អ្នកធុរកិច្ចកម្ពុជា ជំរុញឱ្យរដ្ឋពិចារណាអនុគ្រោះលើបំណុលពន្ធ ឬបំណុលចាស់របស់ក្រុមហ៊ុនឯកជន
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា ព្រមទាំងជាអ្នកធុរកិច្ចល្បីឈ្មោះនៅកម្ពុជាផងនោះ បានជំរុញឱ្យរដ្ឋពិចារណាអនុគ្រោះលើបំណុលពន្ធដែលជំពាក់រដ្ឋ ឬបំណុលចាស់របស់ក្រុមហ៊ុនឯកជននាពេលកន្លងមក។ ការស្នើនេះ បានធ្វើឡើងនៅក្នុងវេទិកាពន្ធដារកម្ពុជា (Cambodia Tax Forum 2026) ដែលរៀបចំដោយអគ្គនាយកដ្ឋានពន្ធដារ កាលពីសប្តាហ៍មុន។ នាឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានជំរុញ និងស្នើទៅកាន់អគ្គនាយកដ្ឋានពន្ធដារថា គួរពិចារណាលើបំណុលពន្ធឬបំណុលចាស់ដើម្បីសម្រួលឱ្យក្រុមហ៊ុនឯកជនអាចបើកអាជីវកម្មថ្មីៗរបស់ពួកគេបាន ព្រោះការលុបបំណុលចាស់ៗរបស់ក្រុមហ៊ុនឯកជននឹងអាចមានផលប្រយោជន៍ដល់សង្គម។ សូមរំឭកដែរថា បើតាមសេចក្តីបំភ្លឺព័ត៌មានកាលថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ សភាពាណិជ្ជកម្មកម្ពុជា ពន្យល់បន្ថែមថា ការដែលស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ក្នុងវេទិកាពន្ធដារកាលកន្លងមកនេះ គឺចង់សំដៅលើវិស័យឯកជនស្នើសុំឱ្យរដ្ឋពិចារណាអនុគ្រោះលើបំណុលពន្ធជំពាក់រដ្ឋកន្លងមក ដែលត្រូវបានពន្ធដាររកឃើញជាបំណុលពន្ធរ៉ាំរ៉ៃ និងបំណុលពន្ធបច្ចុប្បន្ន និងពិចារណាលុបបំណុលពន្ធទាំងនោះចោល។ ទោះជាយ៉ាងណា សភាពាណិជ្ជកម្មកម្ពុជាបានទទូចឲ្យវិស័យឯកជន ទាំងក្រុមហ៊ុនក្នុងស្រុក និងទាំងក្រុមហ៊ុនបរទេសចូលរួមលើកកម្ពស់អនុលោមភាពសារពើពន្ធ និងចូលរួមបំពេញកាតព្វកិច្ចបង់ពន្ធឱ្យបានត្រឹមត្រូវ តាមច្បាប់កំណត់របស់រដ្ឋាភិបាលកម្ពុជា៕ - Video Advertisement -
៩ខែឆ្នាំ២០២៥៖ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ទ្រីលានរៀល
ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្មបរទេស ខណៈដែលលំហូរចូលវិនិយោគផ្ទាល់កើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងត្រីមាសទី៣ គិតត្រឹមត្រីមាសទី៣ ពោលគិតចាប់ពីខែមករា-កញ្ញា ឆ្នាំ២០២៥ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ ទ្រីលានរៀលកើនឡើងជាង៧%។ នេះបើយោងតាមរបាយការណ៍ព្រឹត្តបត្រស្ថិតិជញ្ជីងទូទាត់ ត្រីមាសទី៤ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា ផ្សាយចេញកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ស្ថានភាពវិនិយោគនៅកម្ពុជា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ មានទ្រព្យសកម្មបរទេស របស់ប្រទេសកម្ពុជា មានចំនួនជាង ១៧៦ ទ្រីលានរៀល បានកើនឡើងជាង ៧% ខណៈទ្រព្យអកម្មបរទេស មានចំនួនជាង ៣០៣ ទ្រីលានរៀល បានកើនឡើងជាង ១% បើធៀបត្រីមាសទី២ ឆ្នាំ២០២៥។ នៅក្នុងត្រីមាស ទី៣ ឆ្នាំ២០២៥ នេះដែរ វិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានទឹកប្រាក់ចំនួន ៦,៤៧៩ ទ្រីលានរៀល បានកើនឡើង ១,៥៤៦ ទ្រីលានរៀល ស្មើជាង ៣១% ពី ៤,៩៣៤ ទ្រីលានរៀល ធៀបនឹងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ […]
សហភាពអឺរ៉ុប ប្រកាសផ្ទេរថវិកាជាង $២២លាន ដើម្បីកែទម្រង់វិស័យអប់រំ ជលផល គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជំរុញសហប្រតិបត្តិការវិនិយោគសាកល
មូលនិធិថ្មីផ្តោតលើការអប់រំ ការនេសាទ និងការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង និងតម្លាភាព សហភាពអឺរ៉ុប បានប្រកាសផ្ទេរថវិកាក្នុងឆ្នាំ ២០២៥ ជាង $២២លាន ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការកែទម្រង់តាមវិស័យនានា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចសន្ទនារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសហភាពអឺរ៉ុប រវាងឯកឧត្តម អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម អ៊ុហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។ នៅក្នុងសេចក្តីប្រកាស ឯកឧត្តម អ៊ុហ្គូ ទ្រីសម៉ាន់ បានបញ្ជាក់អំពីការផ្ទេរថវិកាក្នុងឆ្នាំ ២០២៥ ចំនួន ១៩,៥ លានអឺរ៉ូ (ស្មើនឹងជាង $២២លាន) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការកែទម្រង់តាមវិស័យនានា រួមមាន៖ វិស័យអប់រំ ជលផល ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជំរុញកិច្ចសហប្រតិបត្តិការសម្រាប់យុទ្ធសាស្រ្តវិនិយោគសកល។ ឯកឧត្តម ក៏បានគូសបញ្ជាក់ទៀតថា៖ “តាមរយៈការលើកកម្ពស់តម្លាភាព និងហិរញ្ញវត្ថុសាធារណៈរឹងមាំ រួមទាំង ប្រព័ន្ធសារពើពន្ធដែលមានប្រសិទ្ធភាព គឺដើម្បីជួយកសាងបរិយាកាសធុរកិច្ច និងគាំទ្រដល់ការវិនិយោគ និងកំណើនសេដ្ឋកិច្ចយូរអង្វែង”។ […]
កត្តាធំ៣ IMF បន្ទាបការព្យាករអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦ មកនៅត្រឹម ៤,០%
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៥ ពីការព្យាករលើកមុន ៦,២% មកនៅត្រឹម ៤,៨% ខណៈឆ្នាំ២០២៦ ស្ថាប័ននេះបន្ទាបមកនៅត្រឹម ៤,០%។ នេះបើយោងតាមការចុះផ្សាយរបស់ IMF កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ យោងតាមឯកសាររបស់ IMF ដែលបានព្យាករណ៍សម្រាប់រយៈពេល ៥ឆ្នាំ ពី ឆ្នាំ២០២២ ដល់ឆ្នាំ ២០២៦ បានបង្ហាញឱ្យឃើញថា សម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាកាលពីឆ្នាំ២០២៤ បានរីកចម្រើនគួរឱ្យកត់សម្គាល់ជាមួយនឹងអត្រាកំណើន ៦,០% ដែលត្រូវបានជំរុញដោយការស្ទុះឡើងវិញនៃវិស័យនាំចេញវាយនភណ្ឌ កសិកម្ម និងវិស័យទេសចរណ៍។ ភាពវិជ្ជមានទាំងនេះបានបន្តរហូតដល់ពាក់កណ្តាលឆ្នាំ២០២៥ ដែលធ្វើឱ្យមានការប៉ាន់ស្មានថាអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ នឹងកើនដល់ ៦,២%។ IMF បានបញ្ជាក់ថា៖ «អត្រាកំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងមានត្រឹម ៤,៨% ក្នុងឆ្នាំ២០២៥ និង ៤,០% នៅឆ្នាំ២០២៦» ដោយលើកហេតុផលពីភាពអវិជ្ជមានបណ្តាលមកកត្តាធំចំនួន៣ គឺភាពតានតឹងនៅព្រំដែន ការធ្លាក់ចុះចំនួនភ្ញៀវទេសចរ និងភាពយឺតយ៉ាវក្នុងវិស័យហិរញ្ញវត្ថុជាដើម។ ជាមួយគ្នានេះ IMF បានអះអាងថា ការកែតម្រូវថ្មីនេះ ក៏បានទាក់ទងនឹងការធ្លាក់ចុះប្រាក់បញ្ញើពីបរទេស និងការធ្លាក់ចុះនៃវិស័យទេសចរណ៍ ដែលគេរំពឹងថា នឹងប៉ះពាល់ដល់តម្រូវការក្នុងស្រុកផងដែរ។ ជារួម […]
វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ មកសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា
វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ បានមកសិក្សាស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា សំដៅឈានទៅជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមជំនួបពិភាក្សារវាងឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយវិនិយោគិន កាលថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ ២០២៥។ នាឱកាសនោះ ឯកឧត្តម ហ៊ាន សាហ៊ីប បានឱ្យដឹងថា រដ្ឋាភិបាលបានអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» និង «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន» ដែលស្ថិតក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច។ ឯកឧត្តមគូសបញ្ជាក់ថា កម្មវិធីពិសេសទាំង ២ នេះ មានគោលដៅជំរុញការវិនិយោគ តាមរយៈការផ្តល់ការលើកទឹកចិត្តបន្ថែមដល់គម្រោងវិនិយោគ ដែលក្នុងនោះមាន ខេត្តព្រះសីហនុ មានសក្តានុពលលើវិស័យទេសចរណ៍ ឧស្សាហកម្ម ឡូជីស្ទីក អចលនវត្ថុ និង ពាណិជ្ជកម្មផលិតផលឧស្សាហកម្ម, ចំណែកឯ នៅខេត្តភូមិភាគឦសាន មានសក្តានុពលលើវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍។ តំណាងក្រុមវិនិយោគិនចិន បានថ្លែងអំណរគុណក្រសួងសេដ្ឋកិច្ច ដែលបានផ្តល់ព័ត៌មានពីសក្តានុពលវិនិយោគនៅកម្ពុជា ព្រមទាំងបានសំដែងការចាប់អារម្មណ៍លើការរីកចម្រើន និងការអភិវឌ្ឍនៅទីប្រជុំជន ពិសេសរាជធានីភ្នំពេញ គោលនយោបាលពន្ធដារ ពន្ធអាករ ការអភិវឌ្ឍ និងការផ្សារភ្ជាប់ទេសចរណ៍នៅតាមបណ្តារាជធានីខេត្តទាំង […]
១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ
គិតត្រឹមរយៈពេល១០ខែ ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ កម្ពុជាសម្រេចបាន ទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិក្នុងទំហំជាង ៥២.៥៧ពាន់លានដុល្លារ កើនឡើង១៦.៥%។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានផ្សព្វផ្សាយកាលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ អគ្គនាយកដ្ឋានគយបន្តថា រយៈពេល១០ខែ ឆ្នាំ២០២៥ នេះដែរ កម្ពុជានាំចេញទំនិញ គិតទឹកប្រាក់ជិត២៥ពាន់លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើង១៥.២% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ មានចំនួនប្រមាណជាង ២១ពាន់លានដុល្លារ។ ប្រភពដដែល បញ្ជាក់ថាសហរដ្ឋអាមេរិក គឺជាទីផ្សារចម្បង ដែលកម្ពុជានាំចេញទំនិញច្រើនជាង មានបរិមាណរហូតដល់ជាង ១០ពាន់លានដុល្លារ កើនឡើង២៦.៤%។ បន្ទាប់មក គឺវៀតណាម មានតម្លៃ ៣.១ពាន់លានដុល្លារ កើនឡើង៣.%, ចិនជាង ១ ៣៣២ លានដុល្លារ, ជប៉ុនជាង ១ ៣០៩ លានដុល្លារ, អេស្ប៉ាញជាង ៩៨៥លានដុល្លារ, និងបណ្តាប្រទេសសំខាន់ៗ មួយចំនួនទៀត ដូចអង់គ្លេស ថៃ បារាំង បែលហ្ស៊ិក អ៊ីតាលី កូរ៉េខាងត្បូង ម៉ិកស៊ិក […]


English

