបាច់សម្រាប់ការធ្វើទំនើបកម្មសេវាសាធារណៈ និងការបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរ។ […]

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជួបពិភាក្សាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពង្រឹងវិស័យថាមពលនៅកម្ពុជា

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងពេលថ្មីៗនេះបានទទួលជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីពិភាក្សាអំពីអាទិភាពសំខាន់ៗក្នុងវិស័យថាមពលរបស់កម្ពុជា។ ជំនួបយុទ្ធសាស្ត្រនេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងប្រសិទ្ធភាព និងអភិបាលកិច្ចនៃហេដ្ឋារចនាសម្ព័ន្ធថាមពលជាតិ។ ក្នុងអំឡុងពេលពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើវិស័យសំខាន់ៗមួយចំនួន រួមមានតម្រូវការបន្ទាន់ក្នុងការកែលម្អប្រសិទ្ធភាពថាមពល ការពង្រឹងបណ្តាញអគ្គិសនីជាតិ និងការលើកកម្ពស់អភិបាលកិច្ចក្នុងវិស័យរ៉ែ។ លោកបានបញ្ជាក់ថា ការកែទម្រង់ជាមូលដ្ឋានគឺចាំបាច់ណាស់ដើម្បីជួយសម្រួលដល់ការរីកចម្រើន និងការអនុវត្តប្រកបដោយចីរភាពក្នុងវិស័យទាំងនេះ។ ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍ថា ការពង្រឹងវិស័យថាមពលគឺជាចំណុចស្នូលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា។ លោកក៏បានចង្អុលបង្ហាញផងដែរអំពីសារៈសំខាន់នៃយន្តការហិរញ្ញប្បទានដ៏ទូលំទូលាយ ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមទាំងនេះ និងធានាថាអ្នករស់នៅតំបន់ជនបទទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនដែលកើតចេញពីការកែទម្រង់។ កិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ីនេះ កើតឡើងចំពេលដែលកម្ពុជាកំពុងបន្តប្រឈមមុខនឹងបញ្ហាកង្វះខាតថាមពល និងតម្រូវការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ។ តាមរយៈការធ្វើការងារជាមួយ ADB រាជរដ្ឋាភិបាលកម្ពុជាមានគោលបំណងទាញយកជំនាញ និងធនធានដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។ បន្ថែមលើគោលបំណងចំពោះមុខ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការធានាថា អត្ថប្រយោជន៍នៃការកែទម្រង់ថាមពលនឹងទៅដល់តំបន់ជនបទ ដែលជាកន្លែងដែលជារឿយៗប្រឈមមុខនឹងភាពមិនស្មើគ្នានៃថាមពល។ ចក្ខុវិស័យរបស់ក្រសួងមិនត្រឹមតែផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាថាប្រជាជនកម្ពុជាទាំងអស់ ជាពិសេសនៅតំបន់ដាច់ស្រយាល មានលទ្ធភាពប្រើប្រាស់ថាមពលដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ។ ទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី បានបង្ហាញឱ្យឃើញនូវផ្លែផ្កាជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលអនុញ្ញាតឱ្យមានការបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យថាមពល។ ភាគីពាក់ព័ន្ធនៅតែមានសង្ឃឹមថា កិច្ចសហការនេះនឹងផ្តល់នូវលទ្ធផលជាក់ស្តែង បើកផ្លូវសម្រាប់អនាគតថាមពលដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់កម្ពុជា។ - Video Advertisement -