តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុវត្ថិភាពផ្លូវដែក តាមរយៈការអនុវត្តបច្ចេកវិទ្យា “ឌីជីថលភ្លោះ” (Digital Twin) ដើរដោយថាមពល AI សម្រាប់គម្រោងសង់ផ្លូវរូងក្រោមដី Serravalle ដែលជាផ្នែកមួយនៃខ្សែផ្លូវដែកយុទ្ធសាស្ត្រ Terzo Valico dei Giovi តភ្ជាប់ទីក្រុង Genoa និង Milan។

ជំនួសពីការចុះទៅត្រួតពិនិត្យដោយផ្ទាល់ដែលចំណាយពេលយូរ និងគ្រោះថ្នាក់ខ្លាំង ក្រុមហ៊ុនបានកម្មវិធីស្វ័យប្រវត្តិ ដើម្បីពិនិត្យលើបញ្ហានានានៃគម្រោង​ ដែលជួយកាត់បន្ថយហានិភ័យប្រតិបត្តិការយ៉ាងច្រើនសន្ធឹកសន្ធាប់ និងធ្វើគម្រោងនេះឈ្នះពានរង្វាន់ Bentley Year in Infrastructure (YII) 2025 ផងដែរ។

បញ្ហាប្រឈមចម្បងសម្រាប់ Italferr គឺភាពមិនមានប្រសិទ្ធភាពនៃវិធីសាស្ត្រត្រួតពិនិត្យបែបប្រពៃណី។ ដើម្បីធ្វើទំនើបកម្មដំណើរការនេះ ក្រុមការងារបានប្រើប្រាស់កញ្ចប់កម្មវិធីរបស់ Bentley Systems ដើម្បីបង្កើតបរិយាកាសឌីជីថលដែលមានភាពជាក់លាក់ខ្ពស់៖

  • ការបង្កើតគំរូជាក់លាក់ (Precise Modeling): ដោយប្រើប្រាស់ OpenRail និង OpenTunnel ក្រុមហ៊ុន Italferr បានបង្កើតគំរូ 3D ឌីជីថលពីរស្របគ្នា ដែលតំណាងឱ្យទាំងការរចនាដើម និងស្ថានភាពជាក់ស្តែងនៃការសាងសង់ (as-built)។
  • ការប្រមូលទិន្នន័យ (Data Capture): កម្មវិធី iTwin Capture បានដំណើរការទិន្នន័យពីម៉ាស៊ីនស្កែនឡាស៊ែរ ដើម្បីបង្កើតជាបណ្តុំទិន្នន័យរូបភាព (point cloud) ដ៏ទូលំទូលាយ ដែលបម្រើជាមូលដ្ឋានគ្រឹះសម្រាប់បង្កើតរូបចម្លងឌីជីថលនៃផ្លូវរូងក្រោមដី។
  • ការបញ្ចូលបច្ចេកវិទ្យា AI (AI Integration): វេទិកា iTwi នឹងស្កែនរូបចម្លងឌីជីថលដោយស្វ័យប្រវត្តិ ដើម្បីកំណត់រកចំណុចដែលមានប​ញ្ហានៃរចនាសម្ព័ន្ធ ដែលជាការជំនួសឱ្យការត្រួតពិនិត្យដោយភ្នែកផ្ទាល់។
  • កិច្ចសហការប្រកបដោយប្រសិទ្ធភាព (Streamlined Collaboration): កម្មវិធី ProjectWise បានគ្រប់គ្រងលំហូរទិន្នន័យគ្រប់យ៉ាងនៃគម្រោង ដោយអ្នកពាក់ព័ន្ធទាំងអស់អាចចូលប្រើប្រាស់ព័ត៌មានជាក់ស្តែង (real-time) នៅក្នុងបរិយាកាសរួមតែមួយ។

ការផ្លាស់ប្តូរទៅជាវិធីសាស្ដ្របែបស្វ័យប្រវត្តនេះមិនត្រឹមតែជួយពន្យារអាយុកាលនៃគម្រោងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើនសុវត្ថិភាពកម្មករយ៉ាងខ្លាំង តាមរយៈការកាត់បន្ថយពេលវេលាដែលត្រូវចំណាយក្នុងបរិយាកាសផ្លូវរូងក្រោមដីដែលមានគ្រោះថ្នាក់។

ទំនើបកម្មឌីជីថលនេះ ធានាថាច្រករបៀងផ្លូវដែកដ៏សំខាន់បំផុតមួយរបស់ប្រទេសអ៊ីតាលី នៅតែមានភាពធន់ និរន្តរភាព និងកាត់បន្ថយការរំខានដល់សេវាកម្មដែលកើតឡើងដោយយថាហេតុ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

លំហូរការងារបែប Data-Driven ជួយសម្រួលការងារវិស្វកម្មបានយ៉ាងដូចម្ដេច?

