ជប៉ុនផ្តល់ជំនួយឥតសំណងជាង១១លានដុល្លារ ដល់កម្ពុជា ដើម្បីបោសសម្អាតមីន

គំនិតផ្តួចផ្តើមដំណាក់កាលទី 3 ថ្មីផ្តោតលើខេត្តបាត់ដំបន់ ពោធិ៍សាត់ និងកោះកុង ជាមួយនឹងបច្ចេកវិទ្យា AI ទំនើប និងជំនួយជនរងគ្រោះឯកទេស ដើម្បីការពារគ្រួសារជនបទរាប់ពាន់គ្រួសារ

រាជរដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណជាង $១១លាន សម្រាប់អនុវត្តគម្រោង “សមាហរណកម្មការបោសសម្អាតមីននិងសង្គ្រោះជនពិការដោយសារមីន” ដំណាក់កាលទី៣ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាពCMAC។

ពិធីចុះហត្ថលេខាលើហិរញ្ញប្បទានឥតសំណងនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។

ទឹកប្រាក់ចំនួន ១.៧០០.០០០.០០០ យ៉េន (មួយពាន់ប្រាំពីររយលានយ៉េន) ឬស្មើប្រមាណជាង $១១,៣លាន នេះ  គឺសម្រាប់កិច្ចប្រតិបត្តិការរបស់អង្គភាព CMAC នៅខេត្តគោលដៅចំនួន៣​ គឺខេត្តបាត់ដំបង​ ពោធិ៍សាត់​ និងខេត្តកោះកុង​ រយៈពេលអនុវត្តគម្រោងចំនួន២ឆ្នាំ​ ចាប់ខែមករា ២០២៦ -​ មករា​ ២០២៨។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា គម្រោងនេះនឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទទួលផលផ្ទាល់ចំនួនប្រមាណជាង ២៧.០០០គ្រួសារ និងអ្នកទទួលផលដោយប្រយោលមានចំនួនយ៉ាងច្រើនទៀតផង។ ដើម្បីសម្រេចបានគោលដៅគម្រោងនេះ អង្គភាព CMAC ត្រូវពង្រាយកម្លាំងប្រតិបត្តិការសរុបប្រមាណជាង៣៥០នាក់។

បន្ថែមលើការងារបោសសម្អាតផ្ទៃដីចម្ការមីន គម្រោងនេះក៏មានផ្ដល់ សម្ភារបច្ចេកទេស និងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដូចជា ម៉ាស៊ីនរាវមីន ALIS គ្រឿងចក្រកម្ទេចមីន ដ្រូន និងប្រព័ន្ធទិន្នន័យបញ្ញាសិប្បនិមិ្មត(AI) និងការអភិវឌ្ឍជនខ្នាតតូចមួយចំនួនទៀត​ ជូនពលរដ្ឋជាជនរងគ្រោះដោយសារមីនផងដែរ។

រយៈកាលកន្លងមក ជប៉ុនតែងតែផ្តល់ជំនួយឥតសំណងជាហូរហែ ដល់អង្គភាព CMAC។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រយៈពេល៣៣ឆ្នាំមកនេះ កម្ពុជាបានបោសសម្អាតគ្រាប់មីននៅផ្ទៃដីទំហំ ៣ ៥៤១គីឡូម៉ែត្រការ៉េ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំលឹកខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ដោយសង្កត់ធ្ងន់លើការស្តារដីឡើងវិញដោយសុវត្ថិភាពសម្រាប់កសិកម្ម និងសុខុមាលភាពសាធារណៈ នៅក្នុងរយៈពេល៣៣ឆ្នាំកន្លងមកនេះ កម្ពុជាបានបោសសម្អាតគ្រាប់មីននៅលើផ្ទៃដីទំហំ ៣ ៥៤១គីឡូម៉ែត្រការ៉េ ដែលមានយុទ្ធភណ្ឌគ្រឿងផ្ទុះត្រូវបានបោសសម្អាត និងយកផ្ទៃដីសម្រាប់ប្រើប្រាស់និងបង្កបង្កើនផល។ នេះបើយោងតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន (២៤ កុម្ភៈ ២០២៦) ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព» កាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ នៅក្នុងសាលិខិតនោះ បានបង្ហាញថា៖ «រយៈពេល៣៣ឆ្នាំកន្លងមកនេះ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៥ ផ្ទៃដីទំហំ ៣ ៥៤១គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្មមាន ៧៨ភាគរយ ហេដ្ឋារចនាសម្ព័ន្ធមាន ៥ភាគរយ និងផ្សេងៗមាន ១៧ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម»។ នៅក្នុងសារលិខិតដដែល សម្តេចធិបតី ក៏បានបញ្ជាក់ថា មីនប្រឆាំងមនុស្សចំនួន ១ ២០៧ […]

