សភាពាណិជ្ជកម្មរបស់ប៊ុលហ្គារី ចង់នាំចេញគ្រាប់ស្វាយចន្ទីកម្ពុជា ទៅទីផ្សាររបស់ខ្លួន
សភាពាណិជ្ជកម្មប៊ុលហ្គារី បានបង្ហាញពីបំណងចង់នាំយកគ្រាប់ស្វាយចន្ទីកម្ពុជាចូលទៅកាន់ទីផ្សាររបស់ប្រទេសប៊ុលហ្គារី ខណៈកំពុងការសិក្សាស្វែងយល់ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគវិស័យកសិកម្មកម្ពុជាបន្ថែមទៀតផងដែរ។ នេះបើយោងតាមប្រសាសន៍របស់លោកលោក Maxim Behar ប្រធានទី១ សភាពាណិជ្ជកម្មប៊ុលហ្គារី និងជានាយកប្រតិប្រតិ្តក្រុមហ៊ុន M3 Communications Group ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ នាឱកាសនោះ លោក Maxim Behar បានបង្ហាញក្តីរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប៊ុលហ្គារី និងកម្ពុជា ខណៈលោកក៏ផ្តោតការចាប់អារម្មណ៍លើការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅប្រទេសប៊ុលហ្គារី ជាពិសេសការសិក្សាស្វែងយល់ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគវិស័យកសិកម្មកម្ពុជាផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ប្រាក់ ដាវីដ បានគូសបញ្ជាក់អំពីកសិផលសក្តានុពលរបស់កម្ពុជាជាច្រើនប្រភេទ មានគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ដែលជាឱកាសសម្រាប់វិនិយោគិនប៊ុលហ្គារី ក្នុងការចាប់យក សំដៅលើកកម្ពស់ការកែច្នៃ វេចខ្ចប់ ហើយប្រទេសកម្ពុជាមានក្របខណ្ឌច្បាប់ស្តីពីការវិនិយោគ ដែលជួយគាំទ្រដល់រាល់វិនិយោគិនឱ្យទទួលបានអត្ថប្រយោជន៍ជាច្រើន។ ជាមួយគ្នានោះ ឯកឧត្តមក៏បានអញ្ជើញគណៈប្រតិភូ និងវិនិយោគិនប៊ុលហ្គារី ចូលរួមវេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ (CAFE25) ដែលជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតដំបូងបង្អស់ និងជាវេទិកាប្រវត្តិសាស្រ្តដ៏រស់រវើក ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញវិនិយោគិនក្នុងស្រុកនិងក្រៅប្រទេស និងជំរុញការកែច្នៃក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា […]
ក្រុមហ៊ុនចិនចង់ប្រើបច្ចេកវិទ្យាថ្មីដើម្បីកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា សម្រាប់នាំចេញទៅទីផ្សារចិន
ក្រុមហ៊ុន Kampu Nuts Agro Product និងសាជីវកម្មឧស្សាហកម្មគ្រឿងយន្តជាតិចិន (SINOMACH) ចង់សហការជាមួយសហគ្រាសក្នុងស្រុក ដើម្បីវិនិយោគលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដោយនាំយកគ្រឿងម៉ាស៊ីន និងគ្រឿងចក្រទំនើបៗ សម្រាប់នាំចេញទៅទីផ្សារប្រទេសចិន។ នេះបើតាមជំនួបរវាងតំណាងក្រុមហ៊ុន និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងជំនួបខាងលើនេះ តំណាងក្រុមហ៊ុនបានលើកឡើងថា៖ “យើងដឹងថាកម្ពុជាផលិតបានគ្រាប់ស្វាយចន្ទីដែលមានទំហំធំ និងមានគុណភាពខ្ពស់ ហើយយើងចង់អភិវឌ្ឍការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសដើម គឺកម្ពុជាដោយផ្ទាល់ ដើម្បីបំពេញតម្រូវការខ្ពស់នៅក្នុងប្រទេសចិន។” ជាការឆ្លើយតប ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះគម្រោងនេះ និងបានលើកឡើងថា រាជរដ្ឋាភិបាលកំពុងផ្តល់អាទិភាពដល់ការកែច្នៃ និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃសម្រាប់អនុវិស័យនេះ។ ឯកឧត្តម បានបន្ថែមថា កម្ពុជាលើកទឹកចិត្តឱ្យក្រុមហ៊ុននាំយកនូវបច្ចេកទេស បច្ចេកវិទ្យាទំនើប និងចាប់យកស្តង់ដារសុវត្ថិភាព និងគុណភាពជាអាទិភាព ហើយក្រសួងបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រផ្នែកសេវាមន្ទីរពិសោធន៍ សេវាស្តង់ដារ និងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ផលិតភាពនៃអនុវិស័យនេះ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការលើការបណ្តុះបណ្តាលកសិករ ធ្វើសមាហរណកម្មខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់ផលិតភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍដំណាំស្វាយចន្ទីរបស់កម្ពុជា។ គួរំលឹកថា […]


English