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដែលវិស័យវិស្វកម្ម និងសំណង់បានពឹងផ្អែកលើការផ្លាស់ប្តូរឯកសារឌីជីថល ដូចជាឯកសារ DWG និង PDF ជាដើម តាមអ៊ីម៉ែល ឬតាម cloud បែបធម្មតាៗ។ ប៉ុន្តែនៅពេលគម្រោងកាន់តែធំ លំហូរការងារបែប Data-Driven កំពុងដើរតួរយ៉ាងសំខាន់។ តើលំហូរការងារបែប Data-Driven នេះមានន័យដូចម្ដេច? ជួយសម្រួលការងារយ៉ាងណា? លំហូរការងារបែប Data-Driven គឺជាការរៀបចំព័ត៌មានឱ្យមានរចនាសម្ព័ន្ធច្បាស់លាស់។ ការផ្លាស់ប្តូរនេះធានាថា គោលដៅចុងក្រោយនៃគម្រោង មិនមែនគ្រាន់តែជាសំណង់រូបវន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជា “ហេដ្ឋារចនាឌីជីថល” (Digital Asset) ដែលត្រូវបានផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវសម្រាប់ម្ចាស់គម្រោងដើម្បីប្រើប្រាស់ក្នុងរយៈពេលវែង។ អ្នកជំនាញបានប្រៀបធៀបលំហូរការងារបែប Data-Driven ទៅនឹងកំពូលភ្នំអេវឺរ៉េស។ ក្នុងគំរូនេះ Digital Twin ចុងក្រោយបង្អស់គឺជាកំពូលភ្នំ ខណៈដែល “iModels” ផ្សេងៗដើរតួជាជំរំសម្រាកដែលត្រូវបានបង្កើតឡើងតាមផ្លូវ។ ទិន្នន័យនឹងអាចបន្តទៅកាន់ជំរំបន្ទាប់បាន លុះត្រាតែវាត្រូវបានផ្ទៀងផ្ទាត់ និងចាត់ទុកថាសមស្របសម្រាប់គោលបំណងបន្ទាប់ ដើម្បីធានាថាព័ត៌មានត្រូវបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ក្នុងអំឡុងពេលសាងសង់។ ដំណើរនេះចាប់ផ្តើមនៅ “ជំរំមូលដ្ឋានរបស់ក្រុមការងារ” ដែលនៅទីនោះ អ្នករចនាធ្វើការលើកម្មវិធី CAD ។ ជំនួសឱ្យការផ្ញើឯកសារតាមអ៊ីមែល ពួកគេបានបញ្ចូលខ្លឹមសាររបស់ពួកគេទៅក្នុង iModel។ នៅក្នុងនោះ នឹងមានពិនិត្យការងារដែលកំពុងដំណើរការ […]