អង្គការ CMAC និង APOPO នឹងរួមគ្នាបោសសម្អាតមីនលើផ្ទៃដីជិត៨លានម៉ែត្រក្រឡានៅខេត្តចំនួន២

អង្គភាពស៊ីម៉ាក់កម្ពុជា និងអង្គការអាប៉ូប៉ូ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីអនុវត្តលើគម្រោងបោសសម្អាតមីនរបស់ស៊ីម៉ាក់នៅលើដីជិត៨លានម៉ែត្រក្រឡានៅខេត្តចំនួន២ ដោយប្រើកណ្តុរហិតរកមីន និងសុនខស្រាវជ្រាវបច្ចេកទេស។ អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានហត្ថលេខានៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Michael Raine ប្រធានកម្មវិធីអង្គការអាប៉ូប៉ូ ប្រចាំកម្ពុជា។ បើតាមឯកឧត្តម ហេង រតនា គម្រោងខាងលើ មានទំហំទឹកប្រាក់ចំនួន ២៨១.៤៩០,៣៥ដុល្លារអាមេរិក ដែលនឹងអនុវត្តក្នុងរយៈពេល១ឆ្នាំ គិតចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ឯកឧត្តមថា គម្រោងនេះ មានផែនការបោសសម្អាតផ្ទៃដីចំនួន៧.៥៦០.០០០ម៉ែត្រក្រឡា ដែលប្រតិបត្តិការនៅខេត្តសៀមរាប និងខេត្តព្រះវិហារ។ ឯកឧត្តម ហេង រតនា បានថ្លែងថា អង្គភាព CMAC និងអង្គការ APOPO បានចាប់ផ្តើមកិច្ចសហប្រតិបតត្តិការក្នុងភាពជាដៃគូលើគម្រោងបោសសម្អាតមីនកណ្តុរហិតមីននេះមានរយៈពេល១២ឆ្នាំមកហើយ។ បន្ថែមពីលើកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា អង្គភាពក៏បានសហការគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការទៅឆាកអន្តរជាតិ តាមរយៈការបញ្ចូនសុនខហិតមីនប្រទេសទួកគី និងប្រទេសនៅអាហ្វ្រិចកណ្តាលជាដើម។ ទន្ទឹងនឹងនេះ ក៏បានគាំទ្រមន្ត្រីជំនាញទៅហ្វឹកហ្វឺនដល់បណ្តាប្រទេសទាំងនោះនិងទទួលយកមកហ្វឹកហ្វឺននៅកម្ពុជាផងដែរ។ សូមបញ្ជាក់ថា ក្នុងរយៈពេល១០ខែ […]

រយៈពេល ១០ខែ អង្គភាព CMAC សម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានជាង៤ម៉ឺនគ្រាប់ លើផ្ទៃដីជាង១ម៉ឺនហិកតា

មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានរាយការណ៍អំពីសមិទ្ធផលដ៏ធំធេងក្នុងការបោសសម្អាតដីធ្លីសម្រាប់ឆ្នាំ ២០២៥។ ក្នុងរយៈពេលដប់ខែ គិតចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២៥ ប្រតិបត្តិការរបស់ CMAC បានបោសសម្អាតផ្ទៃដីដែលរងការបំពុលដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) បានសរុប ១៤.៣៩៧ ហិកតា។ ក្នុងរយៈពេលនេះ ក្រុមការងារបានរកឃើញ និងកម្ទេចមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ដោយសុវត្ថិភាព សរុបចំនួន ៤៣.៩១៦ គ្រាប់។ តួលេខទាំងនេះត្រូវបានលម្អិតនៅក្នុងរបាយការណ៍អង្គភាព CMAC ចេញផ្សាយនៅថ្ងៃទី ១៥ ខែវិច្ឆិកា ដោយបានបញ្ជាក់ថា សកម្មភាពបោសសម្អាតបានអនុវត្តលើសពីគោលដៅដែលបានកំណត់។ CMAC ក៏បានរក្សា និងជំរុញកម្មវិធីអប់រំ និងសុវត្ថិភាពសាធារណៈផងដែរ ដោយដាក់ចេញនូវវគ្គបណ្តុះបណ្តាលដើម្បីជាការយល់ដឹងអំពីមីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២១.៧៨៨ វគ្គ។ ការផ្សព្វផ្សាយនេះបានអប់រំដល់ប្រជាជនប្រមាណ ២.២២០.៩៥០ នាក់ នៅក្នុងគ្រួសារជាង ១.០៥២.៤៣៨ គ្រួសារ នៅទូទាំងប្រទេស។ យុទ្ធនាការជាគោលដៅសំខាន់មួយត្រូវបានដាក់ចេញនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន ក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ ដែលអង្គភាព CMAC បានរៀបចំវគ្គអប់រំជាង ២៣០ វគ្គ ពិសេសសម្រាប់ជនភៀសខ្លួន អំពីគ្រោះថ្នាក់នៃសំណល់សង្គ្រាម […]

ជប៉ុនសម្រេចជួយជិត ៨លានដុល្លារបន្ថែមទៀតដល់ CMAC ដើម្បីបន្តសកម្មភាពបោសសម្អាតមីននៅកម្ពុជា

រដ្ឋាភិបាលជប៉ុន បានស្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន​១.១៦៦លានយ៉េន ឬប្រមាណ ៧,៨លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និង​ទិញគ្រឿងយន្តរ៉ូបឺតជីកកាយមីននៅកម្ពុជា។ ជំនួយឥតសំណងប្រមាណ ៧,៨លានដុល្លារអាមេរិកនេះ បានចុះហត្ថលេខាកាលព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC, លោក SANUI KAZUMASA ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅកម្ពុជា​ រួមជាមួយលោក FUJISAKI Seiyu ប្រធានគម្រោង នៃក្រុមហ៊ុនប្រឹក្សាយោបល់ប្រព័ន្ធសហប្រតិបត្តិការអន្តរជាតិជប៉ុន​ (JICS)។ ហិរញ្ញប្បទានឥតសំណងខាងលើនេះ គឺសម្រាប់ដំណើរការ គម្រោងជំនួយលទ្ធកម្មសម្ភារបច្ចេកទេសបោសសម្អាតមីនផ្តល់ជូនអង្គភាពCMAC ​តាមរយៈការពង្រឹងសមត្ថភាពអង្គភាពCMAC​ ធ្វើទំនើបកម្មសម្ភារបច្ចេកទេស​ ដោយទិញសម្ភារបច្ចេកទេសរួមមានគ្រឿងចក្រកម្ទេចមីន​ ឧបករណ៍រាវមីន ALIS គ្រឿងយន្តរ៉ូបឺតជីកកាយមីន​ រថយន្តពីរបាំង​ និងរថយន្តBus ព្រមទាំងរថយន្តដឹកគ្រឿចក្រកម្ទេចមីនធុនធ្ងន់​ជាដើម។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោក អ៊ូអ៊ីណូ អាត់ស៊ូ (UENO Astushi) ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ក៏ទើបតែបានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងឱ្យកម្ពុជាសរុបជាង១០លានដុល្លារអាម៉េរិក សម្រាប់ទិញសម្ភារៈបច្ចេកទេសក្នុងការកម្ចាត់មីន […]