រដ្ឋសម្រេចលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះតម្លៃក្រោមឬស្មើ $២១ម៉ឺន រហូតដល់ចុងឆ្នាំនេះ

រាជរដ្ឋាភិបាលសម្រេចបន្តពន្យារការលើកលែង និងការអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (លំនៅឋាន ឬអគារសហកម្មសិទ្ធិ) ដែលមានតម្លៃក្រោម ឬស្មើ ឬលើស ៧ម៉ឺន និង ២១ម៉ឺនដុល្លារអាម៉េរិក រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ផ្សាយចេញនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។

ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា ការសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះតម្លៃក្រោមឬស្មើ $២១ម៉ឺន រហូតដល់ចុងឆ្នាំនេះ គឺអនុលោមតាមចំណាររបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ សំដៅដើម្បីបន្តជួយសម្រួលដល់ប្រជាពលរដ្ឋដែលបានទិញលំនៅឋានពីក្រុមហ៊ុនអភិវឌ្ឍន៍ លំនៅឋានដែលមានលក្ខណៈជាបុរី ឬអគារសហកម្មសិទ្ធិ (ខុនដូ) និងជួយដល់វិស័យអចលនទ្រព្យបន្តទៀត។ ក្រសួងបន្តថា ការពន្យារការលើកលែងនិង ការអនុគ្រោះពន្ធប្រថាប់ត្រា មានដូចខាងក្រោម៖

ក- បន្តពន្យារ សម្រាប់ អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ចំពោះបុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬ ខុនដូ ក្នុងឆ្នាំ២០២៦។

ខ-បន្តពន្យារពេលអនុវត្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដូចមានកំណត់ក្នុងចំណុច ១ នៃសេចក្តីជូនដំណឹងលេខ ០១៤ សហវ.ស.ជ.ណ ចុះថ្ងៃទី៩ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ស្តីពីការបន្ត និងបន្ថែមការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យអចលនទ្រព្យរបស់ក្រសួង។

យ៉ាងណាមិញ ការលើកលែងនិងការអនុគ្រោះពន្ធប្រថាប់ត្រាខាងលើ ពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំង ទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ។ហេតុនេះ ក្រសួងសេដ្ឋកិច្ច សង្ឃឹមថាម្ចាស់អចលនទ្រព្យ នឹងអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋសម្រេច​ពន្យារពេលអនុវត្ត​យក​ពន្ធ​​លើ​ចំណេញ​មូលធនផ្នែកអចលនទ្រព្យដល់ឆ្នាំ២០២៧

រាជរដ្ឋាភិបាល​ តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ​បាន​សម្រេច​​ពន្យារកាលបរិច្ឆេទ​នៃ​ដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធន ផ្នែកអចលនទ្រព្យ​រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ចុះ​ថ្ងៃ​ទី​២ ខែ​មករា បាន​លើក​ឡើង​ថា អនុលោមតាមចំណារឯកភាពរបស់​សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា​ ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លើលិខិតលេខ ១២៧៩២ សហវ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបានសម្រេចពន្យារពេលអនុវត្តពន្ធលើ​ចំណេញមូលធនផ្នែកអចលនទ្រព្យ​រយៈពេល ១ ឆ្នាំទៀត។ សេចក្តី​ជូនដំណឹង​​ដដែល ក៏បានបញ្ជាក់ទៀត​ថា៖ ​«​ចំពោះពន្ធលើចំណេញមូលធន​ដែលសម្រេចបានពីការលក់ ឬផ្ទេរ​អចលនទ្រព្យ ត្រូវចាប់អនុវត្តលើចំណេញមូលធនដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ»។ សូមជម្រាបថា នៅក្នុងសេចក្តី​ជូន​ដំណឹង បាន​ឱ្យ​ដឹង​ទៀត​ថា ដោយឡែក​ពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ ឬផ្ទេរ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះ អាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស ត្រូវចាប់អនុវត្តលើចំណេញមូលធន​ដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះតទៅ៕  (អានបន្ថែម) - Video Advertisement -

កាតព្វកិច្ចពន្ធអចលនទ្រព្យនៅកម្ពុជា នឹងត្រូវពន្យាររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

អគ្គនាយកដ្ឋានពន្ធដារនៅកម្ពុជា បានប្រកាសពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២៥ រហូតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ នេះបើតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញ​កាតព្វកិច្ច ចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងប្រកាសបង់ប្រាក់ពន្ធនៅឡើយ ទៅ​ចុះ​បញ្ជី អចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរបស់ខ្លួន នៅសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចល​ន​ទ្រព្យស្ថិតនៅ ឱ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ ជាមួយនឹងការពន្យាររយៈពេលនេះដែរ រដ្ឋបានសម្រេចបន្តការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ ដូចតទៅ “ចំពោះអចលនទ្រព្យ (មានបណ្ណកម្មសិទ្ធិ ឬគ្មានបណ្ណកម្មសិទ្ធិ) ដែលពុំធ្លាប់បានចុះបញ្ជីនិងប្រកាសបង់ពន្ធលើ អចលនទ្រព្យកន្លងមក បន្តអនុញ្ញាតឱ្យចុះបញ្ជី និងប្រកាសបង់ពន្ធ ចាប់ពីឆ្នាំកាន់កាប់ ឬទទួលប្រយោជន៍ចុងក្រោយ និងចំពោះអចលនទ្រព្យដែលបានចុះបញ្ជីនិងប្រកាសបង់ពន្ធកន្លងមក ប៉ុន្តែខកខានពុំបានប្រកាសបង់ពន្ធក្នុងឆ្នាំខ្លះ អនុញ្ញាតបន្ត ការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) រហូតដល់ដំណាច់ឆ្នាំ២០២៥។ ចំពោះម្ចាស់អចលនទ្រព្យ ដែលបានចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យរួចរាល់ក្នុងប្រព័ន្ធគ្រប់គ្រងទិន្ន​ន័​យ អចលនទ្រព្យរបស់អគ្គនាយកដ្ឋានពន្ធដារ និងមានបណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ ត្រូវប្រកា​សបង់ប្រាក់ ពន្ធ […]