Digital Twin ជួយសន្សំថវិកាជាង១០០ លានដុល្លារនៃគម្រោងសង់ផ្លូវនៅទីក្រុង Melbourne

ក្រុមហ៊ុន ACCIONA នៃប្រទេសអូស្ដ្រាលីថ្មីៗបានបង្ហាញនូវបរិវត្តកម្មឌីជីថលក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធថ្មីមួយ ដោយប្រើប្រាស់កម្មវិធី Bentley Systems ដើម្បីសាងសង់ និងគ្រប់គ្រងគម្រោងផ្លូវក្រវាត់ក្រុង M80 នៅឯទីក្រុង Melbourne។ ដោយប្រើប្រើប្រាស់យុទ្ធសាស្ត្រ Digital Twin ដ៏ទំនើប ក្រុមការងារគម្រោងបានកាត់បន្ថយពេលវេលារៀបចំផែនការ កាត់បន្ថយហានិភ័យ និងបញ្ចៀសការងារដែលត្រូវធ្វើឡើងវិញបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ ការងារទាំងនេះបើគិតជាទឹកប្រាក់គឺមានដល់ប្រមាណជាង ១០៥ លានដុល្លារអូស្ត្រាលី។ ជាក់ស្ដែង គម្រោងនេះប្រឈមមុខនឹងបញ្ហាក្នុងការគ្រប់គ្រងការរចនា និងការសាងសង់ក្នុងពេលដំណាលគ្នានៅចំកណ្តាលចរាចរណ៍ដ៏មមាញឹក។ ដូច្នេះ ក្រុមហ៊ុន ACCIONA បានងាកមកប្រើប្រាស់ Bentley Infrastructure Cloud និង ProjectWise ដើម្បីបង្កើតមជ្ឈដ្ឋានទិន្នន័យរួម (Connected Data Environment – CDE)។ ប្រព័ន្ធនេះគឺធានាថាភាគីពាក់ព័ន្ធទាំងអស់ធ្វើការលើ “ប្រភពទិន្នន័យតែមួយ ” ដោយរាល់ការធ្វើបច្ចុប្បន្នភាពលើការរចនាត្រូវបានធ្វើសមកាលកម្មដោយស្វ័យប្រវត្តិទៅក្នុងគំរូ iTwin ផ្ទាល់។ ការរួមបញ្ចូលគ្នានៃឧបករណ៍ទាំងនេះបានជួយឱ្យក្រុមការងារបោះជំហានហួសពីការបង្កើតគំរូ 3D ធម្មតា ទៅជាបែប 4D ដែលមានលក្ខណៈរស់រវើក និងផ្អែកលើពេលវេលាជាក់ស្តែង។ ក្រុមហ៊ុន ACCIONA ក៏បានប្រើប្រាស់ […]

ស្វែងយល់ពីបច្ចេកវិទ្យានៃសំណង់រោងចក្រផលិតឥន្ធនៈពីសំរាមធំជាងគេលើលោក

ក្រុមហ៊ុន PT Wijaya Karya (WIKA) ថ្មីៗ នេះបានប្រកាសបញ្ចប់ និងបើកដំណើរការគម្រោងសាងសង់រោងចក្រផលិតឥន្ធនៈពីកាកសំណល់ Rorotan Jakarta ដែលជាគម្រោងដ៏មហិមា និងជាមជ្ឈមណ្ឌលកែច្នៃកាកសំណល់ដ៏ធំបំផុតមិនធ្លាប់មានក្នុងពិភពលោក។ រោងចក្រដែលមានតម្លៃទឹកប្រាក់ ១,២៨ ទ្រីលានរូពី (IDR) នេះ ត្រូវបានរចនាឡើងដើម្បីកែច្នៃកាកសំណល់ក្នុងក្រុងចំនួន ២.៥០០ តោនក្នុងមួយថ្ងៃ ទៅជាឥន្ធនៈប្រកបដោយនិរន្តរភាពចំនួន ៨៧៥ តោន។ ដើម្បីគ្រប់គ្រងគម្រោងដែលមានភាពស្មុគស្មាញបែបនេះ ក្រុមហ៊ុន WIKA ងាកមកប្រើប្រាស់ឧបករណ៍ឌីជីថលរបស់ Bentley។ ចាប់តាំងពីការចាប់ផ្ដើម គម្រោងនេះបានជួបប្រទះនូវឧបសគ្គធំៗជាច្រើន រួមមានបញ្ហាដីទន់គ្មានស្ថេរភាពនៅក្នុងទីក្រុងហ្សាកាតា និងតម្រូវការក្នងុការសម្របសម្រួលយ៉ាងខ្លាំងរវាងផ្នែកជំនាញផ្សេងៗគ្នា។ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ ក្រុមហ៊ុន WIKA បានប្រើប្រាស់កម្មវិធី Bentley PLAXIS និង STAAD ដើម្បីរចនាគ្រឹះ និងរចនាសម្ព័ន្ធឱ្យមានភាពរឹងមាំ ដែលអាចធន់នឹងស្ថានភាពរញ្ជួយដីនៅក្នុងតំបន់។ លើសពីនេះ ក្រុមហ៊ុនបានប្រើកម្មវិធី MicroStation, OpenPlant, និង ProStructures ដើម្ីបង្កើតគំរូ 3D កម្រិតច្បាស់រោងចក្រនេះ។ គំរូនេះជួយឱ្យការរចនាប្រព័ន្ធមេកានិច និងខ្សែចង្វាក់បញ្ជូនដ៏ស្មុគស្មាញតាមបែបម៉ូឌុល (modular […]

