Bentley បើកឱ្យប្រើ MicroStation 2026! មានចំណុចពិសេសថ្មី ៣ សំខាន់ៗ
ក្រុមហ៊ុន Bentley Systems ថ្មី”នេះបានប្រកាសដាក់ឱ្យប្រើប្រាស់នូវ MicroStation 2026 ដែលជាការធ្វើបច្ចុប្បន្នភាពដ៏ធំមួយទៅលើកម្មវិធីរចនាឈានមុខគេរបស់ខ្លួន។ កំណែថ្មីនេះមានគោលបំណងដោះស្រាយបញ្ហាកង្វះខាតវិស្វករនៅទូទាំងសកលលោក ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងការបង្កើតផែនទី 3D បែប “ពិភពពិត” ដើម្បីជួយអ្នកជំនាញក្នុងការរចនាផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតឱ្យបានលឿន និងមានប្រសិទ្ធភាពជាងមុន។ កំណែឆ្នាំ 2026 នៃកម្មវិធី MicroStation នេះផ្តោតលើ ៣ ចំណុចសំខាន់ៗគឺ៖ ១) ប្រព័ន្ធស្វ័យប្រវត្តិកម្ម AI ២)បរិបទ 3D ដូចពិតៗ (Immersive 3D) និង ៣) ការដំឡើងកម្មវិធីដែលរហ័ស និងងាយស្រួល។ ជំនួយការ AI៖ ការសរសេរកូដដោយមិនចាំបាច់ចេះកូដ មុខងារដ៏លេចធ្លោបំផុតគឺ Python Assistant ថ្មី។ កាលពីមុន ការបង្កើតប្រព័ន្ធស្វ័យប្រវត្តិសម្រាប់កិច្ចការគូរប្លង់នានានៅក្នុង CAD) តម្រូវឱ្យមានចំណេះដឹងស៊ីជម្រៅផ្នែកសរសេរកូដកម្មវិធី។ ប៉ុន្តែ ជាមួយនឹងកម្មវិធីថ្មីនេះ អ្នកប្រើប្រាស់អាចប្រើប្រាស់ Chatbot ដើម្បីបង្កើត កែសម្រួល និងជួសជុលកូដស្វ័យប្រវត្តិបាន […]
តើកម្មវិធី iTwin ដោះស្រាយបញ្ហាជាប់គាំងនៃការដ្ឋានផ្លូវល្បឿនលឿននៅអាល្លឺម៉ង់ដូចម្ដេច?
គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយនៅក្នុងប្រទេសអាល្លឺម៉ង់ បានត្រឡប់មកដំណើរការល្អឡើងវិញ និងកំពុងបំបែកកំណត់ត្រាប្រសិទ្ធភាព បន្ទាប់ពីមានការកែសម្រួលយុទ្ធសាស្ត្រឌីជីថល ក្រោយគម្រោងនេះជួយនឹងវិបត្តិធ្ងន់ធ្ងរ។ ក្រុមហ៊ុន Viscan GmbH ដែលជាអ្នកទទួលខុសត្រូវក្នុងការបង្កើត “គំរូឌីជីថលថតចម្លងពីការពិត” (digital twin) សម្រាប់ការពង្រីកផ្លូវល្បឿនលឿន B29 ក្នុងតំបន់ Baden-Württemberg បានសង្គ្រោះគម្រោងនេះពីបរាជ័យផ្នែកបច្ចេកទេស តាមរយៈការធ្វើបច្ចុប្បន្នភាពប្រព័ន្ធដំណើរការទិន្នន័យរបស់ខ្លួន។ គម្រោងខ្នាតយក្ស មានគោលបំណងកត់ត្រាវឌ្ឍនភាពនៃការសាងសង់ជារៀងរាល់ថ្ងៃលើសំណង់ថ្មីចំនួន ៩ រួមមានស្ពាន និងជញ្ជាំងទប់ដីជាដើម។ ទោះបីជាក្រុមការងាររបស់ Viscan បានប្រើប្រាស់ដ្រូន (drones) និងឧបករណ៍ស្កែនទំនើបៗដើម្បីប្រមូលទិន្នន័យដ្ឋានក៏ដោយ ប៉ុន្តែ cloud software ដែលមានស្របា់របស់ពួកគេមិនអាចទប់ទល់នឹងបរិមាណការងារដ៏ច្រើនលើសលប់បានឡើយ។ នេះបង្កជាបញ្ហាកកស្ទះផ្នែកបច្ចេកទេស ដែលបានបណ្តាលឱ្យទិន្នន័យខ្វះសុក្រឹតភាព និងតម្រូវឱ្យអ្នកជំនាញចំណាយពេលកែប្រែប្លង់ឌីជីថលដោយដៃ។ ការធ្វើបែបនេះគឺយ៉ាងយឺតយ៉ាវណាស់ ដែលធ្វើឱ្យប៉ះពាល់ដល់កាលវិភាគបញ្ចប់គម្រោង។ ដោយមើលឃើញថាប្រព័ន្ធឌីជីថលចាស់កំពុងមានបញ្ហា លោក Nicolai Nolle នាយកប្រតិបត្តិក្រុមហ៊ុន Viscan បានប្តូរយុទ្ធសាស្ត្រមកសហការជាមួយក្រុមហ៊ុន Bentley Systems វិញ។ តាមរយៈការប្តូរមកប្រើប្រាស់ម៉ាស៊ីន iTwin Capture ក្រុមការងារអាចធ្វើឱ្យដំណើរការទិន្នន័យមានលក្ខណៈស្វ័យប្រវត្តិ និងលុបបំបាត់ការកែសម្រួលដោយដៃបានយ៉ាងច្រើន។ កម្មវិធីថ្មីនេះ បានជួយឱ្យ Viscan […]
រដ្ឋនានានៅអាមេរិកចាប់ផ្ដើមងាកមកប្រើ Dashcam និង AI ដើម្បីវិភាគរកកំហូចផ្លូវ
បច្ចុប្បន្ននេះ ក្រសួងដឹកជញ្ជូននៃសហរដ្ឋអាមេរិក (DOTs) កំពុងងាកប្រើប្រាស់ទិន្នន័យពីកាម៉េរារថយន្តរបស់អ្នកបើកបរ និង AI ដើម្បីវិភាគរកកំហូចផ្លូវថ្នល់ និងផ្លូវហាយវ៉េរបស់ខ្លួន ខណៈដែលរដ្ឋជាច្រើនកំពុងចូលរួមក្នុងគំនិតថ្មីនេះ។ ថ្មីៗនេះ រដ្ឋ Alabama ក៏បានក្លាយជារដ្ឋចុងក្រោយគេដែលបានសម្រេចចិត្តបោះទុនថវិកាហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនទៅលើបច្ចេកវិទ្យា AI នេះ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលក្រសួងដឹកជញ្ជូនរដ្ឋ Alabama (ALDOT) បានពឹងផ្អែកលើ “ការរៀបចំថវិកាផ្អែកលើលទ្ធផលការងារ”។ ប្រព័ន្ធនេះជាប្រព័ន្ធរៀបចំឡើងដើម្បីផ្តល់ថវិកាដល់ក្រុមការងារដើម្បីដោះស្រាយបញ្ហាផ្លូវដែលកើតឡើងជាក់ស្តែង។ ប៉ុន្តែ ទិន្នន័យដែលប្រើដើម្បីសម្រេចចិត្តថាត្រូវទំលាក់ថវិកាទៅត្រង់ចំណុច គឺមិនសូវមានតម្លាភាព និងសុក្រិតទេ ដោយសារវាត្រូវបានប្រមូលដោយក្រុមការងារដែលចុះត្រួតពិនិត្យដោយផ្ទាល់លើចម្ងាយផ្លូវ ១១ ០០០ ម៉ាយល៍។ ដើម្បីបំពេញចន្លោះប្រហោងនេះ រដ្ឋ Alabama បានចាប់ដៃគូជាមួយ Blyncsy ដែលជាកម្មវិធី AI របស់ក្រុមហ៊ុន Bentley Systems។ បច្ចេកវិទ្យានេះប្រើប្រាស់រូបភាពវីដេអូពីកាមេរ៉ាជាប់រថយន្តដឹកទំនិញ និងរថយន្តក្រុមហ៊ុននានា ដើម្បីបង្កើតជាផែនទីបច្ចេកវិទ្យាឌីជីថលនៃបណ្តាញផ្លូវថ្នល់ក្នុងរដ្ឋ។ ប៉ុន្តែ វីដេអូទាំងនោះគឺមិនត្រូវបានបង្ហាញពីអត្តសញ្ញាណនៃប្រភពឡើយ។ បន្ទាប់ពីទទួលបានវីដេអូ វាត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ ហើយប្រើ AI វិភាគ បន្ទាប់មកចេញជារបាយការណ៍ដែលអាចឱ្យកំណត់អត្តសញ្ញាណបញ្ហានានាបាន ដូចជា ផ្លូវដែលប្រេះស្រាំ ស្លាកសញ្ញាដែលមើលមិនច្បាស់ ឬគំនូសផ្លូវរលុបជាដើម។ […]
អាមេរិកប្រើកាម៉េរាឡាន និង AI ដើម្បីវិភាគរកផ្លូវខូច ហើយជួលជុលត្រូវចំណុច និងទាន់ពេល