រដ្ឋប្រកាសអនុវត្តការប្រមូលពន្ធ ២០% លើ«ចំណេញមូលធន» ចាប់ពីថ្ងៃ​ទី១​-មករា-២០២៦

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសឱ្យចាប់ផ្តើមអនុវត្តការប្រមូលពន្ធ ២០ភាគរយ លើ «ចំណេញមូលធន» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ តទៅ។ នេះបើតាមប្រកាសលេខ ៤៩៦ សហវ.ប្រក របស់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា «ចំណេញមូលធន» សំដៅដល់ ប្រាក់ចំណូលជាប់ពន្ធដែលបានមកពីការយកចំណូលពីការលក់ ឬ ផ្ទេរមូលធន ដកការកាត់ចំណាយដែលអនុញ្ញាតរួច។ រីឯពាក្យថា ‌‌‌‌«មូលធន» គឺសំដៅដល់ទ្រព្យចំនួន ៦ប្រភេទ រួមមាន៖ អចលនទ្រព្យ ភតិសន្យា(ឬកិច្ចសន្យាជួល) ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបយបណ្ណបរទេស។ (អានលម្អិតទំព័រទី២-៣/១៣) បើតាមប្រកាសដដែលនេះ រដ្ឋកំណត់ថានឹងចាប់ផ្តើមអនុវត្តការប្រមូលពន្ធពីចំណេញមូលធន ដោយផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖ ១).ចំពោះពន្ធលើចំណេញមូលធនដែលសម្រេចបានពីការលក់ឬផ្ទេរ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស នឹងចាប់ផ្តើមអនុវត្តលើចំណេញមូលធនដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។ (អានលម្អិតទំព័រទី៨/១៣) ២). រីឯពន្ធលើចំណេញមូលធនចំពោះអចលនទ្រព្យ នឹងចាប់ផ្តើមអនុវត្តលើចំណេញមូលធនដែលកើតមានឡើងចាប់ពីថ្ងៃទី១ ខែមករា […]

រដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងពន្ធអចលនទ្រព្យនៅទីតាំង១ចំនួន និងបន្ទូរបន្ថយពន្ធសម្រាប់ដីកសិកម្ម

នៅក្នុងចលនាដ៏សំខាន់មួយដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងកសិកម្ម រដ្ឋាភិបាលកម្ពុជាបានសម្រេចពីការពន្យារពេលនៃការលើកលែងពន្ធលើអចលនទ្រព្យ និងការកាត់បន្ថយលក្ខខណ្ឌសម្រាប់តំបន់ជាក់លាក់មួយចំនួននៅទូទាំងប្រទេស។ នេះបើយោងតាមលិខិតលេខ ៦៤០២ របស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីការលើកលែងពន្ធលើអចលនទ្រព្យនឹងអនុវត្តចំពោះទីក្រុងដែលទើបបង្កើតថ្មី និងដីកសិកម្មមិនបានប្រើប្រាស់លើសពី ៥ហិកតា រហូតដល់ដំណាច់ឆ្នាំ ២០២៥។ ក្នុងនោះ អគ្គនាយកដ្ឋានពន្ធដារ បន្តលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ចំពោះអច​ល​ន​ទ្រព្យដែលស្ថិតក្នុងសង្កាត់ចំនួន៤ ក្នុងក្រុងតាខ្មៅ រួមមាន សង្កាត់ស្វាយរលំ សង្កាត់កោះអន្លង់ចិន សង្កាត់សិត្បូ និង​សង្កាត់រកាខ្ពស់ ដែលបានកាត់មកពីស្រុកស្អាង និងស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល។ រីឯ ក្រុងចំនួន ៤ទៀត ក៏ទទួលបានការលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ផងដែរ ក្រុងទាំងនោះរួមមាន៖ ក្រុងឧដុង្គម៉ែជ័យ ក្នុងខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ស្ថិតក្នុងខេត្តកណ្តាល និងក្រុងបូកគោ ស្ថិតក្នុងខេត្តកំពត។ ចំពោះអចលនទ្រព្យដែលស្ថិតក្នុងក្រុងរុនតាឯកតេជោសែន ក្នុងខេត្តសៀមរាប និងក្រុងកំពង់សោម ក្នុងខេត្តព្រះសីហនុ ដែលទើបបានបង្កើតថ្មី រដ្ឋនឹងបន្តការលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៥ ផងដែរ។ ដោយឡែក ការបន្ធូបន្ធយលក្ខខណ្ឌលើកលែងពន្ធដីធ្លីមិនបានប្រើប្រាស់ គឺតម្រូវឱ្យមានភ្ជាប់លិខិតអនុញ្ញាត ឬលិខិតបញ្ជាក់អំពីការប្រើប្រាស់ដីធ្លីកសិកម្មពីអាជ្ញាធរមូលដ្ឋាន ឬរដ្ឋបាលសារពើពន្ធ ចំពោះអចលនទ្រព្យលើសពី ៥ហិកតា ដែលនៅលើឯកសារកាន់កាប់ដី (បណ្ណកម្មសិទ្ធិ ឬលិខិតផ្ទេរសិទ្ធិ) […]