វិធីសាស្ដ្រដែលអាមេរិកប្រើដើម្បីដោះស្រាយបញ្ហាការកកស្ទះរាប់ទសវត្សនៃផ្លូវហាយវេ I-95

ក្រុមហ៊ុនវិស្វកម្ម Johnson, Mirmiran & Thompson (JMT) បានប្រើប្រាស់បច្ចេកវិទ្យាម៉ូឌែល 3D កម្រិតខ្ពស់ និងការភ្ជាប់ទិន្នន័យដែលគេស្គាល់ថាជា “ឌីជីថលភ្លោះ” (Digital Twin)” ដើម្បីដោះស្រាយបញ្ហាស្ទះចរាចរណ៍រាប់ទសវត្សនៅលើផ្លូវហាយវេ I-95 ត្រង់ចំណុចឆ្លងកាត់ទន្លេ Rappahannock ក្នុងតំបន់ភាគខាងកើតរដ្ឋ Virginia សហរដ្ឋអាមេរិក បានដោយជោគជ័យ។ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ ចំណុចឆ្លងកាត់ទន្លេ Rappahannock នៃផ្លូវ I-95 ត្រូវបានញាំញីដោយការកកស្ទះចរាចរណ៍រ៉ាំរ៉ៃ និងការទាស់ទែងគ្នាក្នុងមូលដ្ឋានដែលធ្វើឱ្យគម្រោងមិនអាចទៅមុខរួច។ ប៉ុន្តែនៅបច្ចុប្បន្ន គម្រោងនេះកំពុងបោះជំហានទៅមុខយ៉ាងរលូន ដោយសារបច្ចេកវិទ្យា “ឌីជីថលភ្លោះ” ដែលអនុញ្ញាតឱ្យសាធារណជន និងវិស្វករអាចមើលឃើញពីអនាគតនៃគម្រោងនេះ មុនពេលការដ្ឋានចាប់ផ្ដើមទៅទៀត។ ឧបករណ៍ឌីជីថលបានឱ្យភ្នាក់ងារក្នុងស្រុក ក្រុមបរិស្ថាន និងអ្នកស្រុកដែលមានការសង្ស័យលើការរចនាឡើងវិញដ៏ស្មុគស្មាញ យល់ពីគ្នាទៅវិញទៅមកបានដោយរលូន។ ជាក់ស្ដែង គម្រោងនេះត្រូវបន្ថែមគន្លងផ្លូវថ្មីប្រវែងប្រហែល ៩.៦ គីឡូម៉ែត្រ សាងសង់ស្ពានថ្មីចំនួន ៤ និងស្ពានធំប្រវែង ១,២០០ ហ្វីត ដែលមានកម្ពស់ ១០០ ហ្វីតពីលើផ្ទៃទន្លេ។ ទាំងអស់នេះត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នបំផុតចំពោះទីតាំងអភិរក្សប្រវត្តិសាស្ត្រ និងតំបន់បរិស្ថានដែលងាយរងគ្រោះ។ ដើម្បីដោះស្រាយបញ្ហាខ្វះទំនុកចិត្តពីភាគីពាក់ព័ន្ធ ក្រុមហ៊ុន […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរការដោយជោគជ័យនូវ វេទិកាទិន្នន័យទីក្រុង Manarah (MUDP) ដែលជាគំនិតផ្តួចផ្តើម “ឌីជីថលភ្លោះ” (Digital Twin) ដ៏ទំនើបបំផុត និងមានប្រសិទ្ធភាពបំផុត ក្នុងការគ្រប់គ្រងកំណើននៃពង្រីកទីក្រុងយ៉ាងរហ័ស និងការអភិរក្សបេតិកភណ្ឌអ៊ីស្លាមបុរាណ។ តាមរយៈការប្រើប្រាស់កញ្ចប់កម្មវិធីឯកទេសរបស់ Bentley Systems អាជ្ញាធរ MDA បានរៀបចំផែនទីលំហទីក្រុងទំហំ ៥៥ គីឡូម៉ែត្រការ៉េ និងបានបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតនៃទីក្រុងនេះ បានយ៉ាងមានប្រសិទ្ធភាព។ ការធ្វើទំនើបកម្មទីក្រុង បានជួបប្រទះនូវឧបសគ្គផ្នែកដឹកជញ្ជូន និងបច្ចេកទេសយ៉ាងធ្ងន់ធ្ងរ។ ការស្ទង់មតិបែប ឬចុះទៅពិនិត្យការដ្ឋានបែបធម្មតា គឺយឺតយ៉ាវខ្លាំង និងមិនអាចឆ្លើយតបនឹងគោលដៅក្នុងការទទួលស្វាគមន៍អ្នកធ្វើធម្មយាត្រាចំនួន ៣០ លាននាក់ក្នុងមួយឆ្នាំនោះទេ។ ដើម្បីដោះស្រាយបញ្ហានេះ MDA បានបញ្ចូលឧបករណ៍គំរូជាក់ស្តែង (Reality Modeling) និងឧបករណ៍ភូមិសាស្ត្ររបស់ Bentley ទៅក្នុងលំហូរការងាររបស់ពួកគេ៖ ការប្រមូលទិន្នន័យរហ័ស (Rapid Data Capture)៖ ដោយប្រើប្រាស់ iTwin Capture ក្រុមការងារបានរៀបចំផែនទីលើផ្ទៃដី ៦.៦ គីឡូម៉ែត្រការ៉េ ក្នុងរយៈពេលត្រឹមតែ ១៦ […]

