កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥
ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) ដើម្បីរួមគ្នាអនុវត្តន៍ការងារផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៤ សំដៅឈានទៅជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជាឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥។ ការចុះហត្ថលេខាលើអនុស្សរណៈនេះ បានធ្វើឡើងកាលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ISHIHARA Hirotaka រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន។ ក្រសួងបរិស្ថានបានឱ្យថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) គឺផ្តោតលើវិស័យបរិស្ថាន ដែលនឹងរួមគ្នាអនុវត្តន៍ផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៤៖ ១. ការកាត់បន្ថយ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ៖ កម្ពុជាមានគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឲ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥ ដោយផ្តោតលើវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងការគ្រប់គ្រងសំណល់។ ២. សេដ្ឋកិច្ចចម្រុះ (Circular Economy)៖ ផ្តល់អាទិភាពដល់ការគ្រប់គ្រងសំណល់ប្លាស្ទិក និងការប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់អនាគតដែល “ស្អាត បៃតង និងចីរភាព”។ ៣. ការការពារការបំពុល៖ កម្ពុជាមានបំណងធ្វើទំនើបកម្មប្រព័ន្ធតាមដានគុណភាពខ្យល់ ដី និងទឹក […]
ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា
ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាលទ្ធភាពសម្រាប់ការប្រព្រឹត្តកម្មកាកសំណល់រឹងក្នុងទីក្រុង និងការផលិតថាមពលប្រកបដោយចីរភាព គណប្រតិភូក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន SUEZ Company បានមកជួបស្ថាប័នរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ហាញពីរបាយការណ៍នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសួនកែច្នៃកាកសំណល់ សំដៅលើការជ្រើសរើសបច្ចេកវិទ្យាសម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង និងការផលិតថាមពល។ ជំនួបពិភាក្សានេះ បានធ្វើឡើងកាលទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយគណៈប្រតិភូក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន SUEZ ដឹកនាំដោយលោក Thomas CHAUVEAU នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការថាមពល និងអាជីវកម្មថ្មីៗ នៃក្រុមហ៊ុន Vinci Construction។ នៅក្នុងជំនួបពិភាក្សាខាងលើ ក្រុមហ៊ុនទាំងពីរ បានបង្ហាញពីរបាយការណ៍នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោង “សួនកែច្នៃកាកសំណល់ លើការជ្រើសរើសបច្ចេកវិទ្យាសម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង និងការផលិតថាមពល” ដែលក្រុមហ៊ុនទាំងពីរបានសហការសិក្សាជាមួយគ្នា។ បទបង្ហាញនេះដែរ អ្នកជំនាញបានបង្ហាញពីទិន្នន័យពាក់ព័ន្ធដែលប្រមូលបាន បច្ចុប្បន្នភាពសិក្សាគម្រោង និងបច្ចេកវិទ្យាពាក់ព័ន្ធនានាសម្រាប់ការធ្វើប្រព្រឹត្តកម្មរោងចក្រកាកសំណល់ និងបំប្លែងជាថាមពលសម្រាប់ប្រើប្រាស់បន្តទៀត។ ជាការកត់សម្គាល់ ក្រុមហ៊ុនទាំងពី បានសហការសិក្សាគម្រោងនេះឡើងជាមួយវត្ថុបំណង […]
វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត
កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ និងពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត សំដៅឈានទៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងបីឱ្យកាន់ជិតស្និទ្ធ។ ការប្តេជ្ញានេះ បានធ្វើឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីឡាវ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប មេដឹកនាំប្រទេសទាំងបី បានចែករំលែកព័ត៌មានអំពីការវិវឌ្ឍ និងអាទិភាពពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី លើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, សន្តិសុខ និងការពារជាតិ។ ទន្ទឹមគ្នានេះ ប្រទេសទាំងបី បានឯកភាពថា នឹងប្តេជ្ញាបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនៅក្នុងការតភ្ជាប់ ជាពិសេសការតភ្ជាប់ផ្លូវគមនាគមន៍ ការផ្គត់ផ្គង់អគ្គីសនី និងការទូទាត់តាមឌីជីថល។ ឆ្លៀតឱកាសនោះដែរ សម្តេចធិបតី ហ៊ុន […]
ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២,៥លានដុល្លារ សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យអន្តរកម្មថាមពល (ETSDP) របស់កម្ពុជា ដោយរួមបញ្ចូលគ្នានូវកំណែទម្រង់គោលនយោបាយជាមួយនឹងគម្រោងវិនិយោគបច្ចេកវិទ្យាថ្មីៗ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥។ ប្រភពដដែលនេះ បានឱ្យដឹងថា គោលបំណងនៃកម្មវិធីនេះ នឹងសម្របសម្រួលលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក ដើម្បីវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពល។ ទន្ទឹមនឹងនេះ មូលនិធិខាងលើនេះ នឹងត្រូវបានបង្កើតឡើងតាមរយៈរចនាសម្ព័ន្ធអន្តរការីហិរញ្ញវត្ថុ ដើម្បីឱ្យធនាគារក្នុងស្រុកអាចបង្កើនប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម សម្រាប់ការវិនិយោគ លើប្រសិទ្ធភាពថាមពល។ លោក Anthony Gill នាយកស្តីទីធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានមានប្រសាសន៍ថា កញ្ចប់ហិរញ្ញប្បទាននេះ នឹងប្រើប្រាស់ ដើម្បីសម្រេចគោលដៅនូវថាមពលកកើតឡើងវិញចំនួន ៧0% ក្នុងល្បាយថាមពល នៅត្រឹមឆ្នាំ ២០៣០ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញប្រសិទ្ធភាពថាមពលប្រកបដោយតម្លៃសមរម្យ ដែលជាកត្តាចាំបាច់ ដើម្បីធានាថាកំណើនរបស់កម្ពុជានៅតែមាននិរន្តរភាព។ បន្ថែមពីនេះ កម្មវិធីដំណាក់កាលទីពីរនេះ នឹងត្រូវបន្តដោយដំណាក់កាលទីបីទៀតនៅឆ្នាំ ២០២៧ ដែលនឹងធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការពង្រីកក្របខ័ណ្ឌបទប្បញ្ញត្តិប្រសិទ្ធភាពថាមពល និងការបង្កើតស្តង់ដារបច្ចេកទេសសម្រាប់ថាមពលកកើតឡើងវិញសម្រាប់ អគារ និងឧស្សាហកម្ម ដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជនបន្ថែមទៀត។ គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីដំណាក់កាលទីមួយកន្លងទៅក្នុងឆ្នាំ២០២២។ កម្មវិធីនេះ បានបង្កើតសំណុំបទប្បញ្ញត្តិដំបូងរបស់កម្ពុជាសម្រាប់បង្កើត […]
ក្រុមហ៊ុនធំចំនួន២ គ្រោងកែច្នៃសំរាមតាមផ្ទះទៅជាថាមពលអគ្គិសនី សម្រាប់ផ្គត់ផ្គង់នៅក្រុងភ្នំពេញ