ក្រសួងដឹកជញ្ជូនរដ្ឋ Alabama (ALDOT) សម្រេចប្រើកម្មវិធី Blyncsy ដែលជាដំណោះស្រាយបច្ចេកវិទ្យា AI មកពីក្រុមហ៊ុន Bentley Systems ដើម្បីធ្វើទំនើបកម្មគំរូរៀបចំថវិកាថែទាំ និងសាងសង់ផ្លូវថ្នល់នៅទូទាំងរដ្ឋ។ ជាក់ស្ដែង ការប្រមូលទិន្នន័យអំពីស្ថានភាពផ្លូវដោយផ្ទាល់លើបណ្តាញផ្លូវថ្នល់ប្រវែង ១១,០០០ ម៉ាយល៍ ក្នុងរដ្ឋ Alabama គឺជាដំណើរការដែលប្រើប្រាស់កម្លាំងពលកម្មច្រើន និងមិនសូវមានភាពច្បាស់លាស់ដោយសារកំហុសរបស់អ្នកចុះស្ទង់។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ បច្ចុប្បន្ន ALDOT ងាកមកការវិភាគស្វ័យប្រវត្តិរបស់ Blyncsy ដែលប្រើប្រាស់រូបភាពកម្រិតច្បាស់ពីកាមេរ៉ាជាប់រថយន្ត (dashcam) ដែលប្រមូលបានពីយានយន្តធ្វើដំណើរទូទាំងរដ្ឋ។ បច្ចេកវិទ្យានេះប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីកំណត់អត្តសញ្ញាណ និងវាយតម្លៃស្ថានភាពផ្លូវថ្នល់សំខាន់ៗដោយស្វ័យប្រវត្តិ ដូចជាបង្កាន់ដៃបង្គោលសុវត្ថិភាព និងស្លាកសញ្ញាចរាចរណ៍ជាដើម។ គម្រោងសាកល្បងនាពេលកន្លងមកបានបង្ហាញពីប្រសិទ្ធភាពយ៉ាងខ្លាំង ដោយម៉ូដែលរបស់ Blyncsy សម្រេចបាននូវអត្រាភាពត្រឹមត្រូវរហូតដល់ ៩៧% ដែលផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំចាំបាច់សម្រាប់ការរៀបចំផែនការហិរញ្ញវត្ថុឱ្យបានច្បាស់លាស់។ លើសពីនេះ ដំណោះស្រាយនេះផ្តល់នូវទិន្នន័យជារូបភាពរួមមួយដ៏ជាក់លាក់នៃបណ្តាញផ្លូវទាំងមូលនៅគ្រប់ស្រុកទាំងអស់។ កត្តាជួយឱ្យក្រសួងប្រើប្រាស់ថវិកាថែទាំដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃកំហូចបានយ៉ាងត្រឹមត្រូវ និងចំណុច។ នេះក៏ជួយឱ្យ ALDOT ធានាបានថាថវិកាត្រូវបានបង្វែរទៅរកការជួសជុលដែលចាំបាច់បំផុត។ តាមរយៈការធ្វើសេចក្តីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុផ្អែកលើភស្តុតាងជាក់ស្តែង ជាជាងការធ្វើតាមគំរូពីមុនៗ ALDOT កំពុងបង្ហាញថា AI កំពុងផ្លាស់ប្តូរវដ្តជីវិតនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ធ្វើឱ្យវាកាន់តែមានភាពធន់ និងមានប្រសិទ្ធភាព។ […]
Bentley បើកឱ្យសាកប្រើ iTwin Capture Modeler Flex ដោយឥតគិតថ្លៃ នៅដំណាក់ដំបូង
Bentley Systems ថ្មីៗនេះបានធ្វើទំនើបកម្មបច្ចេកវិទ្យាឌីជីថល (Digital Twin) ថ្មី ដោយធ្វើឱ្យវិធីប្រើងាយស្រួល សាមញ្ញ និងមានភាពបត់បែនខ្ពស់ ដើម្បីឱ្យគ្រប់ភាគីអាចចូលប្រើប្រាស់បាន។ ការធ្វើទំនើបកម្មតាមរយៈលំហូរការងារ iTwin Capture ថ្មីនេះ ក៏ដើម្បីពង្រីកវិសាលភាពនៃការបង្កើតគំរូទិដ្ឋភាពជាក់ស្តែង (Reality Modeling) និងដើម្បីលុបបំបាត់របាំងបច្ចេកទេសក្នុងរៀនប្រើកម្មវិធីដែលជាការចំណាយខ្ពស់នៅដំណាក់កាលដំបូង។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធបានជួបការលំបាកជាមួយសំណុំទិន្នន័យដ៏ធំ ដូចជា LiDAR Point Clouds ក៏ដូចជារូបថតដែលមានកម្រិតច្បាស់ខ្ពស់។ ទិន្នន័យទាំងនេះ ជាទូទៅគឺធ្វើឱ្យកុំព្យូទ័រគាំងមិនអាចដំណើរការបាន។ ដូច្នេះហើយ លំហូរការងារដែលបានកែលម្អថ្មីរបស់ Bentley ដោះស្រាយចំណុចរអាក់រអួលទាំងនេះ ដោយបំបែកការរៀបចំទិន្នន័យចេញពីការដំណើរការទិន្នន័យកម្រិតធ្ងន់។ ចំណុចសំខាន់នៃផលិតផលថ្មីនេះគឺ iTwin Capture Modeler Flex ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចាប់ផ្តើមគម្រោងដោយមិនគិតថ្លៃ។ នេះជួយកាត់បន្ថយហានិភ័យក្នុងដំណាក់កាលដំបូង ពោលគឺក្រុមការងារអាចបញ្ចូល កែសម្រួល និងរៀបចំទិន្នន័យ បានក្នុងកម្មវិធីដោយមិនចាំបាច់សម្រេចបង់លុយភា្លមៗនោះទេ។ នៅពេលដែលគម្រោងរួចរាល់ ក្រុមការងារអាចមានជំរើស ២។ ទីមួយ ការប្រើប្រាស់ iTwin Capture Engine ដោយក្រុមហ៊ុនអាចប្រើប្រាស់ឧបករណ៍ផ្នែករឹងផ្ទាល់ខ្លួន ដើម្បីដំណើរការម៉ាស៊ីនច្រើនក្នុងពេលតែមួយ (Parallel) ដែលស័ក្តិសមបំផុតសម្រាប់គម្រោងដែលទាមទារសន្តិសុខខ្ពស់ […]
សហភាពអ៊ឺរុបត្រៀមធ្វើទំនើបកម្មបណ្ដាញអគ្គិសនីមុនឆ្នាំ ២០២៣ ដោយប្រើឌីជីថលភ្លោះ
សហភាពអឺរ៉ុបកំពុងងាកទៅរកយុទ្ធសាស្ត្រឌីជីថល ដើម្បីធ្វើទំនើបកម្ម និងថែទាំប្រព័ន្ធអគ្គិសនីឱ្យមានប្រសិទ្ធភាពជាងមុន ដើម្បីសម្រេចតាមគោលដៅប្រទេសបៃតងនៅឆ្នាំ ២០៣០ តាមរយៈការប្រើបច្ចេកវិទ្យាឌីជីថល Digital Twin។ បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់សហភាពអឺរ៉ុបមានប្រវែងជាងមួយលានគីឡូម៉ែត្រ និងបម្រើអតិថិជនចំនួន ៦០០ លាននាក់។ ដើម្បីសម្រេចបាននូវគោលដៅបៃតង បណ្តាញអគ្គិសនីនេះត្រូវតែមានសមត្ថភាពបញ្ជូនឱ្យដល់ ១៣៦ ហ្ស៊ីហ្គាវ៉ាត់ (gigawatts) នៅត្រឹមឆ្នាំ ២០៣០។ ទោះជាយ៉ាងណាក៏ដោយ បណ្ដាញទាំងនេះគឺសភាពចាស់ជរា ហើយកំពុងជិតផុតអាយុកាលប្រើប្រាស់ ខណៈបណ្ដាញទាំងនេះក៏ត្រូវការធ្វើទំនើបកម្មដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន។ នេះបើយោងតាមអង្គភាព Eurelectric។ ដូច្នេះហើយ សហភាពអឺរ៉ុបបាន និងកំពុងចេញគោលនយោបាយជាបន្តបន្ទាប់ ដោយមួយក្នុងចំណោមនោះគឺការប្រើប្រាស់បច្ចេកវិទ្យាដើម្បីមកគ្រប់គ្រង ថែទាំង និងសាងសង់បណ្ដាញទាំងចាស់ និងថ្មី។ ក្រុមការងារក៏បានងាកទៅប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ក្រុមហ៊ុន Bentley Systems ពិសេសកម្មវិធី Digital Twin។ ខុសពីប្រព័ន្ធស្វ័យប្រវត្តិកម្មធម្មតាដែលគ្រាន់តែតាមដានលំហូរថាមពល កម្មវិធី Digital Twin ផ្តល់នូវគំរូនិម្មិតថ្មី ដែលមានសុក្រឹតភាពខ្ពស់ និងងាយគ្រប់គ្រង។ តាមរយៈការប្រើប្រាស់កម្មវិធី Digital Twin វិស្វករអាចធ្វើតេស្តសាកល្បងសម្ពាធ (stress tests) ព្យាករណ៍ពីតម្រូវការថែទាំ និងចែករំលែកទិន្នន័យឆ្លងកាត់ព្រំដែនក្នុងពេលជាក់ស្តែង (real-time)។ […]


English