តើឥណ្ឌូនេស៊ីធ្វើដូចម្ដេចទើបគម្រោងអាងស្ដុកទឹកខ្នាតយក្សបានឈ្នះជ័យលាភី YII2025?

ក្រុមហ៊ុន PT WIKA Tirta Jaya Jatiluhur (WTJJ) បានបញ្ចប់ដោយជោគជ័យនូវគម្រោង SPAM Regional Jatiluhur I ដែលជាប្រព័ន្ធទឹកស្អាតប្រវែង ៨០ គីឡូម៉ែត្រ បម្រើដល់ប្រជាជនជាង ៣៨០,០០០ នាក់។ គម្រោងនេះផងដែរ គឺមួយនៃជ័យលាភីនៃកម្មវិធីពានរង្វាន់សំណង់ឆ្នើមលំដាប់ពិភពលោក ឬ Bentley’s Year in Infrastructure 2025។ ដើម្បីសាងសង់គម្រោងនេះ ក្រុមហ៊ុនប្រឈមនឹងបញ្ហាជាច្រើនដូចជាវិបត្តិខ្វះទឹកស្អាតធ្ងន់ធ្ងរ និងការស្រុតចុះនៃដីដែលបណ្តាលមកពីការបូមទឹកក្រោមដីហួសកម្រិត។​​ ប៉ុន្តែក្រុមហ៊ុនបានប្រើប្រាស់កញ្ចប់កម្មវិធីយ៉ាងទូលំទូលាយរបស់ Bentley Systems ដើម្បីផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធរបស់កោះជ្វាខាងលិច (West Java) ទៅជាគំរូនៃភាពធន់ផ្នែកឌីជីថល។ បញ្ហាប្រឈមធំជាងគេគឺការផ្គត់ផ្គង់ទឹក ៤,៧៥០ លីត្រក្នុងមួយវិនាទី តាមរយៈបណ្តាញដ៏ស្មុគស្មាញនៃរចនាសម្ព័ន្ធបូមទឹក រោងចក្រប្រព្រឹត្តិកម្ម និងស្ថានីយបូមទឹក កាត់តាមច្រករបៀង Jakarta-Bekasi-Karawang។ ក្រុមហ៊ុន WTJJ បានសម្រេចចិត្តមិនប្រើវិធីសាស្ត្រសាងសង់បែបប្រពៃណី តែងាកមកប្រើប្រាស់ “ប្រព័ន្ធអេកូឡូស៊ីឌីជីថលតភ្ជាប់គ្នា” (Connected Digital Ecosystem) ដើម្បីឱ្យស្របទៅតាមគោលដៅចំណាយ គុណភាព និងនិរន្តរភាព។ […]