ក្រុមហ៊ុនធំចំនួន២ គឺក្រុមហ៊ុន SAGE ENGINEERING និងក្រុមហ៊ុន VINCI CONSTRUCTION បង្ហាញពីផែនការចង់កែច្នៃសំរាមតាមផ្ទះ ទៅជាថាមពលអគ្គិសនី នៅរាជធានីភ្នំពេញ ដើម្បីជំរុញការប្រើប្រាស់វិស័យថាមពលកាន់តែប្រសើរ។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោកស្រី Claire HINCHLIFFE តំណាងគណៈប្រតិភូក្រុមហ៊ុន VINCI CONSTRUCTION តំណាងដោយលោក Othmane DFAILI តំណាងក្រុមហ៊ុន SAGE ENGINEERING នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ នាឱកាសនោះ តំណាងប្រតិភូក្រុមហ៊ុនទាំងពីរ បានធ្វើបទបង្ហាញអំពីការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងវិនិយោគកែច្នៃសំរាមតាមផ្ទះ (household waste) ទៅជាថាមពលអគ្គិសនី នៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងក្រុមហ៊ុន SAGE ENGINEERING និងក្រុមហ៊ុន VINCI CONSTRUCTION ដែលការសិក្សានេះបានចំណាយពេលវេលាអស់រយៈពេលប្រមាណ ១ឆ្នាំ។ ដោយតំណាងក្រុមហ៊ុន បញ្ជាក់ពី គោលបំណងនៃការជួបពិភាក្សានេះគឺដើម្បីស្នើសុំមតិយោបល់បន្ថែមពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គាំទ្រដល់គម្រោងវិនិយោគនេះ។ ជាការឆ្លើយតប ឯកឧត្តម ជា វុទ្ធី បានស្វាគមន៍គម្រោងវិនិយោគកែច្នៃសំរាមទៅជាថាមពលអគ្គិសនីរបស់ក្រុមហ៊ុន។ […]
កម្ពុជាត្រៀមបើកដំណើរការរោងចក្រផលិតថាមពលខ្យល់ជាលើកដំបូងនៅខេត្តមណ្ឌលគិរីនៅឆ្នាំ២០២៦
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកប្រភពថាមពលប្រកបដោយនិរន្តរភាព កម្ពុជាកំពុងត្រៀមរៀបចំបើកដំណើរការរោងចក្រផលិតថាមពលដើរដោយខ្យល់ជាលើកដំបូងរបស់ខ្លួននៅក្នុងខេត្តមណ្ឌលគិរី ក្នុងអនុភាព ១៥០មេហ្គាវ៉ាត់ នៅឆ្នាំ២០២៦។ លោកបណ្ឌិត ប្រាំង ជលសាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានបង្ហាញពីផែនការដ៏មានមហិច្ឆតាសម្រាប់តំបន់។ លោកបានបញ្ជាក់ថា ប្រភពថាមពលដើរដោយខ្យល់នេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដ៏ទូលំទូលាយ ដែលនឹងជួយលើកកម្ពស់ទិដ្ឋភាពខេត្តមណ្ឌលគិរីឱ្យក្លាយជាប្រភពនៃថាមពលខ្យល់ដែលមានអនុភាព ៩០០មេហ្គាវ៉ាត់ សម្រាប់ការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៅក្នុងប្រភពថាមពលកកើតឡើងវិញផ្សេងៗទៀតផងដែរ។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលប្តេជ្ញាសម្រេចឱ្យបានយ៉ាងហោចណាស់ ៧០% នូវថាមពលស្អាត និងបៃតងនៅឆ្នាំ២០៣០ ជាមួយនឹងចក្ខុវិស័យរយៈពេលវែងដើម្បីក្លាយជាកាបូនអព្យាក្រឹតនៅឆ្នាំ២០៥០។ លោកបណ្ឌិតបានបញ្ជាក់ថា “គម្រោងនេះមិនមែនត្រឹមតែផលិតថាមពលនោះទេ គឺសំដៅលើការថែរក្សាបរិស្ថានរបស់យើង និងធានាអនាគតប្រកបដោយចីរភាពសម្រាប់ភពផែនដីរបស់យើង”។ គិតត្រឹមខែសីហា ឆ្នាំ២០២៥ ប្រព័ន្ធជាតិរបស់កម្ពុជាបានបំពេញតម្រូវការអគ្គិសនីប្រចាំឆ្នាំអតិបរមាចំនួន ៣.៣៧១មេហ្គាវ៉ាត់ ជាមួយនឹងការផលិតសរុបជិត ៣.៤០០មេហ្គាវ៉ាត់ ដែលរួមមានការនាំចូលតិចតួចពីប្រទេសជិតខាងវៀតណាម និងឡាវ។ គួររំលឹកថា គម្រោងផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់ នៅក្នុងខេត្ដមណ្ឌលគិរីនេះ ប្រតិបត្ដិការដោយក្រុមហ៊ុន Blue Circle របស់បារាំង ជាក្រុមហ៊ុនអភិវឌ្ឍន៍ ផ្តល់ហិរញ្ញប្បទាន និងធ្វើប្រតិបត្តិការ គម្រោងថាមពលកកើតឡើងវិញ នៅតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីឆ្នាំ ២០១៣ មក។ ក្រុមហ៊ុន Blue Circle បានបើកការិយាល័យដំបូងនៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៥ […]


English

